កាលពីពីរទៅបីថ្ងៃមុន អៃលីន ដែលជាប្រពន្ធរបស់ខ្ញុំ និងខ្ញុំនៅឯកន្លែងហាត់ប្រាណមួយ ដោយធ្វើការលើកឆ្លាស់ឡើងចុះនៅឧបករណ៍ធ្ងន់ៗ ហើយដាក់ចុះវិញម្តងហើយម្តងទៀត (ដោយលាយឡំនឹងការរត់ទៅនេះទៅនោះដោយមិនចំចំណុចណាឲ្យប្រាកដ)។ ជារឿយៗ សកម្មភាពបែបនេះបន្សល់ទុកនូវការឈឺចាប់សាច់ដុំ ហើយកាលនោះក៏មានគ្រូបង្វឹកកាយសម្បទាម្នាក់ដែលធ្វើការនៅថ្ងៃនោះ គាត់បានផ្តល់ការបង្ហាញ ដើម្បីកាត់បន្ថយការឈឺចាប់។ វាប្រៀបដូចជាការភ្លក់យ៉ាងសាមញ្ញដែលផ្តល់ដោយក្លឹបសុខភាពដូចជាការភ្លក់នំ ឬភីហ្សា។
អ្វីដែលខ្ញុំចង់ប្រាប់អ្នកគឺបែបនេះ កន្លែងនោះបានរៀបចំរួចជាស្រេច៖ ពួកគេធ្វើឲ្យអ្នកខំប្រឹង រហូតដល់ឃ្លានយ៉ាងខ្លាំង ហើយពួកគេមានហាងកាហ្វេតូចមួយ ដើម្បីចម្អែតអ្នក។ ពួកគេឲ្យអ្នកប្រឹងហួសពីដែនកំណត់រហូតដល់អ្នកទ្រោមខ្លួន ហើយជាថ្មីម្តងទៀត ពួកគេក៏មានគ្លីនិកសម្រាប់ចាប់សរសៃ និងជួយព្យាបាលសាច់ដុំ ដើម្បីបម្រើអ្នក។ វាជាការរង្វិលជុំមួយដ៏ល្អឥតខ្ចោះ។ ប៉ុន្តែ ខ្ញុំនិយាយចាកប្រធានបទទេ។
នៅថ្ងៃនោះ អៃលីន ពិតជាឈឺខ្លួនខ្លាំងមែនទែន ហើយដូចជាមិនសូវខ្វល់ជាងខ្ញុំអំពីអ្នកជំនាញខាងកាច់ ឬពត់ខ្លួននៅកន្លែងសាធារណៈ។ ដូច្នេះ គាត់ក៏បានប្រាប់គ្រូបង្វឹកខាងកាយសម្បទាអំពីការឈឺជង្គង់របស់គាត់ ហើយដេកផ្កាប់មុខចុះនៅលើតុ។ គ្រូបង្វឹកកាយសម្បទាមិនបានចាប់អារម្មណ៍នឹងក្បាលជង្គង់របស់ អៃលីន ទេ ផ្ទុយទៅវិញ គាត់ឈ្លីលើសរសៃក្បាលជង្គង់របស់នាង។ នាងបានបង្កែកបន្តិច រួចពន្យល់ម្តងទៀតថា សរសៃក្បាលជង្គង់មិនឈើទេ តែក្បាលជង្គង់ទេតើ។ ប៉ុន្តែ វេជ្ជបណ្ឌិតនៅតែបន្តឈ្លីសរសៃក្បាលជង្គង់ ខណៈពេលគាត់ខំព្យាយាមប្រាប់ថា ក្បាលជង្គង់មិនមានបញ្ហាទេ។ ការពិតជាក់ស្ដែង សរសៃក្បាលជង្គង់គឺតឹងខ្លាំង ហើយវាបណ្ដាលឲ្យសង្កត់លើជង្គង់ វាធ្វើឲ្យទៅជាហើម។ បញ្ហាក្បាលជង្គង់មិនមែនជាបញ្ហាទាំងស្រុងមកពីជង្គង់ទេ។ ហើយវាច្បាស់ណាស់ បន្ទាប់ពីពីរទៅបីនាទីក្រោយមក តាមរយៈការការព្យាបាល នោះការឈឺចាប់ក៏បានធូរស្បើយទៅ។
នៅពេលដែលខ្ញុំបានសង្កេតមើលគ្រូបង្វឹកកាយសម្បទាកំពុងធ្វើនូវអ្វីដែលគ្រូកាយសម្បទាធ្វើ ខ្ញុំយល់ឃើញថា ខ្ញុំអាចក្លាយជាគ្រូគង្វាលដែលកាន់តែប្រសើរជាងមុនបាននៅពេលខ្ញុំសង្កេតមើលវេជ្ជបណ្ឌិត ហើយនិងអ្នកជំនាញដទៃទៀត។ អ្នកព្យាបាលខាងឯព្រលឹងវិញ្ញាណក៏មិនខុសគ្នាខ្លាំងពីអ្នកព្យាបាលខាងរូបកាយដែរ។ ហើយក្នុងរបៀបមួយចំនួន គ្រូពេទ្យទាំងនោះងាយទទួលការស្វែងរកបញ្ហា និងដំណោះស្រាយជាងគ្រូគង្វាលទៀតផង។
នៅថ្ងៃនោះ គ្រូបង្វឹកកាយសម្បទាបានរម្លឹកខ្ញុំអំពីសារៈសំខាន់នៃការសង្កេតមើលដោយមានការប្រុងប្រយ័ត្ន។ ការល្បួងរបស់គាត់ទំនងចង់សំដៅត្រង់ទៅលើក្បាលជង្គង់ ដោយឮពាក្យ «ឈឺជង្គង់» ហើយចាប់ផ្ដើមព្យាបាលនៅកន្លែងនោះភ្លាមៗ ។ ប៉ុន្តែ ផ្ទុយទៅវិញ គាត់បានសូមឲ្យ អៃលីន ធ្វើការសាមញ្ញមួយចំនួនសិន ឲ្យធ្វើចលនាក្នុងរបៀបមួយចំនួន និងឲ្យប្រាប់នូវការឈឺចាប់ដែលគាត់កំពុងមាន។ នៅពេលដែល អៃលីន បានធ្វើការនោះ វេជ្ជបណ្ឌិតក៏បានឈ្លីសាច់ដុំរបស់គាត់ ចាប់សរសៃសន្លាក់របស់នាង និងសង្កេតមើល។ ការសង្កេតមើលដោយប្រុងប្រយ័ត្ននោះក៏នាំឲ្យមានការធ្វើរោគវិនិច្ឆ័យដ៏គួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែមានភាពត្រឹមត្រូវ។ ហើយក្នុងនាមជាគ្រូគង្វាលម្នាក់ ខ្ញុំដឹងថា ខ្ញុំក៏បានជាប់ក្នុងការល្បួងនៃការធ្វេសប្រហែស ក្នុងការវែកញែកបញ្ហាខាងព្រលឹងវិញ្ញាណ និងធ្វើការមើលស្រាលមិនវិភាគទៅលើបញ្ហា។ នៅពេលខ្ញុំឃើញនរណាម្នាក់កំពុងជឿលើអ្វីដែលខុស ឬកំពុងរស់នៅក្នុងរបៀបមិនថ្វាយព្រះកិត្តិយសដល់ព្រះជាម្ចាស់ ខ្ញុំត្រូវការតទល់ការល្បួងដែលចង់ផ្តល់នូវការផ្លាស់ប្ដូរភ្លាមៗ ហើយជំនួសមកវិញនូវការនិយាយ ការអធិស្ឋាន ការសង្កេត និងតាមដានមើលឫសគល់នៃអំពើបាបនោះ។
នៅថ្ងៃនោះ គ្រូបង្វឹកកាយសម្បទាក៏បានរម្លឹកខ្ញុំអំពីការមួយទៀតដែលពាក់ព័ន្ធគ្នា។ គាត់បានរម្លឹកដល់ខ្ញុំថា បញ្ហាដែលកំពុងកើតឡើង—ជម្លោះប្ដី/ប្រពន្ធ ការផ្ទុះកំហឹង ការញៀន ការកើតទុក្ខខ្លាំង—វាមិនតែងតែជារឿងរ៉ាវនោះទេ។ យើងអាចសំដៅទៅចំបញ្ហានោះ ស្វែងរកអត្ថបទខគម្ពីរដែលនិយាយពីការនោះ ហើយព្យាយាមទន្ទេញវាឲ្យចាំទាំងអស់គ្នាបាន ប៉ុន្តែជារឿយៗ ការពិនិត្យមើលដោយមានការប្រុងប្រយ័ត្នតាមរយៈការសន្ទនាយ៉ាងល្អនឹងនាំយើងឲ្យឃើញអំពីអំពើបាបនោះថា កាពិតទៅវាគ្រាន់តែជាសញ្ញានៃបញ្ហាដែលមានភាពស៊ីជម្រៅជាងនោះទៀត។ វាទំនងជាលេចឡើងនូវអំពើបាបដែលជ្រៅជាងនេះ វាទំនងជាការឈឺចាប់នៃការរងគ្រោះពីអតីតកាល ឬក៏វាទំនងជាភាពមិនពេញវ័យក៏ថាបាន។ ប៉ុន្តែ ពេលខ្លះ យើងពិបាកស្វែងរកដើមចមនៃអំពើបាបជាងរោគសញ្ញានៃអំពើបាបទៅទៀត។
ការនេះមិនមែនគ្រាន់តែសំដៅលើតែគ្រូគង្វាលទេ ដែលត្រូវរៀនពិនិត្យមើល និងវិភាគពិនិត្យលើបញ្ហានៃព្រលឹងវិញ្ញាណ។ គ្រីស្ទបរិស័ទគ្រប់ៗរូបក៏ត្រូវធ្វើដូចនេះដែរ គឺយើងទាំងអស់គ្នាដែលបានទទួលការត្រាស់ហៅ ដើម្បី «ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សម្រាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង…»(អេភេសូរ ៤:១២)។ យើងទាំងអស់គ្នាមានទំនួលខុសត្រូវនៅចំពោះព្រះជាម្ចាស់ក្នុងការចូលរួមចំណែកសង្កេតមើលដោយប្រុងប្រយ័ត្ន វិភាគវែកញែកឲ្យបានប្រាកដប្រជា ហើយធ្វើការព្យាបាលដោយមានការអត់ធ្មត់។ តើលោកអ្នកយកចិត្តទុកដាក់ចំពោះព្រលឹងវិញ្ញាណរបស់អ្នកដទៃដែរឬទេ?
នៅពេលដែលខ្ញុំបានសង្កេតមើលគ្រូបង្វឹកកាយសម្បទាកំពុងធ្វើនូវអ្វីដែលគ្រូកាយសម្បទាធ្វើ ខ្ញុំយល់ឃើញថា ខ្ញុំអាចក្លាយជាគ្រូគង្វាលដែលកាន់តែប្រសើរជាងមុនបាននៅពេលខ្ញុំសង្កេតមើលវេជ្ជបណ្ឌិត ហើយនិងអ្នកជំនាញដទៃទៀត។
ពិតជាការេល្អណាស់នៅពេលយើងចេះសង្កេតឃើញអ្វីជាបញ្ហា ហើយស្កាល់ពីវិធីដោះស្រាយ ពីការពន្យល់លើកទឹកចិត្ត ការយកចិត្តទុកដាក់។ សូមព្រះប្រទានព្រះពរ
សូមព្រះប្រទានពរបង!