ខ្ញុំចូលចិត្តរិះរកនូវអ្វីដែលខ្ញុំហៅថា «គន្លឹះនៃសេចក្ដីជំនឿ»—ពោលគឺ វិធីសាស្ត្រ ឬក៏តិចនិច ដែលអាចយកទៅអនុវត្តជាក់ស្ដែងបាន សម្រាប់ការរស់នៅជាជីវិតគ្រីស្ទបរិស័ទ។ ពេលខ្ញុំអាន ពេលខ្ញុំស្តាប់ការអធិប្បាយ ពេលខ្ញុំនិយាយទៅកាន់នរណាម្នាក់ ខ្ញុំតែងតែស្វែងរកនូវការយល់ដឹងអំពីរបៀបដែលគ្រីស្ទបរិស័ទផ្សេងទៀតរស់នៅស្របតាមជំនឿរបស់ខ្លួន នៅក្នុងការអនុវត្តជាក់ស្ដែងណាមួយ។ ថ្មីៗនេះ ខ្ញុំបានចែករំលែកនូវរបៀបដែលអាចយកទៅអនុវត្តជាក់ស្ដែងដ៏មានសារៈសំខាន់មួយ អំពីការបង្ហាញពីភាពជាអ្នកដឹកនាំដែលចេះបម្រើ ហើយនិងរបៀបរៀបចំការអធិស្ឋាន។ តែថ្ងៃនេះ ខ្ញុំនឹងប្ដូរទៅប្រធានបទនៃការចិញ្ចឹមបីបាច់ថែរក្សាកូនៗវិញ។
ខ្ញុំយល់ឃើញថា ឪពុកម្តាយគ្រប់ៗរូបមានការពិបាកក្នុងការឃ្វាលកូនចៅរបស់ខ្លួនឲ្យបានល្អគ្រប់គ្រាន់ ជាពិសេស ការឃ្វាលកូនៗរបស់ពួកគេផ្ទាល់ខ្លួន។ វាងាយស្រួលគ្រប់គ្រាន់ល្មមក្នុងការជុំគ្នាថ្វាយបង្គំជាលក្ខណៈបែបគ្រួសារ ប៉ុន្តែចុះយ៉ាងណាចំពោះកង្វល់ ឬតម្រូវការជាក់លាក់របស់កូនម្នាក់ៗ នោះយ៉ាងមិចវិញ? ពេលដែលយើងសម្រួលទំនួលខុសត្រូវផ្សេងៗក្នុងជីវិតហើយ នោះចិត្តគំនិតរបស់កូនចៅរបស់យើងអាចក្លាយទៅជាការគិតបន្ទាប់វិញ។
លោក ប្រាយអិន ក្រហ្វថ៍ (Brian Croft) បានផ្តល់នូវផែនកាដ៏សាមញ្ញមួយអំពីការឃ្វាលកូនៗរបស់គាត់ ហើយវាគឺសាមញ្ញណាស់ ដូចជាការទុកពេលពីរបីនាទីមុនពេលបញ្ចប់ការងារអញ្ចឹង។ នេះជារបៀប ដែលវាដំណើរការ៖ គាត់ដាក់វេនឲ្យកូនៗរបស់គាត់ម្នាក់ៗ ឲ្យក្រចូលគេងជាងយប់ធម្មតា។ នៅពេលដែលកូនផ្សេងៗទៀតចូលគេង កូនដែលដល់វេនត្រូវនៅ ហើយជួបគាត់។ ពួកគាត់អានអត្ថបទគម្ពីរខ្លី ដែលគាត់នឹងអធិប្បាយនៅសប្ដាហ៍នោះ រួចហើយធ្វើការពិភាក្សាគ្នា បន្ទាប់មកទៀតលោកឪពុកក៏អានមួយជំពូកពីសៀវភៅដែលកូនគាត់បានជ្រើសរើស។ រួចពីហ្នឹងលោក ប្រាយអិន ក៏សួរថា មានអ្វីដែលចង់ឲ្យគាត់អធិស្ឋានឲ្យដែរទេ។ គាត់អធិស្ឋានសម្រាប់កូនៗគាត់ រួចហើយគាត់ក៏នាំកូនៗគាត់ចូលគេង។
ធ្វើតែប៉ុណ្ណឹង។ ការគ្រាន់តែចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ប៉ុន្តែវាផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖ វាគឺជាការលើកទឹកចិត្តដល់ប្រពន្ធរបស់គាត់ ពេលដែលនាងឃើញប្ដីរបស់ខ្លួនទូន្មានកូនចៅ។ វាក៏បានផ្តល់ឲ្យគាត់នូវសមត្ថភាព ដើម្បីលើកទឹកចិត្តបុរសផ្សេងៗទៀតនៅក្នុងការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនកូនៗរបស់ខ្លួនឲ្យក្លាយជាសិស្សព្រះយេស៊ូវ។ ហើយមែនទែនទៅវាក៏បានផ្តល់ឲ្យគាត់នូវឱកាសយ៉ាងទៀងទាត់ និងឱកាសដែលលះបង់កាយចិត្ត ដើម្បីថែទាំព្រលឹងកូនៗរបស់គាត់។ វាជាវិធីសាស្ត្រដ៏សាមញ្ញ ហើយវាត្រូវការតែពេលវេលា និងការបែងចែងពេលវេលាតែបន្តិចបន្តួចប៉ុណ្ណោះ ។
ខ្ញុំយល់ឃើញថា ឪពុកម្តាយគ្រប់ៗរូបមានការពិបាកក្នុងការឃ្វាលកូនៗរបស់ខ្លួនឲ្យបានល្អគ្រប់គ្រាន់ ជាពិសេស ការឃ្វាលពួកគេម្នាក់ៗផ្ទាល់។ វាងាយស្រួលគ្រប់គ្រាន់ល្មមក្នុងការជុំគ្នាថ្វាយបង្គំជាលក្ខណៈបែបគ្រួសារ…
មតិយោបល់
Loading…