ខ្ញុំយល់អារម្មណ៍ចំពោះអស់អ្នកដែលចង់ធ្វើខ្លួនឲ្យក្លាយជាគ្រីស្ទបរិស័ទដែលច្បាស់លាស់ និងម៉ត់ចត់ ដែលចង់ញែកខ្លួនចេញពីលោកីយ៍ និងចេញពីឫសគល់នៃពួកអ្នកកាន់សាសនាក្លែងក្លាយដែលស្ថិតនៅក្រោមការប្រារព្ធពិធីបុណ្យណូអែលនេះ។ ប៉ុន្តែ ខ្ញុំមិនទៅតាមផ្លូវនោះដែលជាប់ទាក់ទងទៅនឹងចំណុចនេះនោះទេ ពីព្រោះខ្ញុំគិតថា មានចំណុចមួយដែលឫសគល់ទាំងនោះបានបាត់អស់ទៅហើយដែលអត្ថន័យបច្ចុប្បន្ននេះមិនបានលាក់បាំងអត្ថន័យរបស់ពួកសាសនាក្លែងក្លាយទៀតទេ។ អ្វីដែលខ្ញុំបារម្ភខ្លាំងជាងគេបំផុតនោះគឺអំពីក្រុមដែលមិនមានសាសនាថ្មីដែលបានដាក់ចំណុចថ្មីៗទៅលើថ្ងៃឈប់សម្រាករបស់គ្រីស្ទបរិស័ទ។
នេះគឺជាឧទាហរណ៍ដែលខ្ញុំប្រើ៖ គ្រប់ភាសាសុទ្ធតែមានឫសគល់ចេញពីកន្លែងណាមួយ។ ថ្ងៃជាច្រើនរបស់យើងក្នុងមួយសប្ដាហ៍ៗ—ប្រសិនបើមិនទាំងអស់—បានកើតចេញពីឈ្មោះនានានៃពួកសាសនាក្លែងក្លាយដែរ។ ដូច្នេះ តើយើងគួរឈប់ប្រើពាក្យ «ថ្ងៃអាទិត្យ» ដោយសារវាអាចមានទំនាក់ទំនងទៅនឹងការថ្វាយបង្គំព្រះអាទិត្យកាលពីយូរណាស់មកហើយមែនឬ? នៅក្នុងភាសាអង់គ្លេសបច្ចុប្បន្ន (modern English) នេះពាក្យ «ថ្ងៃអាទិត្យ» មិនមានអត្ថន័យអ្វីនោះទេ ហើយនេះក៏ជាធម្មជាតិនៃភាសាដែរ។ ក្នុងន័យមួយទៀត ថ្ងៃឈប់សម្រាកគឺដូចជាការវិវត្តនៃភាសាតែប៉ុណ្ណោះ។
ក្នុងរបៀបនៃគ្រីស្ទបរិស័ទ ពិធីបុណ្យណូអែលឥឡូវនេះមានន័យថា យើងសម្គាល់ពីការប្រសូតរបស់ព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំគិតថា ថ្ងៃប្រសូត ថ្ងៃសុគត និងថ្ងៃមានព្រះជន្មរស់ឡើងវិញរបស់ព្រះគ្រីស្ទ គឺជាព្រឹត្តិការដ៏សំខាន់ៗបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សលោក។ មិនមែនសម្គាល់ថ្ងៃទាំងនេះនៅក្នុងរបៀបណាមួយ ដោយរបៀបនៃការប្រារព្ធដ៏ពិសេស ហាក់ដូចជាល្ងីល្ងើណាស់ចំពោះខ្ញុំនោះទេ។
ខ្ញុំចាំថា ខ្ញុំធ្លាប់បានរស់នៅក្បែរផ្ទះគ្រួសារមួយកាលខ្ញុំនៅរៀននៅសាលាព្រះគម្ពីរដែលពួកគាត់មិនដែលធ្វើពិធីខួបកំណើតសម្រាប់កូនរបស់ពួកគាត់ទេ។ ផ្នត់គំនិតមួយគឺថា គ្រប់ថ្ងៃទាំងអស់គឺសុទ្ធតែពិសេសសម្រាប់កូនរបស់ពួកគាត់។ ប៉ុន្តែ ប្រសិនបើគ្រប់ថ្ងៃទាំងអស់សុទ្ធតែពិសេស អញ្ចឹងវាប្រហែលជាមានន័យថា គ្មានថ្ងៃណាពិសេសទៀតទេ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយក៏មានចំណុចមួយចំនួនដែលល្អ និងមានតម្លៃខ្លាំងមែនទែនដែរ—ដូចជាថ្ងៃខួបអាពាហ៍ពិពាហ៍ ថ្ងៃខួបកំណើត និងថ្ងៃរម្លឹកខួបនៃការស្លាប់ជាដើម—ដែលទាំងនោះសុទ្ធតែសមនឹងទទួលបានការកត់សម្គាល់។ តើការប្រសូត និងការសុគតរបស់ព្រះយេស៊ូវគ្រីស្ទសមនឹងទទួលបានការកត់សម្គាល់ខ្លាំងប៉ុណ្ណាទៅ!
ការប្រថុយនឹងគ្រោះថ្នាក់គឺពិតជាស័ក្តិសមណាស់ ទោះបើថាគេបានជ្រើសរើសប្រារព្ធនៅថ្ងៃទី២៥ក៏ដោយ ពីព្រោះវានៅជិតថ្ងៃនៃពិធីជប់លៀងមួយចំនួនរបស់សាសនាក្លែងក្លាយ។ ចូរយើងទទួលយកវា ញែកវាចេញជាបរិសុទ្ធ ហើយប្រើប្រាស់ឲ្យបានប្រសើរបំផុតចុះ ពីព្រោះព្រះគ្រីស្ទសមនឹងទទួលបានការអបអរសាទរនៅក្នុងការប្រសូតរបស់ទ្រង់។
វាមិនសំខាន់ទេក្នុងការជ្រើសរើសថ្ងៃផ្សេង។ វាមិនអាចទៅរួចបានឡើយ។
មតិយោបល់
Loading…