យើងត្រូវតែពិនិត្យមើលភាពសច្ចនៃដំណឹងល្អដែលពួកគាត់ចែកចាយ ហើយសំណួរទាំងបីខាងក្រោមនេះគឺជាសំណួរដ៏សាមញ្ញក្នុងការប្រើប្រាស់ជាមធ្យោបាយសម្រាប់ខ្ញុំ។
ជាការងាយស្រួលទេក្នុងការក្លាយជាអ្នកស្ដាប់សេចក្ដីអធិប្បាយដោយមិនសកម្ម។ កាលខ្ញុំទើបតែជឿលើព្រះយេស៊ូវថ្មីៗ ខ្ញុំចាប់ផ្ដើមស្គាល់ពីអារម្មណ៍មួយនេះក្នុងជីវិតខ្លួនឯងទាក់ទង និងការស្ដាប់។ ដូច្នេះ នៅអាទិត្យមួយខ្ញុំក៏បានយកកូនសៀវភៅមួយក្បាលទៅព្រះវិហារ ហើយចាប់ផ្ដើមបង្កើតការអនុវត្តដ៏សាមញ្ញមួយ ដើម្បីឲ្យខ្ញុំចេះបង្កើតការវែកញែកមុនស្ដាប់សេចក្ដីអធិប្បាយ។ វាសាមញ្ញដល់ថ្នាក់ថា ខ្ញុំសួរតែបីសំណួរប៉ុណ្ណោះ ហើយវាក៏បាននៅជាប់ជាមួយខ្ញុំរហូតដល់ឥឡូវនេះដែរ។ ហើយបន្ទាប់មកទៀត ខ្ញុំក៏ចាប់ផ្ដើមប្រើប្រាស់មធ្យោបាយមួយនេះពេលស្តាប់សេចក្ដីអធិប្បាយតាមបណ្ដាញសង្គម ពេលអានកំណត់ហេតុបណ្ដាញ ពេលអានសៀវភៅ ហើយមិនយូរមិនឆាប់ពេលស្ដាប់បទចម្រៀងគ្រីស្ទបរិស័ទដែរ។
វិធីសាស្ត្រនេះចង្អុលបង្ហាញទៅលើសេចក្ដីពិតមួយដ៏សំខាន់ដែលយើងទាំងអស់គ្នាសុទ្ធតែដឹងហើយ៖ យើងទាំងអស់គ្នាត្រូវការសង្គ្រោះតាមរយៈបុគ្គលណាម្នាក់ ឬក៏អ្វីមួយ។ ប៉ុន្តែ ខណៈពេលដែលយើងស្ដាប់ដោយសកម្ម នោះភ្លាមៗយើងនឹងឃើញថា លោកីយ៍នេះមានដំណឹងល្អខុសៗគ្នាជាច្រើនណាស់ រាល់គ្រូអធិប្បាយ អ្នកនិពន្ធ និងកវីក៏សុទ្ធតែមានសារមួយនៃសេចក្ដីសង្គ្រោះ។ ដាច់ខាត! យើងត្រូវតែពិនិត្យមើលភាពសច្ចនៃដំណឹងល្អដែលពួកគាត់ចែកចាយ ហើយសំណួរទាំងបីខាងក្រោមនេះគឺជាសំណួរដ៏សាមញ្ញក្នុងការប្រើប្រាស់ជាមធ្យោបាយសម្រាប់ខ្ញុំ។
សំណួរបី
មុនខ្ញុំចាប់ផ្ដើមស្ដាប់សេចក្ដីអធិប្បាយណាមួយ ឬក៏បទចម្រៀងណាមួយ ឬក៏បើកអានសៀវភៅគ្រីស្ទបរិស័ទរបស់នរណាម្នាក់ ខ្ញុំតែងតែសួរខ្លួនឯងនូវសំណួរទាំងបីនេះ៖
សំណួរទាំងនេះគឺជាសំណួរដ៏ខ្លីៗ ងាយចាំបាន ហើយក៏មិនចាំបាច់ជាសំណួរដ៏វែងនោះដែរ។ កាលដំបូងខ្ញុំតែងតែសរសេរសំណួរនេះនៅលើក្រដាស ហើយបំពេញចម្លើយដោយសរសេរដៃ ប៉ុន្តែបន្ទាប់មកវាក៏បានក្លាយជាសំណួរដក់ជាប់នៅក្នុងខួរក្បាលខ្ញុំ ដោយសួរជាអចិន្ត្រៃយ៍។
ហើយក្រោយមក ខ្ញុំក៏សង្កេតឃើញផងដែរថា សំណួរដូចនេះក៏ជាសំណួរដ៏មានប្រយោជន៍ដែរ ទាក់ទងទៅនឹងបរិបទផ្សេងៗ។ វាគឺជាសំណួរទាក់ទងនឹងដំណឹងល្អ ហើយក៏ជាប្រយោជន៍សម្រាប់ក្រុមជំនុំដែរ។ ប៉ុន្តែ វាក៏ជាសំណួរដ៏មានប្រយោជន៍ក្នុងការចម្រាញ់ទស្សនវិជ្ជាណាមួយឲ្យយើងឃើញពីចំណុចស្នូលរបស់វា។ វាជួយយើងក្នុងការវែកញែកការផ្សព្វផ្សាយ និងសារសន្យាពីបុគ្គលណាម្នាក់ ដែលមើលទៅហាក់បីដូចជាផ្ដល់ក្ដីសង្ឃឹមដល់យើង។
ចម្លើយដ៏សាមញ្ញបួនយ៉ាង
ដើម្បីជាប្រយោជន៍ក្នុងកំណត់បណ្ដាញសង្គមមួយនេះ ខ្ញុំនឹងផ្ដោតទៅលើតែការស្ដាប់សេចក្ដីអធិប្បាយប៉ុណ្ណោះ។ ចូរសួរសំណួរទាំងបីយ៉ាងនេះ ហើយចម្លើយដែលលោកអ្នកនឹងទទួលបានជាទូទៅនឹងមានលក្ខណៈបួនយ៉ាងដូចខាងក្រោមនេះ៖
១. លោកអ្នកនឹងឮដំណឹងល្អបែបជាការព្យាបាល
២. លោកអ្នកនឹងឮដំណឹងល្អដែលសន្យាភាពចម្រុងចម្រើន
៣. លោកអ្នកនឹងឮដំណឹងល្អអំពីការបាក់បែក
៤. លោកអ្នកនឹងឮដំណឹងល្អដែលទាក់ទាញចំណាប់អារម្មណ៍
មិនថាសារទាំងអស់នេះមានតម្រុយខ្លះៗអំពីដំណឹងល្អ មានសល់ចំណុចខ្លះៗអំពីសេចក្ដីពិត ឬក៏ថាវាជាការបំភ្លៃដែលមិនមែនជាដំណឹងល្អទាល់តែសោះក៏ដោយ ក៏សារទាំងនោះនឹងជ្រាបចូលបែបជាមិនជាក់ស្ដែង ឬក៏ជាក់ស្ដែងក្នុងសៀវភៅ បទចម្រៀង និងសេចក្ដីអធិប្បាយរបស់គ្រីស្ទបរិស័ទបែបជាសារដ៏ពិត ហើយជាទូទៅបែបជាការបង្ហាញដំណឹងល្អយ៉ាងគ្រប់គ្រាន់។ ប៉ុន្តែ វាមិនដូច្នោះទេ។ តាមពិតទៅ គឺវាឆ្ងាយណាស់ពីសេចក្ដីពិត។ ហើយចំណុចនីមួយៗទាំងបួននោះ (ក្នុងរបៀបរបស់វាផ្សេងៗគ្នា) គឺឲ្យអាទិភាពលើព្រះគ្រីស្ទជាទីពីរ ឬក៏គ្រាន់តែជាជម្រើសប៉ុណ្ណោះ។
ចម្លើយពីព្រះគម្ពីរ
ព័ន្ធកិច្ចដ៏ពិតគឺអនុញ្ញាតឲ្យព្រះបន្ទូលឆ្លើយសំណួរទាំងបីនេះម្ដងហើយម្ដងទៀតរហូតទាល់តែសេចក្ដីពិតនៃដំណឹងល្អបានបញ្ជ្រាបចូលទៅក្នុងចិត្តគំនិតរបស់យើងទាំងស្រុងតែម្ដង។
ប្រសិនបើយើងឈូសផ្លូវវាងខ្លះៗនៃដំណឹងល្អតាមព្រះគម្ពីរចោល នោះចម្លើយលើសំណួររបស់យើងនឹងមានយ៉ាងច្បាស់លាស់ដូចតទៅ៖
ដំណឹងល្អគឺប្រកបដោយភាពស្រស់ស្អាតយ៉ាងម៉ត់ចត់ ហើយសក្ដិសមឲ្យយើងសិក្សាយ៉ាងអស់កល្បជានិច្ច និងអបអរសាទរ—ប៉ុន្តែ វាក៏ជាដំណឹងដែលមិនពិបាកយល់ផងដែរ។ បញ្ហាដែលយើងតែងតែប្រឈមមុខគឺត្រង់ថា ដំណឹងល្អមានការផ្លាស់ប្រែ គឺថាដំណឹងល្អបានប្ដូរក្នុងលក្ខណៈដ៏តូចតាចក្នុងភាសាដែលធ្វើឲ្យចម្លើយនឹងសំណួរដ៏សំខាន់ទាំងបីនោះមានការភាន់ច្រឡំ ឬក៏មិនសូវច្បាស់។ វាតម្រូវឲ្យមានការយកចិត្តទុកដាក់ ដើម្បីកុំឲ្យយើងរសាត់ចូលទៅក្នុង «ដំណឹងល្អដែលមានការបត់បែន» ដំណឹងដែលប្រើប្រាស់ពាក្យពេចន៍បែបជាគ្រីស្ទបរិស័ទ ដែលជាក់ស្ដែងកំពុងតែធ្វើឲ្យគោលបំណងផ្ទាល់ខ្លួនកើតឡើង ឬក៏បំពេញតម្រូវការដែលខ្លួនចង់បាន ប៉ុន្តែស្របគ្នានោះដែរបានបរាជ័យក្នុងការពន្យល់អំពីប្រធានបទស្នូលនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ឬក៏អំពីគោលបំណងដ៏សំខាន់របស់ព្រះគ្រីស្ទក្នុងព្រះលោហិតរបស់ទ្រង់ដែលបង្ហូរជំនួសយើង។ បើនិយាយម្យ៉ាងទៀតទៅ ការផ្លាស់ប្ដូរនៃគំនិតរបស់យើងគឺតែងតែទាក់ទងទៅនឹងការ «បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ» (២កូរិនថូស ១១:៣)។
ចូរបន្តសួរសំណួរ
គ្រូអធិប្បាយ អ្នកនិពន្ធបទចម្រៀង ឬក៏អ្នកនិពន្ធសៀវភៅត្រូវតែត្រឡប់មកសួរសំណួរដ៏សាមញ្ញទាំងនេះជាញឹកញាប់ ដើម្បីល្បងលព័ន្ធកិច្ចរបស់ពួកគាត់ក្នុងការវាយតម្លៃលើសាររបស់ខ្លួន និងលើក្ដីសង្ឃឹមដែលយើងកំពុងតែណែនាំឲ្យអ្នកដទៃស្គាល់។ ហើយសំខាន់ស្មើគ្នានោះដែរ គឺថាគ្រីស្ទបរិស័ទគ្រប់រូបក៏ត្រូវតែប្រឡប់មកសួរនូវសំណួរទាំងនេះម្ដងហើយម្ដងទៀតរហូតទាល់តែយើងចេះសួរដោយមិនទាំងគិតទៀតផង។
ត្រង់នេះខ្ញុំមិនមែនណែនាំថា រាល់បទចម្រៀង រាល់សេចក្ដីអធិប្បាយ និងរាល់សៀវភៅគ្រប់ក្បាលគឺនឹងឆ្លើយសំណួរទាំងនេះដោយមានភាពស្មើៗគ្នានោះទេ។ ប៉ុន្តែ សូមយើងយកចិត្តទុកដាក់។ ខណៈពេលដែលលោកអ្នកស្ដាប់ ឬក៏អាន នោះលោកអ្នកនឹងចាប់ផ្ដើមយល់អំពីអ្វីដែលសាវ័ក ប៉ុល បានហៅថាជា «ពាក្យដ៏ត្រឹមត្រូវ» (២ធីម៉ូថេ ១:១៣)។ ដោយសារគ្រប់ទស្សនវិជ្ជាទាំងអស់សុទ្ធតែមានលំនាំបែបនេះ នោះលោកអ្នកនឹងឃើញពីលំនាំក្នុងរូបភាពបែបជាធំ និងក្នុងរូបភាពបែបជាលម្អិត។ ចំពោះគ្រីស្ទបរិស័ទ គឺមានលំនាំដែលមិនរេរាទាក់ទង និងពាក្យដ៏ត្រឹមត្រូវនៃដំណឹងល្អដែលយើងគួរផ្ដោតទៅលើពេលដែលយើងស្ដាប់ ហើយគួរតែកត់សម្គាល់នៅពេលដែលយើងសង្កេតឃើញថាពាក្យទាំងនោះមិនមាននៅក្នុងអ្វីដែលយើងកំពុងតែស្ដាប់។
ចូរស្រឡាញ់ការវែកញែក
អ្វីដែលខ្ញុំចង់លើកទឹកចិត្តគឺថាឲ្យយើងចេះវែកញែក។ ជំនាញនៃការវែកញែកគឺជាការរៀនចេះបដិសេធនូវអ្វីដែលមិនត្រឹមត្រូវ ឬក៏នឹងនរ ប៉ុន្តែសំខាន់ជាងនោះទៅទៀតគឺឲ្យយើងចង់ចេះឱបក្រសោបនូវអ្វីដែលមានតម្លៃ (កិច្ចការ ១៧:១១; រ៉ូម ១២:៩; ១ថែស្សាឡូនីច ៥:២១)។ ការវែកញែកដំណឹងល្អជួយឲ្យយើងស្គាល់ពីចំណុចខុសគ្នា ដើម្បីឲ្យយើងរក្សាទុកនូវសេចក្ដីពិតដ៏ត្រឹមត្រូវ ហើយនិងដើម្បីឲ្យយើងពិតជាអាចឱបក្រសោបសេចក្ដីពិតនោះបាន ក៏ដូចជាមានការអបអរសាទរជាមួយនឹងវាផងដែរ។
ជាលទ្ធផល នេះមានន័យថា យើងត្រូវតែឲ្យតម្លៃលើបុរស និងស្ត្រីដែលឆ្លើយសំណួរដំបូងបានយ៉ាងច្បាស់លាស់ ពីព្រោះតាមរយៈការនោះ វានឹងជួយឲ្យយើងកាន់តែងាយយល់លើសំណួរនានាទៀតផង។
ប្រសិនបើលោកអ្នកចំណាយពេលយ៉ាងយូរក្នុងការឆ្លើយសំណួរទាំងបីនេះ នោះលោកអ្នកនឹងប្រាកដជាឃើញលំនាំរបស់វាជាមិនខាន។ ការចេះវែកញែកបែបនេះនឹងជួយលោកអ្នកពេលដែលលោកអ្នកប្រឈមមុខក្នុងការចម្រាញ់ការស្ដាប់សេចក្ដីអធិប្បាយ ការអានកំណត់ហេតុបណ្ដាញ ការស្ដាប់បទចម្រៀង ឬក៏ការអានសៀវភៅជាដើម។
ខ្ញុំជឿជាក់ថា ក្រុមជំនុំនឹងកាន់តែមានសុខភាពល្អ និងចេះមានអំណរលើសដើម ខណៈពេលដែលក្រុមជំនុំកាន់តែមានជំនាញក្នុងការវែកញែក កាន់តែយល់លើដំណឹងល្អ និងកាន់តែមានជំនាញក្នុងការដឹងថា តើយើងគួរស្រឡាញ់អ្វីទៅ។ ការវែកញែកកំពុងតែស្រែកហៅមកកាន់យើង។ តាមរយៈការសួរសំណួរទាំងបីនេះ យើងកំពុងតែណែនាំឲ្យគេស្គាល់ឡើងវិញពីសារៈសំខាន់នៃចម្លើយ។ ប៉ុន្តែ នេះមិនមែនមានន័យថា យើងគ្រាន់តែស្ដាប់ ដើម្បីឲ្យទទួលបានចម្លើយត្រឹមត្រូវនោះទេ ពិតណាស់យើងចង់បានចម្លើយដែលត្រឹមត្រូវ ដើម្បីឲ្យយើងអាចស្វែងរកបានសារជាថ្មីម្ដងទៀតក្នុងការលង់ស្នេហ៍លើភាពអស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទ។
ហើយនេះគឺជារបៀបដែលវានឹងកើតឡើងបាន។ សំណួរបីដ៏ធំ (គឺសំណួរបីដ៏ធំជាងគេបំផុត) ដែលយើងអាចសួរមកកាន់ខ្លួនឯងនៅក្នុងជីវិតនេះ ដើម្បីជាការរម្លឹកយើងអំពីសេចក្ដីពិតដ៏មានតម្លៃនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ។ ចូរសាកល្បងវាទៅ។ នៅពេលលោកអ្នកស្ដាប់សេចក្ដីអធិប្បាយពេលក្រោយ ចូរសួរសំណួរដ៏សាមញ្ញទាំងបីនេះ ហើយស្ដាប់—ដោយយកចិត្តទុកដាក់—រកចម្លើយដ៏មានតម្លៃដែលយើងស្គាល់ដែលជួយទ្រទ្រង់អំណរប្រចាំថ្ងៃរបស់យើងក្នុងព្រះគ្រីស្ទ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។