in ,

តើខ្ញុំដឹងថា ព្រះជាម្ចាស់បានត្រាស់ហៅឲ្យខ្ញុំធ្វើជាគ្រូគង្វាលដោយរបៀបណា?

មាន​បុគ្គល​ម្នាក់​បាន​ផ្ញើ​សារ​មក​កាន់​ខាង​យើង​ថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​គ្រូ​គង្វាល។ តើ​ខ្ញុំ​គួរ​ស្វែង​រក​ចំណុច​អ្វី ដើម្បី​ជា​អំណះអំណាង​ពី​ហេតុ​ផល​នៃ​ការ​ត្រាស់​ហៅ​មួយ​នេះ?»

នេះ​គឺ​ជា​សំណួរ​ដ៏​ល្អ​មួយ។ ខាង​ក្រោម​នេះ​គឺ​ជា​ចម្លើយ​ត្រួសៗ៖

១) បន្ត​សង្កេត​មើល​ការ​ប្រាថ្នា​ដ៏​ខ្លាំង​មួយ​នេះ​ដែល​បន្ត​កើត​ឡើង​ម្ដង​ហើយ​ម្ដងទៀត

និយាយ​ជា​ទូ​ទៅ នេះ​មិន​មែន​ជា​ការ​ឆេះឆួល​ដែល​ជា​ការ​ប្រាថ្នា​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​បាន​ឮ​នរណា​ម្នាក់​បាន​មាន​ប្រសាសន៍​ដែល​បាន​លើក​ទឹក​ចិត្ត​នោះ​ទេ។ ការ​ត្រាស់​ហៅ​មួយ​នេះ​បន្ត​វិល​ត្រឡប់​មក​វិញ​ម្ដង​ហើយ​ម្ដង​ទៀត​ឥត​ឈប់​ឈរ—ជា​ការ​ប្រាថ្នា​ដែល​លោក​អ្នក​មិន​អាច​បោះ​បង់​ចោល​បាន។ វា​ជា​ការ​ត្រឹម​ត្រូវ​ទេ​ក្នុង​ការ​ប្រាថ្នា​ចង់​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​យោង​តាម​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ៣:១។

២) បន្ត​សង្កេត​រក​អំណោយ​ទាន​មួយ​ចំនួន​ទៀត​ដែល​ជា​តម្រូវ​ការ​ក្នុង​ព័ន្ធកិច្ច​នៃ​គ្រូ​គង្វាល

ឧទាហរណ៍៖ អំណោយ​ទាន​ដែល​តម្រូវ​ឲ្យ​មាន​ការ​បង្រៀន។ និង​ការ​មាន​ប្រាជ្ញា​មួយ​ប្រភេទ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្សម្នា។ ចូរ​បណ្ដុះ​បណ្ដាល​អំណោយ​ទាន​ទាំង​នោះ​ចុះ។ សូម​ធ្វើ​នូវ​អ្វី​ដែល​លោក​អ្នក​អាច​ធ្វើ​បាន​ក្នុង​ការ​បង្ហាត់​បង្រៀន​អំណោយ​ទាន​ទាំង​នោះ។

៣) ស្វែង​រក​អំណះអំណាង​ពី​អ្នក​ដទៃ

នៅ​ពេល​ដែល​បុគ្គល​ណា​ម្នាក់​លើក​ខ្លួន​ជា​គ្រូ​គង្វាល​ក្នុង​ក្រុម​ជំនុំ ខណៈ​ពេល​ដែល​ក្រុម​ជំនុំ​មិន​បាន​គាំទ្រ នោះ​មាន​ន័យ​ថា​គាត់​ទំនង​ជា​កំពុង​តែ​គិត​ខុស​ហើយ។ គាត់​ទំនង​ជា​មិន​សម​ជា​ធ្វើ​ជា​អ្នក​ត្រួត​ត្រា​ទេ។ អាច​មាន​ករណី​លើក​លែង​ខ្លះៗ​ត្រង់​ថា​អាច​មាន​ជា​អំណះអំណាង ប៉ុន្តែ​អំណះអំណាង​នោះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​នរណា​ម្នាក់​ឡើយ​នៅ​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ ជា​ទូទៅ ក្រុម​ជំនុំ​គឺ​ជា​ទី​កន្លែង​ដែល​បង្ហាញ​អំពី​អំណះអំណាង​ទាំង​នោះ​ដែល​ត្រូវ​បាន​ប្រទាន​ទៅ​កាន់​អ្នក​ត្រួត​ត្រា និង​គ្រូ​គង្វាល។

ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ដឹក​នាំ​ក្រុម​តូច ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ដទៃ មនុស្សម្នា​ទទួល​បាន​ជំនួយ («លោក​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​មែន!») ហើយ​ពួក​គេ​ក៏​បន្ត​មក​រក​លោក​វិញ​ដែរ។ ពួក​គេ​អាច​ទទួល​បាន​ទៀត។ ពួក​គេ​បាន​សង្កេត​ឃើញ​ថា វត្តមាន​របស់​លោក​អ្នក​បាន​ផ្ដល់​ជា​ជីវិត មិន​​មែន​ដក​យក​ជីវិត​ទេ។

ប្រសិន​បើ​មនុស្សម្នា​ចាប់​ផ្ដើម​ដើរ​ចេញ​ពី​លោក​អ្នក​ជា​ជាង​ចូល​មក​ជិត​លោក​អ្នក ដើម្បី​ស្ដាប់​លោក​អ្នក ឬ​ក៏​និយាយ ឬ​ក៏​សន្ទនា​ជា​មួយ​នឹង​លោក​អ្នក នោះ​ទំនង​ជា​មាន​ន័យ​ថា​លោក​អ្នក​គួរ​គិត «អើ… តើ​ខ្ញុំ​អាច​ផ្ដល់​ជំនួយ​ដល់​សមាជិក​ក្រុម​ជំនុំ​ដោយ​របៀប​ណា​ប្រសិន​បើ​ពួក​គាត់​មិន​ចង់​ទទួល​ជំនួយ​ពី​ខ្ញុំ​ផង?»។ ដូច្នេះ ចំណុច​ទី​៣​គឺ​ថា​អំណះអំណាង។

៤) បន្ទាប់​មក ខ្ញុំ​នឹង​ស្វែង​រក​កាលៈទេសៈ និង​ពេលវេលា ដើម្បី​បង្ហាញ​ជា​អំណះអំណាង​នៃ​ការ​ត្រាស់​ហៅ​នោះ នៅ​ពេល​ដែល​ឱកាស​ផ្ដល់​ឲ្យ​មាន

សូម​បញ្ជ្រាប​ជីវិត​លោក​អ្នក​ដោយ​សេចក្ដី​អធិស្ឋាន ស្រោចស្រង់​ជីវិត​លោក​អ្នក​ដោយ​ព្រះ​បន្ទូល ហើយ​នាំ​ឲ្យ​មាន​ចលនា។ ហើយ​នៅ​ពេល​ដែល​ក្លិន​ដែល​នឹង​ផុស​ចេញ​ពី​ឆ្នាំង​សម្ល​នោះ​ក្នុង​ផ្លូវ​ណា​មួយ ហើយ​ចូរ​លោក​អ្នក​តាម​ផ្លូវ​នោះ​ចុះ។

លោក​គ្រូ​បាន​ចែក​ចាយ​បួន​ចំណុច​ចំពោះ​បុគ្គល​ដែល​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​ជា​គ្រូ​គង្វាល។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អំណោយ​ទាន​ទ្រង់​ដ៏​រក​ថ្លែង​ពុំ​បាន

យើងមិនសូវយល់ច្បាស់អំពីអំនួត