«ចូរធ្វើនូវអ្វីដែលព្រះជាម្ចាស់បញ្ជាឲ្យលោកអ្នកធ្វើ ចូរធ្វើនៅកន្លែងដែលទ្រង់បញ្ជាលោកអ្នកឲ្យធ្វើ ចូរធ្វើក្នុងពេលដែលទ្រង់បញ្ជាលោកអ្នក ចូរបន្តធ្វើនូវអ្វីដែលទ្រង់ត្រាស់ហៅឲ្យលោកអ្នកធ្វើរហូតទាល់តែទ្រង់ប្រាប់ឲ្យឈប់ធ្វើ ហើយចូរធ្វើការនោះភ្លាមៗ។» (C.H. Spurgeon)


«ចូរធ្វើនូវអ្វីដែលព្រះជាម្ចាស់បញ្ជាឲ្យលោកអ្នកធ្វើ ចូរធ្វើនៅកន្លែងដែលទ្រង់បញ្ជាលោកអ្នកឲ្យធ្វើ ចូរធ្វើក្នុងពេលដែលទ្រង់បញ្ជាលោកអ្នក ចូរបន្តធ្វើនូវអ្វីដែលទ្រង់ត្រាស់ហៅឲ្យលោកអ្នកធ្វើរហូតទាល់តែទ្រង់ប្រាប់ឲ្យឈប់ធ្វើ ហើយចូរធ្វើការនោះភ្លាមៗ។»
"Do what the Lord bids you, where he bids you, as he bids you, as long as he bids you, and do it at once," (C.H. Spurgeon).

«ជឿខ្ញុំចុះ បើក្រុមជំនុំមិនអធិស្ឋានទេ នោះវាស្លាប់ហើយ។» (C.H. Spurgeon)

«ដូចដែលការកាន់តែនៅកៀកព្រះអាទិត្យក៏កាន់តែមានកំដៅ ដូច្នេះការកាន់តែនៅកៀកព្រះគ្រីស្ទក៏កាន់តែមានក្ដីអរសប្បាយផងដែរ។» (C.H. Spurgeon)

«ដ្បិតជាដំបូង ការប្រសូតរបស់ព្រះគ្រីស្ទគឺជាការដែលព្រះបានយាងមកយកកំណើត៖ នោះគឺជាការដែលព្រះបានយកសណ្ឋានជាមនុស្សលើទ្រង់ផ្ទាល់ ដែលនោះគឺជារឿងដ៏អាថ៌កំបាំង ហើយអស្ចារ្យ ដែលយើងត្រូវជឿជាជាងគ្រាន់តែផ្ដល់អត្ថន័យ»។ (C.H Spurgeon)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។