ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងទូលសូមឲ្យជាក់លាក់ក្នុងសំណូមពររបស់យើង។

មាណបួនដប់ឆ្នាំមុន មិត្តភក្ដិដ៏ស្និទ្ធស្នាលម្នាក់របស់យើងខ្ញុំបានចែកចាយនូវខគម្ពីរប្រាំពីរខដល់យើងខ្ញុំដែលគាត់ និងប្រពន្ធរបស់គាត់យកមកប្រើប្រាស់ក្នុងការអធិស្ឋានសម្រាប់កូនស្រីៗពីរនាក់របស់ពួកគាត់ តាំងពីពេលពួកគេនៅជាទារកនៅឡើយ។ មកដល់ពេលនេះ កូនស្រីៗទាំងពីរនាក់នោះបានធំពេញវ័យហើយ។ ហើយវាពិតជារឿងដ៏គួរឲ្យចាប់អារម្មណ៍មែន ក្នុងការដែលយើងឃើញពីរបៀបដែលព្រះជាម្ចាស់បានឆ្លើយតប ហើយនិងកំពុងឆ្លើយតបយ៉ាងស្មោះត្រង់ចំពោះសេចក្ដីអធិស្ឋានដ៏ជាក់លាក់របស់ឪពុកម្ដាយដែលមានពេញទៅដោយជំនឿ ក្នុងជីវិតរបស់កូនស្រីទាំងពីរនាក់នោះ ដែលជាស្ត្រីដែលកោតខ្លាចព្រះជាម្ចាស់។
យើងខ្ញុំបានការអធិស្ឋានបែបនោះជាច្រើនលើកច្រើនសារពេលដែលយើងខ្ញុំអធិស្ឋានសម្រាប់កូនៗរបស់យើងខ្ញុំ។ ហើយយើងខ្ញុំក៏សូមសំណូមពរឲ្យលោកអ្នកយកសេចក្ដីអធិស្ឋានបែបនេះទៅប្រើប្រាស់ផងដែរ។
ប៉ុន្តែ ប្រាកដណាស់យើងដឹងហើយថា ការអធិស្ឋានគឺមិនមែនជាយុត្តិសិល្ប៍ ដើម្បីជប់ឲ្យមានអ្វីកើតឡើងតាមតែចិត្តយើងនោះទេ។ វាមិនមែនជាការដែលថា បើយើងគ្រាន់តែនិយាយនូវអ្វីៗដែលត្រឹមត្រូវ នោះកូនៗរបស់យើងនឹងទទួលបានព្រះពរយ៉ាងជោគជ័យនោះឡើយ។
មានឪពុកម្ដាយមួយចំនួនបានអធិស្ឋានយ៉ាងអស់ពីដួងចិត្ត ហើយកូនៗរបស់ពួកគេក៏បានក្លាយជាអ្នកដឹកនាំយ៉ាងពូកែ បណ្ឌិត តន្ត្រីករ ឬក៏កីឡាករដ៏ឆ្នើមមែន។ ហើយក៏ធ្លាប់មានឪពុកម្ដាយមួយចំនួនបានអធិស្ឋានយ៉ាងអស់ពីដួងចិត្ត ហើយកូនៗរបស់ពួកគេក៏មានជំងឺ ឬក៏ពិការយ៉ាងធ្ងន់ធ្ងរ ក៏ដូចជាបែកឆ្វេងដោយវង្វេងដូចជាកូនពៅក្នុងកណ្ឌគម្ពីរលូកាជំពូក១៥ ឬក៏ការមានការលំបាកក្នុងការចុះសម្រុងជាងអ្នកផ្សេងៗក្នុងសង្គម ថ្នាក់រៀន ឬក៏ផ្នែកកីឡាផងដែរ។ ហើយចំណុចពិតនោះគឺត្រង់ថា៖ ព្រះជាម្ចាស់កំពុងតែឆ្លើយតបនូវរាល់សំណូមពរអធិស្ឋានរបស់ឪពុកម្ដាយទាំងនោះ ប៉ុន្តែក្នុងគោលបំណងខុសៗគ្នា។
នេះឯងជាមូលហេតុដែលយើងមានខគម្ពីរមួយចំនួនដូចជាកណ្ឌគម្ពីរ យ៉ូហាន ៩:១-៣ ក្នុងព្រះគម្ពីរ។ ដាច់ខាត! យើងមិនត្រូវមានភាពឆាប់រហ័សក្នុងការវាយតម្លៃលើគោលបំណងរបស់ព្រះជាម្ចាស់ឡើយ ពីព្រោះគោលបំណងរបស់ព្រះអង្គទំនងជាផ្ទុយពីផ្នត់គំនិតរបស់យើង។ ព្រះជាម្ចាស់វាស់វែងជោគជ័យខុសពីយើង ដែលនេះឯងជាមូលហេតុដែលព្រះអង្គឆ្លើយតបការអធិស្ឋានរបស់យើងក្នុងរបៀបដែលយើងគិតមិនបានដល់។
ដូច្នេះ ចូរអធិស្ឋានសម្រាប់កូនៗរបស់លោកអ្នក។ ព្រះយេស៊ូវបានសន្យាចំពោះយើងថា ប្រសិនបើយើង សូម រក និងគោះ នោះជាការឆ្លើយតប ព្រះវរបិតារបស់យើងនឹងប្រទានឲ្យនូវអ្វីៗដែលល្អដល់យើងជាមិនខាន (លូកា ១១:៩-១៣) ទោះបើអ្វីៗដែលល្អនោះ មើលទៅហាក់បីដូចជាមិនល្អសោះ អស់រយៈពេលសែសិបឆ្នាំក៏ដោយ។ ហើយដោយសារព្រះយេស៊ូវតែងតែសួរអស់អ្នកដែលបានមករកទ្រង់ថា «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» (ម៉ាកុស ១០:៥១) ដូច្នេះ យើងដឹងថា ព្រះអង្គសព្វព្រះហឫទ័យឲ្យយើងទូលសូមឲ្យជាក់លាក់ក្នុងសំណូមពររបស់យើង។
ហេតុដូច្នេះ ខគម្ពីរប្រាំពីរខខាងក្រោមនេះគឺជាខគម្ពីរមួយចំនួនដែលលោកអ្នកអាចយកទៅប្រើប្រាស់ក្នុងការអធិស្ឋានឲ្យចំៗសម្រាប់កូនៗរបស់ខ្លួន៖
១.ទូលសូមឲ្យព្រះយេស៊ូវត្រាស់ហៅពួកគេ ហើយកុំឲ្យមានអ្នកណាមករារាំងពួកគេពីការទៅរកទ្រង់ឡើយ
«បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។ ព្រះអង្គក៏ដាក់ព្រះហស្តលើក្មេងទាំងនោះ រួចយាងចេញពីទីនោះទៅ។» (ម៉ាថាយ ១៩:១៣-១៥ គកស)
២.ទូលសូមឲ្យពួកគេឆ្លើយតបដោយមានជំនឿលើភាពស្មោះត្រង់ និងការត្រាស់ហៅដោយឥតឈប់ឈររបស់ព្រះយេស៊ូវ
«ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។» (២ពេត្រុស ៣:៩)
៣.ទូលសូមឲ្យពួកគេដកពិសោធក្នុងការញែកជាបរិសុទ្ធតាមរយៈការបំផ្លាស់បំប្រែនៃព័ន្ធកិច្ចរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយឲ្យពួកគេកាន់តែមានចិត្តចង់បំពេញបញ្ញត្តិដ៏ចម្បងៗ
«នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» នេះជាបញ្ញត្តិយ៉ាងសំខាន់ទី១ ហើយបញ្ញត្តិទី២ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង។»» (ម៉ាថាយ ២២:៣៧-៣៩)
៤.ទូលសូមឲ្យកុំឲ្យពួកគេទឹមនឹមស្រៀកក្នុងទំនាក់ទំនងដ៏ស្និទ្ធស្នាល ជាពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍
«កុំឲ្យទឹមនឹមស្រៀក ជាមួយនឹងមនុស្សមិនជឿឡើយ ដ្បិតឯសេចក្ដីសុចរិត នឹងសេចក្ដីទទឹងច្បាប់ តើមានការប្រកបអ្វីនឹងគ្នា ឬពន្លឺ នឹងងងឹតលាយឡំគ្នាដូចម្ដេចបាន។» (២កូរិនថូស ៦:១៤)
៥.ទូលសូមឲ្យពួកគេមានផ្នត់គំនិតស្អាតស្អំ
«មួយទៀត បងប្អូនអើយ ឯសេចក្ដីណាដែលពិត សេចក្ដីណាដែលគួររាប់អាន សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្ដីសរសើរណា នោះចូរពិចារណាពីសេចក្ដីទាំងនោះចុះ។» (ភីលីព ៤:៨)
៦.ទូលសូមឲ្យពួកគេមានចិត្តឆេះឆួលក្នុងការថ្វាយតង្វាយដ៏សប្បុរសទៅកាន់ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់
«អស់ពួកកូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្ដាលឲ្យថ្វាយរបស់អ្វីសម្រាប់ការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ នោះក៏យកតង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។» (និក្ខមនំ ៣៥:២៩)
៧.ទូលសូមឲ្យពួកគេចេញទៅបម្រើព្រះអង្គ នៅពេលដែលវេលាដ៏ត្រឹមត្រូវមកដល់
«ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។ ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។» (ម៉ាថាយ ២៨:១៨-២០ គកស)

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។