ទំនងវាមានឈ្មោះច្រើន ព្រោះវាចូលចិត្តលាក់ ហើយក្លែងខ្លួនវា...

ងអាចស្គាល់ពីលក្ខណៈរបស់បុគ្គលម្នាក់បានច្រើនតាមរយៈឈ្មោះរបស់គាត់។ ហើយតួអង្គអាក្រក់ក៏ត្រូវការមានឈ្មោះដែលស៊ីគ្នានឹងលក្ខណៈរបស់តួអង្គនោះផងដែរ។ ព្រះគម្ពីរមានរៀបរាប់ឈ្មោះជាច្រើនរបស់មេកំណាច ហើយឈ្មោះនីមួយៗរបស់វាក៏សម្ដែងឲ្យយើងឃើញពីលក្ខណៈរបស់វាផងដែរ។ ទំនងវាមានឈ្មោះច្រើន ព្រោះវាចូលចិត្តលាក់ ហើយក្លែងខ្លួនវា...
អារក្ស (The devil) (ម៉ាថាយ ៤:១) ក្នុងភាសាក្រិក ឈ្មោះ «អារក្ស» មានន័យថា «អ្នកជេរប្រមាថ»។
សាតាំង (Satan) (១របាក្សត្រ ២១:១) ក្នុងភាសាហេព្រើរ ឈ្មោះ «សាតាំង» មានន័យថា «ខ្មាំងសត្រូវ» ហើយយើងឃើញក្នុងគ្រប់អត្ថបទនៃព្រះបន្ទូល ខ្មាំងសត្រូវនេះតែងតែទាស់ប្រឆាំងនឹងព្រះជាម្ចាស់ និងរាស្ត្ររបស់ទ្រង់។ សាវ័ក ពេត្រុស បានលើកឡើងឈ្មោះនេះថាវា «ជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា» (១ពេត្រុស ៥:៨)។
មេល្បួង (The tempter) (១ថែស្សាឡូនីច ៣:៥) សាតាំងចូលចិត្តល្បួងយើងឲ្យប្រព្រឹត្តបាប។ ការល្បួងដ៏ល្បីល្បាញរបស់វាគឺ វាបានព្យាយាមល្បួងព្រះយេស៊ូវផ្ទាល់ឲ្យប្រព្រឹត្តបាបដែរ។
មេកំណាច (The evil one) (ម៉ាថាយ ១៣:១៩) អារក្សគឺជាមេដ៏អាក្រក់ ហើយវាមានអំណាចក្នុងកិច្ចការដែលវាអាចធ្វើ។
មេគ្រប់គ្រងរាជ្យលើអាកាស (The ruler or prince of the power of the air) (អេភេសូរ ២:២) សាតាំងប្រើអំណាចរបស់វាគ្រប់គ្រងលើអស់អ្នកដែលជាទាសកររបស់វា ហើយនៅចុងខនេះ អ្នកនិពន្ធក៏បានហៅពួកអស់នោះថា «ពួកមនុស្សរឹងចចេស»។
ចៅហ្វាយរបស់លោកីយ៍ (The prince or rule of this world) (យ៉ូហាន ១៦:១១) និង ព្រះរបស់លោកីយ៍នេះ (The god of this age or world) (២កូរិនថូស ៤:៤) អំណាចរបស់អារក្សមានលក្ខខណ្ឌ ហើយមានដែនកំណត់។ វាអាចប្រើអំណាចរបស់វាលើ «លោកីយ៍នេះ» តែប៉ុណ្ណោះ។
បេលសេប៊ូល (Beekzebul) (លូកា ១១:១៥) ក្នុងភាសាដើម ឈ្មោះនេះមានន័យថា «ព្រះអម្ចាស់នៃសត្វរុយ»។ ជាដំបូង គេបានប្រើឈ្មោះនេះសម្រាប់ព្រះក្លែងក្លាយនៃសាសន៍ អ៊ីស្រាអែល ប៉ុន្តែក្រោយមក អ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីក៏បានប្រើឈ្មោះនេះពីរបីដងសម្រាប់សាតាំងដែរ។
អារក្សបេលាល (Belial) (២កូរិនថូស ៦:១៥) ក្នុងភាសាដើម ឈ្មោះនេះមានន័យថា «គ្មានតម្លៃ»។ នេះបង្ហាញពីតម្លៃដែលសាវ័ក ប៉ុល មានចំពោះអារក្ស!
អាចោទប្រកាន់ (The accuser) (វិវរណៈ ១២:១០) សាតាំងពេញចិត្តណាស់ក្នុងការចោទប្រកាន់រាស្ត្ររបស់ព្រះជាម្ចាស់។
អាបាដូន (Abbaddon) ឬក៏ អាប៉ុលីយ៉ូន (Apollyon) (វិវរណៈ ៩:១១) ក្នុងភាសាក្រិក ឈ្មោះទាំងពីរនេះមានន័យថា «អ្នកបំផ្លាញ»។ សាតាំងមិនបានបង្កើតអ្វីទេ តែវាចូលចិត្តស្វែងរកវិធីបំផ្លាញនូវអ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកណាស់។

គណនេយ្យករសាជីវកម្ម អ្នកគ្រប់គ្រងសិទ្ធផ្តាច់មុខ ឬនាយកប្រតិបត្តិទីផ្សារប្រហែលជាត្រូវធ្វើការយ៉ាងម៉ត់ចត់ជាមួយម៉ោងការងារដោយសារមានមនុស្សជាច្រើនកំពុងមើលខុសត្រូវលើគាត់...ក្នុងនាមជាគ្រីស្ទបរិស័ទ នៅពេលដែលនិយាយអំពីការយល់ខុសត្រូវ វាមិនមែនជាសំណួរអំពីអ្វីដែលត្រូវបានអនុញ្ញាតឬក៏អត់នោះទេ ប៉ុន្តែគឺអំពីអ្វីតាមព្រះគម្ពីរវិញ។

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

អធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។

ប្អូនស្រី ដាលីស បានសរសេរមកយើង ដើម្បីសួរថា«លោកគ្រូ តើនាង ខ្ញុំត្រូវដោះស្រាយយ៉ាងណាចំពោះការច្រណែនឈ្នានីស និងការប្រច័ណ្ឌ ដែលកំពុងលេបត្របាក់នាងខ្ញុំទៅហើយនោះ…

/

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…
មានមតិយោបល់ដែលបានអនុម័ត 4
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
ខ្ញុំចង់បានអត្ថបទនេះជាPDFសម្រាប់អានពេលក្រោយ តើអាចដាក់អោយdownload បានទេ?
សូមសាកល្បងម្ដងទៀត។ អាចdownload ក្នុង Computer បាន. អរគុណ
បាទបងបាន
អរគុណបង Rotha!! ឥឡូវមានវិញហើយ :)