អត្ថបទថ្មីៗ

  • in ,

    ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​ក្នុង​ព្រះ​គម្ពីរ

    «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ធ្លាប់​ឮ​លោក​គ្រូ​លើក​ឡើង​ថា កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ គឺ​ជា​ខ​គម្ពីរ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ព្រះ​គម្ពីរ។ ហេតុ​អ្វី​បាន​ជា​លោក​គ្រូ​គិត​ដូច្នេះ?»

    ជា​ដំបូង ខ្ញុំ​ចង់​បញ្ជាក់​ថា គ្រប់​ខ​គម្ពីរ​ទាំង​អស់​សុទ្ធ​តែ​សំខាន់។ ខ្ញុំ​លើក​ឡើង​ថា កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ ជា​ខ​គម្ពីរ​ដែល​សំខាន់​ជាង​គេ​បំផុត ក្នុង​ករណី​ដែល​ថា ប្រសិន​បើ​មាន​គេ​យក​កាំភ្លើង​មក​ភ្ជង់​ក្បាល​ខ្ញុំ ហើយ​សួរ​ថា​តើ​ខ​មួយ​ណា​សំខាន់​ជាង​គេ នោះ​ខ្ញុំ​នឹង​យក​ខ​នេះ​ជា​មិន​ខាន។ កណ្ឌ​គម្ពីរ រ៉ូម ៣:២៥ មាន​ចែង​ថា «ដែល​ព្រះ​បាន​តាំង​ទ្រង់ [ព្រះ​យេស៊ូវ​គ្រីស្ទ] ទុក​ជា​ទី​សន្តោស​ប្រោស ដោយ​សារ​សេចក្ដី​ជំនឿ​ដល់​ព្រះ​លោហិត​ទ្រង់ សម្រាប់​នឹង​សម្ដែង​ឲ្យ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ ចំពោះ​ការ​ដែល​ទ្រង់​មិន​ប្រកាន់​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​ដើម ដោយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​អត់​ធ្មត់»។ អាន​បន្ថែម

  • in

    មូល​ហេតុ១០យ៉ាង​ក្នុង​ការ​អាន​ព្រះ​គម្ពីរ​ប្រចាំ​ថ្ងៃ

    អត្ថបទ​ថ្ងៃ​នេះ​គឺ​សម្រាប់​អ្នក​ជឿ​ថ្មី ហើយ​ក៏​ជា​ការ​ឆ្លើយ​លើ​សំណួរ​ទូទៅ​មួយ ដែល​យើង​ទទួល​បាន​ជា​ញឹក​ញាប់​ផង​ដែរ។

    «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​បារម្ភ​យ៉ាង​ខ្លាំង​ទាក់​ទង​ទៅ​នឹង​ចំណុច​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដឹង​អំពី​ព្រះ​គម្ពីរ។ ខ្ញុំ​ចង់​ស្គាល់​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ព្រះ​គម្ពីរ​ដឹក​នាំ​ជីវិត​ខ្ញុំ និង​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រើ​ប្រាស់​ព្រះ​គម្ពីរ​ក្នុង​ការ​ដឹក​នាំ​អ្នក​ដទៃ​នៅ​ឯ​អនាគត​បាន​ដែរ។ ប៉ុន្តែ ព្រះ​គម្ពីរ​មាន​ចំណុច​ច្រើន​ណាស់។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ចាប់​ផ្ដើម​នៅ​ចំណុច​ណា​ទេ។ ប្រសិន​បើ​ខ្ញុំ​កំពុងតែ​ត្រៀម​ប្រលង នោះ​ខ្ញុំ​នឹង​ចាប់​ផ្ដើម​ដោយ​សរសេរ​ចុះ​ចំណុច​សំខាន់​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា​គ្រូ​និង​សួរ​អំពី​ចំណុច​ទាំង​នោះ។ ប៉ុន្តែ ទាក់​ទង​នឹង​ព្រះ​គម្ពីរ ខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​គឺ​ជា​ការ​ប្រលង ហើយ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ត្រូវ​ដឹង​ចំណុច​អ្វី​ដើម្បី​ត្រៀម​ខ្លួន​នោះ​ទេ។ បើ​សួរ​ម្យ៉ាង​ទៀត​ទៅ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ចំណុច​ណា? តើ​អ្វី​ទៅ​ជា​ចំណុច​ចម្បង និង​ចំណុច​សំខាន់​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ត្រូវ​ដឹង ដើម្បី​ដើរ​តាម​ព្រះ​គ្រីស្ទ តាម​រយៈ​ការ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់?» អាន​បន្ថែម

  • in

    ការ​ថែ​រក្សា​ព្រលឹង​សម្រាប់​អ្នក​ម្តាយ​វ័យ​ក្មេង​ដែល​នឿយហត់

    «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ និង​ស្វាមី​ទើប​តែ​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​ថ្មោង​ថ្មី​ទៅ​កាន់​កូន​ប្រុស​អាយុ​ពីរ​ខែ។ ការ​មើល​ថែ​រក្សា​គាត់​គឺ​មាន​ពោ​ពេញ​ដោយ​សេចក្តី​អំណរ និង​ការ​នឿយ​ហត់។ ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ផ្ដោត​លើ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​ប៉ុន្តែ​ត្រូវ​ការ​ព្រះ​ជាម្ចាស់​កាន់​តែ​ខ្លាំង​ជាង​មុន ដើម្បី​ទ្រ​ទ្រង់​ខ្ញុំ។ តើ​លោក​គ្រូ​មាន​យោបល់​យ៉ាង​ណា ដើម្បី​ប្រឹក្សា​ដល់​អ្នក​ដែល​ជា​ម្តាយ​ថ្មោង​ថ្មី ក្នុង​ការ​បន្ត​ដំណើរ​របស់​ពួក​គេ​ជា​មួយ​ព្រះ?» អាន​បន្ថែម

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​ត្រូវ​បញ្ចប់​ដោយ​មាន​ការ​អនុវត្ត​គ្រប់​ពេល​?

    យើង​បាន​ទទួល​សារ​ជា​ច្រើន​ដែល​សួរ​សំណួរ​ស្រដៀង​គ្នាៗ ដែល​យើង​អាច​សង្ខេប​បាន​ដូច​នេះ៖ គ្រប់​ពេល​ដែល​យើង​អាន​ព្រះ​គម្ពីរ តើ​យើង​ត្រូវ​តែ​បញ្ចប់​ដោយ​មាន​គោល​ការណ៍​នៃ​ជីវិត ឬ​ក៏​ចំណុច​ជាក់​លាក់​ណា​មួយ ដើម្បី​អនុវត្ត​មែន​ឬ?

    ពិត​ណាស់ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ​ខ្លាំង​ណាស់។ ចម្លើយ​គឺ៖ ទេ! ហើយ​នេះ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​លើ​សំណួរ​នេះ។ ខ្ញុំ​គិត​ថា​ប្រហែល​ជា ៩៩% នៃ​ជីវិត​យើង​គឺ​យើង​រស់​នៅ​ដោយ​មិន​មាន​ការ​សញ្ជឹង​គិត​ភ្លាមៗ ទាក់​ទង​ទៅ​នឹង​គោល​ការណ៍​នៃ​ជីវិត។ តែ​ផ្ទុយ​ពី​នោះ គឺ​យើង​មាន​សកម្មភាព​វិញ។ ប្រសិន​បើ​លោក​អ្នក​គិត​អំពី​ថ្ងៃ​ណា​មួយ​របស់​លោក​អ្នក នោះ​លោក​អ្នក​នឹង​ឃើញ​ថា មាន​ការ​សម្រេច​ចិត្ត​ធំៗ​រាប់​រយ​ដង​ដែល​លោក​អ្នក​ធ្វើ​ក្នុង​មួយ​ថ្ងៃ​នោះ។ តាម​រយៈ​ពាក្យ «ធំៗ» ខ្ញុំ​មាន​ន័យ​ថា យើង​ធ្វើ​ដោយ​មាន «សម្បជញ្ញៈ»។ អាន​បន្ថែម

  • in ,

    ខ្ញុំ​មិន​ដែល​អាន​ព្រះ​គម្ពីរ​ទេ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​នៅ​ត្រង់​ណា?

    «ជម្រាប​សួរ​លោក​គ្រូ ប្រសិន​បើ​ខ្ញុំ​មិន​ធ្លាប់​ដែល​អាន​ព្រះ​គម្ពីរ​តែ​ម្នាក់​ឯង​សោះ តើ​ខ្ញុំ​គួរ​ចាប់​ផ្ដើម​អាន​នៅ​ក្នុង​កណ្ឌ​មួយ​ណា?»

    ខ្ញុំ​ចង់​និយាយ​លេង​ជា​មួយ​នឹង​អ្នក​សួរ​សំណួរ​នេះ​ខ្លាំង​ណាស់។ ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា គាត់​កំពុង​តែ​អាន ឬ​ក៏​ស្ដាប់​ការ​ឆ្លើយ​តប​នេះ។ តោះ! ចូរ​យើង​ចាប់​ផ្ដើម​ពី​ចំណុច​សូន្យ ដោយ​ពិនិត្យ​មើល​រូប​ភាព​ធំ​សិន ដែល​ការ​ធ្វើ​ដូច​នោះ​នឹង​ជួយ​ឲ្យ​ងាយ​យល់​ចម្លើយ​ដ៏​សាមញ្ញ​របស់​ខ្ញុំ។

    ព្រះ​គម្ពីរ​គឺ​ជា. . . អាន​បន្ថែម

  • in ,

    តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិសេស​ម៉្លេះ?

    ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​ជា​ព្រះ​រាជបុត្រា​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​យាង​មក​ផែនដី​នេះ​ពី​ព្រះ​វរបិតា បាន​ប្រសូត​ពី​នាង​ក្រមុំ​ព្រហ្ម​ចារី បាន​មាន​ព្រះ​ជន្ម​រស់នៅ​ដោយ​គ្មាន​អំពើ​បាប និង​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន ព្រម​ទាំង​បាន​ស្រឡាញ់​មនុស្ស​ម្នា គឺ​ជា​ព្រះ​ដែល​គេ​បាន​ឆ្កាង​ជំនួស​អំពើ​បាប​របស់​យើង ហើយ​នៅ​ថ្ងៃ​ទី៣—គឺ​ថ្ងៃ​ដែល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​នេះ ជា​ការ​ប្រារព្ធ​អបអរ​សាទរ​នៅ​ថ្ងៃ​អាទិត្យ​នោះ—ព្រះ​វរបិតា​ក៏​បាន​ប្រោស​ព្រះ​អង្គ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ហើយ​មិន​ឲ្យ​សុគត​ជា​ថ្មី​ម្ដង​ទៀត​ទេ។ អាន​បន្ថែម

  • in ,

    តើ​ជា​រឿង​សំខាន់​ទេ​ដែល​យើង​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​សម្រាប់​អាពាហ៍ពិពាហ៍?

    «តើ​លោក​គ្រូ​គិត​ថា វា​ជា​រឿង​សំខាន់​ដែរ​ឬ​ទេ​ដែល​កូនៗ​ត្រូវ​ទទួល​បាន​ការ​យល់​ស្រប​ពី​ឪពុក​ម្ដាយ​ខ្លួន​សម្រាប់​ជម្រើស​ដៃ​គូរ​ជីវិត​អាពាហ៍ពិពាហ៍?»

    បាទ! សំខាន់ ប៉ុន្តែ​មិន​ចាំ​បាច់​ទាំង​ស្រុង​នោះ​ទេ។ អាន​បន្ថែម

  • in

    តើ​ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​មែន​ឬ?

    ប្អូន​ស្រី សោភ័ណ្ឌ បាន​ផ្ញើ​សារ​សួរ​ដូច​ត​ទៅ៖ «ស្ត្រី​ចាស់ៗ​នៅ​ព្រះ​វិហារ​ខ្ញុំ​បារម្ភ​អំពី​របៀប​ដែល​ខ្ញុំ​សិក្សា​ព្រះ​គម្ពីរ។ ពួក​គាត់​គិត​ថា ការ​អាន​ព្រះ​គម្ពីរ​របស់​ខ្ញុំ​វា​បែប​ជា​ការ​សិក្សា​ខ្លាំង​ពេក​ហើយ ប៉ុន្តែ​នេះ​ជា​របៀប​តែ​មួយ​ដែល​ខ្ញុំ​ចេះ​ក្នុង​ការ​អាន​ព្រះ​គម្ពីរ។ គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​រំភើប​ជាង​ការ​ឃើញ​ភាព​ស៊ី​គ្នា​រវាង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​នោះ​ទេ។ ដោយ​ប្រើ​ប្រាស់​ប៊ិច​មាន​ពណ៌​ខុសៗ​គ្នា ខ្ញុំ​គូស​ចំណាំ និង​សរសេរ​ចុះ​លើ​គែម​ទំព័រ​ព្រះ​គម្ពីរ​របស់​ខ្ញុំ​នូវ​អ្វី​ដែល​ព្រះ​ជាម្ចាស់​បាន​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ឃើញ។ ខ្ញុំ​ជឿ​ជាក់​ថា នេះ​គឺ​ជា​របៀប​មួយ​ដែល​ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​ជាម្ចាស់ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កាន់​តែ​ស្និទ្ធ​ស្នាល​ជា​មួយ​នឹង​ព្រះ​អង្គ ខណៈ​ពេល​ដែល​ខ្ញុំ​អាន​ព្រះ​បន្ទូល​របស់​ទ្រង់ ហើយ​ឃើញ​អំពី​ការ​លាត​ត្រដាង​ឲ្យ​យល់​នូវ​ដំណើរ​រឿង​របស់​ព្រះ​អង្គ​នៅ​លើ​ទំព័រ​នីមួយៗ។ អាន​បន្ថែម

  • in

    តើ​ការ​ចំណាយ​ពេល​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​ពេល​ជា​មួយ​នឹង​ព្រះ​ជាម្ចាស់​ដែរ​ឬ​ទេ?

    យើង​ទទួល​បាន​សំណួរ​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង ឬ​ក៏​ការ​ស្ដាប់​អត្ថបទ​ជា​សំឡេង។ នេះ​ជា​សំណួរ​មួយ៖ «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ជា​អ្នក​បើក​បរ​ម្នាក់ ខ្ញុំ​តែង​តែ​ទទួល​បាន​ការ​ចំណាយ​ពេល «អាន» ព្រះ​គម្ពីរ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើកបរ។ ប៉ុន្តែ តើ​លោក​គ្រូ​គិត​ថា ការ​ស្ដាប់​ព្រះ​គម្ពីរ​ជា​សំឡេង​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅ​នឹង​ការ​អាន​ព្រះ​គម្ពីរ​ផ្ទាល់​ជា​ក្រដាស​ជា​មួយ​នឹង​ភ្នែក​យើង​ដែរ​ឬ​ទេ? ខ្ញុំ​អាច​ត្រឡប់​ក្រោយ ហើយ​ស្ដាប់​ជំពូក​ចាស់​ម្ដង​ទៀត​បាន ប្រសិន​បើ​ខ្ញុំ​ចង់។ ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ទុក​ជា​មុន ទាក់​ទង​នឹង​យោបល់​ដែល​លោក​គ្រូ​នឹង​ផ្ដល់​ឲ្យ»។ អាន​បន្ថែម

  • in ,

    តើ​ខ្ញុំ​គួរ​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​មួយ​ណា?

    «ជម្រាប​សួរ​លោក​គ្រូ! ខ្ញុំ​ដឹង​ហើយ​ថា លោក​គ្រូ​ចូល​ចិត្ត​អាន​ព្រះ​គម្ពីរ​បរិសុទ្ធ​បក​ប្រែ​ឆ្នាំ១៩៥៤ (ឬ​ក៏​ឈ្មោះ​មួយ​ទៀត​ព្រះ​គម្ពីរ​ប៊ីប) ប៉ុន្តែ​ពេល​ខ្លះ​ខ្ញុំ​ឃើញ​ថា ខ្ញុំ​មាន​ការ​ពិបាក​ក្នុង​ការ​យល់​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ (ពគប) ដូច្នេះ​ពេល​ខ្លះ​ខ្ញុំ​ក៏​អាន​ការ​បក​ប្រែ​ព្រះ​គម្ពីរ​ខ្មែរ​បច្ចុប្បន្ន (គខប) ការ​បក​ប្រែ​ព្រះ​គម្ពីរ​កែ​សម្រួល​ឆ្នាំ២០១៦ (គកស) ព្រះ​គម្ពីរ​គ្រីស្ទ​បរិស័ទ​ខ្មែរ (គបខ) (មាន​តែ​សញ្ញា​ថ្មី) ឬ​ក៏​ព្រះ​គម្ពីរ​ខ្មែរ​សាកល (គខស) ដើម្បី​ឲ្យ​កាន់​តែ​យល់​លើ​ខ​គម្ពីរ​ណា​មួយ។ តើ​លោក​គ្រូ​គិត​ថា វា​សំខាន់​ទេ​ដែល​យើង​ត្រូវ​តែ​ជ្រើស​រើស​អាន និង​សញ្ជឹង​គិត​លើ​ការ​បក​ប្រែ​តែ​មួយ? ក្នុង​នាម​ជា​អ្នក​ជឿ ខ្ញុំ​ចង់​រស់​នៅ​ដោយ​ពឹង​លើ​ព្រះ​បន្ទូល ពីព្រោះ​ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​គឺ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។ សូម​លោក​គ្រូ​ជួយ​ផ្ដល់​យោបល់​លើ​ការ​ជ្រើស​រើស​យក​ការ​បក​ប្រែ​ណា​មួយ​ជា​គោល។ ខ្ញុំ​ក៏​ដឹង​ផង​ដែរ​ថា គ្រូៗ​មួយ​ចំនួន​ក៏​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​តែ​ការ​បក​ប្រែ​មួយ ហើយ​អាន និង​ទន្ទេញ​ឲ្យ​ចាំ​មាត់​ពេញ​មួយ​ជីវិត ដល់​ថ្នាក់​ថា​ពួក​គាត់​ចាំ​ថា ខ​គម្ពីរ​ណា​មួយ​ស្ថិត​នៅ​ក្នុង​ទំព័រ​ណា​ទៀត​ផង។ ឧទាហរណ៍៖ ប្រសិន​បើ​ខ្ញុំ​ជ្រើស​រើស​ប្រើ​ប្រាស់​តែ​ការ​បក​ប្រែ​ព្រះ​គម្ពីរ​បរិសុទ្ធ តើ​ខ្ញុំ​នឹង​បាត់​បង់​ការ​យល់​ដឹង​មួយ​ចំនួន​មែន​ឬ ជា​ពិសេស​នៅ​ពេល​ដែល​ខ្ញុំ​មិន​យល់​ពាក្យ​ណា​មួយ? ខ្ញុំ​សូម​អរគុណ​លោក​គ្រូ​ទុក​ជា​មុន សម្រាប់​យោបល់​ដែល​លោក​គ្រូ​នឹង​ចែក​ចាយ»។ អាន​បន្ថែម

  • in

    តើ​យើង​អាច​រក​បាន​អត្ថន័យ​នៅ​ក្នុង​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​បាន​យ៉ាង​ដូច​ម្ដេច?

    «ជម្រាប​សួរ​លោក​គ្រូ! វា​គឺ​ជា​ព្រះ​ពរ​ដល់​ខ្ញុំ​ក្នុង​ការ​ទទួល​បាន​ចម្លើយ​ដ៏​ខ្លីៗ តាម​រយៈ​ការ​ស្ដាប់ ឬ​ក៏​អាន​អត្ថបទ​របស់​លោក​គ្រូ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​សំណួរ​សំខាន់ៗ​សម្រាប់​ជីវិត​របស់​យើង។ ខ្ញុំ​មាន​សំណួរ​មួយ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ។ លោក​គ្រូ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ដែល​លោក​គ្រូ​បាន​ចាប់​ផ្ដើម​យល់​អំពី​របៀប​ដែល​អ្នក​និពន្ធ​ព្រះ​គម្ពីរ​រៀប​រៀង​ការ​វែក​ញែក និង​ការ​យល់​អំពី​របៀប​នៃ​ការ​វែក​ញែក​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ នៅ​ពេល​អាន​ព្រះ​គម្ពីរ នោះ​គឺ​ជា​អ្វី​ដែល​បាន​បំផ្លាស់​បំប្រែ​របៀប​នៃ​ការ​ដែល​លោក​គ្រូ​អាន​ព្រះ​គម្ពីរ​យ៉ាង​ខ្លាំង ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​អ្នក​និពន្ធ ដែល​នេះ​មាន​ន័យ​ថា យើង​ក៏​យល់​អំពី​គោល​បំណង​របស់​ព្រះ​ជាម្ចាស់​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់​ដែរ។ ខ្ញុំ​យល់​អំពី​របៀប​នៃ​ការ​ធ្វើ​ដូច​នេះ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី និង​នៅ​ក្នុង​កណ្ឌ​ប្រាជ្ញា ដូច​ជា​កណ្ឌ​សុភាសិត​ជា​ដើម។ ប៉ុន្តែ សំណួរ​របស់​ខ្ញុំ​គឺ​ទាក់​ទង​ទៅ​នឹង​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ។ ក្រុម​ជំនុំ​ខ្ញុំ​កំពុង​តែ​សិក្សា​កណ្ឌ​គម្ពីរ លូកា។ យើង​ដឹង និង​យល់​អំពី​របៀប​ដែល​កណ្ឌ​មួយ​នេះ​បាន​រៀប​រៀង​ឡើង ចុះ​ចំណែក​ឯ​ការ​យល់​ពី​ដំណើរ​នៃ​សាច់​រឿង​ណា​មួយ​វិញ? តើ​មាន​ចំណុច​គន្លឹះ​ខុសៗ​គ្នា​ដែល​លោក​គ្រូ​ព្យាយាម​រក​ដែរ​ឬ​ទេ? តើ​មាន​ឈ្នាប់​ផ្លាស់​ប្ដូរ​ជាក់​លាក់ ចំណុច​សម្គាល់ ឬ​ក៏​គន្លឹះ​ណា​មួយ​ដែល​លោក​គ្រូ​រក​នៅ​ក្នុង​ខ​គម្ពីរ​ដែល​រៀប​រាប់​អំពី​ដំណើរ​រឿង​ទាំង​នោះ​ដែរ​ទេ? អាន​បន្ថែម

  • in ,

    ហានិភ័យ​នៃ​ការ​បន្ថយ​ល្បឿន

    ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​បើក​បរ​បាន​ចម្ងាយ​ប៉ុន្មាន​ទេ​តាំង​ពី​រយៈ​ពេល​ម្ភៃ​ឆ្នាំ​កន្លង​មក​នេះ តាំង​តែ​ពី​ទទួល​បាន​ប័ណ្ណ​បើក​បរ​មក តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​បើក​បរ​​ច្រើន​ណាស់ បើ​រាប់​គ្រាន់​តែ​បើក​ទៅ​លេង​គ្រួសារ​ខ្ញុំ​ចុះ​ឡើងៗ នៅ​ខេត្ត​ក៏​ច្រើន​ណាស់​ទៅ​ហើយ… អាន​បន្ថែម

ផ្ទុក​បន្ថែម
Congratulations. You've reached the end of the internet.