កណ្ឌគម្ពីរ និក្ខមនំ ៤០:១៧-៣៤ ផ្ដល់ជូននូវការពណ៌នាត្រួសៗនៃការរៀបចំគ្រឿងសង្ហារឹមក្នុងរោងឧបោសថ។ ការសម្គាល់មួយចំនួនដែលបានលើកឡើងក្នុងខគម្ពីរនេះទំនងមិនច្បាស់លាស់ទេ។
«សេចក្ដីបន្ទាល់» ដែលត្រូវបានលើកឡើងត្រង់នេះសំដៅទៅលើបន្ទះថ្ម២ផ្ទាំងដែលបញ្ញត្តិទាំង១០ប្រការត្រូវបានចែងលើ។ វាគឺជាការសរសេរចុះនូវសេចក្ដីបន្ទាល់ នៃក្រឹត្យវិន័យរបស់ព្រះជាម្ចាស់សម្រាប់រាស្ត្ររបស់ទ្រង់។ ដូចខ២០បានបង្ហាញថា បន្ទះថ្មទាំងនេះត្រូវបានដាក់ចូលក្នុងហឹបនៃសេចក្ដីតាំងសញ្ញា។
«តុ» នៅក្នុងខ២២គឺជាតុសម្រាប់ដាក់នំប៉័ង។ អាសនាធ្វើពីមាសគឺជាអាសនាសម្រាប់ដុតគ្រឿងក្រអូបដែលត្រូវបានដាក់ពីមុខរនាំងបាំងមាត់ទ្វារដែលញែកកន្លែងបរិសុទ្ធពីកន្លែងដ៏បរិសុទ្ធបំផុត ដែលជាកន្លែងដាក់ហឹប។
របស់មួយចំនួនទៀតដែលមានលើកឡើងក្នុងខគម្ពីរទាំងនេះគួរជាការងាយស្រួលក្នុងការរកក្នុងគំនូររោងឧបោសថ។
ប្រសិនបើនេះគឺជាការសិក្សាដែលមានអ្នកណែនាំ នោះអ្នកដឹកនាំគួរត្រៀមខ្លួនជាស្រេចក្នុងការពន្យល់អំពីតួនាទី និងគោលបំណងនៃផ្នែកចម្បងៗនៃរោងឧបោសថ។
ត្រូវមាន១៦ជំពូកក្នុងកណ្ឌនៃព្រះគម្ពីរ (និក្ខមនំ ២៥-៤០) ដើម្បីពណ៌នាអំពីរោងឧបោសថឲ្យបានពេញលេញ។ យើងសូមលើកទឹកចិត្តឲ្យលោកអ្នកអាន និងសិក្សាជំពូកទាំងនេះក្នុងការរៀបចំសម្រាប់ការដឹកនាំពួកសិស្សលើការសិក្សាត្រួសៗនៃរោងឧបោសថ។
សរុបទៅ មានលើស៥០ជំពូកក្នុងព្រះគម្ពីរ ដែលបានញែកទុក ដើម្បីពណ៌នាអំពីរោងឧបោសថ និងតួនាទីរបស់វា។ វាគឺជាការច្បាស់លាស់ណាស់ដែលថា នេះគឺជាចំណុចដ៏សំខាន់ក្នុងសម័យនៃការប្រើប្រាស់របស់ទាំងនោះ។
វាក៏ជារឿងដ៏សំខាន់ណាស់ចំពោះការសិក្សាលើសៀវភៅដំណើររឿងនៃសេចក្ដីសង្ឃឹម។ វាគឺជាប្រធានបទនៃមេរៀនដ៏ច្បាស់ក្នុងការពន្យល់អំពីរបៀបដែលមនុស្សប្រុស និងមនុស្សស្រីដែលមានពេញទៅដោយអំពើបាបអាចទទួលបាននូវការអត់ទោសដោយឥតគិតថ្លៃពីព្រះជាម្ចាស់ចេញពីអំពើបាបរបស់ខ្លួន។
លោកអ្នកអាចរកបានព័ត៌មានទាំងអស់ដែលលោកអ្នកត្រូវការ ដើម្បីត្រៀមខ្លួនពន្យល់អំពីរោងឧបោសថក្នុងគេហទំព័រខាងក្រោម ដែលយើងផ្ដល់យោបល់ឲ្យប្រើប្រាស់ឲ្យបានច្រើន។ យើងក៏ចង់លើកទឹកចិត្តឲ្យលោកអ្នកទិញកូនសៀវភៅបត់អំពីរោងឧបោសថ នឹងវត្ថុគំរូមួយចំនួននៃរោងឧបោសថ ដែលមាននៅក្នុងគេហទំព័រនេះ។
រោងឧបោសថគឺជាកន្លែងសម្រាប់ថ្វាយបង្គំ ប៉ុន្តែក៏ជាកន្លែងដែលអំពើបាបរបស់បុគ្គលណាម្នាក់អាចទទួលបានការលោះបាបបាន (ការបាំង ឬការអត់ទោស) ផងដែរ តាមរយៈការថ្វាយយញ្ញបូជាដូចជាពីហ្វូងសត្វចិញ្ចឹមនៃសត្វពាហនៈ និងសត្វពពែ ហ្វូងសត្វចៀម ឬក៏សត្វស្លាប។ សត្វនៃយញ្ញបូជានោះនឹងស្លាប់ក្នុងលក្ខណៈជាការលោះបាបជំនួសអំពើបាប (បិទបាំង ឬក៏អត់ទោស) របស់បុគ្គលម្នាក់នោះ។
របៀបដ៏ត្រឹមត្រូវក្នុងការសិក្សារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹមនៃរោងឧបោសថគឺពីក្នុង (កន្លែងដែលព្រះជាម្ចាស់គង់នៅ) ទៅក្រៅ (កន្លែងដែលមនុស្សមានបាបចូលទៅរកព្រះជាម្ចាស់ដោយយកនូវយញ្ញបូជារបស់ខ្លួន)។ ខណៈពេលដែលលោកអ្នកសិក្សា សូមចាប់ផ្ដើមជាមួយនឹងហឹបនៃសេចក្ដីតាំងសញ្ញា និងទីសន្ដោសប្រោសក្នុងទីបរិសុទ្ធបំផុត ហើយបន្ទាប់មកបន្តសិក្សាចេញមកក្រៅដោយផ្ដោតលើអាសនាលង្ហិនដែលនៅក្រៅទីលានទ្វារ។
មតិយោបល់
Loading…