យើងទើបតែបាននិយាយអំពីក្រុមជំនុំនៅតាមតំបន់ ហើយអ្នកដឹកនាំនៅក្រុមជំនុំទាំងនោះដែលបានបរាជ័យ។ ដូច្នេះ តើលោកគ្រូមានគំនិតយ៉ាងដូចម្ដេចចំពោះអស់អ្នកដែលលើកឡើងថា «ខ្ញុំនឹងមិនបោះបង់ព្រះយេស៊ូវនោះទេ ប៉ុន្តែខ្ញុំបានឃើញការបរាជ័យរបស់គ្រូគង្វាល ហើយខ្ញុំក៏ឆ្អែតឆ្អន់នឹងក្រុមជំនុំហើយ»? ខាងក្រោមនេះគឺជាការសន្ទនាវែកញែករកចម្លើយដ៏ខ្លីមួយ។
សួស្ដីលោកគ្រូ! តើលោកគ្រូមានយោបល់ដូចម្ដេចដែរចំពោះការលើកឡើងនេះ? «ខ្ញុំនឹងមិនបោះបង់ព្រះយេស៊ូវទេ ប៉ុន្តែ ខ្ញុំឆ្អែតនឹងក្រុមជំនុំហើយ។ ខ្ញុំមិនអាចទុកចិត្តលើការដឹកនាំបានទៀតទេ។ ខ្ញុំបានគោរពអ្នកដឹកនាំមួយចំនួនយ៉ាងខ្លាំង។ ហេតុដូច្នេះហើយបានជាខ្ញុំនឹងមិនដើរចេញពីព្រះយេស៊ូវនោះទេ ប៉ុន្តែខ្ញុំបានឆ្អែតហើយជាមួយនឹងចំណុចមួយចំនួននៃរចនាសម្ព័ន្ធនៅក្នុងជីវិតក្រុមជំនុំហើយ។
ការបោះបង់ព្រះយេស៊ូវ
ប្រសិនបើលោកអ្នកធ្វើដូចនោះ នោះមានន័យថា លោកអ្នកកំពុងតែដើរចេញពីព្រះយេស៊ូវហើយ។ហើយនេះគឺជាមូលហេតុដែលខ្ញុំលើកឡើងបែបនេះ៖ ការដែលលើកឡើងថា «ខ្ញុំស្រឡាញ់ព្រះយេស៊ូវ តែខ្ញុំមិនបានចុះចូលទៅនឹងព្រះបន្ទូលរបស់ទ្រង់ទេ» គឺជាការកុហក។ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ» (យ៉ូហាន ១៤:២៣)។ ព្រះយេស៊ូវបានបង្កើតក្រុមជំនុំ។ ខ្ញុំមិនបានបង្កើតទេ ហើយសាវ័ក ប៉ុល ក៏មិនបានបង្កើតវាដែរ។ ព្រះយេស៊ូវជាអង្គដែលបានបង្កើតក្រុមជំនុំ។ ស្របតាមកណ្ឌគម្ពីរ អេភេសូរ ២:២០—ព្រះអង្គបានតាំងពួកសាវ័កជាគ្រឹះនៃក្រុមជំនុំ។ ហើយបន្ទាប់មក ទ្រង់បានសង់ក្រុមជំនុំជាមួយពួកហោរា គ្រូៗ គ្រូគង្វាល និងបានតែងតាំងឲ្យមានរចនាសម្ព័ន្ធនៃក្រុមជំនុំតាមតំបន់នៅក្នុងរូបកាយរបស់ព្រះគ្រីស្ទដែលយើងហៅថា ក្រុមជំនុំ។
ព្រះគ្រីស្ទជាអង្គដែលបានបង្កើតក្រុមជំនុំ
នេះមិនមែនជាគំនិតរបស់មនុស្សនោះទេ។ មានអ្នកផ្សាយដំណឹងល្អជាច្រើនដែលជាអ្នកឡូយឆាយ ស្ទាវ និងមានទំនោរឆ្វេងនិយម ដែលជាពួកអ្នកគិតថា ពួកគេអាចជំនួសអ្វីមួយក្នុងការរៀបចំក្រុមជំនុំ។ ជាការពិតណាស់ ខ្ញុំត្រូវតែមើលថា តើពួកគេកំពុងតែជំនួសឲ្យអ្វី ហើយសួរថា តើអ្នកពិតជាគ្រាន់តែកំពុងបង្កើតក្រុមជំនុំ ឬក៏កំពុងព្យាយាមបង្កើតក្រុមជំនុំមែន? ប្រសិនបើអ្នកកំពុងតែព្យាយាមបង្កើតក្រុមជំនុំ សូមគ្រាន់តែបង្កើតតាមរបៀបព្រះគម្ពីរបានហើយ។ សូមចាប់ផ្ដើមបង្កើតក្រុមជំនុំតាមរបៀបព្រះគម្ពីរ។ ហើយនោះមានន័យថា សូមស្ដាប់តាមចៅហ្វាយ ព្រះបន្ទូលរបស់ទ្រង់ និងពួកសាវ័ករបស់ទ្រង់តែប៉ុណ្ណោះ។
ដូច្នេះ ក្នុងការជ្រើសរើសយកព្រះយេស៊ូវជាជាងក្រុមជំនុំ នោះមានន័យថា លោកអ្នកកំពុងតែឲ្យតម្លៃលើគំនិតរបស់ខ្លួនលើសជាងព្រះគម្ពីរ ពីព្រោះព្រះគម្ពីរជាកន្លែងដែលយើងជួបព្រះយេស៊ូវ។ លោកអ្នកមិនអាចប្រឌិតរឿងអំពីព្រះយេស៊ូវបានទេ! លោកអ្នកមិនអាចប្រឌិតរឿងពីទ្រង់បានឡើយ។ ទ្រង់គឺជាព្រះយេស៊ូវនៃព្រះគម្ពីរ ឬក៏ជាព្រះយេស៊ូវនៃក្ដីស្រមៃរបស់លោកអ្នកដែរ។ ប្រសិនបើព្រះអង្គជាព្រះនៃព្រះគម្ពីរ សូមលោកអ្នកបានទទួលយកទ្រង់ទាំងស្រុងចុះ។ លោកអ្នកមិនអាចកាត់ព្រះយេស៊ូវជាបំណែកតូចៗបានទេ។ ហើយព្រះយេស៊ូវទាំងមូលនេះឯងដែលជាអង្គដែលស្រឡាញ់ក្រុមជំនុំ។ ព្រះអង្គបានសុគតសម្រាប់ក្រុមជំនុំ។
ឃ្លាថា «ខ្ញុំឆ្អែតហើយជាមួយនឹងក្រុមជំនុំដែលបានរៀបរាងឡើង ប៉ុន្តែខ្ញុំនៅស្រឡាញ់ព្រះយេស៊ូវ។» ប្រសិនបើលោកអ្នកដើរចេញពីក្រុមជំនុំ នោះមានន័យថា លោកអ្នកក៏បានដើរចេញពីព្រះយេស៊ូវដែរ។
មតិយោបល់
Loading…