៦) សិរីល្អ
យើងនឹងកាន់តែឆ្លុះបញ្ចាំងរូបអង្គទ្រង់បានយ៉ាងឥតខ្ចោះ នៅពេលដែលយើងមើលឃើញទ្រង់កាន់តែច្បាស់ក្នុងសិរីល្អទ្រង់៖ «ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង» (១យ៉ូហាន ៣:២)។ យើងនឹងបានបរិសុទ្ធដូចជាទ្រង់ មានសេចក្តីស្រឡាញ់ដូចជាទ្រង់ និងរួមមកតែមួយដូចជាទ្រង់។ ខគម្ពីរនេះមិនបានសន្យាថា យើងនឹងក្លាយជាព្រះនោះទេ។ តែខគម្ពីរនេះសន្យាថា ព្រលឹងរបស់យើងនឹងបញ្ចេញពន្លឺយ៉ាងចិញ្ចាចចិញ្ចែងជាមួយនឹងចរិតលក្ខណៈ និងសិរីល្អរបស់ទ្រង់ដែលប្រៀបដូចជាកញ្ចក់ដ៏ល្អឥតខ្ចោះបែរតម្រង់ទៅរកព្រះអាទិត្យអញ្ចឹង។
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត
មតិយោបល់
Loading…