in

សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់

ទោះ​បី​ជា​ព្រះ​គ្រីស្ទ​ជា​បុត្រ​ស្ងួន​ភ្ងា​របស់​ព្រះ​វរបិតា​ក៏​ដោយ ក៏​ព្រះ​វរបិតា​នៅតែ​អនុញ្ញាត​ឲ្យ​ព្រះ​រាជបុត្រា​ទ្រង់​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ ការ​ជេរ​ប្រមាថ និង​ការ​បៀតបៀន​ដែរ។ ព្រះ​យេស៊ូវ​បាន​ជួប​នឹង​ការ​ស្រេក​ឃ្លាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់​មិន​ផ្ទុយ​គ្នា​ពី​ការ​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​រង​ទុក្ខ​វេទនា ដោយ​មាន​គេ​ស្ដោះ​ដាក់​ទ្រង់ ហើយ​ថែម​ទាំង​វាយ​ទ្រង់​នោះ​ទេ។ ដូច្នេះ គ្រីស្ទ​បរិស័ទ​រាល់​គ្នា​អើយ! ចូរ​កុំ​សួរ​ដេញ​ដោល​ព្រះ​ជាម្ចាស់​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ជួប​នឹង​ទុក្ខ​លំបាក ឬ​ការ​ល្បងល​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះ​យេស៊ូវ​ក្លាយ​ទៅ​ជា​អ្នក​មាន​ម្នាក់​នៅ​លើ​ផែនដី​នេះ​ទេ សូម្បី​តែ​មួយ​វិនាទី​ក៏​មិន​មាន​ផង។ ដូច​មាន​សេចក្ដី​ចែង​ទុក​នៅ​ក្នុង​កណ្ឌ​គម្ពីរ ម៉ាថាយ ៨:២០ ហើយ​ថា «តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ពិត​ជា​បាន​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មក​ព្រះ​យេស៊ូវ​ដោយ​គ្មាន​កម្រិត​មែន។ ចូរ​ដឹង​ថា ព្រះ​ពរ​ខាង​ឯ​វិញ្ញាណ គឺ​ជា​អំណោយ​ទាន​នៃ​សេចក្តី​ស្រឡាញ់​ដ៏​ពិសេស​ជាង​គេ​របស់​ព្រះ​ជាម្ចាស់។ នេះ​គឺ​ជា​ព្រះ​ពរ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ដែល​យើង​ដឹង​ថា ទោះ​បី​ជា​លោកីយ៍​នេះ​ស្អប់​យើង ក៏​ព្រះ​ជាម្ចាស់​នៅ​តែ​ស្រឡាញ់​យើង​ដែរ!

និពន្ធ​ដោយ​លោក​គ្រូ៖ អេ. ដឹបលយូ. ភីងខ៍ (A. W. PINK)
ដក​ស្រង់​ចេញ​ពី​សៀវភៅ «លក្ខណសម្បត្តិ​ព្រះ​ជាម្ចាស់» ជំពូក​ទី១៥៖ សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជាម្ចាស់។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

សេចក្តីស្រឡាញ់របស់ព្រះ

​បុណ្យ​ណូអែល​