ក្នុងការបង្ហោះបីចុងក្រោយកន្លងទៅនេះ ខ្ញុំបានលើកឡើងពីហេតុផល៤យ៉ាង យើងមិនបង្កើតសិស្ស ដ្បិតវាផ្ទុយពីបទបញ្ជារបស់ព្រះយេស៊ូវគ្រីស្ទ។
ហេតុផលទី៥ ហើយជាហេតុផលចុងក្រោយយើងមិនបង្កើតសិស្ស ជាបញ្ហានៅខាងក្រោមនៃគ្រប់អ្វីៗទាំងអស់ដែលខ្ញុំបានសរសេរកន្លងមក៖ ក្រុមជំនុំរបស់យើងបានខ្មាសនឹងដំណឹងល្អ ហេតុដូច្នេះហើយបានជាយើងចេះតែជឿឲ្យរួចចំពោះដំណឹងល្អ។
ថ្មីៗនេះ ខ្ញុំត្រូវបានអញ្ជើញឲ្យអធិប្បាយនៅក្រុមជំនុំមួយនៅខេត្តមួយ។ ចំនួនមនុស្សបានធ្លាក់ចុះជាគំហុក ដូច្នេះក្រុមជំនុំបាននឹងកំពុងតែបង្កើនការទាក់ទាញចំណាប់អារម្មណ៍យុវវ័យយ៉ាងគួរឲ្យកត់សម្គាល់។ ពួកគេបានបន្ថែមវេនថ្វាយបង្គំនៅម៉ោងដែលងាយស្រួល អញ្ជើញគ្រូអធិប្បាយមកពីពាសពេញផ្ទៃប្រទេស ចំណាយថវិកាក្នុងការផ្សព្វផ្សាយ ហើយពួកគេត្រូវជួលក្រុមដឹកនាំថ្វាយបង្គំទៀតផង។
ខ្ញុំបានចំណាយពេលជជែកលេងជាមួយសមាជិកក្រុមជំនុំដែលពេញដោយអំណរម្នាក់អំពីការបដិសេធមិនចូលរួមរបស់ក្រុមចាស់ទុំនៃក្រុមជំនុំរបស់ពួកគេ។ ខ្ញុំក៏និយាយថា «នេះអាចជាសំណួររសើបមួយ» «ប៉ុន្តែ ចុះការអធិប្បាយពីដំណឹងល្អមានលក្ខណៈយ៉ាងដូចម្ដេចដែរ?» ការឆ្លើយតបរបស់គាត់បញ្ចេញមកថា ដឹងតែនិយាយមិនចេញ ហើយបានត្រឹមញញឹមដោយភាពអៀនខ្មាសយ៉ាងខ្លាំង។ រួចគាត់និយាយថា «មែនហើយ» «យើងត្រូវនិយាយអ្វីដែលពួកគេចង់បាន»។
វាធ្វើឲ្យខ្ញុំនឹកឃើញដល់ពាក្យរបស់លោក ម៉ាទីន ឡដ-ចូន៍ ( Martin Lloyd-Jones)៖ បើសិនយើងមិនអាចប្រកាសដំណឹងល្អពេញលេញទៅកាន់ក្រុមជំនុំទេ នោះចូរទុកឲ្យពួកគេនៅទទេចុះ»។ ហេតុអ្វីទៅ? ពីព្រោះតែក្រុមជំនុំដែលពេញដោយសារកម្មវិធី ការធ្វើទីផ្សារ ឬតន្ត្រី គឺជាក្រុមជំនុំដែលមិនពេញដោយការបង្កើតសិស្សនោះឡើយ។
ជាការពិត ដែលកិច្ចការទាំងបីនេះអាចនឹងនាំឲ្យកើនចំនួនមនុស្សឡើងក្នុងរយៈពេលខ្លីណាមួយ។ ប៉ុន្តែ ដូចដែលលោក ម៉ាក ដិវើរ (Mark Dever) បានសរសេរហើយថា៖ «ការចម្រើនឡើងនៃក្រុមជំនុំក្នុងសញ្ញាថ្មី មិនមែនផ្ដោតតែទៅលើចំនួនប៉ុណ្ណោះទេ។ ទោះបើសិនជាក្រុមជំនុំរបស់លោកអ្នកកើនចំនួនធំជាងប៉ុន្មានឆ្នាំមុនយ៉ាងណាក្ដី តើនោះមានន័យថា ក្រុមជំនុំរបស់លោកអ្នកមានសុខភាពល្អឬ? វាមិនចាំបាច់ត្រូវតែបែបដូច្នោះទេ» (៩ចំណុចនៃក្រុមជំនុំមានសុខភាពល្អ ទំព័រ២០១-២០២)។
«ការចម្រើនឡើង» ដោយគ្មានភាពជាប់លាប់នៃការបង្រៀនពីដំណឹងល្អដោយស្មោះត្រង់ គឺជាការរីកចម្រើនដោយមិនមានការចាក់ឫសជ្រៅឡើយ។ ធំដូចជាមហាសមុទ្រ តែរាក់ដូចជាថ្លុកភក់។ ប្រសិនបើយើងចង់ឲ្យបានធំ ហើយជ្រៅ នោះគ្មានអ្វីអាចជំនួសពីការបង្រៀនដោយផ្ដោតលើដំណឹងល្អគ្រប់ជ្រុងជ្រោយ និងការពិភាក្សាអំពីដំណឹងល្អឡើយ។
ចំណុចមួយចុងក្រោយ។ សូម្បីតែក្រុមជំនុំដែលប្រកាសថា «ខ្លួនមានដួងចិត្តសម្រាប់បុព្វហេតុនៃដំណឹងល្អ» ឬ «ដំណឹងល្អគឺជាចំណុចចម្បង» ក្ដី ក៏ពួកគេដាក់ដំណឹងល្អនៅកំបាំងពេក ដែលមិនអាចឲ្យអ្នកផ្សេងទៀតមើលឃើញពីលក្ខណៈពិតប្រាកដនៃដំណឹងល្អ។
ប្រហែលជាយើងរកមើលឈ្មោះ «ដំណឹងល្អ» ដែលព្រះយេស៊ូវបានលើកឡើង និងដកស្រង់ចេញពីព្រះបន្ទូលរបស់ព្រះ។ ប៉ុន្តែ យើងអាចនឹងមិនអាចទៅណាឆ្ងាយ ដោយរម្លឹកគ្នាអំពីថា តើព្រះយេស៊ូវជានរណា ព្រះអង្គបានធ្វើអ្វីខ្លះ ហើយទាំងនោះមានអត្ថន័យយ៉ាងដូចម្ដេចចំពោះយើង។ ផ្ទុយទៅវិញ យើងប្រហែលជាជឿលើដំណឹងល្អដោយអសារឥតការ ជាជាងដែលប្រកាសអំពីដំណឹងល្អនោះ។
ខ្ញុំសង្ឃឹមថា មានតែខ្ញុំម្នាក់ចុះ តែខ្ញុំបានឃើញម្ដងហើយម្ដងទៀតនៅក្នុងក្រុមជំនុំដែលប្រកាសខ្លួនគេថា ជឿលើព្រះបន្ទូល និងដំណឹងល្អ។ កាលពីវិស្សមកាលថ្មីៗនេះរបស់ខ្ញុំនៅប្រទេសមួយ ខ្ញុំមានអភ័យឯកសិទ្ធិដែលបានចូលរួមការជួបជុំក្រុមតូចដ៏កក់ក្ដៅមួយនៃក្រុមជំនុំធំ និងលម្អដ៏ល្អប្រពៃមួយ។ គ្រូគង្វាលស្វាគមន៍យ៉ាងកក់ក្ដៅយ៉ាងខ្លាំង ហើយថ្លែងដោយសោកស្ដាយថា៖ «សព្វថ្ងៃនេះ ខ្ញុំបារម្ភណាស់ យើងមិនសូវមានយុវជនចូលរួមជាមួយយើងច្រើននោះទេ» ខណៈដែលអធិប្បាយនៅកណ្ឌគម្ពីរ ១ធីម៉ូថេ ជំពូក៣ អំពីភាពបោកបញ្ឆោតនៃទ្រព្យសម្បត្តិ។ អ្វីដែលលោកបាននិយាយគឺត្រឹមត្រូវណាស់ ប៉ុន្តែអ្វីដែលនៅមិនបាននិយាយចេញមក នោះពិតជាគួរឲ្យគួរខ្លាចណាស់។
លោក ឌី. អេ ខាសិន (D. A. Carson) បានធ្វើការសរសេរយ៉ាងសាមញ្ញសម្រាប់លោកអ្នកពីសេចក្ដីនេះ៖
ចំណុចជាក់លាក់មួយចំនួននៃការផ្សាយដំណឹងល្អនៅលោកខាងលិច មានទំនោរផ្ដោតលើក្ដីបារម្ភចំពោះបញ្ហានៃលក្ខណៈមិនសំខាន់ៗមួយចំនួន។ តាមរយៈការវិភាគរបស់ [មិត្តរួមការងាររបស់ខ្ញុំម្នាក់]…លោកបណ្ឌិត ប៉ុល ហ៊ីប៊ឺត ( Dr. Paul Hiebert) ដែលមានប្រវត្តិចេញមកពីក្រុម មិនណូណៃ (Mennonite) បានធ្វើការសង្កេតទៅលើកេរ្តិ៍ដំណែលនៃដំណឹងល្អ ដោយទទួលស្គាល់ថា មានការបំភ្លៃដោយសាមញ្ញ ប៉ុន្តែក៏នៅតែជាចំណុចដែលមានប្រយោជន៍មួយដែរ។ មានជំនាន់មនុស្សពីក្រុមមិនណូណៃបានជឿលើដំណឹងល្អ ហើយប្រកាន់ភ្ជាប់ថាមានចំណុចមួយចំនួនទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ច និងការអនុវត្តន៍គោលនយោបាយរបស់ពួកគេ។ ហើយមនុស្សជំនាន់បន្ទាប់ក៏បានជឿលើដំណឹងល្អច្បោលៗ ប៉ុន្តែដាក់អាទិភាពលើការអនុវត្តន៍ដំណឹងល្អនេះ។ មនុស្សជំនាន់បន្ទាប់បានបដិសេធដំណឹងល្អផ្ទាល់ថែមទៀត ដោយដាក់អាទិភាពលើការអនុវត្តន៍ទាំងស្រុង។ ដោយសន្មតលើទស្សនៈបែបនេះសម្រាប់ការផ្សាយដំណឹងល្អ យើងអាចសន្មតថា ភាគរយដ៏ធំមួយលើចលនានេះស្ថិតនៅក្នុងជំនាន់ទីពីរ ដោយមានមនុស្សមួយចំនួនកំពុងតែលង់ចូលជំនាន់ទីបី។
នេះមិនមែនជាការទទូចសុំដំណឹងល្អដោយគ្មានផលប៉ះពាល់ផ្សេងៗដល់សង្គមឡើយ។ យើងអានដោយប្រាជ្ញានៃការសើរើឡើងវិញយ៉ាងធំនៃដំណឹងល្អនៅក្នុងប្រទេសអង់គ្លេស ហើយការសើរើឡើងវិញនេះក៏កើតមាននៅអាមេរិក និងព័ន្ធកិច្ចដ៏អស្ចារ្យរបស់លោក ហូវែល ហារីស (Howell Harris) ជច វ៉ៃហ្វៀល (George Whitefield) បងប្អូនប្រុសៗរបស់លោក វែសលី (Wesley) ព្រមទាំងអ្នកផ្សេងទៀត។ ជាការរម្លឹកដល់យើង បន្ទាប់ពីព្រះជាម្ចាស់ ដោយសារការតស៊ូផ្លាស់ប្ដូររបស់ពួកគេបានបណ្ដាលឲ្យមានការលុបបំបាត់របបទាសភាព ផ្លាស់ប្ដូរប្រព័ន្ធដឹកនាំច្បាប់ បង្កើតសហព័ន្ធជំនួញ ផ្លាស់ប្ដូរពន្ធធានាគារ រំដោះកុមារឲ្យមានសិទ្ធិសេរីភាពជាដើម។ សង្គមទាំងមូលត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយសារក្រុមមនុស្សប្រុសស្រី (បុរស ស្ត្រី) ដែលមើលឃើញថា ជីវិតនេះត្រូវតែរស់នៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់ និងដែលបានជាទីគាប់ព្រះទ័យទ្រង់។
ប៉ុន្តែ អ្វីមួយដែលមិនអាចមើលរំលងបាននោះគឺ ទាំងបុរស និងស្ត្រីទាំងនេះបានដាក់អាទិភាពដំណឹងល្អជាទីមួយ។ ពួកគេអរសប្បាយក្នុងដំណឹងល្អ គេប្រកាសដំណឹងល្អ សាទរនឹងការអានព្រះបន្ទូល ហើយតាំងសញ្ញាថា ព្រះគ្រីស្ទ និងដំណឹងល្អគឺជាចំណុចស្នូល ហើយចាប់តាំងពីមូលដ្ឋានរហូតសាយភាយចេញទៅពាសពេញសង្គមទាំងមូល។ ជារួមមក ពួកគេដាក់អាទិភាពដំណឹងល្អជាទីមួយមិនមែនជាកិច្ចការតូចតាចសម្រាប់ការបញ្ឆេះដួងចិត្តរបស់ពួកគេឡើយ។ ការមើលមិនឃើញពីការដាក់អាទិភាពនេះ មានន័យថា យើងមិនខុសគ្នាណាស់ណាទៅនឹងជំនាន់មនុស្សដែលបដិសេធដំណឹងល្អឡើយ (២៦-២៧ ការកាត់ស្រាយរបស់ខ្ញុំផ្ទាល់)។
បើសិនជាការអង្កេតរបស់លោក ខាសិន ត្រឹមត្រូវ នោះយើងមិនត្រឹមតែមានទំនួលខុសត្រូវសម្រាប់ក្រុមជំនុំ ដែលយើងជួបជុំប៉ុណ្ណោះទេ តែចំពោះជំនាន់បន្ទាប់នៃក្រុមជំនុំផងដែរ។
នៅសតវត្សទី១៩ លោកគ្រូអធិប្បាយ ឆាល ស្ពើចិន បានកំណត់សម្គាល់បញ្ហាស្រដៀងគ្នាមួយ៖
ខ្ញុំជឿថា មេរៀនទាំងឡាយណាដែលផ្ដោតទៅលើព្រះគ្រីស្ទអាចនាំមនុស្សឲ្យផ្លាស់ប្រែបានច្រើនជាង។ ចូរបំពេញមេរៀនអធិប្បាយរបស់លោកអ្នកដោយព្រះគ្រីស្ទ និងដំណឹងល្អតាំងពីចាប់ផ្ដើមរហូតដល់ចប់។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអាចត្រឹមតែអធិប្បាយអំពីព្រះគ្រីស្ទ និងអំពីឈើឆ្កាងរបស់ទ្រង់ប៉ុណ្ណោះ ពីព្រោះតែនេះគឺជាអ្វីៗទាំងអស់ដែលខ្ញុំដឹង និងប្ដេជ្ញាចិត្តប្រកាស ដូចជាសាវ័ក ប៉ុល ដែលបានសម្រេចចិត្តមិនចេះអ្វីទាំងអស់ លើកលែងតែព្រះគ្រីស្ទ និងការសុគតនៅលើឈើឆ្កាងរបស់ទ្រង់ប៉ុណ្ណោះ។
ជាញឹកញាប់ មានមនុស្សសួរខ្ញុំថា «តើអ្វីទៅជាអាថ៌កំបាំងក្នុងការជោគជ័យរបស់អ្នក? » ខ្ញុំគ្មានអាថ៌កំបាំងអ្វីទេ ក្រៅតែពីខ្ញុំអធិប្បាយដំណឹងល្អ មិនមែនអំពីដំណឹងល្អទេ តែជាដំណឹងល្អផ្ទាល់… (The Soul Winner «អ្នកឈ្នះលើព្រលឹង» ទំព័រ៣៥ ការកាត់ស្រាយរបស់ខ្ញុំផ្ទាល់)។
បងប្អូនប្រុសស្រីខ្ញុំអើយ ក្នុងការលត់ដំអ្នកផ្សេងៗទៀត មិនថាចេញពីអាសនា ឬតាមរយៈការសន្ទនាប្រចាំថ្ងៃជាមួយគ្នាក្ដី—តើយើងកំពុងតែកេងចំណេញពីដំណឹងល្អ? តើយើងនិយាយអំពីដំណឹងល្អដោយមិនបានពន្យល់ថាជាអ្វីឬទេ? តើយើងកំពុងតែអនុវត្ត ឬយ៉ាងហោចណាស់មិនខ្មាសដោយសារដំណឹងល្អទេឬអី?
ជម្រៅ និងទំហំការបង្កើតសិស្សដែលយើងទន្ទឹងចង់បានសម្រាប់ក្រុមជំនុំរបស់យើងនឹងកើតមានឡើង លុះត្រាតែយើងឈប់គ្រាន់ជឿ តែប្រកាសពីដំណឹងល្អវិញ។
មតិយោបល់
Loading…