ទង្វើនេះសបញ្ជាក់ឲ្យយើងឃើញថា ព្រះជាម្ចាស់អាចទទួលយកនូវរាល់អ្វីៗដែលយើងចែកចាយទៅកាន់ទ្រង់ ហើយក៏បង្ហាញថា ព្រះអង្គពិតជាសព្វព្រះហឫទ័យនឹងសណ្ដាប់នូវរាល់អ្វីៗដែលមានក្នុងចិត្តយើងផងដែរ។

នចំណុចដ៏សំខាន់ពីរយ៉ាងដែលលោកអ្នកគួរធ្វើ ពេលដែលលោកអ្នកប្រឈមមុខនឹងបញ្ហា ហើយមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងទាស់នឹងលោកអ្នក៖
១. ចូរចែកចាយអំពីអារម្មណ៍របស់លោកអ្នកជាមួយព្រះអង្គ
ជាដំបូងលោកអ្នកគួរនិយាយពីអារម្មណ៍ដែលលោកអ្នកមានឲ្យចំៗទៅកាន់ព្រះជាម្ចាស់។ យើងអាចមើលការនេះឃើញនៅក្នុងបទគម្ពីរ ជាពិសេសក្នុងជីវិតស្ដេច ដាវីឌ និងអ្នកនិពន្ធកណ្ឌគម្ពីរ ទំនុកតម្កើងប៉ុន្មាននាក់ទៀត។ នៅពេលដែលពួកគាត់មានបញ្ហា ឬក៏មានការអាក់អន់ចិត្តនឹងព្រះជាម្ចាស់ ពួកគាត់បានចែកចាយពីការនោះយ៉ាងសាមញ្ញក្នុងទំនុករបស់ពួកគាត់។ ទង្វើនេះសបញ្ជាក់ឲ្យយើងឃើញថា ព្រះជាម្ចាស់អាចទទួលយកនូវរាល់អ្វីៗដែលយើងចែកចាយទៅកាន់ទ្រង់ ហើយក៏បង្ហាញថា ព្រះអង្គពិតជាសព្វព្រះហឫទ័យនឹងសណ្ដាប់នូវរាល់អ្វីៗដែលមានក្នុងចិត្តយើងផងដែរ។ ហើយតាមរយៈការដែលយើងទូលទៅកាន់ទ្រង់បែបនេះ នោះព្រះអង្គក៏នឹងបើកសម្ដែងឲ្យយើងឃើញពីទស្សនៈរបស់ទ្រង់ ហើយនិងជួយឲ្យយើងយល់អំពីព្រះគុណរបស់ទ្រង់ដែលមានចំពោះយើង។ ការចែកចាយដោយចិត្តស្មោះត្រង់នៅចំពោះព្រះជាម្ចាស់ គឺជាការដ៏សំខាន់ណាស់ពេលដែលយើងប្រឈមមុខនឹងបញ្ហា។
២. ចូរសញ្ជឹងគិតលើសេចក្ដីសន្យារបស់ព្រះអង្គ
ចំណុចទីពីរ យើងត្រូវតែចំណាយពេលសញ្ជឹងគិតលើសេចក្ដីសន្យារបស់ព្រះជាម្ចាស់។ ព្រះបន្ទូលបានចែងហើយថា «ព្រះអង្គដែលមិនបានសំចៃទុកសូម្បីតែព្រះរាជបុត្រារបស់ព្រះអង្គ ដែលព្រះអង្គបានបញ្ជូនមកសម្រាប់យើងទាំងអស់គ្នា តើព្រះអង្គនឹងមិនប្រោសប្រទានអ្វីៗទាំងអស់ដល់យើងជាមួយព្រះរាជបុត្រាដែរទេឬ?» (រ៉ូម ៨:៣២ គគខ)។ ជាមួយគ្នានេះដែរ ចូរគិតអំពីសេចក្ដីសន្យាដែលមានចែងក្នុងកណ្ឌគម្ពីរ រ៉ូម ៨:៣១ ដែលព្រះជាម្ចាស់បានមានបន្ទូលថា «បើព្រះជាម្ចាស់នៅខាងយើង តើអ្នកណាទាស់ជាមួយយើងបាន?» (គគខ)។
ទោះបើយើងមានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងតែទាស់នឹងយើង ក៏អារម្មណ៍ដូចនោះវាមិនមែនជាការពិតនោះទេ។ ដាច់ខាតយើងត្រូវតែរំឭកខ្លួនឯងអំពីសេចក្ដីសន្យាដែលព្រះអង្គមានសម្រាប់យើងក្នុងព្រះគម្ពីរ និងពីរបៀបដែលទ្រង់នៅខាងយើងតាមរយៈព្រះរាជបុត្រាទ្រង់ផ្ទាល់ និងរបៀបការដែលព្រះរាជបុត្រាទ្រង់សង្គ្រោះយើង។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

បទគម្ពីរទាំងបីនេះបញ្ជាក់ថា ប្រពន្ធមិនមែនត្រូវបានរំពឹងថាឲ្យចុះចូលចំពោះប្ដីនៃស្ត្រីគ្រប់ៗគ្នានោះឡើយ ប៉ុន្តែត្រូវចុះចូលដោយជាក់លាក់ចំពោះប្ដីរបស់នាងផ្ទាល់។

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។