សិស្សដ៏ពិតត្រូវមានសេចក្តីស្រឡាញ់ដ៏ក្លៀវក្លាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ
«គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » (យ៉ូហាន១៣:៣៥)។ នេះគឺជាសេចក្តីស្រឡាញ់ដែលចាត់ទុកអ្នកដទៃប្រសើរជាងខ្លួនឯង។ ហើយនេះក៏ជាសេចក្តីស្រឡាញ់ដែលគ្របបាំងអំពើបាបជាអនេកអនន្ត (១ពេត្រុស ៤:៨)។ សេចក្តីស្រឡាញ់បែបនេះតែងតែអត់ធ្មត់ ហើយសប្បុរស ក៏មិនចេះអួតខ្លួន ហើយមិនមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង និងមិនដែលមានគំនិតអាក្រក់ទេ គឺគ្របបាំងទាំងអស់ ទ្រាំទ្រទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ (១កូរិនថូស ១៣:៤-៧)។ ប្រសិនបើគ្មានក្តីស្រឡាញ់បែបនេះទេ ភាពជាសិស្សច្បាស់ជាគ្មានប្រយោជន៍ ហើយបដិសេធខ្លួនឯងចោលទទេ ដោយគ្រាន់តែទៅតាមបញ្ញត្តិរបស់សាសនាតែប៉ុណ្ណោះ។
ដកស្រង់ចេញពីសៀវភៅ «សិស្សដ៏ពិតរបស់ព្រះយេស៊ូវ» និពន្ធដោយ៖ លោកគ្រូ វិលាម មេកដានុល រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ វិលាម មេកដានុល ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…