«ខ្ញុំជាមនុស្សប្រុស។ តើជាការខុសឆ្គងឬទេដែលខ្ញុំស្តាប់ការអធិប្បាយរបស់មនុស្សស្រីដែលជាគ្រីស្ទបរិស័ទ?
ទេ! វាមិនខុសឆ្គងទេ លុះត្រាតែលោកអ្នកចាប់ផ្ដើមរំពឹងលើគាត់ថាជាគ្រូគង្វាលរបស់ខ្លួន។
នេះគឺជាអារម្មណ៍របស់យើងខ្ញុំ នៅពេលដែលមានមនុស្សស្រីមួយចំនួនឡើងនិយាយពេលខ្លះនៅសាលាថ្ងៃអាទិត្យ។ យើងមិនចាំបាច់រើសអើងពេកទេ។ ព្រះគម្ពីរបានលើកឡើងយ៉ាងច្បាស់លាស់ហើយថា «មិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ» (១ធីម៉ូថេ ២:១២)។ ក្នុងបរិបទនេះ នេះមានន័យថា ស្ត្រីមិនគួរមានអំណាចបែបជាគ្រូបង្រៀនក្នុងក្រុមជំនុំនោះទេ។ ហើយពួកគាត់ក៏មិនគួរធ្វើជាអ្នកចាស់ទុំនៅក្នុងក្រុមជំនុំដែរ។ គ្រូគង្វាលជាច្រើនយល់ស្របអំពីចំណុចនេះក្នុងរបៀបនេះ។
តើនេះមិនមែនមានន័យថា លោកអ្នកមិនអាចរៀនសូត្រពីមនុស្សស្រីនោះទេ។ នេះមិនមែនមានន័យថា មនុស្សស្រីល្ងង់ ឬក៏មិនមានសមត្ថភាពក្នុងការគិតគូរនោះទេ។ នេះគ្រាន់តែមានន័យថា មានទំនាក់ទំនងពិសេសរវាងមនុស្សប្រុស និងមនុស្សស្រី។ ប្រសិនបើស្ត្រីណាម្នាក់ចាប់ផ្ដើមមានអំណាចក្នុងឋានៈនៃការបង្រៀនក្នុងជីវិតរបស់លោកអ្នក នោះមានន័យថា ភាពជាបុរសនៃមនុស្សប្រុស និងភាពជាស្ត្រីនៃមនុស្សស្រីបានទទួលការខូចខាតហើយ។
នេះគឺជាចំណុចខ្វែងគំនិតគ្នាយ៉ាងខ្លាំង។ មានមនុស្សរាប់ពាន់នាក់ ឬក៏ប្រហែលរាប់លាននាក់ ដែលគិតថាគំនិតនេះគឺឆ្កួត ១០០% ហើយ។ នៅពេលដែលយើងខ្ញុំកំពុងតែប្រយុទ្ធក្នុងសង្គ្រាមនៃឋានៈសម្រាប់មនុស្សប្រុស និងមនុស្សស្រីមានគេបានលើកឡើងជាច្រើនឆ្នាំមុនថា យើងខ្ញុំឆ្កួត។ យើងខ្ញុំមិនឆ្កួតទេ។ នៅសព្វថ្ងៃនេះ មានទាំងមនុស្សវ័យចំណាស់ និងវ័យក្មេងជាច្រើននាក់បានឯកភាព ១០០% ជាមួយនឹងយើងខ្ញុំ។
តើមនុស្សប្រុសគួរស្តាប់ស្ត្រីដូចជាលោកស្រី អេលីសាបិត អេលាត (Elisabeth Elliot) ដែរឬទេ? គាត់មានភាពល្បីល្បាញក្នុងជំនាន់យើងខ្ញុំ។ លោកស្រី អេលីសាបិត អេលាត ជំរុញឲ្យមនុស្សវ័យក្មេងធ្វើជាបេសកជនដែលស្ម័គ្រចិត្តស្លាប់សម្រាប់ព្រះគ្រីស្ទ។ យើងខ្ញុំពិតជាស្រឡាញ់ចំណុចនេះណាស់! សូមលោកស្រី អេលីសាបិត បន្តប្រាប់គេចុះ! គាត់មានភាពក្លាហានយ៉ាងខ្លាំងអំពីការលះបង់ជីវិតរបស់ខ្លួន ហើយពិតជាស្ដាប់បង្គាប់ ហើយមានការប្រាជ្ញាចិត្ត ១០០% ក្នុងការបម្រើព្រះ។ គាត់មិនមែនជាគ្រូគង្វាល ហើយគាត់ក៏មិនបានអធិប្បាយនៅព្រឹកថ្ងៃអាទិត្យដែរ។ គាត់គឺជាប្រភេទនៃស្ត្រីដែលយើងខ្ញុំពេញចិត្តយ៉ាងខ្លាំង។ យើងខ្ញុំអាចរៀនបានចំណុចជាច្រើនពីគាត់។
យើងខ្ញុំក៏ចង់រៀនសូត្រពីប្រពន្ធរបស់យើងខ្ញុំដែរ។ ហើយយើងខ្ញុំក៏សប្បាយចិត្តណាស់ក្នុងការរៀនសូត្រពីការនិយាយស្ដីរបស់មនុស្សស្រីដែរ។ ប៉ុន្តែ យើងខ្ញុំមិនចង់មានទំនាក់ទំនងនៃការស្ដាប់ ឬក៏ការទៅចូលរួមនៅក្រុមជំនុំណាមួយ ដែលមានមនុស្សស្រីជាគ្រូគង្វាល ឬក៏អ្នកមានអំណាចលើយើងខ្ញុំនោះទេ។ នេះគឺជាចំណុចគ្រោះថ្នាក់សម្រាប់មនុស្សប្រុស។ យើងខ្ញុំអាចពន្យល់អំពីមូលហេតុនេះចេញពីព្រះគម្ពីរ ចេញពីបទពិសោធន៍ និងចេញពីផ្លូវចិត្តបាន ប៉ុន្តែយើងខ្ញុំទើបតែបានលើកឡើងនូវការសង្ខេបត្រួសៗសម្រាប់លោកអ្នក។
យើងខ្ញុំគិតថា មានមនុស្សស្រីជាច្រើននាក់ដែលជាគ្រូអធិប្បាយនឹងមានចិត្តរីករាយជាមួយនឹងចម្លើយរបស់យើងខ្ញុំ។ ប៉ុន្តែ វាអាចក្លាយជាការខុសឆ្គងបាន ដូច្នេះលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្ន។
លោកគ្រូបានបញ្ជាក់ថា វាមិនមែនជារឿងខុសឆ្គងទេដែលមនុស្សប្រុសស្ដាប់ការនិយាយរបស់ លុះត្រាតែគាត់ចាប់ផ្ដើមស្ដាប់មនុស្សស្រីនោះក្នុងលក្ខណៈបែបថាជាគ្រូគង្វាលរបស់គាត់។
មតិយោបល់
Loading…