https://youtu.be/X2X6oMEjYQU
សាវ័ក យ៉ូហាន បានបង្ហាញនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១២-១៤ អំពីដំណាក់កាលបីនៃភាពចាស់ទុំខាងឯវិញ្ញាណ ដើម្បីជួយបញ្ជាក់ថាអ្នកអានរបស់គាត់បានទទួលសេចក្ដីសង្គ្រោះដោយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទនិងដើម្បីតឿនពួកគេឲ្យមានភាពរីកចម្រើនឡើងនៅក្នុងសេចក្តីជំនឿរបស់ខ្លួន។ កាលពីមុននោះ យើងបានមើលដំណាក់កាលពីរដំបូងដែលសាវ័ក យ៉ូហាន បានសរសេរអំពីក្មេង និងមនុស្សពេញវ័យខាងឯវិញ្ញាណ។ ឥឡូវនេះ យើងមកដល់ដំណាក់កាលចុងក្រោយនៃភាពចាស់ទុំខាងឯវិញ្ញាណ៖ ឪពុកខាងឯវិញ្ញាណ ដែលសាវ័ក យ៉ូហាន បានពណ៌នានៅក្នុងខ១៣ និង១៤។
ឪពុកខាងឯវិញ្ញាណគឺជាអ្នកនៅក្នុងក្រុមជំនុំដែលមានភាពចាស់ទុំខាងឯវិញ្ញាណបំផុត។ (សូមចំណាំថា អ្វីគ្រប់យ៉ាងដែលបានបញ្ជាក់ពីមុនអំពីសញ្ញាសម្គាល់នៃក្មេង និងមនុស្សពេញវ័យខាងឯវិញ្ញាណក៏សំដៅចំពោះឪពុកខាងឯវិញ្ញាណផងដែរ។) ឪពុកខាងឯវិញ្ញាណក៏ទទួលបានកាលើកលែងទោសដែរ។ ពួកគាត់ស្គាល់ព្រះវរបិតា។ ពួកគាត់មានជំនឿរឹងមាំខាងឯវិញ្ញាណ។ ពួកគាត់ស្គាល់ព្រះបន្ទូល ហើយពួកគាត់បានរៀនអំពីរបៀបនៃការស្វែងរកផ្លូវរត់គេចចេញ នៅពេលមានសេចក្ដីល្បួងមកដល់។ បុគ្គលដែលមានបទពិសោធន៍ខាងឯវិញ្ញាណទាំងនេះមិនល្អឥតខ្ចោះទេ ប៉ុន្តែពួកគាត់យល់អំពីរបៀបនៃការប្រយុទ្ធប្រឆាំងដ៏ល្អនៃសេចក្តីជំនឿ ហើយចេះអនុវត្តវាជារបៀបនៃការរស់នៅ។
យើងឃើញលក្ខណៈមួយដែលនិយាយដដែលៗអំពីអ្នកដែលជាឪពុកខាងឯវិញ្ញាណ៖ ពួកគាត់ «បានស្គាល់ព្រះ ដែលទ្រង់គង់នៅតាំងពីដើមរៀងមក»។ ត្រង់នេះ ពាក្យ «ទ្រង់» គឺសាវ័ក យ៉ូហាន កំពុងសំដៅទៅលើព្រះគ្រីស្ទ។ ប៉ុន្តែ នៅពេលដែលសាវ័ក យ៉ូហាន និយាយអំពីការស្គាល់ព្រះគ្រីស្ទ នោះយើងក៏ត្រូវបន្ថែមដោយស្វ័យប្រវត្តិថា ប្រសិនបើយើងមានព្រះរាជបុត្រា នោះយើងក៏មានព្រះវរបិតាដែរ ហើយប្រសិនបើយើងមានព្រះវរបិតា និងព្រះរាជបុត្រា នោះយើងក៏មានព្រះវិញ្ញាណដែរ។
ចំណុចដែលសាវ័ក យ៉ូហាន កំពុងតែផ្ដោតនោះគឺថា ភាពចាស់ទុំខាងឯវិញ្ញាណពិតបានតាំងទីនៅទីនេះ៖ ក្នុងភាពស្និទ្ធស្នាល និងការយល់ដឹងដ៏ស៊ីជម្រៅអំពីព្រះដ៏ពិត និងមានព្រះជន្មរស់នៅ គឺតាមរយៈទំនាក់ទំនងដ៏ខ្ជាប់ខ្ជួនជាមួយព្រះយេស៊ូវគ្រីស្ទ។
តើមានអ្វីកើតឡើងរវាងដំណាក់កាលនៃការក្លាយជាមនុស្សពេញវ័យ និងភាពជាឪពុកពេញវ័យខាងឯវិញ្ញាណ?
នៅក្នុងពេលណាមួយ ក្នុងនាមជាយុវវ័យពេញវ័យម្នាក់ខាងឯវិញ្ញាណ នោះមានន័យថា លោកអ្នកកំពុងស្ថិតនៅក្នុងការប្រយុទ្ធ ហើយលោកអ្នកក៏ចាប់ផ្ដើមយល់ពីកលល្បិចរបស់អារក្ស លោកអ្នកកាន់តែឈ្លាសវៃនៅចំពោះផែនការរបស់វា ហើយលោកអ្នកដឹងអំពីរបៀបនៃការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យល់អំពីរបៀបនៃការប្រើប្រាស់សេចក្ដីអធិស្ឋាន ពាក់គ្រឿងសឹករបស់ព្រះ ហើយបង្វែរព្រួញដ៏កាចសាហាវរបស់អារក្សដោយខែលនៃសេចក្តីជំនឿ។ មានអ្វីមួយចាប់ផ្ដើមច្បាស់លាស់សម្រាប់លោកអ្នកក្នុងរបៀបដែលមិនតាមរបៀបពីមុន!
ការចម្បាំងទាំងមូលនេះ ការប្រយុទ្ធ ការសង្គ្រោះ អំពើបាបរបស់ខ្ញុំដែលបានទទួលការអត់ទោសដោយបានរាប់ជាសុចរិត ការយកឈ្នះលើសាតាំងក្នុងការរាប់ជាបរិសុទ្ធ—វាពិតជាមិនមែនជាការប្រយុទ្ធនោះទេ ហើយវាពិតជាមិនមែនអំពីអ្វីដែលបានកើតឡើងកាលពីអតីតកាលនោះទេ។ ទីបំផុតគឺអំពីការស្គាល់ព្រះគ្រីស្ទវិញ។
នៅពេលលោកអ្នកចូលទៅជិតព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ នៅពេលលោកអ្នកចាប់ផ្ដើមយកឈ្នះលើអំពើបាបក្នុងជីវិតរបស់លោកអ្នក ហើយនៅពេលលោកអ្នករីកចម្រើនឡើងក្នុងភាពបរិសុទ្ធ នោះលោកអ្នកនឹងចាប់ផ្ដើមមើលឃើញកាន់តែច្បាស់ឡើងៗថា តើព្រះគ្រីស្ទជានរណា? ព្រះគ្រីស្ទក្លាយជាម្នាក់ដ៏សំខាន់នៅក្នុងគ្រប់ការទាំងអស់នៃជីវិតរបស់លោកអ្នក។ អ្វីគ្រប់យ៉ាងគឺអំពីការស្គាល់ទ្រង់។ ដូច្នេះ លោកអ្នកចាប់ផ្ដើមដំណើរការនៃការរីកលូតលាស់ពីយុវជនពេញវ័យក្លាយទៅជាឪពុកខាងឯវិញ្ញាណវិញ។
ហើយនៅពេលដែលលោកអ្នករីកចម្រើនឡើងនៅក្នុងចំណេះដឹងរបស់ខ្លួនអំពីព្រះគ្រីស្ទ នោះលោកអ្នកអភិវឌ្ឍភាពស្និទ្ធស្នាលជាមួយព្រះអង្គសង្គ្រោះដែលកំណត់បទពិសោធន៍ជាគ្រីស្ទបរិស័ទរបស់លោកអ្នក និងអត្ថិភាពទាំងមូលរបស់លោកអ្នក។ លោកអ្នកចាប់ផ្ដើមយល់អំពីសារៈសំខាន់នៃអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅពេលគាត់និយាយអំពីយើងដែលនៅក្នុងព្រះគ្រីស្ទ។ លោកអ្នកចាប់ផ្ដើមយល់អំពីអត្ថន័យរបស់សាវ័ក យ៉ូហាន នៅពេលគាត់ពណ៌នាអំពីការនៅជាប់ក្នុងព្រះគ្រីស្ទ។ វាលើសពីការគិតអំពីទ្រឹស្ដីខាងទេវវិទ្យាមួយ វាជាបទពិសោធន៍មួយនៃការស្គាល់ព្រះអង្គសង្គ្រោះតាមវិធីដ៏ជ្រាលជ្រៅ ផ្ទាល់ខ្លួន និងស្និទ្ធស្នាល។
នេះគឺជាចំណុចកំពូលនៃភាពចាស់ទុំខាងឯវិញ្ញាណ ពីព្រោះគ្មានអ្វីក្រៅពីការស្គាល់ព្រះគ្រីស្ទនៅក្នុងជីវិតរបស់អ្នកជឿនោះទេ—ពោលគឺតិចជាងជីវិតរបស់នរណាម្នាក់នៅក្នុងពិភពលោកនេះផង។ ការស្គាល់ព្រះគ្រីស្ទមិនមែនជាមធ្យោបាយឆ្ពោះទៅរកគោលដៅដ៏ធំជាងនេះនោះទេ។ ការស្គាល់ព្រះគ្រីស្ទគឺជាគោលដៅ។ ហើយនៅពេលដែលព្រះវរបិតានៃយើងហៅយើងទៅផ្ទះនៅថ្ងៃណាមួយ នោះយើងនឹងចំណាយពេលអស់កល្បជានិច្ច ដើម្បីស្គាល់ទ្រង់កាន់តែច្បាស់ឡើងៗ។
នេះជារបៀបដែលគ្រីស្ទបរិស័ទរីកចម្រើនឡើង។ ពួកគាត់ចាប់ផ្ដើមជាទារកខាងឯវិញ្ញាណដោយដឹងថាអំពើបាបរបស់ខ្លួនត្រូវបានលើកលែងទោសឲ្យ ហើយស្គាល់ថាព្រះវរបិតារបស់ពួកគាត់ជានរណា។ បន្ទាប់មក ពួកគាត់អានព្រះបន្ទូល ហើយនៅពេលដែលពួកគេអានព្រះបន្ទូល នោះព្រះបន្ទូលក៏ចូលក្នុងពួកគាត់ដែរ។ ជាលទ្ធផល ពួកគាត់មានជំនឿខ្លាំងឡើងៗ ហើយពួកគាត់រៀនអំពីវិធីយកឈ្នះលើមេកំណាច។ ហើយបន្ទាប់មក នៅពេលពួកគាត់រៀនដើរក្នុងភាពបរិសុទ្ធ នោះពួកគាត់នឹងអភិវឌ្ឍចំណេះដឹងដ៏ស្និទ្ធស្នាលអំពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដូច្នេះការស្គាល់ទ្រង់កំណត់អ្វីគ្រប់យ៉ាងអំពីពួកគាត់។
សំណួររបស់ខ្ញុំចំពោះគ្រីស្ទបរិស័ទទាំងអស់ថ្ងៃនេះគឺ ជាសំណួរមួយដែលសាវ័ក យ៉ូហាន បានឆ្លើយយ៉ាងល្អនៅក្នុងសំបុត្ររបស់គាត់នៅបទគម្ពីរដ៏ល្អទាក់ទងនឹងគ្រូគង្វាលនេះ ដែលស្ថិតនៅចន្លោះការសាកល្បងនៃសេចក្តីសង្គ្រោះរបស់គាត់ និងកត្តាចាំបាច់ដំបូងនៃសំបុត្រ៖ តើលោកអ្នកមានបំណងចង់រីកចម្រើនខាងឯវិញ្ញាណនៅក្នុងព្រះអម្ចាស់ដែរឬទេ? តើលោកអ្នកកំពុងស្ថិតនៅនៅត្រង់ដំណាក់កាលណានៅថ្ងៃនេះ—តើលោកអ្នកជាកូនក្មេងខាងឯវិញ្ញាណមែនឬ? ជាមនុស្សពេញវ័យខាងឯវិញ្ញាណ? ឬក៏ឪពុកខាងឯវិញ្ញាណ? តើលោកអ្នកនឹងមានវិធានការអ្វីខ្លះ ដើម្បីរីកចម្រើនឡើង? ប្រសិនបើលោកអ្នកបានទទួលសេចក្ដីសង្គ្រោះ ហើយទទួលបានការអត់ទោលអំពើបាប នោះលោកអ្នកដែលជាគ្រីស្ទបរិស័ទក៏ទទួលបានការត្រាស់ហៅឲ្យរីកចម្រើននៅក្នុងជំនឿរបស់ខ្លួន ក្នុងភាពចាស់ទុំខាងឯវិញ្ញាណ និងរីកចម្រើនច្រើនឡើងទៀតនៅក្នុងរូបអង្គដូចជាព្រះអម្ចាស់ គឺព្រះអង្គសង្គ្រោះនៃយើង ព្រះយេស៊ូវគ្រីស្ទ។
សាវ័ក យ៉ូហាន បានបង្ហាញនៅក្នុងកណ្ឌគម្ពីរ ១យ៉ូហាន ២:១២-១៤ អំពីដំណាក់កាលបីនៃភាពចាស់ទុំខាងឯវិញ្ញាណ ដើម្បីជួយបញ្ជាក់ថាអ្នកអានរបស់គាត់បានទទួលសេចក្ដីសង្គ្រោះដោយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទនិងដើម្បីតឿនពួកគេឲ្យមានភាពរីកចម្រើនឡើងនៅក្នុងសេចក្តីជំនឿរបស់ខ្លួន…
មតិយោបល់
Loading…