in ,

សត្វ​ចិញ្ចឹម

Will we see our pets again?

ត្វ​ដែល​យើង​ចិញ្ចឹម​នាំ​មក​នូវ​មិត្តភាព និង​សេចក្តី​អរសប្បាយ​មក​កាន់​ជីវិត​មនុស្ស​ជា​ច្រើន ហើយ​ពេល​វា​ងាប់ ការ​នោះ​អាច​នាំ​ឲ្យ​យើង​ខ្លោចចិត្ត​យ៉ាង​ខ្លាំង។ សត្វ​គឺ​ជា​ផ្នែក​មួយ​ដ៏​ល្អ​នៃ​ផែនដី​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​វា​ក៏​សំខាន់​ដែរ​ចំពោះ​ព្រះ​អង្គ។ បន្ទាប់ពី​ទឹក​ជំនន់ ព្រះ​ជាម្ចាស់​បាន​តាំង​សេចក្ដី​សញ្ញា​ថា​នឹង​មិន​ពន្លិច​ផែនដី​ម្ដង​ទៀត​ឡើយ ហើយ​សេចក្ដី​តាំង​សញ្ញា​នោះ​ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​ធ្វើ​ឡើង​ទៅ​កាន់​លោក ណូអេ ទេ​តែ​ទ្រង់​ក៏​បាន​ធ្វើ​ទៅ​កាន់​ពពួក​សត្វ​ផង​ដែរ (លោកុប្បត្ដិ ៩:៩-១០)។ ផែនដី​នេះ​មាន​ពេញ​ទៅ​ដោយ​របស់​សព្វ​សារ​ពើ​ដែល​ព្រះ​ជាម្ចាស់​បាន​បង្កើត​មក ហើយ​ព្រះ​អង្គ​ក៏​មើល​ថែ​វា​ដោយ​ក្តី​ស្រឡាញ់​ទៀត​ផង (ទំនុកតម្កើង ១០៤:២៤-៣០)។ ព្រះ​អង្គ​ផ្គត់ផ្គង់​បក្សាបក្សី (ម៉ាថាយ ៦:២៦) ហើយ​សូម្បី​តែ​សត្វ​ចាប​ដ៏​តូច​មួយ​ក៏​ព្រះ​អង្គ​មិន​ភ្លេច​ដែរ (លូកា ១២:៦) ហើយ​ទ្រង់​ក៏​រំពឹង​ឲ្យ​យើង​មើល​ថែ​សត្វ​ទាំង​នោះ​ដូច​ទ្រង់​ដែរ (សុភាសិត ១២:១០)។

ដោយ​សារ​ឥឡូវ​នេះ​សត្វ​ក៏​ជា​ផ្នែក​មួយ​នៃ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​មក​ដែល​ល្អ នោះ​យើង​ក៏​មាន​ហេតុ​ផល​ក្នុង​ការ​ជឿ​ថា នៅ​គ្រា​ដែល​នឹង​មក​ដល់​ក៏​នឹង​មាន​សត្វ​ដែរ។ គោលបំណង​ដល់​ចម្បង​បង្អស់​របស់​ព្រះ​ជាម្ចាស់​គឺ​ស្ដារ​នូវ​រាល់​អ្វីៗ​ទាំង​អស់​ឡើង​វិញ (ម៉ាថាយ ១៩:២៨) គឺ​នឹង​មាន​ថ្ងៃ​មួយ អ្វីៗ​ដែល​ព្រះ​អង្គ​បាន​បង្កើត​មក​នឹង​បាន​កើត​ជា​ថ្មី ហើយ​ស្ដារ​ឡើង​វិញ ដែល​នោះ​ក៏​មាន​រួម​បញ្ចូល​ទាំង​សត្វ​ផង​ដែរ។ «ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លា​រខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ» (អេសាយ ១១:៦-៩)។ រាល់​គ្រប់​អ្វីៗ​ដែល​ព្រះ​ជាម្ចាស់​បាន​ទន្ទឹង​រង់ចាំ​ថ្ងៃ​ដែល​វា​នឹង​ទទួល​បាន​សេរីភាព​ចេញ​ពី​ចំណង​នៃ​ការ​ពុករលួយ (រ៉ូម ៨:២១) គឺ​ថ្ងៃ​ដែល «គ្រប់​ទាំង​អស់ ដែល​មាន​ជីវិត នៅ​ស្ថាន​សួគ៌ នៅ​ផែន​ដី នៅ​ក្រោម​ដី ហើយ​នៅ​ក្នុង​សមុទ្រ» នឹង​សរសើរ​ព្រះ​ជាម្ចាស់ (វិវរណៈ ៥:១៣)។

ចក្ខុនិមិត្ត​នៃ​ព្រះ​គម្ពីរ​ទាក់ទង​នឹង​ពេល​អនាគត​គឺ រាស្ត្រ​របស់​ព្រះ​ជាម្ចាស់ និង​អ្វីៗ​ដែល​ទ្រង់​បាន​បង្កើត​មក​នឹង​បាន​ជា​ថ្មី ហើយ​សង្គ្រោះ ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ព្រះ​អង្គ​នឹង​ចាប់​ផ្ដើម​ជា​ថ្មី​ដោយ​បង្កើត​ម្ដង​ទៀត​ចេញ​ពី​ភាព​សូន្យ​ឈឹង​នោះ​ទេ។ តើ​នេះ​មាន​ន័យ​ថា ទ្រង់​នឹង​ប្រោស​សត្វ​មួយ​ចំនួន ឬ​ក៏​សត្វ​ទាំង​អស់​ឲ្យ​រស់​ឡើង​វិញ​មែន​ឬ? ព្រះ​គម្ពីរ​មិន​បាន​ផ្ដល់​ចម្លើយ​យ៉ាង​ចំៗ​ទេ។ ប៉ុន្តែ អ្វី​ដែល​ច្បាស់​នោះ​គឺ យើង​នឹង​នៅ​ទី​នោះ​ដោយ​មាន​អំណរ​ដ៏​អស់កល្ប​ជានិច្ច​ជាមួយ​នឹង​វា បើ​យើង​បាន​ជឿ​ទុកចិត្ត​ក្នុង​ព្រះ​គ្រីស្ទ។ វា​នឹង​ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ណាស់​ហើយ​បើ​សត្វ​ដែល​យើង​ចិញ្ចឹម​បាន​ទៅ​នៅ​ឯ​ផែនដី​ថ្មី​របស់​ព្រះ​ជាម្ចាស់ ប៉ុន្តែ​យើង​ផ្ទាល់​មិន​បាន​ទៅ។

និពន្ធ​ដោយ៖ លោក​គ្រូ Marcus Nodder
បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ម៉េង មនោ និង​​លោកស្រី ឡូញ ណារ៉ុង
ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegoodbook.com ដោយ​មាន​ការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

​ព្រះគ្រីស្ទ​ដ៏​ជា​ជីវិត​នៃ​យើង

ការ​បំផ្លាស់​បំប្រែ​ដួង​ចិត្ត និង​ការ​បើក​ភ្នែក