https://youtu.be/sN3KmG7x1NY
«ផ្ទៃមេឃសម្ដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ។ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សម្ដែងចំណេះដល់យប់១ទៀតដែរ»។
ទំនុកតម្កើង ១៩:១-២
ប្រហែលជាលោកអ្នកប្រហាក់ប្រហែលជាមួយនឹងពាក្យនៃកណ្ឌគម្ពីរ ទំនុកតម្កើង ១៩ របស់ ស្ដេច ដាវីឌ។ អ្នកគង្វាល/ស្ដេច ដាវីឌ ធ្វើបន្ទាល់ចំពោះសេចក្ដីពិតដែលថា គ្រប់ការបង្កើតទាំងអស់ធ្វើជាបន្ទាល់ពីព្រះវត្តមាន អំណាចព្រះចេស្ដា និងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សកលលោកដែលយើងរស់នៅមិនមែនជាលទ្ធផលនៃឧប្បត្តិហេតុនោះទេ ប៉ុន្តែមានរឿងរាវធំៗជាច្រើននៅពីក្រោយដែលព្រះជាម្ចាស់បានមានបន្ទូលដែលថា ទ្រង់ជានរណា។ ពិតណាស់ ដូចដែល លោក យ៉ូណាថាន់ អ៊ីតវ៉ដ (Jonathan Edwards) ធ្លាប់បានលើកឡើងថា «ធម្មជាតិគឺជាការផ្សាយដំណឹងល្អដ៏អស្ចារ្យមួយរបស់ព្រះជាម្ចាស់»។ កណ្ឌគម្ពីរសញ្ញាថ្មីបានបន្តនិយាយពីប្រធានបទដូចគ្នានេះនៅក្នុងកណ្ឌគម្ពីរ រ៉ូម១ ដែលសាវ័ក ប៉ុល បានលើកឡើងថា ការបើកសម្ដែងពីអង្គទ្រង់ផ្ទាល់នៅក្នុងការបង្កើត គឺជាក់ស្ដែង និងសាមញ្ញ ដែល «មនុស្សគ្មានលេស» នឹងប្រកែកនោះទេ។ នេះមានន័យថា ការបង្ហាញទូទៅរបស់ព្រះជាម្ចាស់អំពីអង្គទ្រង់ផ្ទាល់គឺគ្រាន់តែគ្រប់គ្រាន់ដើម្បីថ្កោលទោស ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីសង្គ្រោះទេ។
ដូច្នេះ តើអ្វីជាការគ្រប់គ្រាន់ដើម្បីសេចក្ដីសង្គ្រោះ? ដើម្បីផ្លាស់ប្ដូរ? ដើម្បីបំភ្លឺ? ប្រសិនបើព្រះទ្រង់បានបើកសម្ដែងអង្គទ្រង់ជាលក្ខណៈទូទៅនៅក្នុងធម្មជាតិ តើទ្រង់បង្ហាញអំពីអង្គទ្រង់ឲ្យជាក់លាក់នៅកន្លែងណា? ចម្លើយដែលអ្នកតែងកណ្ឌគម្ពីរទំនុកតម្កើងផ្ដល់ឲ្យគឺមានភាពស៊ីជម្រៅ។ ព្រះបានបើកសម្ដែងអង្គទ្រង់យ៉ាងជាក់លាក់ ច្បាស់ និងមានអំណាចក្នុងព្រះគម្ពីរ។ អរព្រះគុណដល់ព្រះជាម្ចាស់ ដូចដែលលោកគ្រូ អហ្គស្ទីន (Augustine) បានកត់សម្គាល់ ព្រះជាម្ចាស់បានប្រទានដល់យើងនូវសៀវភៅពីរក្បាល សៀវភៅមួយនិយាយអំពីសកលលោករបស់ទ្រង់ និងមួយទៀតនិយាយអំពីព្រះបន្ទូលទ្រង់។
«ស្ថានសួគ៌បង្ហាញពីសិរីល្អនៃព្រះអម្ចាស់ ដួងតារាទាំងឡាយចែងចាំងព្រះប្រាជ្ញាញាណទ្រង់ ប៉ុន្តែនៅពេលយើងអានព្រះបន្ទូលទ្រង់ យើងឃើញពីព្រះនាមទ្រង់កាន់តែច្បាស់»
លោក អ៊ីសាក់ វ៉ដស៍
នៅក្នុងកណ្ឌគម្ពីរទំនុកតម្កើង ១៩: ៧-១១ ស្ដេច ដាវីឌ ផ្ដល់នូវប្រធានបទប្រាំមួយ និងគុណសម្បត្តិប្រាំមួយអំពីព្រះបន្ទូលរបស់ព្រះ ហើយបន្ទាប់មក ផ្ដល់ការសន្យាចំនួនប្រាំពីរដល់អ្នកដែលប្រគល់ជីវិតរបស់ពួកគេចុះចូល។ ម្ដងហើយម្ដងទៀត អ្នកតែងកណ្ឌគម្ពីរទំនុកតម្កើងលើកថា ប្រធានបទ គុណសម្បត្តិ និងការសន្យានីមួយៗគឺ «មកពីព្រះអម្ចាស់»។ ហេតុអ្វី? កំណត់ហេតុ លោក មែកខធ័រ (MacArthur) បានសរសេរថា អ្នកតែងទំនុកតម្កើងចង់រម្លឹកលោកអ្នកថា ព្រះគម្ពីរមិនមែនជាពាក្យរបស់មនុស្សទេ វាជាព្រះបន្ទូលនៃព្រះ! [១]
ការពណ៌នា ៦ យ៉ាងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ក្រឹត្យវិន័យ សេចក្ដីបន្ទាល់ សេចក្ដីក្រឹត្យក្រម សេចក្ដីបញ្ញត្ត សេចក្ដីកោតខ្លាចព្រះ និងការវិនិច្ឆ័យ
ទោះបើជាទូទៅ យើងចូលចិត្តពណ៌នាអំពីព្រះគម្ពីរ (ព្រះបន្ទូល ព្រះបន្ទូលរបស់ព្រះជាម្ចាស់) ដោយប្រើប្រាស់ពាក្យពេចន៍ខុសៗគ្នាក៏ដោយ ក៏អ្នកនិពន្ធកណ្ឌគម្ពីរទំនុកតម្កើងត្រង់នេះបានប្រើប្រាស់ការពណ៌នាខុសៗគ្នា ដោយសារការធ្វើបែបនោះតំណាងឲ្យយើងឃើញអំពីលក្ខណៈល្អិតល្អន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ព្រះបន្ទូលព្រះគឺជា៖
១. ក្រឹត្យវិន័យ (ខ៧)៖ ព្រះបន្ទូលគឺជាសេចក្ដីណែនាំសម្រាប់ជីវិតរបស់លោកអ្នក។២. សេចក្ដីបន្ទាល់ (ខ៧)៖ តើលោកអ្នកចង់ដឹងទេថា តើព្រះជាម្ចាស់មានលក្ខណៈបែបណា? ព្រះបន្ទូលគឺជាបន្ទាល់ពីអង្គទ្រង់ផ្ទាល់។៣. សេចក្ដីក្រឹត្យក្រម (ខ៧)៖ ជាគោលលទ្ធិ។ មានន័យថា បទគម្ពីរដែលមិនត្រូវបានណែនាំឲ្យខំប្រឹងយកចិត្តទុកដាក់ខ្លាំងពេកទេ តែជាសេចក្ដីពិតផ្សេងៗឲ្យយើងប្រព្រឹត្តតាម។៤. សេចក្ដីបញ្ញត្ត (ខ៨)៖ ព្រះបន្ទូលផ្ដល់នូវទិសដៅ និងលំដាប់លំដោយជាក់លាក់សម្រាប់ជីវិតកូនៗរបស់ទ្រង់។៥. សេចក្ដីកោតខ្លាចព្រះយេហូវ៉ា (ខ៩)៖ លោកអ្នកទំនងមិនធ្លាប់បានឮព្រះគម្ពីរលើកឡើងពី «សេចក្ដីកោតខ្លាចព្រះយេហូវ៉ា» ដូច្នេះ តើវាមានន័យយ៉ាងណា? «សេចក្ដីកោតខ្លាច» នៅក្នុង ខ៩ សំដៅលើការថ្វាយបង្គំព្រះជាម្ចាស់។ មានន័យថា ព្រះគម្ពីរ គឺជាសៀវភៅណែនាំរបស់ព្រះដែលបានប្រទានមករាស្ត្រទ្រង់ ណែនាំពីរបៀបដែលយើងត្រូវគោរពប្រណិប័តន៍ទ្រង់។៦. ការវិនិច្ឆ័យ (ខ៩)៖ ព្រះគម្ពីរមានផ្ទុកនូវទេវសាស្ត្រដ៏ល្អឥតខ្ចោះដែលប្រាប់យើងពីការវិនិច្ឆ័យពិភពលោកនៃព្រះជាម្ចាស់។
គុណសម្បត្តិទាំងប្រាំមួយនៃព្រះបន្ទូលព្រះជាម្ចាស់៖
គ្រប់លក្ខណ៍ ជាពិត ទៀងត្រង់ ជាសុទ្ធសាធ បរិសុទ្ធ និងពិតត្រង់
១. គ្រប់លក្ខណ៍ (ខ៧)៖ សេចក្ដីគ្រប់លក្ខណ៍នៃព្រះបន្ទូលព្រះជាម្ចាស់មានន័យថា គ្រប់ជ្រុងជ្រោយ គ្មានស្លាកស្នាម មិនសម្របសម្រួល ហើយគ្មានកំហុសឆ្គង។ ហេតុអ្វីលោកអ្នកអាចទុកចិត្តព្រះបន្ទូលបាន? ពីព្រោះព្រះបន្ទូលគឺ គ្រប់លក្ខណ៍។២. ជាពិត (ខ៧)៖ ព្រះបន្ទូលគឺអាចទុកចិត្តបាន ស្មោះត្រង់ ហើយគង់នៅជាដរាប។៣. ទៀងត្រង់ (ខ៧)៖ តើលោកអ្នកមិនប្រាកដថា ត្រូវជ្រើសរើសដើរផ្លូវណាមួយសម្រាប់ជីវិតមែនទេ? នៅក្នុងពិភពលោកដែលពេញដោយឱកាសជាច្រើន ព្រះជាម្ចាស់នឹងរៀបចំផ្លូវដែលត្រឹមត្រូវសម្រាប់លោកអ្នកដើរទៅកាន់ «អំណរពេញលេញ»។[២] នៅពេលដែល ស្ដេច ដាវីឌ មានបន្ទូលថា ព្រះបន្ទូលទ្រង់ «ទៀងត្រង់» ទ្រង់ចង់បញ្ជាក់ថា ព្រះបន្ទូលគឺ ត្រង់។ ខណៈដែលលោកអ្នកប្ដេជ្ញាជីវិតចំពោះព្រះបន្ទូល ព្រះវិញ្ញាណទ្រង់នឹងដឹកនាំលោកអ្នកទៅកាន់ព្រះបន្ទូលដែលបញ្ឆេះដួងចិត្តលោកអ្នក។៤. ជាសុទ្ធសាធ (ខ៨)៖ នៅពេលដែលស្ដេច ដាវីឌ មានបន្ទូលអំពីភាពបរិសុទ្ធនៃព្រះបន្ទូល ទ្រង់ចង់សំដៅអំពីភាពច្បាស់លាស់នៃព្រះគម្ពីរ។ ព្រះបន្ទូលមិនមែនជាឯកសារមិនច្បាស់លាស់ ដែលត្រូវតែបកស្រាយដោយសម្ដេចសង្ឃទេ។ ព្រះបន្ទូលគឺ សាមញ្ញ បរិសុទ្ធ និងច្បាស់លាស់ណាស់។ លោក អរ. ស៊ី. ស្ព្រោល (R.C. Sproul) នៅក្នុងសៀវភៅ ការស្គាល់ព្រះបន្ទូល (“Knowing Scripture”) របស់គាត់បានសួរសំណួរថា៖ «តើព្រះប្រភេទណានឹងបង្ហាញសេចក្ដីស្រឡាញ់ និងការប្រោសលោះ ដោយប្រើពាក្យពេចន៍បែបបច្ចេកទេស និងគោលគំនិតជ្រាលជ្រៅ ដែលមានតែឥស្សរជន អ្នកប្រាជ្ញប៉ុណ្ណោះទើបអាចយល់បាននោះ?» ប្រសិនបើលោកអ្នកជាគ្រីស្ទបរិស័ទ ចម្លើយចំពោះសំណួរនោះគឺ៖ «មិនមែនជាព្រះរបស់យើងទេ»។៥. បរិសុទ្ធ (ខ៩)៖ ព្រះបន្ទូលរបស់ព្រះគឺមិនត្រឹមតែបរិសុទ្ធប៉ុណ្ណោះទេ គឺគ្មានភាពពុករលួយនៅក្នុងនោះផងដែរ។ សេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះ មិនអាចបង្ខូច ឬបំភាន់ដោយអ្នកដេញថ្លៃខ្ពស់ជាងគេនោះទេ ព្រះបន្ទូលគឺបរិសុទ្ធ។៦. ពិតត្រង់ (ខ៩)៖ យើងរស់នៅក្នុងពិភពលោកដែលជាប់ក្នុងអ័ព្ទដ៏ក្រាស់នៃសេចក្ដីកុហក និងការបោកបញ្ឆោត មានតែព្រះបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះដែលផ្ដល់នូវសេចក្ដីពិត។ សេចក្ដីពិតអំពីព្រះ សេចក្ដីពិតអំពីមនុស្ស សេចក្ដីពិតអំពីស្ថានសួគ៌ ស្ថាននរក និងសេចក្ដីសង្គ្រោះ អាចរកឃើញតែនៅក្នុងព្រះបន្ទូលតែប៉ុណ្ណោះ។សេចក្ដីសន្យាប្រាំពីរសម្រាប់អស់អ្នកដែលប្ដេជ្ញាជីវិតនឹងព្រះបន្ទូល៖កែព្រលឹងឡើងវិញ ឲ្យមានប្រាជ្ញា ឲ្យចិត្តរីករាយសប្បាយ បំភ្លឺ ឲ្យនៅជាប់ សុចរិត ការព្រមាន/ការផ្ដល់រង្វាន់១. ព្រះបន្ទូលរបស់ព្រះ «កែព្រលឹងឡើងវិញ» (ខ៧)៖ កិរិយាសព្ទជាភាសាហេព្រើរ «ធេមីមា» (תְּ֭מִימָה) ដែលបកប្រែថា «កែឡើងវិញ» មានអត្ថន័យច្រើននៅក្នុងបទគម្ពីរ។ វាមានន័យថា ទាំងបំពេញឡើង និងកែឡើងវិញ។ តើលោកអ្នកត្រូវការកែព្រលឹងឡើងវិញទេ? តើលោកអ្នកចង់បានឬទេ? អស់កម្លាំងទេ? តើលោកអ្នកចង់ផ្លាស់ប្ដូរទេ? ព្រះជាម្ចាស់មានបន្ទូលថា៖ «ចូរងាកមកឯព្រះបន្ទូលរបស់យើង នោះយើងនឹងផ្លាស់ឲ្យអ្នកជាថ្មី កែព្រលឹងអ្នកឲ្យថ្មីឡើងវិញ»។២. ព្រះបន្ទូល «ធ្វើឲ្យមនុស្សសាមញ្ញមានប្រាជ្ញា» (ខ៧)៖ ពាក្យ «សាមញ្ញ» នៅទីនេះសំដៅទៅលើភាពឆោតល្ងង់ ក្មេងខ្ចី។ល។ ព្រះបន្ទូលរបស់ព្រះយកមនុស្សដែលគ្មានបទពិសោធន៍ ហើយធ្វើឲ្យពួកគេមានប្រាជ្ញា។ តើលោកអ្នកចង់បានប្រាជ្ញាទេ? តើលោកអ្នកត្រូវការការវែកញែក ដើម្បីស្វែងរកអនាគតទំនាក់ទំនងទេ? ព្រះជាម្ចាស់មានបន្ទូលថា៖ «បទគម្ពីរនឹងផ្ដល់ឲ្យអ្នកនូវប្រាជ្ញា»។៣. ព្រះបន្ទូលធ្វើ «ឲ្យចិត្តរីករាយ» (ខ.៨)៖ ចិត្តរីករាយដ៏ពិតនៅក្នុងព្រះអម្ចាស់អាចកើតមានសម្រាប់តែអស់អ្នកដែលប្ដេជ្ញាចិត្តចំពោះព្រះបន្ទូលប៉ុណ្ណោះ។ តើអ្នកចង់បានភាពរីករាយដ៏ពិតដែរឬទេ? ចូរកុំធ្វេសប្រហែសនឹងអានព្រះគម្ពីរឡើយ។ ព្រះវិញ្ញាណប្រើព្រះបន្ទូល ដើម្បីប្រទានឲ្យកូនៗទ្រង់នូវភាពរីករាយដែលមិនអាចកាត់ថ្លៃបាន។៤. ព្រះបន្ទូល «បំភ្លឺភ្នែក» (ខ៨)៖ តើលោកអ្នកចង់បដិសេធការគិតរបស់លោកីយ៍ទេ? បទគម្ពីរ «បំភ្លឺ» ភ្នែករបស់អ្នក ដើម្បីឲ្យលោកអ្នកអាចរស់នៅក្នុងជីវិតដែលលើកតម្កើងព្រះ។ ទស្សនៈពីពិភពលោករបស់លោកអ្នកទទួលបានការរចនាឡើងនៅពេលដែលទស្សនៈរបស់លោកអ្នកត្រូវបានកំណត់ដោយសេចក្ដីពិតនៅក្នុងព្រះគម្ពីរ។៥. ព្រះបន្ទូល «នៅជាប់ជារៀងរាបដរាប» (ខ៩)៖ កណ្ឌគម្ពីរទំនុកតម្កើងចែងថា៖ «សេចក្ដីកោតខ្លាចព្រះអម្ចាស់គឺបរិសុទ្ធ ក៏នៅជាប់ជារៀងរាបដរាប»។ ដោយបញ្ជាក់ថា នៅក្នុងពិភពលោកដែលត្រូវបានបំពុល ពុករលួយ និងខូច ព្រះបន្ទូលព្រះគឺ «បរិសុទ្ធ» ហើយសេចក្ដីពិតនៅជាប់ជារៀងរាបដរាប។ ទស្សនៈផ្លាស់ប្ដូរ ប្រជាជាតិនានាផ្លាស់ប្ដូរ ប៉ុន្តែព្រះបន្ទូលមិនផ្លាស់ប្ដូរឡើយ។ ព្រះបន្ទូលនៅជាប់ជារៀងរាបដរាប។៦. ព្រះបន្ទូល «សុចរិតទាំងអស់គ្នា» (ខ៩)៖ តើលោកអ្នកចង់បានសេចក្ដីសុចរិតទេ? នោះចូរងាកទៅរកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ ព្រះបន្ទូលគឺចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់យើង ហើយចាំបាច់សម្រាប់ការញែកចេញជាបរិសុទ្ធរបស់យើងផងដែរ។ មនុស្សសុចរិតប្ដេជ្ញាចំពោះព្រះបន្ទូលដែល «សុចរិតគ្រប់ជំពូក»។
ស្ដេច ដាវីឌ បន្តក្នុងកណ្ឌគម្ពីរ ទំនុកតម្កើង ១៩:១០ ដោយពោលថា៖ «សេចក្ដីទាំងនោះគួរចង់បាន លើសជាងមាស អើ ជាជាងមាសសុទ្ធជាច្រើនផង ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ស្រក់ពីសំណុះផង»។ ស្ដេច ដាវីឌ បញ្ជាក់យ៉ាងមុតមាំថា ការអាន ការសិក្សា និងការទន្ទេញបទគម្ពីរមិនមែនជាការងារទេ វាជាសេចក្ដីរីករាយវិញ។ វាគឺ «ផ្អែម»។ បន្ទាប់មក ស្ដេច ដាវីឌ ផ្ដល់សេចក្ដីសន្យាទីប្រាំពីរដល់អស់អ្នកដែលរក្សាព្រះបន្ទូលក្នុងចិត្តរបស់ពួកគេ។
៧. ព្រះបន្ទូលនៃការព្រមានដល់អស់អ្នកដែលមិនស្ដាប់បង្គាប់ និងផ្ដល់រង្វាន់ដល់អ្នកដែលស្ដាប់បង្គាប់។ ព្រះគម្ពីរព្រមានប្រឆាំងនឹងការល្បួងនៃអំពើបាប (សុភាសិត ៧) និងការជ្រួតជ្រាបចូលដែលមិនអាចយល់បានក្នុងជីវិតរបស់យើង។ ព្រះគម្ពីរព្រមានយើងអំពីគ្រោះថ្នាក់នៃការបោកបញ្ឆោត ដោយការបង្រៀនដែលខុសឆ្គង។ ព្រមានយើងអំពីផលវិបាកនៃការបោះបង់ចោលរាស្ត្រនៃព្រះ (ហេព្រើរ ៣)។ ប៉ុន្តែមិនត្រឹមតែព្រះបន្ទូលព្រមានប៉ុណ្ណោះទេ ក៏សន្យាថា នឹងផ្ដល់រង្វាន់ដ៏អស្ចារ្យ ភាពរីករាយ អំណរ និងភាពចម្រុងចម្រើនដល់អ្នកដែលប្រតិបត្តិតាមផងដែរ។ សន្តិភាពពិត និងការពេញចិត្តពិតប្រាកដអាចទទួលបានចំពោះតែអស់អ្នកណាដែលរស់នៅដោយប្រតិបត្តិតាមព្រះបន្ទូលដ៏មានសិទ្ធិអំណាច ច្បាស់លាស់ និងគ្រប់គ្រាន់តែប៉ុណ្ណោះ។
មានចំណុចជាច្រើនទៀតដែលអាចនឹងនិយាយអំពីជំពូកដ៏អស្ចារ្យនេះនៅក្នុងព្រះបន្ទូល។ លោក ស៊ី. អេស. លូវីស (C.S. Lewis) បាននិយាយពីកណ្ឌគម្ពីរ ទំនុកតម្កើង ១៩ នេះថា៖ «ខ្ញុំចាត់ទុកកំណាព្យដ៏អស្ចារ្យបំផុតនៅក្នុងទំនុកតម្កើង និងជាទំនុកច្រៀងដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក»។
នៅពេលចូលឆ្នាំថ្មីនឹងមកដល់ តើលោកអ្នកនឹងធ្វើដូចជាស្ដេច ដាវីឌ ដែរឬទេ ក្នុងការប្ដេជ្ញាជីវិតចុះចូលនឹងព្រះបន្ទូលរបស់ព្រះ? ជីវិតរបស់អ្នកគឺជាការឆ្លុះបញ្ចាំងដោយផ្ទាល់នៃកម្រិតនៃការប្ដេជ្ញាចិត្តដែលអ្នកមានចំពោះបទគម្ពីរ។ ជាការពិតណាស់ នៅពេលយើងអាន យើងអធិស្ឋានជាមួយនឹងអ្នកតែងទំនុកតម្កើង ១១៩ ថា៖ «សូមបំភ្លឺភ្នែកទូលបង្គំ ឲ្យបានឃើញសេចក្តីអស្ចារ្យ នៅក្នុងក្រឹត្យវិន័យរបស់ទ្រង់»។
សូមឲ្យព្រះវិញ្ញាណនៃព្រះផ្លាស់ប្រែយើងឲ្យក្លាយទៅជារូបអង្គនៃព្រះរាជបុត្រានៃព្រះ នៅពេលយើងប្ដេជ្ញាជីវិតយើងចំពោះព្រះបន្ទូលនៃព្រះ។
គម្រោងអានព្រះគម្ពីរ
មានគេសួរខ្ញុំជាញឹកញាប់ថា តើគម្រោងអានគម្ពីរមួយណាដែលខ្ញុំនឹងណែនាំ។ អស់រយៈពេលជាងមួយទសវត្សរ៍ដែលខ្ញុំបានធ្វើតាមគម្រោងអានព្រះគម្ពីរ អនន័រ (Horner Bible Reading Plan) ហើយក៏សូមណែនាំយ៉ាងខ្លាំងដល់លោកអ្នកផងដែរ ប៉ុន្តែខ្ញុំក៏សូមណែនាំផែនការអានព្រះគម្ពីរ មេកចីនេ (M’Cheyne) ផងដែរ។
គម្រោងអានព្រះគម្ពីរ មេកចីនេ (M’cheyne) នាំលោកអ្នកឲ្យអានចប់ព្រះគម្ពីរសញ្ញាថ្មី និងទំនុកតម្កើងពីរដងក្នុងមួយឆ្នាំ និងចប់ផ្នែកផ្សេងទៀតនៃព្រះគម្ពីរមួយដងក្នុងមួយឆ្នាំ។
សូមធ្វើការតាមដានជាមួយគ្រួសាររបស់ខ្ញុំនៅឆ្នាំនេះ ខណៈពេលដែលយើងនឹងសិក្សាព្រះបន្ទូលជាមួយគ្នា!
កំណត់យោង៖
១. លោក ចន មែកខធ័រ បានសរសេរទាក់ទងនឹងប្រធានបទទាំងនេះ៖ គុណសម្បត្តិ និងសេចក្ដីសន្យាដ៏អស្ចារ្យនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់៖ «មានព្រះបន្ទូលគ្រប់គ្រាន់ហើយ»។ ប្រធានបទទាំងនេះ គុណសម្បត្តិ និងសេចក្ដីសន្យា ត្រូវបានអ្នកអត្ថាធិប្បាយផ្សេងទៀតបានលើកឡើងស្រដៀងគ្នារួមមាន លោក ក្លាក (Clark) និងលោក ចនស្តុន (Johnston)។២. យ៉ូហាន ១៥:១១
មតិយោបល់
Loading…