នៅពេលនោះនឹងមិនគ្រាន់តែមានការស្គាល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងដែលបានទទួលការបំផ្លាស់បំប្រែទៀតផង។
តណាស់! យើងនឹងប្រាកដជាស្គាល់គ្នាទៅវិញទៅមកនៅក្នុងនគរដែលនឹងមកដល់។ ក្ដីសង្ឃឹមនៃការដែលយើងនឹងជួបជុំគ្នាជាមួយនឹងអ្នកដែលយើងស្រឡាញ់ដូចដែលមានចែងក្នុងកណ្ឌគម្ពីរ ១ថែស្សាឡូនិច្ច ៤:១១-១៨ នឹងមិនសូវមានការបន្ធូរចិត្តឡើយ បើនោះមិនមែនជាអ្វីដែលនឹងកើតឡើង។ រូបកាយដែលនឹងរស់ឡើងវិញដែលព្រះអង្គនឹងប្រោសយើងគឺជារូបកាយដែលយើងកំពុងមាននេះ គឺមិនមែនទាក់ទងនឹងស៊េរីថ្មីណាមួយទៀតទេ ប៉ុន្តែជារូបកាយដែលទទួលបានការបំផ្លាស់បំប្រែដ៏រុងរឿង។
គោលការណ៍នៃការបន្ត និងការបំផ្លាស់បំប្រែទាំងពីរនេះគឺត្រូវបានបើកសម្ដែងឡើងឲ្យឃើញក្នុងកណ្ឌគម្ពីរ ១កូរិនថូស ១៥:៣៧-៣៨ តាមរយៈគ្រាប់ពូជ និងដើមដែលដុះចេញពីនោះ។ ពួកសាវ័កស្គាល់ព្រះយេស៊ូវក្នុងរូបកាយដែលទ្រង់បានមានព្រះជន្មរស់ឡើងវិញ ដូចដែលព្រះយេស៊ូវ ដែលពួកគាត់ស្គាល់ពីមុន ទោះបើក្នុងករណីថា ការដែលព្រះអង្គបានមានព្រះជន្មរស់ឡើងវិញគឺរូបកាយទ្រង់ល្អប្រពៃ និងឥតខ្ចោះក៏ដោយ។ ប្រហែលជាបែបនោះហើយបានជាមានពេលខ្លះពួកសាវ័កមិនបានស្គាល់ទ្រង់ភ្លាមៗ (លូកា ២៤:១៦)។
មើលទៅវាហាក់បីដូចជាយើងក៏នឹងស្គាល់គ្នានៅឯស្ថានសួគ៌មុនរូបកាយយើងទទួលបានការប្រោសឲ្យរស់ឡើងវិញទៅទៀត ដូចដែលពួកសាវ័កស្គាល់លោក ម៉ូសេ និងហោរា អេលីយ៉ា នៅលើភ្នំបំផ្លាស់បំប្រែ (លូកា ៩:៣៣) និងក្នុងដំណើររឿងដែលព្រះយេស៊ូវបានប្រាប់ក្នុងកណ្ឌគម្ពីរ លូកា ១៦:១៩-៣១ បុរសដែលជាអ្នកមានស្គាល់បុរសដែលជាអ្នកក្រ គឺលោក ឡាសារ ដែលធ្លាប់អង្គុយសុំទាននៅមុខទ្វារផ្ទះគាត់។
នៅពេលនោះនឹងមិនគ្រាន់តែមានការស្គាល់គ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងដែលបានទទួលការបំផ្លាស់បំប្រែទៀតផង។ យើងនឹងមានអំណរក្នុងការប្រកបជាមួយគ្នា ក៏ដូចជាជាមួយនឹងព្រះគ្រីស្ទផងដែរ ខណៈពេលដែលយើងអង្គុយនៅកន្លែងជប់លៀងជាមួយនឹងលោក អ័ប្រាហាំ លោក អ៊ីសាក និងលោក យ៉ាកុប (ម៉ាថាយ ៨:១១)។ ប៉ុន្តែ ទំនាក់ទំនងរបស់យើងក៏នឹងមានការបំផ្លាស់បំប្រែដែរ។ ព្រះយេស៊ូវបានផ្ដល់តម្រុយអំពីការនេះក្នុងកណ្ឌគម្ពីរ ម៉ាថាយ ១២:៤៨-៥០ ដោយលើកឡើងថា អ្នកណាដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាទ្រង់ គឺអ្នកនោះហើយជាប្អូនប្រុសស្រីហើយជាម្ដាយទ្រង់ ជាជាងគ្រាន់តែជាអ្នកដែលជាប់សាច់ឈាមនឹងគ្រួសារទ្រង់។ ហើយប្រសិនបើយើងបានរៀបការនៅលើផែនដីនេះ នោះទោះបើយើងនឹងស្គាល់ដៃគូជីវិតយើងនៅថ្ងៃអនាគតក៏ដោយ ក៏យើងនឹងលែងជាប្ដីប្រពន្ធទៀតហើយ ព្រោះនៅឯស្ថានសួគ៌នឹងមិនមានជីវិតអាពាហ៍ពិពាហ៍ទៀតទេ (លូកា ២០:៣៤-៣៦)។ ផ្ទុយទៅវិញ យើងនឹងមានអំណរក្នុងសេចក្ដីពិតនៃរូបភាពដ៏ពិតនៃអាពាហ៍ពិពាហ៍៖ ការដែលព្រះគ្រីស្ទរួបរួមគ្នាជាមួយនឹងរាស្ត្រទ្រង់។
ហើយយើងក៏អាចប៉ាន់ស្មានផងទៀតបានដែរថា គ្រប់ទំនាក់ទំនងរបស់យើងគឺនឹងមានភាពស៊ីជម្រៅដូចដែលយើងធ្លាប់អរសប្បាយក្នុងជីវិតអាពាហ៍ពិពាហ៍ល្អបំផុត។ ហើយប្រសិនបើយើងនៅចងចាំអ្នកដែលយើងស្រឡាញ់ដែលអវត្តមាន ព្រោះគាត់មិនបានទទួលជឿ នោះក៏យើងនឹងមិនមានទុក្ខព្រួយ ទោះបើយើងមិនដឹងថាការនោះនឹងកើតឡើងយ៉ាងដូចម្ដេចក៏ដោយ។ ដ្បិតនៅគ្រាដែលនឹងមកដល់គឺនឹងលែងមានទឹកភ្នែក និងទុក្ខព្រួយទៀតហើយ ព្រោះវាជារឿងអតីតកាល (វិវរណៈ ២១:៤)។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។