យើងជាច្រើននាក់សុទ្ធតែធ្លាប់ទទួលបានការបង្រៀនថាការប្រកាសអំពីព្រះយេស៊ូវថាជា «កូនចៀមនៃព្រះ» នៅក្នុងកណ្ឌគម្ពីរយ៉ូហានជំពូក១បានកើតឡើងភ្លាមៗបន្ទាប់ពីព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក ហើយមុនព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវទៅឯទីរហោស្ថាន (ជាកន្លែងដែលសាតាំងបានល្បួងព្រះអង្គ)។
ប៉ុន្តែ កណ្ឌគម្ពីរយ៉ូហានជំពូក១មិនបានលើកឡើងអំពីការដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក (ក្នុងព្រឹត្តិការណ៍ដែលបានពណ៌នានៅក្នុងកណ្ឌគម្ពីរយ៉ូហានជំពូក១)។ ហើយនៅក្នុងកណ្ឌគម្ពីរយ៉ូហានជំពូក១លោក យ៉ូហាន-បាទីស្ទ បានលើកឡើងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យ (ការដែលសត្វព្រាបបានយាងចុះមក។ល។) ដែលបានកើតឡើងនៅពេលដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹកក្នុងកិរិយាសព្ទអតីតកាល (ក្នុងលក្ខណៈដែលថាអ្វីមួយបានកើតឡើងពីមុន)។ សូមអានកណ្ឌគម្ពីរ យ៉ូហាន ១:២៩-៣៤ ដោយយកចិត្តទុកដាក់ ដើម្បីឃើញការនោះ។
ដំណាក់កាលនៃព្រឹត្តិការណ៍នានាដែលទំនងជាបានកើតឡើង៖
១. ព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក (ដូចដែលបានឃើញនៅក្នុងកណ្ឌគម្ពីរ ម៉ាថាយ ៣:១៦-១៧, ម៉ាកុស ១;៩-១១, លូកា ៣, ២១-២២)។
២. នៅពេលដែលព្រះយេស៊ូវបានទទួលពិធីជ្រមុជទឹក នោះព្រះវិញ្ញាណបរិសុទ្ធ (ក្នុងសណ្ឋានជាសត្វព្រាប) ក៏បានយាងចុះមកគង់លើព្រះយេស៊ូវ ហើយព្រះវរបិតាក៏បានមានបន្ទូលអំពីការទទួលស្គាល់របស់ទ្រង់ពីស្ថានសួគ៌។
៣. បន្ទាប់មក ព្រះយេស៊ូវក៏បានទទួលការដឹកនាំទៅក្នុងទីរហោស្ថាន ដែលជាកន្លែងទ្រង់បានទទួលការល្បួង។
៤. បន្ទាប់មក ព្រះយេស៊ូវក៏បានត្រឡប់ទៅតំបន់នៅឯទន្លេយ័រដាន់ដែលជាកន្លែងលោក យ៉ូហាន បានធ្វើពិធីជ្រមុជទឹក។
៥. ហើយនៅពេលនោះលោក យ៉ូហាន-បាទីស្ទ ក៏បានប្រកាសអំពី «នុ៎ះន៏ កូនចៀមនៃព្រះ» (ដូចដែលបានលើកឡើងនៅក្នុងកណ្ឌគម្ពីរ យ៉ូហាន ១:២៩-៣៤)។ បន្ទាប់ពីព្រះអង្គបានបង្ហាញដោយមានភាគជោគជ័យអំពីការតយុទ្ធជាមួយនឹងសេចក្ដីល្បួងរបស់សាតាំង នោះក៏បានបង្ហាញអំពីលក្ខណសម្បត្តិរបស់ទ្រង់ក្នុងការធ្វើជាកូនចៀមនៃព្រះដែលនឹងដោះបាបរបស់មនុស្សលោកចេញ។
មតិយោបល់
Loading…