in ,

​ដូច​ដែល​ទ្រង់​បាន​មាន​បន្ទូល​មែន

ជា​ទូ​ទៅ សូម្បី​តែ​អស់​អ្នក​ដែល​មិន​ទទួល​ស្គាល់​គ្រីស្ទ​សាសនា​ក៏​នៅ​គោរព​ព្រះ​យេស៊ូវ​ដែរ។ ក្នុង​ចំណោម​អស់​អ្នក​ដែល​បដិសេធ​នូវ​គំនិត​ដែល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​ដែល​បាន​យាង​មក​យក​កំណើត នោះ​ក៏​នៅ​មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​នៅ​ដើរ​តាម​ព្រះ​អង្គ​ក្នុង​កម្រិត​ខ្លះៗ។ មនុស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា «ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​បង្រៀន​សីលធម៌​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​គាត់​មិន​មែន​ជា​ព្រះ​ទេ»។ យក​តាម​ទស្សនៈ​នេះ នោះ​យើង​គួរ​ត្រាប់​តាម​ព្រះ​យេស៊ូវ​ជា​គំរូ​ក្នុង​នាម​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​មិន​មែន​ក្នុង​នាម​ជា​ព្រះ​នោះ​ទេ។

គំនិត​ដែល​ថា ព្រះ​យេស៊ូវ​គ្រាន់​តែ​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ឧ. គ្រាន់​តែ​ជា​មនុស្ស​ល្អ ប៉ុន្តែ​មិន​មាន​អ្វី​លើស​ពី​នោះ​ទេ គឺ​ដូច​ដែល​លោក​គ្រូ (C.S. Lewis) បាន​វែក​ញែក​នៅ​ក្នុង​វគ្គ២នៃ​សៀវភៅ​របស់​គាត់​ដែល​មាន​ជា​ភាសា​អង់គ្លេស​ថា “Mere Christianity” មិន​អាច​មាន​ការ​ការពារ​បាន​នោះ​ទេ។

ព្រះ​យេស៊ូវ​បាន​លើក​ឡើង​នូវ​ការ​អះអាង​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​គេ​បំផុត មិន​មែន​គ្រាន់​តែ​អំពី​ចំណុច​ដែល​ថា​ព្រះ​អង្គ​គឺ​ជា​ព្រះ ក្នុង​សង្គម និង​ជាតិ​សាសន៍ ប៉ុន្តែ​ក៏​អំពី​ព្រះ​អង្គ​ផ្ទាល់​ដែរ។ ព្រះ​អង្គ​បាន​អះអាង​ថា ទ្រង់​មាន​អំណាច​ក្នុង​ការ​អត់​ទោស​អំពើ​បាប ជា​តំណាង​ជាតិ​សាសន៍​ទាំង​មូល​ដែល​បាន​យាង​មក​សុគត ដើម្បី​ផ្សះផ្សា​មនុស្ស​ជា​មួយ​នឹង​ព្រះ ហើយ​និង​មក​ធ្វើ​ជា​ផ្លូវ​តែ​មួយ​គត់​សម្រាប់​ឲ្យ​មនុស្ស​អាច​ទទួល​បាន​ការ​សង្គ្រោះ។

ដោយ​ប្រឈម​មុខ​ជា​មួយ​នឹង​សេចក្ដី​ពិត​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ការ​អះអាង​ទាំង​នោះ​អំពី​ទ្រង់​ផ្ទាល់ នោះ​មាន​ចំណុច​៣យ៉ាង​ដែល​យើង​អាច​និយាយ​អំពី​ទ្រង់​បាន៖ ការ​អះអាង​របស់​ព្រះ​យេស៊ូវ​មិន​ពិត ហើយ​ទ្រង់​ក៏​បាន​ជ្រាប​អំពី​ការ​នោះ ឬ​ក៏​ថា​ការ​អះអាង​របស់​ទ្រង់​ពិត ប៉ុន្តែ​ព្រះ​អង្គ​មិនបាន​ជ្រាប​អំពី​ការនោះ ឬ​ក៏​ថា​ការ​អះអាង​របស់​ទ្រង់​ពិត។ ចំណុច​ទាំង​នេះ​មិន​បាន​លើក​ឡើង​ជា​សំណើ​ថា ព្រះ​យេស៊ូវ​អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​មនុស្ស និង​ជា​គ្រូ​ប៉ុណ្ណោះ។

ចំណុច​ដំបូង​ដែល​យើង​អាច​លើក​ឡើង​អំពី​ព្រះ​យេស៊ូវ​គឺ​ថា ការ​អះអាង​របស់​ទ្រង់​មិន​ពិត ហើយ​ព្រះ​អង្គ​ក៏​ជ្រាប​អំពី​វា ដែល​ក្នុង​ករណី​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​គឺ​ជា​មនុស្ស​កុហក។ ប្រសិន​បើ​ព្រះ​យេស៊ូវ​មិន​បាន​ជឿ​ថា ការ​អះអាង​របស់​ទ្រង់​អំពី​ខ្លួន​ឯង​ពិត នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​ព្រះ​អង្គ​ធ្វើ​ការ​អះអាង​ទាំង​នោះ នោះ​ទ្រង់​កំពុង​តែ​កុហក​ហើយ។

ការ​អះអាង​របស់​ព្រះ​យេស៊ូវ​អំពី​រូប​អង្គ​ទ្រង់​ផ្ទាល់​មាន​ចំណុច​ស្នូល​នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់ ដែល​នេះ​មាន​ន័យ​ថា ប្រសិន​បើ​ការ​អះអាង​ទាំង​នោះ​គឺ​ជា​ការ​កុហក នោះ​យើង​ក៏​មិន​អាច​រាប់​ទ្រង់​ថា​ជា​គ្រូ​ដ៏​អស្ចារ្យ​ម្នាក់​បាន​ដែរ។ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​មាន​គម្រោង​ក្នុង​ការ​បោក​ប្រាស់​មនុស្សម្នា​អំពី​លក្ខណៈ​របស់​ទ្រង់ ហើយ​ថា​គួរ​ដោះ​ស្រាយ​អំពើ​បាប​របស់​ពួក​គេ​ដោយ​របៀប​ណា នោះ​មាន​ន័យ​ថា ព្រះ​អង្គ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​គ្រូ​ដ៏​អាក្រក់ៗ​បំផុត​ដែល​ធ្លាប់​បាន​ដើរ​លើ​ផែនដី​នេះ។

ចំណុច​ទី​ពីរ​ដែល​យើង​អាច​លើក​ឡើង​អំពី​ព្រះ​យេស៊ូវ​គឺ​ថា ការ​អះអាង​របស់​ទ្រង់​មិន​ពិត ហើយ​ព្រះ​អង្គ​ក៏​មិន​បាន​ជ្រាប​អំពី​វា​ដែរ ដែល​ក្នុង​ករណី​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​គឺ​ជា​មនុស្ស​ឆ្កួត។ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​ជឿ​ថា ការ​អះអាង​របស់​ទ្រង់​អំពី​រូប​អង្គ​ទ្រង់​ផ្ទាល់​គឺ​ជា​ការ​ពិត តែ​វា​មិន​ពិត នោះ​មាន​ន័យ​ថា ព្រះ​អង្គ​គឺ​ជា​មនុស្ស​បោក​ប្រាស់​ដ៏​អាត្មានិយម​ម្នាក់​ហើយ។ ប្រសិន​បើ​មនុស្ស​សាមញ្ញ​ម្នាក់​ជឿ​ថា ខ្លួន​ឯង​គឺ​ជា​ព្រះ​ដែល​បាន​យាង​មក​យក​សណ្ឋាន​ជា​មនុស្ស នោះ​មាន​ន័យ​ថា បុគ្គល​ម្នាក់​នោះ​គឺ​ពិត​ជា​ឆ្កួត​មែន​ទែន។

ជា​ថ្មី​ម្ដង​ទៀត ប្រសិន​បើ​នេះ​គឺ​ជា​ករណី​មែន​ទែន ប្រសិន​បើ​នោះ​គឺ​ជា​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​បង្រៀន​អំពី​លក្ខណៈ​របស់​ទ្រង់ ហើយ​ក៏​បាន​មាន​ការ​ភាន់ច្រឡំ នោះ​មាន​ន័យ​ថា ព្រះ​អង្គ​ក៏​ជា​គ្រូ​ដ៏​អាក្រក់​ម្នាក់​ដែល​ធ្លាប់​បាន​រស់​នៅ​ផង​ដែរ។

ចំណុច​ទីបី​ដែល​យើង​អាច​លើក​ឡើង​អំពី​ព្រះ​យេស៊ូវ​គឺ​ថា ការ​អះអាង​របស់​ទ្រង់​ពិត ដែល​ក្នុង​ករណី​នេះ​មាន​ន័យ​ថា ព្រះ​អង្គ​គឺជា​ព្រះ​អម្ចាស់។ ប្រសិន​បើ​ព្រះ​យេស៊ូវ​បាន​ជឿ​ថា ការ​អះអាង​របស់​ទ្រង់​អំពី​រូប​អង្គ​ទ្រង់​ផ្ទាល់​ពិត ហើយ​វា​ក៏​ពិត​ជា​ពិតមែន​ដែរ នោះ​មាន​ន័យ​ថា ព្រះ​យេស៊ូវ​មិន​មែន​គ្រាន់​តែ​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រះ​ដែល​បាន​គង់នៅ​លើ​ផែនដី​យើង​ដែរ។

ប្រសិន​បើ​យើង​ទទួលយក​ព្រះ​យេស៊ូវ​ដោយ​ម៉ឺងម៉ាត់ នោះ​យើង​ក៏​ត្រូវ​ទទួលយក​ការ​អះអាង​របស់​ព្រះ​យេស៊ូវ​អំពី​រូប​អង្គ​ទ្រង់​ផ្ដល់​ដោយ​ម៉ឺងម៉ាត់​ដែរ។ យើង​មិន​អាច​លើក​ឡើង​ថា ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​ដ៏​អស្ចារ្យ​ម្នាក់​ដែល​យើង​គោរព​កោត​សរសើរ​បាន​ទេ ប៉ុន្តែ​គឺ​ថា​មូលដ្ឋាន​គ្រឹះ​សំខាន់ៗ​នៃ​សេចក្ដី​បង្រៀន​របស់​ទ្រង់​ក៏​ជា​ការ​ខុស​ឆ្គង​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ព្រះ​យេស៊ូវ​មិន​មែន​ជា​អ្នក​អស្ចារ្យ ប៉ុន្តែ​គ្រាន់​តែ​ជា​មនុស្ស និង​ជា​គ្រូ​ប៉ុណ្ណោះ ព្រះ​អង្គ​ទំនង​ជា​តិច​ជាង​នោះ ឬ​ក៏​ខ្ពស់​ជាង​នោះ។

ចំពោះ​អ្នក​ដែល​ឆ្លើយ​តប​លើ​ការ​វែក​ញែក​នេះ​ដោយ​គ្រាន់​តែ​ទទួល​ស្គាល់​ថា ព្រះ​យេស៊ូវ​ទំនង​ជា​មនុស្ស​កុហក ឬ​ក៏​ជា​មនុស្ស​ឆ្កួត ទាក់​ទង​នឹង​អ្វី​ដែល​យើង​បាន​លើក​ឡើង​រហូត​មក​ដល់​ពេល​នេះ ដូច​ដែល​អស់​អ្នក​ដែល​បាន​ឆ្លើយ​តប​ដោយ​ទទួល​ស្គាល់​យ៉ាង​សម​ហេតុផល​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់។ ការ​វែក​ញែក​មួយ​នេះ​គឺ​គ្រាន់​តែ​ជា​ការ​វាយ​ប្រហារ​លើ​ទស្សនៈ​ដែល​ថា ព្រះ​យេស៊ូវ​គ្រាន់​តែ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​ម្នាក់​តែ​ប៉ុណ្ណោះ មិន​មែន​ជា​ព្រះ​នោះ​ទេ ក្នុង​ការ​វែក​ញែក​នេះ​មិន​មាន​អ្វី​ដែល​រាប់​ថា​ជា​ការ​ប្រឆាំង​នឹង​ទស្សនៈ​ដែល​ថា​ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​ដ៏​អាក្រក់​ម្នាក់​នោះ​ទេ។ ដើម្បី​បង្ហាញ​ថា វា​ជា​ការ​ល្អ​ប្រសើរ​ជាង​ក្នុង​ការ​មាន​ទស្សនៈ​ថា ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​អម្ចាស់​ជា​ជាង​គ្រាន់​តែ​ជា​មនុស្ស​កុហក ឬ​ក៏​ជា​មនុស្ស​ឆ្កួត នោះ​យើង​ត្រូវ​តែ​បង្ហាញ​ថា​មាន​ហេតុ​ផល​ផ្សេង​ទៀត​ដែល​យើង​គួរ​តែ​ទទួល​ស្គាល់​ការ​អះអាង​របស់​ព្រះ​យេស៊ូវ​ដោយ​ម៉ឺងម៉ាត់។

តើ​យើង​មាន​ហេតុ​ផល​ដែរ​ឬ​ទេ​ក្នុង​ការ​ទទួល​ស្គាល់​ថា ការ​អះអាង​របស់​ព្រះ​យេស៊ូវ​មាន​ភាព​ម៉ឺង​ម៉ាត់? មាន​មនុស្ស​ជា​ច្រើន​នាក់​បាន​វែក​ញែក​ថា យើង​មាន ត្រង់​ថា​យើង​មាន​ភស្តុតាង​យ៉ាង​ច្បាស់​លាស់​ដែល​ថា​ព្រះ​យេស៊ូវ​បាន​ជ្រាប​អំពីអ្វី​ដែល​ព្រះ​អង្គ​កំពុង​មាន​បន្ទូល​អំពី​ការ​នោះ នៅ​ពេល​ដែល​វា​ទាក់​ទង​ជា​មួយ​នឹង​រឿង​អធម្មជាតិ។ គេ​បាន​វែក​ញែក​ថា មាន​ភស្តុតាង​ពី​ប្រវត្តិ​សាស្ត្រ​យ៉ាង​ច្បាស់​ដែល​ថា ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​ការ​សុគត​ឡើង​វិញ ដែល​ការ​នោះ​ប្រកាស​គាំ​ទ្រ​ការ​អះ​អាង​របស់​ទ្រង់​ទាក់​ទង​នឹង​អំណាច​ខាង​ឯ​សាសនា។

គេ​បាន​លើក​ឡើង​ថា ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​គឺ​ជា​ការ​ប្រកាស​គាំទ្រ​ពី​ព្រះ​ជាម្ចាស់​អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ ដែល​ជា​ការ​ទទួល​ស្គាល់​ពី​ព្រះ​ជាម្ចាស់​ថា​សេចក្ដី​បង្រៀន​របស់​ព្រះ​យេស៊ូវ​គឺ​ជា​ការ​ពិត​មែន។ ប្រសិន​បើ​នេះ​ត្រឹម​ត្រូវ​មែន នោះ​មាន​ន័យ​ថា មិន​អាច​មាន​មន្ទិល​សង្ស័យ​ត្រង់​ថា ក្នុង​ចំណោម​ចំណុច​ទាំង​បី​ទាក់​ទង​នឹង​ព្រះ​យេស៊ូវ ដែល​យើង​បាន​លើក​ឡើង​ខាង​លើ គឺ​ជា​ចំណុច​ពិត​នោះ​ទេ។ ប្រសិន​បើ​មាន​ភស្តុតាង​យ៉ាង​ច្បាស់​លាស់​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​មែន នោះមាន​​ន័យ​ថា យើង​ត្រូវ​តែ​ទទួល​ស្គាល់​យក​ព្រះ​យេស៊ូវ​ដោយ​ម៉ឺងម៉ាត់​ហើយ។

ដក​ស្រង់​ចេញ​ពី «សៀវភៅ​គ្រូ» សម្រាប់​សៀវភៅ «ដំណើរ​រឿង​នៃ​សេចក្ដី​សង្ឃឹម»
បក​ប្រែ​ដោយ៖ លោក ឈាង បូរ៉ា
ពិនិត្យដោយ៖ លោក​គ្រូ បាន គន់, លោក ទេព រ៉ូ, លោក​ស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក​ស្រី ថាវ ប៊ីនរី និង​លោក​ស្រី បូល រដ្ឋា
ឯកសារ​យោង
www.Existence-of-God.com (ថ្ងៃទី ៨ ខែ មិនា ឆ្នាំ ២០០៨)

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បល្ល័ង្គរាជ្យ

ខ្ចីខាងគំនិត