in

របៀបដែលភាពនៅលីវល្អ

ភាព​នៅ​លីវ​របស់ អ័ដាម មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ​ជាម្ចាស់​បាន​ប្រទាន​ប្រពន្ធ​មួយ​ដល់​គាត់។ សំណួរ​មួយ​ទៀត​ថា​គឺ «តាម​ផ្នត់​គំនិត តើ​ភាព​នៅ​លីវ​គឺ​ជា​អំពើ​បាប​ដែរ​ឬ​ទេ? តើ​លោក​អ្នក​នឹង​និយាយ​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​អ្នក​នៅ​លីវ? ជា​ពិសេស តើ​លោក​អ្នក​នឹង​និយាយ​យ៉ាង​ដូច​ម្ដេច​ទៅ​កាន់​អស់​អ្នក​ដែល​អាច​នឹង​នៅ​លីវ​អស់​មួយ​ជីវិត»?

នៅ​ពេល​ដែល​យើង​ចូល​រួម​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ទំនង​ជា​អ្នក​នៅ​លីវ​គិត​ក្នុង​របៀប​នេះ «អាពាហ៍ពិពាហ៍​គឺ​ជា​ជីវិត​ដ៏​ល្អ​ប្រសើរ។ ហើយ​ខ្ញុំ​ទទួល​បាន​ជីវិត​ដែល​មិន​សូវ​ល្អ​ជាង​នេះ​សោះ»។ យើង​ខ្ញុំ​ចង់​ឲ្យ​អស់​អ្នក​នៅ​លីវ​ដឹង​ថា ជីវិត​អាពាហ៍ពិពាហ៍ និង​ភាព​នៅ​លីវ​មាន​អំណរ​ក្នុង​របៀប​ខុសៗ​គ្នា។ មាន​អំណរ​មួយ​ចំនួន​បាន​បង្ហាញ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ហើយ​ក៏​មិន​បាន​បង្ហាញ​នៅ​ក្នុង​ជីវិត​នៅ​លីវ​នោះ​ទេ។ ប៉ុន្តែ ក៏​មាន​អំណរ​មួយ​ចំនួន​បាន​បង្ហាញ​នៅ​ក្នុង​ជីវិត​នៅ​លីវ ដែល​មិន​បាន​បង្ហាញ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​ដែរ។

ចូរ​លើក​តម្កើង​ព្រះ​គ្រីស្ទ​ក្នុង​ភាព​នៅ​លីវ

តើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក​ឲ្យ​មាន​ជីវិត​នៅ​លីវ​មែន​ឬ? ប្រសិន​បើ​ដូច្នោះ​មែន នោះ​មាន​របៀប​ជា​ច្រើន​ក្នុង​ការ​បង្ហាញ​អំពី​សិរីល្អ​របស់​ព្រះ​ជាម្ចាស់ ដែល​អ្នក​រៀប​ការ​ហើយ​មិន​អាច​ធ្វើ​បាន។ ប៉ុន្តែ លោក​អ្នក​ក៏​​ត្រូវ​មាន​អ្នក​ដទៃ​មក​ចូល​រួម​ជា​មួយ​ផង​ដែរ។ ព្រះ​ជាម្ចាស់​បាន​បង្កើត​យើង​មក​ជា​មួយ​នឹង​អ្នក​ដទៃ និង​សម្រាប់​អ្នក​ដទៃ។ អ្នក​ដទៃ​ផ្សេង​ទៀត​គឺ​មិន​មែន​គ្រាន់​តែ​ជា​ប្រពន្ធ ឬ​ក៏​ប្ដី​នោះ​ទេ។ ពួក​គាត់​ក៏​ជា​មនុស្ស​ដែរ។ ហើយ​ព្រះ​ជាម្ចាស់​ក៏​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​នៅ​លីវ​មក​ធ្វើ​ជា​គ្រីស្ទ​បរិស័ទ​ដែរ។ ព្រះ​ជាម្ចាស់​មាន​ព្រះ​បន្ទូល​ថា «ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​គ្រីស្ទ​បាន​ទទួល​យើង​ដែរ»។ បន្ទាប់​មក «ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​តម្កើង ដល់​ព្រះ​ដ៏​ជា​ព្រះ​វរបិតា​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​រាល់​គ្នា» (រ៉ូម ១៥:៥-៦)។ យើង​ខ្ញុំ​កំពុង​តែ​និយាយ​អំពី​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដ៏​ពិត។ ចំណុច​មួយ​ដែល​យើង​ខ្ញុំ​ចង់​សង្កត់​ធ្ងន់​លើ​គឺ​ថា៖ ជីវិត​អាពាហ៍ពិពាហ៍​គឺ​គ្រាន់​តែ​ជា​ការ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រុម​ជំនុំ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច។

ទំនាក់​ទំនង​ដែល​បាន​សង់​ឡើង​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ស្រី​នៅ​ក្នុង​ក្រុម​ជំនុំ​គឺ​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច។ ទំនាក់​ទំនង​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​គឺ​មិន​ស្ថិត​នៅ​អស់​កល្ប​ជា​និច្ច​នោះ​ទេ។ ព្រះ​យេស៊ូវ​បាន​ប្រាប់​យើង​យ៉ាង​ច្បាស់​លាស់​ថា មិន​មាន​ជីវិត​អាពាហ៍ពិពាហ៍​នៅ​គ្រា​រស់​ឡើង​វិញ​នោះ​ទេ (ម៉ាថាយ ២២:៣០)។ នេះ​គឺ​ជា​មូល​ហេតុ​ដែល​ឪពុក​របស់​យើង​ខ្ញុំ​នឹង​មិន​មាន​ប្រពន្ធ​ពីរ​នាក់​នៅ​ឯ​ស្ថានសួគ៌​ទេ ទោះ​បើ​ថា​នៅ​ផែន​ដី​នេះ​គាត់​មាន​ប្រពន្ធ​ពីរ​នាក់​ក៏​ដោយ។ ឪពុក​របស់​ខ្ញុំ​បាន​ចំណាយ​ពេល​៣៦​ឆ្នាំ​ជា​មួយ​ម្ដាយ​របស់​យើង​ខ្ញុំ ហើយ​បន្ទាប់​មក​បាន​ចំណាយ​ពេល​២៥​ឆ្នាំ​ជា​មួយ​ម្ដាយ​ចុង​របស់​ខ្ញុំ បន្ទាប់​ពី​អ្នក​ម្ដាយ​របស់​យើង​ខ្ញុំ​បាន​ស្លាប់។ ព្រះ​យេស៊ូវ​បាន​បង្រៀន​យើង​ថា «នោះ​គេ​មិន​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ទៀត​ទេ»។

ដូច្នេះ​ហើយ​បាន​ជា​ការ​នៅ​លីវ​មិន​មែន​មាន​ន័យ​ថា លោក​អ្នក​ទទួល​បាន​ជីវិត​ដែល​ទាប​ជាង​អ្នក​ដទៃ​នោះ​ទេ។ លោក​អ្នក​ក៏​អាច​បង្ហាញ​អំពី​សិរី​ល្អ​នៃ​សហគមន៍​ក្រុម​ជំនុំ​នៅ​ក្នុង​របៀប​ពិសេសៗ​ជា​ច្រើន​បាន​ដែរ។ លោក​អ្នក​អាច​បង្ហាញ​អំពី​សិរី​ល្អ​នៃ​ការ​ពឹង​ផ្អែក​លើ​ព្រះ​ជាម្ចាស់​បាន​នៅ​ក្នុង​របៀប​ពិសេសៗ​ជា​ច្រើន។ ហើយ​ទាំង​នេះ​គឺ​ជា​អំណរ​ដ៏​ពិសេស​ដែល​មិន​មាន​សម្រាប់​អ្នក​ដែល​រៀប​ការ​ហើយ​នោះ​ទេ។

ជីវិត​អាពាហ៍ពិពាហ៍​មានតែ​សម្រាប់​លើ​ផែនដី​នេះ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនាក់​ទំនង​ដែល​គ្រីស្ទ​បរិស័ទ​កសាង​ជា​មួយ​គ្នា​នឹង​មាន​អស់​កល្ប​ជានិច្ច។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោក ខែម បូឡុង
កែ​សម្រួល​ដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ឯក ធីម៉ូថេ, លោក សឹម រក្សា និង​លោក​ ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ស្នាដៃ

បដិសេធព្រះគ្រីស្ទ