ចំពោះមនុស្សវិញ ព្រះគម្ពីរប្រាប់ថា «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង» (លោកុប្បត្ដិ ១:២៦)។

១) ការបង្កើត
នៅក្នុងកណ្ឌលោកុប្បត្ដិ ព្រះជាម្ចាស់បានបង្កើតរុក្ខជាតិ និងសត្វ «តាមពូជ» របស់វានីមួយៗ។ គ្រប់ទាំងផ្លែស្វាយគឺមកពីពូជស្វាយផ្សេងទៀត ហើយគ្រប់ទាំងសេះគឺមកពីពូជសេះផ្សេងទៀត។ ចំពោះមនុស្សវិញ ព្រះគម្ពីរប្រាប់ថា «ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង» (លោកុប្បត្ដិ ១:២៦)។ ដូច្នេះ ព្រះជាម្ចាស់មិនបានបង្កើតមនុស្សមកតាមពូជមនុស្សណាផ្សេងទៀតនោះទេ។ ព្រះជាម្ចាស់បានបង្កើតមនុស្សមកដូចរូបអង្គទ្រង់និងមានភាពដូចទ្រង់។ មនុស្សឆ្លុះបញ្ចាំងពីលក្ខណៈរបស់ព្រះជាម្ចាស់ក្នុងរបៀបដ៏ពិសេសមួយ។
ដោយសារតែព្រះជាម្ចាស់បានបង្កើតយើងយ៉ាងពិសេសដូចរូបអង្គនៃទ្រង់ ដូច្នេះមនុស្សត្រូវតែឆ្លុះបញ្ចាំងពីទ្រង់ និងសិរីល្អរបស់ទ្រង់ក្នុងលក្ខណៈមួយដ៏ពិសេសនៅចំពោះអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតមក។ ដូចជាកូនដែលមានចរិតលក្ខណៈដូចឪពុករបស់ខ្លួន ហើយដើរតាមជំហានរបស់ឪពុកខ្លួនយ៉ាងដូច្នោះដែរ (លោកុប្បត្ដិ ៥:១; លូកា ៣:៣៨) ព្រះជាម្ចាស់បានបង្កើតមនុស្សមកឲ្យធ្វើជាអ្នកតំណាងឲ្យ ចរិតលក្ខណៈរបស់ទ្រង់ ហើយឲ្យពួកគេគ្រប់គ្រងអ្វីៗដែលទ្រង់បានបង្កើតមក៖ «ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង» (លោកុប្បត្ដិ ១:២៦)។
![]()
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

អធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។

អ្នកបើកបរយន្តហោះបានប្រកាសថា មានហ្វូងចាបមួយហ្វូងបានហើរចូលស្លាបយន្តហោះម្ខាង ហើយយន្តហោះក៏កំពុងតែចាកចុះក្នុងល្បឿនដ៏លឿន…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។