«យោងតាមព្រះគម្ពីរ និងហេតុផល មានភស្តុតាងថា ព្រះមានពេញដោយសិរីល្អ និងអំណរដែលគ្មានព្រំដែន យ៉ាងអស់កល្បជានិច្ច គ្មានការប្រែប្រួល និងការពឹងផ្អាកលើអ្វីឡើយ៖ ដែលព្រះអង្គមិនអាចទទួលបានអត្ថប្រយោជន៍ ឬក៏អ្វីមួយផ្សេងទៀតពីអ្វីៗដែលទ្រង់បានបង្កើត»។ (Jonathan Edwards)


«យោងតាមព្រះគម្ពីរ និងហេតុផល មានភស្តុតាងថា ព្រះមានពេញដោយសិរីល្អ និងអំណរដែលគ្មានព្រំដែន យ៉ាងអស់កល្បជានិច្ច គ្មានការប្រែប្រួល និងការពឹងផ្អាកលើអ្វីឡើយ៖ ដែលព្រះអង្គមិនអាចទទួលបានអត្ថប្រយោជន៍ ឬក៏អ្វីមួយផ្សេងទៀតពីអ្វីៗដែលទ្រង់បានបង្កើត។»
“It is evident, by both Scripture and reason, that God is infinitely, eternally, unchangeably, and independently glorious and happy: that He cannot be profited by, or receive and thing from, the creature,” (Jonathan Edwards).

«ព្រះគុណគឺជាការចាប់ផ្ដើមសិរីល្អ ហើយសិរីល្អគឺជាការធ្វើឲ្យព្រះគុណល្អឥតខ្ចោះ»។ (Jonathan Edwards)

«ការមានអំណរក្នុងព្រះជាម្ចាស់គឺជាការអរសប្បាយតែមួយគត់ដែលអាចនាំនូវភាពស្កប់ស្កល់ដល់ព្រលឹងយើង»។ (Jonathan Edwards)

«ការទៅឯស្ថានសួគ៌ដោយមានក្ដីអរសប្បាយយ៉ាងពេញទីគឺល្អប្រសើរលើសលាប់ជាងការទទួលការអរសប្បាយជាងគេនៅលើផែនដីនេះទៅទៀត។» (Jonathan Edwards)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។