ជាទូទៅ សូម្បីតែអស់អ្នកដែលមិនទទួលស្គាល់គ្រីស្ទសាសនាក៏នៅគោរពព្រះយេស៊ូវដែរ។ ក្នុងចំណោមអស់អ្នកដែលបដិសេធនូវគំនិតដែលថា ព្រះយេស៊ូវគឺជាព្រះដែលបានយាងមកយកកំណើត នោះក៏នៅមានមនុស្សជាច្រើននាក់ដែលនៅដើរតាមព្រះអង្គក្នុងកម្រិតខ្លះៗ។ មនុស្សមួយចំនួនបានលើកឡើងថា «ព្រះយេស៊ូវគឺជាគ្រូបង្រៀនសីលធម៌ដ៏ល្អម្នាក់ ប៉ុន្តែគាត់មិនមែនជាព្រះទេ»។ យកតាមទស្សនៈនេះ នោះយើងគួរត្រាប់តាមព្រះយេស៊ូវជាគំរូក្នុងនាមជាមនុស្សដ៏ល្អម្នាក់ ប៉ុន្តែមិនមែនក្នុងនាមជាព្រះនោះទេ។
គំនិតដែលថា ព្រះយេស៊ូវគ្រាន់តែជាមនុស្សដ៏ល្អម្នាក់ ឧ. គ្រាន់តែជាមនុស្សល្អ ប៉ុន្តែមិនមានអ្វីលើសពីនោះទេ គឺដូចដែលលោកគ្រូ (C.S. Lewis) បានវែកញែកនៅក្នុងវគ្គ២នៃសៀវភៅរបស់គាត់ដែលមានជាភាសាអង់គ្លេសថា “Mere Christianity” មិនអាចមានការការពារបាននោះទេ។
ព្រះយេស៊ូវបានលើកឡើងនូវការអះអាងដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងជាងគេបំផុត មិនមែនគ្រាន់តែអំពីចំណុចដែលថាព្រះអង្គគឺជាព្រះ ក្នុងសង្គម និងជាតិសាសន៍ ប៉ុន្តែក៏អំពីព្រះអង្គផ្ទាល់ដែរ។ ព្រះអង្គបានអះអាងថា ទ្រង់មានអំណាចក្នុងការអត់ទោសអំពើបាប ជាតំណាងជាតិសាសន៍ទាំងមូលដែលបានយាងមកសុគត ដើម្បីផ្សះផ្សាមនុស្សជាមួយនឹងព្រះ ហើយនិងមកធ្វើជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សអាចទទួលបានការសង្គ្រោះ។
ដោយប្រឈមមុខជាមួយនឹងសេចក្ដីពិតដែលព្រះយេស៊ូវបានធ្វើការអះអាងទាំងនោះអំពីទ្រង់ផ្ទាល់ នោះមានចំណុច៣យ៉ាងដែលយើងអាចនិយាយអំពីទ្រង់បាន៖ ការអះអាងរបស់ព្រះយេស៊ូវមិនពិត ហើយទ្រង់ក៏បានជ្រាបអំពីការនោះ ឬក៏ថាការអះអាងរបស់ទ្រង់ពិត ប៉ុន្តែព្រះអង្គមិនបានជ្រាបអំពីការនោះ ឬក៏ថាការអះអាងរបស់ទ្រង់ពិត។ ចំណុចទាំងនេះមិនបានលើកឡើងជាសំណើថា ព្រះយេស៊ូវអស្ចារ្យនោះទេ ប៉ុន្តែគ្រាន់តែជាមនុស្ស និងជាគ្រូប៉ុណ្ណោះ។
ចំណុចដំបូងដែលយើងអាចលើកឡើងអំពីព្រះយេស៊ូវគឺថា ការអះអាងរបស់ទ្រង់មិនពិត ហើយព្រះអង្គក៏ជ្រាបអំពីវា ដែលក្នុងករណីនេះមានន័យថា ព្រះអង្គគឺជាមនុស្សកុហក។ ប្រសិនបើព្រះយេស៊ូវមិនបានជឿថា ការអះអាងរបស់ទ្រង់អំពីខ្លួនឯងពិត នេះមានន័យថា នៅពេលដែលព្រះអង្គធ្វើការអះអាងទាំងនោះ នោះទ្រង់កំពុងតែកុហកហើយ។
ការអះអាងរបស់ព្រះយេស៊ូវអំពីរូបអង្គទ្រង់ផ្ទាល់មានចំណុចស្នូលនៅក្នុងការបង្រៀនរបស់ទ្រង់ ដែលនេះមានន័យថា ប្រសិនបើការអះអាងទាំងនោះគឺជាការកុហក នោះយើងក៏មិនអាចរាប់ទ្រង់ថាជាគ្រូដ៏អស្ចារ្យម្នាក់បានដែរ។ ប្រសិនបើព្រះយេស៊ូវបានមានគម្រោងក្នុងការបោកប្រាស់មនុស្សម្នាអំពីលក្ខណៈរបស់ទ្រង់ ហើយថាគួរដោះស្រាយអំពើបាបរបស់ពួកគេដោយរបៀបណា នោះមានន័យថា ព្រះអង្គកំពុងតែស្ថិតនៅក្នុងចំណោមគ្រូដ៏អាក្រក់ៗបំផុតដែលធ្លាប់បានដើរលើផែនដីនេះ។
ចំណុចទីពីរដែលយើងអាចលើកឡើងអំពីព្រះយេស៊ូវគឺថា ការអះអាងរបស់ទ្រង់មិនពិត ហើយព្រះអង្គក៏មិនបានជ្រាបអំពីវាដែរ ដែលក្នុងករណីនេះមានន័យថា ព្រះអង្គគឺជាមនុស្សឆ្កួត។ ប្រសិនបើព្រះយេស៊ូវបានជឿថា ការអះអាងរបស់ទ្រង់អំពីរូបអង្គទ្រង់ផ្ទាល់គឺជាការពិត តែវាមិនពិត នោះមានន័យថា ព្រះអង្គគឺជាមនុស្សបោកប្រាស់ដ៏អាត្មានិយមម្នាក់ហើយ។ ប្រសិនបើមនុស្សសាមញ្ញម្នាក់ជឿថា ខ្លួនឯងគឺជាព្រះដែលបានយាងមកយកសណ្ឋានជាមនុស្ស នោះមានន័យថា បុគ្គលម្នាក់នោះគឺពិតជាឆ្កួតមែនទែន។
ជាថ្មីម្ដងទៀត ប្រសិនបើនេះគឺជាករណីមែនទែន ប្រសិនបើនោះគឺជាអ្វីដែលព្រះយេស៊ូវបានបង្រៀនអំពីលក្ខណៈរបស់ទ្រង់ ហើយក៏បានមានការភាន់ច្រឡំ នោះមានន័យថា ព្រះអង្គក៏ជាគ្រូដ៏អាក្រក់ម្នាក់ដែលធ្លាប់បានរស់នៅផងដែរ។
ចំណុចទីបីដែលយើងអាចលើកឡើងអំពីព្រះយេស៊ូវគឺថា ការអះអាងរបស់ទ្រង់ពិត ដែលក្នុងករណីនេះមានន័យថា ព្រះអង្គគឺជាព្រះអម្ចាស់។ ប្រសិនបើព្រះយេស៊ូវបានជឿថា ការអះអាងរបស់ទ្រង់អំពីរូបអង្គទ្រង់ផ្ទាល់ពិត ហើយវាក៏ពិតជាពិតមែនដែរ នោះមានន័យថា ព្រះយេស៊ូវមិនមែនគ្រាន់តែជាមនុស្សដ៏អស្ចារ្យម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះដែលបានគង់នៅលើផែនដីយើងដែរ។
ប្រសិនបើយើងទទួលយកព្រះយេស៊ូវដោយម៉ឺងម៉ាត់ នោះយើងក៏ត្រូវទទួលយកការអះអាងរបស់ព្រះយេស៊ូវអំពីរូបអង្គទ្រង់ផ្ដល់ដោយម៉ឺងម៉ាត់ដែរ។ យើងមិនអាចលើកឡើងថា ព្រះយេស៊ូវគឺជាគ្រូដ៏អស្ចារ្យម្នាក់ដែលយើងគោរពកោតសរសើរបានទេ ប៉ុន្តែគឺថាមូលដ្ឋានគ្រឹះសំខាន់ៗនៃសេចក្ដីបង្រៀនរបស់ទ្រង់ក៏ជាការខុសឆ្គងដ៏គួរឲ្យកត់សម្គាល់ដែរ។ ព្រះយេស៊ូវមិនមែនជាអ្នកអស្ចារ្យ ប៉ុន្តែគ្រាន់តែជាមនុស្ស និងជាគ្រូប៉ុណ្ណោះ ព្រះអង្គទំនងជាតិចជាងនោះ ឬក៏ខ្ពស់ជាងនោះ។
ចំពោះអ្នកដែលឆ្លើយតបលើការវែកញែកនេះដោយគ្រាន់តែទទួលស្គាល់ថា ព្រះយេស៊ូវទំនងជាមនុស្សកុហក ឬក៏ជាមនុស្សឆ្កួត ទាក់ទងនឹងអ្វីដែលយើងបានលើកឡើងរហូតមកដល់ពេលនេះ ដូចដែលអស់អ្នកដែលបានឆ្លើយតបដោយទទួលស្គាល់យ៉ាងសមហេតុផលថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់។ ការវែកញែកមួយនេះគឺគ្រាន់តែជាការវាយប្រហារលើទស្សនៈដែលថា ព្រះយេស៊ូវគ្រាន់តែជាគ្រូបង្រៀនដ៏អស្ចារ្យម្នាក់តែប៉ុណ្ណោះ មិនមែនជាព្រះនោះទេ ក្នុងការវែកញែកនេះមិនមានអ្វីដែលរាប់ថាជាការប្រឆាំងនឹងទស្សនៈដែលថាព្រះយេស៊ូវគឺជាគ្រូដ៏អាក្រក់ម្នាក់នោះទេ។ ដើម្បីបង្ហាញថា វាជាការល្អប្រសើរជាងក្នុងការមានទស្សនៈថា ព្រះយេស៊ូវគឺជាព្រះអម្ចាស់ជាជាងគ្រាន់តែជាមនុស្សកុហក ឬក៏ជាមនុស្សឆ្កួត នោះយើងត្រូវតែបង្ហាញថាមានហេតុផលផ្សេងទៀតដែលយើងគួរតែទទួលស្គាល់ការអះអាងរបស់ព្រះយេស៊ូវដោយម៉ឺងម៉ាត់។
តើយើងមានហេតុផលដែរឬទេក្នុងការទទួលស្គាល់ថា ការអះអាងរបស់ព្រះយេស៊ូវមានភាពម៉ឺងម៉ាត់? មានមនុស្សជាច្រើននាក់បានវែកញែកថា យើងមាន ត្រង់ថាយើងមានភស្តុតាងយ៉ាងច្បាស់លាស់ដែលថាព្រះយេស៊ូវបានជ្រាបអំពីអ្វីដែលព្រះអង្គកំពុងមានបន្ទូលអំពីការនោះ នៅពេលដែលវាទាក់ទងជាមួយនឹងរឿងអធម្មជាតិ។ គេបានវែកញែកថា មានភស្តុតាងពីប្រវត្តិសាស្ត្រយ៉ាងច្បាស់ដែលថា ព្រះយេស៊ូវបានមានព្រះជន្មរស់ពីការសុគតឡើងវិញ ដែលការនោះប្រកាសគាំទ្រការអះអាងរបស់ទ្រង់ទាក់ទងនឹងអំណាចខាងឯសាសនា។
គេបានលើកឡើងថា ការមានព្រះជន្មរស់ឡើងវិញគឺជាការប្រកាសគាំទ្រពីព្រះជាម្ចាស់អំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ដែលជាការទទួលស្គាល់ពីព្រះជាម្ចាស់ថាសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវគឺជាការពិតមែន។ ប្រសិនបើនេះត្រឹមត្រូវមែន នោះមានន័យថា មិនអាចមានមន្ទិលសង្ស័យត្រង់ថា ក្នុងចំណោមចំណុចទាំងបីទាក់ទងនឹងព្រះយេស៊ូវ ដែលយើងបានលើកឡើងខាងលើ គឺជាចំណុចពិតនោះទេ។ ប្រសិនបើមានភស្តុតាងយ៉ាងច្បាស់លាស់អំពីការមានព្រះជន្មរស់ឡើងវិញមែន នោះមានន័យថា យើងត្រូវតែទទួលស្គាល់យកព្រះយេស៊ូវដោយម៉ឺងម៉ាត់ហើយ។
មតិយោបល់
Loading…