មានបុរសម្នាក់ឈ្មោះសំណាងបានលើកជាសំណួរសួរថា «ប្រសិនបើព្រះគម្ពីរបានរាប់ការស្រឡាញ់ភេទដូចគ្នាថាជាការមិនត្រឹមត្រូវ នោះគឺជាសេចក្តីពិតដែលខ្ញុំក៏ទទួលជឿដែរ ទោះបើក្នុងនាមខ្ញុំជាបុរសម្នាក់ដែលកំពុងតែតយុទ្ធក្នុងការស្រឡាញ់ភេទដូចគ្នាក៏ដោយ តើឲ្យខ្ញុំគួរបកស្រាយកណ្ឌគម្ពីរ ១កូរិនថូស ៧:៨-៩ បានយ៉ាងដូចម្តេច ប្រសិនបើខ្ញុំ «អត់ទ្រាំមិនបាន» ក្នុងការស្រឡាញ់ភេទដួចគ្នា? តើខ្ញុំមានការគិតមិនត្រឹមត្រូវលើឃ្លា «អត់ ទ្រាំមិនបាន» មែនឫ? ខ្ញុំសង្កេតឃើញថា ខ្ញុំកាន់តែមានការពិបាកក្នុងការតយុទ្ធ នឹងភាពត្រេកត្រអាលមួយនេះ ដោយផ្អែកទៅលើកខគម្ពីរខាងលើ ព្រោះខ្ញុំមិនដឹងថាគួរធ្វើយ៉ាងដូចម្តេចទៀតទេ»?
យើងខ្ញុំសូមអរគុណចំពោះសំណាងដែលហ៊ាននិយាយត្រង់ៗអំពីការស្រឡាញ់ភេទដួចគ្នា ហើយយើងខ្ញុំក៏សូមអរគុណចំពោះគាត់ដែរ ដែលគាត់ទទួលស្គាល់សេចក្ដីពិតក្នុងព្រះគម្ពីរត្រង់ថា ការអនុវត្តការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាប? ហេតុដូចនេះហើយ ដូចដែលគាត់បាននិយាយថា គឺគាត់កំពុងតែតយុទ្ធនៅក្នុងសមរភូមិនៃការមានភាពស្មោះត្រង់នូវអ្វីដែលគាត់កំពុងតែមានជំនឿជឿលើទ្រង់។ នេះពិតជាអស្ចារ្យណាស់ ហើយជាអ្វីដែលស័ក្តិសម ហើយក៏នឹងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ ទាក់ទងនឹងការតយុទ្ធមួយនោះ។ គាត់បានសួរអំពីកណ្ឌគម្ពីរ ១កូរិនថូស ៧:៩ ដែលសាវ័ក ប៉ុល បានលើកឡើងថា «ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្ដីប្រពន្ធចុះ ដ្បិតដែលយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ»។ ប៉ុន្តែ ប្រាកដណាស់ នេះជាការពិត! ជីវិតអាពាហ៍ពិពាហ៍គឺជាផ្លូវឬវិធីសាស្ត្រដែលអាចដំណោះស្រាយទៅលើការគ្រប់គ្រងនូវភាពត្រេកត្រអាលខាងឯការរួមភេទរបស់យើង។ ប៉ុន្តែ មានចំណុចពីរយ៉ាងដែលយើងគួរចងចាំនៅត្រង់ចំណុចនេះ ដែលទាក់ទងនឹងអស់អ្នកដែលស្រឡាញ់ភេទផ្ទុយគ្នា និងភេទដូចគ្នា។
ទី១ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាផែនការសម្រាប់ដោះស្រាយភាពត្រេកត្រអាលរបស់មនុស្សប្រុសទេ។ យើងដឹងត្រង់ចំណុចនេះថា ព្រោះមានមនុស្សប្រុសដែលបានរៀបការរួចមកហើយជាច្រើននាក់នៅតែផិតក្បត់ហើយនិងនៅតែមើលរូបភាព ឬក៏វីដេអូអាសអាភាសដដែល។ ដូច្នេះ ចំពោះអស់អ្នកដែលស្រឡាញ់ភេទផ្ទុយ ឬក៏ភេទដូចគ្នា ប្រសិនបើជីវិតអាពាហ៍ពិពាហ៍គឺមិនមែនជាជម្រើសសម្រាប់លោកអ្នក នោះមិនមែនមានន័យថា លោកអ្នកមិនមានដំណោះស្រាយលើភាពអត់មិនបានទេ។ វាមិនមែនជាដំណោះស្រាយទេ ព្រោះជីវិតអាពាហ៍ពិពាហ៍មិនមែនជាដំណោះស្រាយឡើយ។
ទី២ សាវ័ក ប៉ុល បានមានប្រសាសន៍យ៉ាងចំៗទៅកាន់មនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នា និងពីរបៀបដែលពួកគាត់ត្រូវធ្វើ ដើម្បីគ្រប់គ្រងលើភាពអត់មិនបានរបស់ខ្លួន។ ចំណុចដែលគាត់បានលើកឡើងមានចែងនៅក្នុងជំពូកមុន គឺមិនមែនជំពូក៧ទេ។ ហើយជារឿយៗ យើងគ្រាន់តែអានជំពូកនោះ ដើម្បីរកមូលហេតុថា ការស្រឡាញ់ភេទដូចគ្នាគឺជាអំពើបាបតែប៉ុណ្ណោះ តែយើងបានមើលរំលងពីជំនួយដ៏ប្រសើរដែលខគម្ពីរនេះបានលើកឡើង។ នៅក្នុងកណ្ឌគម្ពីរ ១កូរិនថូស ៦:៩-១០ បានចែងថា «តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមរតកបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា ពួកចោរ ពួកលោភលន់ ពួកប្រមឹក ពួកជេរប្រមាថ ពួកបោកប្រាស់ នោះមិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមរតកបានឡើយ» (គកស)។ មួយវិញទៀត ប្រសិនបើលោកអ្នកនិយាយថា «ខ្ញុំជាមនុស្សលោភ ហើយខ្ញុំបានកើតមកជាមនុស្សបែបនោះ ហើយខ្ញុំនៅតែឱបក្រសោបភាពលោភលន់ថាជាកាត្រឹមត្រូវ» នោះលោកអ្នកនឹងប្រាកដជាវិនាសជាមិនខាន។ ដូច្នេះ ចូរកុំគិតថា មានអំពើបាបណាមួយដែលសាវ័ក ប៉ុល កំពុងតែផ្ដោតលើយ៉ាងខ្លាំងទៅលើនោះឲ្យសោះ។ ប្រសិនបើលោកអ្នកស្រឡាញ់ ថ្នាក់ថ្នម បីបាច់ ថែរក្សា សង្វាតដេញតាម ក៏ដូចជារស់នៅក្នុងអំពើបាបទាំងអស់នោះ នោះវានឹងបំផ្លាញលោកអ្នកចោលជាមិនខាន ពោលគឺមិនមែនគ្រាន់តែទាក់ទងទៅនឹងអំពើបាបនៃការស្រឡាញ់ភេទដូចគ្នា ឬក៏ការផិតក្បត់នោះឡើយ។
ចូរសង្កេតមើលលើខគម្ពីរបន្ទាប់ទៀត ដែលនោះគឺជាខដ៏សំខាន់ «ពីដើមអ្នករាល់គ្នាខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ តែព្រះបានលាងសម្អាតអ្នករាល់គ្នា បានញែកអ្នករាល់គ្នាជាបរិសុទ្ធ បានរាប់អ្នករាល់គ្នាជាសុចរិត ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងដោយសារព្រះវិញ្ញាណនៃព្រះរបស់យើងរួចហើយ» (១កូរិនថូស ៦:១១ គកស)។ ខគម្ពីរមួយនេះគឺជាខដ៏សំខាន់បំផុតចំពោះអស់អ្នកដែលកំពុងតយុទ្ធនឹងការស្រឡាញ់ភេទដូចគ្នា ហើយក៏កំពុងតែព្យាយាមឲ្យជីវិតរបស់យើងរស់នៅបានបរិសុទ្ធហើយប្រសើរឡើងជាងមុន។ ពីដើមលោកអ្នកជាមនុស្សដែលប្រព្រឹត្តការស្រឡាញ់ភេទដូចគ្នា។ ពីមុនលោកអ្នកជាមនុស្សបែបនោះមែន ប៉ុន្តែពេលនេះលោកអ្នកមិនមែនជាមនុស្សបែបហ្នឹងទៀតទេ។ តើមានអ្វីបានកើតឡើង? ចម្លើយគឺ៖ លោកអ្នកបាន ឱបក្រសោបយកព្រះនាមរបស់ព្រះយេស៊ូវ ថាទ្រង់ជាម្ចាស់គ្រងលើជីវិតរបស់ខ្លួន។ លោកអ្នកបានចុះចូលនឹងទ្រង់ ហើយបានដាក់ជំនឿលើទ្រង់ទាំងស្រុង ហើយព្រះលោហិតរបស់ទ្រង់បានលាងសម្អាតនូវរាល់អំពើបាបរបស់លោកអ្នកចេញ។ ព្រះអង្គបានលាងសម្អាតលោកអ្នកហើយ ហើយព្រះជាម្ចាស់ក៏បានរាប់យើងថាជាមនុស្សសុចរិត។ លោកអ្នកត្រូវបានញែកចេញជាបរិសុទ្ធ។ ហើយបន្ទាប់មកទៀត សាវ័ក ប៉ុល បានលើកឡើងយ៉ាងចំៗថា ព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នាជាអង្គដែលបានជះឥទ្ធិពលយ៉ាងខ្លាំងបំផុតក្នុងការញែកចេញជាបរិសុទ្ធមួយនេះ។
ការអនុវត្ត
អំណាចគឺមកពីព្រះវិញ្ញាណបរិសុទ្ធ។ ជាដំបូងបង្អស់ លោកអ្នកត្រូវតែដឹងថា ព្រះជាម្ចាស់ព្រមទទួលយកលោកអ្នក ទ្រង់បានប្រកាសថាលោកអ្នកលែងមានបាបទៀតហើយ ហើយក៏បានសម្អាតលោកអ្នកព្រមទាំងរាប់លោកអ្នកជាមនុស្សសុចរិត។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ លោកអ្នកបានទុកចិត្តលើសេចក្តីសន្យារបស់ព្រះជាម្ចាស់ឲ្យជាជំនួយសម្រាប់ខ្លួនតាមរយៈសេចក្តីសន្យារបស់ទ្រង់។ ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកដោយពោរពេញទៅដោយអំណាច ហើយនឹងជួយលោកអ្នកបដិសេធរាល់សេចក្តីល្បួងដែលកើតមានឡើង។ លោកអ្នកសម្លាប់ជីវិតនៃនិស្ស័យសាច់ឈាមចោល ដូចដែលបានលើកឡើងនៅក្នុងកណ្ឌគម្ពីរ រ៉ូម ៨:១៣ តាមរយៈព្រះវិញ្ញាណ ដោយពឹងផ្អែកទៅលើព្រះវិញ្ញាណ ដោយស្រែកហៅព្រះវិញ្ញាណ និងដោយរស់នៅក្នុងព្រះវិញ្ញាណ។ មិនមែនក្នុងខ្លួនឯងទេគឺក្នុងព្រះអង្គវិញ។ ក្នុងកណ្ឌគម្ពីរ កាឡាទី ៣:៥ បានលើកឡើងថា ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណមកយើង ព្រះជាម្ចាស់ប្រទានព្រះវិញ្ញាណឲ្យធ្វើការអស្ចារ្យទាំងនេះតាមរយៈការមានជំនឿ។ ក្នុងនោះមានន័យថា លោកអ្នកបានឮនូវសេចក្តីសន្យា លោកអ្នកឮនូវសេចក្តីសន្យាដំណឹងល្អ ហើយលោកអ្នកព្រមទទួលស្គាល់ដោយទុកចិត្តជឿក្នុង និងតាមរយៈការធ្វើឲ្យបុគ្គលភាពរបស់ព្រះជាម្ចាស់ ជំនួយ និងរង្វាន់របស់ទ្រង់មានតម្លៃចំពោះលោកអ្នកលើសជាងអំណាចនៃការល្បួងដែលលោកអ្នកកំពុងតែប្រឈមមុខទៅទៀត ហើយការនោះនឹងធ្វើឲ្យលោកអ្នកអាចសម្លាប់សេចក្តីល្បួងនោះបាន។
សរុបសេចក្តីមកផ្ដោតទៅសំណួរខាងលើរបស់សំណាង ចម្លើយរបស់យើងខ្ញុំគឺ៖ លុះត្រាតែព្រះជាម្ចាស់បានត្រាស់ហៅឲ្យលោកអ្នករៀបការ ហើយសូមកុំសន្មតថាការនោះទំនងនឹងមិនអាចកើតឡើងឡើយ។ យើងខ្ញុំកំពុងតែនិយាយទៅកាន់បុគ្គលដែលស្រឡាញ់ភេទដូចគ្នា។ លុះត្រាតែលោកអ្នករៀបការជាមួយនឹងមនុស្សស្រី ដោយសារលោកអ្នកកំពុងតែតយុទ្ធក្នុងការស្រឡាញ់មនុស្សប្រុស ឬក៏ថាលុះត្រាតែអ្នករៀបការជាមួយនឹងមនុស្សប្រុស ដោយសារអ្នកកំពុងតែតយុទ្ធនឹងការស្រឡាញ់មនុស្សស្រី…និយាយឲ្យខ្លីទៅ៖ លុះត្រាតែលោកអ្នករៀបការជាមួយនឹងភេទផ្ទុយពីភេទរបស់ខ្លួន នោះចូរទុកចិត្តលើផែនការដ៏អស្ចារ្យរបស់ព្រះគ្រីស្ទក្នុងការដែលទ្រង់ធានានូវរាល់សេចក្ដីសន្យាសម្រាប់លោកអ្នក ក៏ដូចជានឹងប្រទានព្រះវិញ្ញាណបរិសុទ្ធដ៏ខ្លាំងពូកែ ដើម្បីឲ្យមកជួយលោកអ្នកក្នុងការរស់នៅឲ្យបានបរិសុទ្ធ និងការមានជីវិតដ៏មានតម្លៃហើយមានប្រយោជន៍ដោយមិនតយុទ្ធនឹងអំពើបាបខាងឯផ្លូវភេទ។
សាវ័ក ប៉ុល បានលើកឡើងថា ការយកប្ដីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្ដីរោលរាលវិញ។ តើចំណុចនេះមានន័យយ៉ាងដូចម្ដេចចំពោះបុគ្គលដែលកំពុងតយុទ្ធជាមួយនឹងសេចក្ដីប្រាថ្នានៃការស្រឡាញ់ភេទដូចគ្នា?
មតិយោបល់
Loading…