តើលោកអ្នកចង់តាំងចិត្តឲ្យបានជាប់លាប់ដែរឬទេ? ប្រសិនបើចង់ ខាងក្រោមនេះគឺជាអ្វីដែលលោកអ្នកអាចធ្វើបាន៖
សូមបង្កើតការតាំងចិត្តតែមួយ ហើយសូមធ្វើវាបានជាក់លាក់ ដែលអាចបំពេញបាន—ធំល្មមដល់ថ្នាក់មានតម្លៃ ប៉ុន្តែតូចល្មម ហើយមានខ្លឹមសារគ្រប់គ្រាន់ក្នុងការអាចទទួលបាន។
សូមសម្រេចចិត្តថា តើលោកអ្នកចង់បញ្ឈប់ទម្លាប់ណាខ្លះ ហើយថា តើលោកអ្នកត្រូវមានទម្លាប់អ្វី ដើម្បីទទួលបានជោគជ័យ?
សូមបង្កើតផែនការដែលនឹងបង្ហាត់លោកអ្នកក្នុងទម្លាប់ថ្មីនោះ ខណៈពេលដែលលោកអ្នកប្ដូរទម្លាប់អាក្រក់ៗចេញ។
សូមប្រាប់អំពីផែនការនោះទៅកាន់មិត្តភក្ដិណាម្នាក់របស់លោកអ្នក ហើយសូមឲ្យគាត់ឧស្សាហ៍សួរដេញដោលអំពីដំណើរការនៃផែនការនោះជាមួយនឹងលោកអ្នក។
សូមរៀបចំផែនការទុកជាមុន អំពីរបៀបដែលលោកអ្នកនឹងប្រឈមមុខជាមួយនឹងការល្បួង ហើយនិងរបៀបដែលលោកអ្នកនឹងរកដំណោះស្រាយ ខណៈពេលដែលបរាជ័យ។
សូមអធិស្ឋានឲ្យបានជាប់លាប់ និងទៀងទាត់។
មតិយោបល់
Loading…