in ,

តើ​មិត្ត​ប្រុស​របស់​អ្នក​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ឬ​នៅ​សម្រាប់​អ្នក?

សំណួរ​ទី១៖ ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​បង្គាប់​ឲ្យ​គ្រីស្ទ​បរិស័ទ​រៀប​ការ «ក្នុង​ព្រះ​អម្ចាស់» ដែល​នោះ​មាន​ន័យ​ថា រៀប​ការ​ជា​មួយ​គ្រីស្ទ​បរិស័ទ​ផ្សេង​ទៀត។ ប៉ុន្តែ សព្វ​ថ្ងៃ​នេះ ដោយ​សារ​គេ​ងាយ​ទទួល​ស្គាល់​អ្នក​ដែល​ថា​ខ្លួន​ជា​គ្រីស្ទ​បរិស័ទ ជា​គ្រីស្ទ​បរិស័ទ​លឿន​ពេក ដូច្នេះ​យើង​ងាយ​នឹង​កត់​សម្គាល់​អំពី​ការ​លូត​លាស់​ខាង​ឯ​វិញ្ញាណ​ដែល​ថា៖ បុរស និង​ស្ត្រី​គួរ​មាន​លក្ខណ​យ៉ាង​ដូច​ម្ដេច​ទើប​អាច​ធ្វើ​ជា​ប្ដី ឬ​ប្រពន្ធ​បាន។

ជា​ការ​ពិត​ណាស់ ខ្ញុំ​គិត​ថា​អ្វី​ដែល​លោក​អ្នក​កំពុង​ស្វែង​រក​គឺ​ជា​ភាព​ម៉ត់ចត់​មួយ​អំពី​ការ​លូតលាស់​នៅ​ក្នុង​សេចក្ដី​ជំនឿ​របស់​បុគ្គល​ណា​ម្នាក់។

ការ​លូត​លាស់​ក្នុង​ការ​គោរព​កោត​ខ្លាច​ព្រះ

ខ្ញុំ​គិត​ថា​របៀប​ដែល​ក្រុម​ជំនុំ​ពិត​ជា​អាច​បម្រើ​ដល់ និង​ជួយ​ដល់​គ្រីស្ទ​បរិស័ទ​នៅ​លីវ​បាន ក្នុង​ការ​គិត​ពិចារណា​អំពី​ចំណង​អាពាហ៍ពិពាហ៍ និង​ការ​ចែចង់​បាន​គឺ​ថា នៅ​ក្នុង​សម្ពន្ធ​នៃ​សហគមន៍​នៅ​ក្នុង​សេចក្ដី​ជំនឿ បុគ្គល​ម្នាក់​គួរ​តែ​ស្គាល់ និង​គួរ​តែ​មាន​អ្នក​ដទៃ​នៅ​ជុំវិញ​ពួក​គាត់​ដែល​អាច​និយាយ​អំពី​លក្ខណ​សម្បត្តិ​របស់​ពួក​គាត់៖ មិន​ថា​ពួក​គាត់​កំពុង​លូត​លាស់​នៅ​ក្នុង​ព្រះ​អម្ចាស់ មិន​ថា​ពួក​គាត់​មាន​ភាព​ម៉ត់​ចត់​អំពី​ការ​លូត​លាស់​នៅ​ក្នុង​ព្រះ​អម្ចាស់ ឬ​ក៏​ថា​តើ​ពួក​គាត់​កំពុង​សម្លាប់​អំពី​បាប​នៅ​ក្នុង​ជីវិត​របស់​គាត់​ឬ​ក៏​អត់។ នោះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​គួរ​តែ​ចង់​ស្វែង​យល់។ លោក​អ្នក​កំពុង​សួរ​ថា តើ​មាន​ភាព​ម៉ត់​ចត់​នៅ​ក្នុង​បុគ្គល​ម្នាក់​នេះ​ក្នុង​ការ​លូត​លាស់​ក្នុង​ទំនាក់​ទំនង ហើយ​ក្នុង​ការ​យល់​ដឹង​របស់​ពួក​គាត់​ជា​មួយ​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ?

ដោយ​សារ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នោះ​គឺ​ជា​រឿង​សោកស្ដាយ​ណាស់​ត្រង់​ថា គ្រីស្ទ​បរិស័ទ​នៅ​លីវ ពួក​គេ​នឹង​មក​ដល់​ចំណុច​មួយ​ដែល​ត្រូវ​ការ​ខ្លាំង ជា​ពិសេស​សម្រាប់​ស្ត្រី​វ័យ​ក្មេង ហើយ​ពួក​គាត់​នឹង​លើក​ឡើង​ថា «មិន​អី​ទេ គាត់​ជា​គ្រីស្ទ​បរិស័ទ គាត់​ក៏​មក​ព្រះ​វិហារ​ដែរ»។ ហើយ​អ្វី​ដែល​ពួក​គេ​កំពុង​និយាយ​នោះ​គឺ​ថា ពួក​គេ​មក​ព្រះ​វិហារ​តែ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ខែ ប៉ុន្តែ​នៅ​ពេល​មិន​មក​ថ្វាយ​បង្គំ​វិញ ពួក​គេ​មិន​មាន​ភាព​ម៉ត់​ចត់​អំពី​ការ​លូត​លាស់​ក្នុង​ការ​យល់​ដឹង​ពី​ព្រះ​អម្ចាស់ ឬ​ការ​រីក​ចម្រើន​ក្នុង​ការ​យល់​ដឹង​ពី​ព្រះ​គម្ពីរ ឬ​ក៏​ជា​បុគ្គល​ដែល​ចំណាយ​ពេល​អធិស្ឋាន​នោះ​ទេ។ មិន​មាន​ភាព​រស់​រាន ឬ​ក៏​ការ​ស្លាប់​ពិត​ប្រាកដ​ណា​មួយ​ដែល​គេ​អាច​រក​ឃើញ​ក្នុង​បុគ្គល​បែប​នេះ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ស្គាល់​ពួក​គេ​គ្រប់​គ្រាន់​ក្នុង​ការ​និយាយ​អំពី​ភាព​រីក​ចម្រើន​នៅ​ក្នុង​អត្តចរិត​របស់​ពួក​គេ​បាន​ឡើយ។

ដូច្នេះ ខ្ញុំ​គិត​ថា នេះ​គឺ​ជា​អ្វី​ដែល​លោក​អ្នក​កំពុង​ស្វែង​រក៖ តើ​បុគ្គល​នោះ​មាន​ភាព​ម៉ត់​ចត់​ណា​មួយ​ទាក់​ទង​និង​ការ​លូត​លាស់​ក្នុង​អ្វី​ដែល​ទាក់​ទង​នឹង​ព្រះ​អម្ចាស់​ដែរ​ឬ​ទេ?

ភាព​ជា​សិស្ស​ក្នុង​សហគមន៍

ជា​ការ​អនុវត្ត៖ ពួក​គាត់​បាន​ចូល​រួម​នៅ​ក្នុង​ជីវិត​របស់​ក្រុម​ជំនុំ។ ពួក​គាត់​បាន​ស្វែង​រក​អ្នក​ដទៃ ដើម្បី​និយាយ​ណែ​នាំ​មក​កាន់​ជីវិត​របស់​ខ្លួន។ ពួក​គាត់​ទទួល​បាន​ការ​បង្រៀន​ក្នុង​ភាព​ជា​សិស្ស មិន​ថា​តាម​រយៈ​ខ្លួន​ឯង ឬ​ក៏​អ្នក​ដទៃ​នោះ​ទេ។ ដូច្នេះ ពួក​គាត់​មាន​ចំណែក​ក្នុង​ក្រុម​ជំនុំ​ទាក់​ទង​និង​ភាព​ជា​សិស្ស ឬ​ក៏​ពួក​គាត់​អាច​ស្វែង​រក​អ្នក​ចាស់​ទុំ​ជាង ហើយ​អញ្ជើញ​គាត់​ក្នុង​ការ​និយាយ​ណែនាំ​មក​កាន់​ជីវិត​របស់​គាត់​បាន​ដែរ។

ហើយ​ខ្ញុំ​គិត​ថា ប្រសិន​បើ​ពួក​គាត់​មាន​ចំណែក​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ នោះ​ជា​រង្វាស់​ដែល​មាន​សុវត្ថិភាព​ជាង​ដែល​ថា ពួក​គាត់​គូស​ចំណាំ​លើ​ព្រះ​គម្ពីរ ការ​ស្គាល់​ព្រះ​គម្ពីរ ឬ​ក៏​ការ​ដែល​លោក​អ្នក​ឃើញ​ពួក​គាត់​នៅ​ពេល​ថ្វាយ​បង្គំ​រៀង​រាល់​សប្ដាហ៍​ទៀត​ផង។

និពន្ធដោយ៖ លោកគ្រូ Matt Chandler
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ឯក សត្យា និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សំណួរ៖ តើដើមកំណើតអំពើបាបគឺជាអ្វី?

លោក​អ្នក​ជា​ធូលី​ដី មិន​មែន​ឲ្យ​មាន​លក្ខណៈ​ដូច​ជា​ព្រះ​ទេ