ហេតុអ្វីបានការមានអំណរសំខាន់ម៉្លេះក្នុងការដឹកនាំ?
អំណរគឺជាផលផ្លែមួយនៃព្រះវិញ្ញាណបរិសុទ្ធ។ ហើយក៏ជាផលផ្លែដែលងាយនឹងឆ្លង។ យើងមានសមត្ថភាពក្នុងការនាំឲ្យស្ថានភាពណាមួយមានជីវិត ឬក៏ស្លាប់បាន។
អំណរបែបអធិធម្មជាតិ
មិនថានៅក្នុងគ្រួសាររបស់លោកអ្នក ឬក៏នៅឯកន្លែងធ្វើការ លោកអ្នកទំនងជាអាចស្គាល់អស់អ្នកដែលគ្រាន់តែពេលដើរចូលក្នុងបន្ទប់ នោះលោកអ្នកអាចឃើញអំណររបស់ពួកគាត់ចែងចាំងពេញបន្ទប់។ ហើយលោកអ្នកក៏ទំនងជាអាចស្គាល់អស់អ្នកដែលមិនមានអំណរទាល់តែសោះដែរ។ ពួកគាត់មានពេញទៅដោយភាពអវិជ្ជមាន។ ហើយប្រសិនបើមានមនុស្សបែបនោះនៅក្នុងគ្រួសារ នោះមានន័យថាលោកអ្នកត្រូវចំណាយពេលវេលាជាច្រើនជាមួយនឹងគាត់។
ហើយព្រះបន្ទូលបានប្រាប់យើងថា អំណររបស់យើង ការទ្រាំទ្ររបស់យើង និងការមិនមានក្ដីបារម្ភគួរបង្ហាញជាភស្តុតាងទៅកាន់អ្នកដទៃ (ភីលីព ៤:៤)។ នេះគឺជាអ្វីដែលធ្វើឲ្យអ្នកដទៃមានចំណាប់អារម្មណ៍លើយើង។
ខ្ញុំគិតអំពីកាលដែលខ្ញុំនៅក្មេង ពេលនោះ ខ្ញុំគឺជាមនុស្សដែលមិនមានអំណរទាល់តែសោះ។ ខ្ញុំចាំអំពីអ្វីដែលឪពុកខ្ញុំបាននិយាយមកកាន់ខ្ញុំ៖ «កូនមិនដែលចេះសប្បាយចិត្តសោះ»។ ហើយមីងរបស់ខ្ញុំក៏ធ្លាប់និយាយដូចនោះដែរមកកាន់ខ្ញុំ។ ប៉ុន្តែ នៅពេលដែលលោកអ្នកស្គាល់ព្រះអម្ចាស់ រឿងដូចនោះនឹងមានការផ្លាស់ប្រែជាមិនខាន។ ខ្ញុំចាំអំពីពេលមួយដែលគេបានសម្ភាសកូនស្រីរបស់ខ្ញុំ គេបានស្នើសុំឲ្យគាត់ «ពណ៌នាអំពីឪពុកខ្លួន»។ ហើយពាក្យមុនគេបង្អស់ដែលគាត់បានប្រើប្រាស់គឺពាក្យអំណរ—«ឪពុករបស់ខ្ញុំមានពេញទៅដោយអំណរ»។ ខ្ញុំគិតថាមិនមានអ្នកណាអាចនឹកស្មានដល់ថា គាត់នឹងប្រើប្រាស់គុណនាមបញ្ជាក់គុណភាពនៃលក្ខណសម្បត្តិរបស់ខ្ញុំមួយនេះនោះទេ។ ប៉ុន្តែ នេះគឺជាអ្វីដែលព្រះគ្រីស្ទបានធ្វើ។
នាំមកនៅជីវិត និងពន្លឺ
ខ្ញុំក៏ធ្លាប់ស្គាល់មនុស្សស្រីជាច្រើននាក់ដែលនៅពេលដែលយើងមើលមុខរបស់គាត់ នោះយើងនឹងគិតថា៖ គាត់ទំនងជាមិនមានប្ដីល្អនោះទេ។ ចំពោះមនុស្សប្រុសមួយចំនួន ប្រសិនបើលោកអ្នកកំពុងតែអានអត្ថបទនេះ៖ ប្រសិនបើមុនលោកបានជួបប្រពន្ធរបស់ខ្លួន ដែលកាលគាត់ជាមនុស្សដែលមានពេញទៅដោយអំណរ និងភាពស្រស់ស្រាយ ប៉ុន្តែឥឡូវនេះមិនមែនជាមនុស្សដូចបែបនោះទៀត នោះលោកក៏មានទំនួលខុសត្រូវខ្លះ ត្រង់ថាជីវិតអាពាហ៍ពិពាហ៍បែរជានាំមកនូវបន្ទុក ពីព្រោះតួនាទីរបស់យើងគឺឲ្យនាំមកនូវជីវិត និងពន្លឺនៅក្នុងជីវិតរបស់អ្នកដទៃ។
ប៉ុន្តែ យើងក៏គួរបង្អង់បន្តិចនៅត្រង់ចំណុចនេះដែរ។ ខ្ញុំមិនមែនមានន័យថា ចំពោះស្ត្រីដែលមិនមានអំណរ ដែលមានកង្វល់ ពេញដោយការអស់សង្ឃឹម គឺជាកំហុសរបស់ប្ដីនោះទេ ឬក៏ប្ដីទៅប្រពន្ធនោះដែរ។
ការមានអំណរក្នុងជីវិតអ្នកដឹកនាំគឺសំខាន់ណាស់។
មតិយោបល់
Loading…