in ,

តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នាំ​ឲ្យ​​យើង​ជិតស្និទ្ធ​នឹង​ព្រះអង្គ?

សព្វថ្ងៃនេះ មនុស្ស​ស្ទើរ​គ្រប់​វ័យ​ទាំង​អស់​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់​មិន​ថា កូនក្មេង ក្មេង​ជំទង់ មនុស្ស​ពេញវ័យ ឬ​វ័យ​ចាស់​នោះ​ទេ។

ប៉ុន្តែ តើ​យើង​បាន​ចំណាយ​ពេល​ល្មម​គ្រប់គ្រាន់​ ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង​ដែរ​ឬ​ទេ? តើ​របៀប​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង​មាន​អត្ថប្រយោជន៍​ល្អ ឬ​មិន​ល្អ​ចំពោះ​ជីវិត​យើង?

ប្រហែល​យើង​​គិត​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប គឺ​ជា​សេរីភាព​របស់​យើង​ដែល​យើង​អាច​ធ្វើ​អ្វី​ក៏​បាន មើល​អ្វី​ក៏​បាន​តាម​តែ​ចិត្ត​យើង​ចង់។ ប៉ុន្តែ​តាម​ភាព​ពិត​ជាក់ស្ដែង​យើង​ឃើញ​ថា ពួក​យើង​ភាគ​ច្រើន​បាន​ធ្លាក់​ទៅ​ក្នុង​ការ​ញៀន​មើល ធ្លាក់​ចូល​ទៅ​ក្នុង​ការ​បាត់បង់​អ្វីៗ​ជា​ច្រើន​ដូចជា​ទំនាក់ទំនង ហើយ​ការ​នោះ​ប្រៀប​ដូចជា​កំពុង​ចង​យើង​ដាក់​ក្នុង​ប្រអប់​អ្វី​មួយ ឬ​ដាក់​ក្នុង​ទ្រុង​អ្វី​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ដក​ខ្លួន​ចេញ​ពី​វា ([biblegateway passage=”១ កូរិនថូស 6:12″ display=”១កូរិនថូស ៦:១២”])

និយាយ​ឲ្យ​ចំ​ទៅ គឺ​យើង​កំពុង​ជាប់​ចំណង មិនមែន​កំពុង​តែ​មាន​សេរីភាព​នោះ​ទេ។

ចូរ​យើង​​វាយ​តម្លៃ​ទៅ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង ដើម្បី​ឲ្យ​យើង​កាន់តែ​ស្គាល់​ពី​សេរីភាព​ដែល​ថា យើង​កំពុងតែ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នោះ​ដើម្បី​អ្វី។ តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង​កំពុងតែ​នាំ​ឲ្យ​យើង​​ជិត​ស្និត​នឹង​ព្រះអង្គ ឬ​កាន់តែ​ឆ្ងាយ​ទៅៗ​ពី​ទ្រង់?

ខាង​ក្រោម​នេះ​គឺ​ជា​សំណួរ​ចំៗ ដើម្បី​វាយ​តម្លៃ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង៖

) ពេល​ខ្ញុំ​កំពុងតែ​ចុច​ទូរស័ព្ទ​ទំនើប តើ​ការ​នោះ​រារាំង​ខ្ញុំ​ពី​ការ​បំពេញ​នូវ​ធុរៈ​កិច្ច​របស់​ខ្ញុំ និង​ពី​ការ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ពេញលេញ​របស់​ខ្ញុំ​ចំពោះ​អ្នក​នៅ​ជុំវិញ​ខ្ញុំ​ដែរ​ឬ​ទេ?

) តើ​ខ្ញុំ​ភាគច្រើន​ប្រើ​ទូរស័ព្ទ​ទំនើប​ដើម្បី​គេច​ចេញ​ពី​ការ​មិន​ចង់​ដោះ​ស្រាយ​បញ្ហា ក៏​ដូចជា​ការ​អផ្សុក​ឬ (ដែល​តាម​ពិត​បើ​យើង​ដោះស្រាយ​បញ្ហា​នោះ​វា​ល្អ​ជាង)?

) តើ​ខ្ញុំ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដើម្បី​ប្រកាស​ពី​អារម្មណ៍​ដែល​កើត​មាន​ក្នុង​ចិត្ត​ខ្ញុំ ដែល​តាម​ពិត​ខ្ញុំ​គួរ​តែ​ចំណាយ​ពេល​គិត​មុន​នឹង​ខ្ញុំ​បង្ហោះ​លើ​ហ្វេសប៊ុក​ជា​សាធារណៈ? តើ​ខ្ញុំ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ដើម្បី​គេច​ចេញ​ពី​សំណួរ​ទាក់ទង​នឹង​សេចក្តី​ពិត​មួយ​ចំនួន ដែល​សំណួរ​ទាំង​នោះ​ខ្ញុំ​អាច​រក​បាន​តាមរយៈ​តែ​ការ​សញ្ជឹង​គិត​ឬ​យ៉ាង​ណា?

) តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​កំពុង​រារាំង​មិន​ឲ្យ​ខ្ញុំ​លូតលាស់​ខាង​សតិបញ្ញា ការ​សញ្ជឹងគិត ឬ​ក៏​កំពុងតែ​លើក​ទឹកចិត្ត​ឲ្យ​ខ្ញុំ​ថ្កោលទោស​អ្នកដទៃ ក៏​ដូចជា​ឆាប់​នឹង​សម្រេច​ចិត្ត​មែន​ទេ?

) តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​អាច​បណ្ដាល​ឲ្យ​ខ្ញុំ​មាន​គំនិត​អវិជ្ជមាន​លើ​ខ្លួនឯង​ដែរ​ឬ​ទេ ដូចជា​ខូច​ចិត្ត​ពី​រូបរាង​សម្រស់​របស់​ខ្លួនឯង ពី​រឿង​ខ្លួនឯង​មិន​មាន​ដូច​គេ។ល។?

) តើ​ខ្ញុំ​កំពុង​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ជា​ជំនួយ​ដល់​ខ្ញុំ ឬ​ក៏​វា​ជា​រនាំង​ឃាំង​ខ្ញុំ​ពី​ការ​ចំណាយ​ពេលវេលា​ជា​មួយ​អ្នកដទៃ? បើ​វា​ជា​រនាំង​នោះ​មាន​ន័យ​ថា ខ្ញុំ​កំពុង​ចំណាយ​ពេល​ដោយ​ឥតប្រយោជន៍​ហើយ។

) តើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​បាន​រំខាន​ដំណេក​របស់​ខ្ញុំ ស៊ី​ពេលវេលា​របស់​ខ្ញុំ ហើយ​រំខាន​លើ​ការ​អ្វី​មួយ​ដែល​ខ្ញុំ​កំពុងតែ​យក​ចិត្ត​ទុកដាក់​ដែរ​ឬ​ទេ?

) តើ​ខ្ញុំ​កំពុងតែ​បាត់បង់​ពេលវេលា​ដែល​ខ្ញុំ​អាច​យក​ទៅ​ប្រើ​ក្នុង​កិច្ចការ​ល្អៗ​ផ្សេង​ទៀត ដោយ​សារ​ខ្ញុំ​គិត​តែ​ចុច​ទូរស័ព្ទ​ទំនើប​របស់​ខ្ញុំ​ពេក​ឬ? តើ​ការ​ដែល​ខ្ញុំ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប មក​ពី​ខ្ញុំ​ទំនេរ​ពេក ដែល​តាម​ពិត​ខ្ញុំ​អាច​យក​ពេលវេលា​នោះ​ទៅ​អធិស្ឋាន អាន​សៀវភៅ លើក​ទឹកចិត្ត​អ្នកដទៃ​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត?

) តើ​ការ​ដែល​ខ្ញុំ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ពិត​ជា​អាច​ជួយ​ដល់​អ្នកដទៃ​បាន​មែន​ឬ?

យើង​គួរ​តែ​វាយ​តម្លៃ​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​របស់​យើង ដោយ​អាច​យក​សំណួរ​ខាង​លើ​មក​ពិចារណា​សួរ​ខ្លួនឯង។ ជា​ការពិត ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​អាច​មាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន។ បើ​បុគ្គល​ម្នាក់​ប្រើប្រាស់​ដើម្បី​ផល​វិជ្ជមាន នោះ​គាត់​អាច​នឹង​ទទួល​បាន​ផល​វិជ្ជមាន តែ​បើ​ប្រើ​ក្នុង​ផល​អវិជ្ជមាន នោះ​គាត់​នឹង​ទទួល​បាន​ផល​អវិជ្ជមាន។ ការ​ដែល​យើង​មិន​ចេះ​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ដោយ​បណ្ដោយ​ទៅ​តាម​ចិត្ត​ចង់ ម្ដង​មើល​នេះ​ម្ដង​មើល​នោះ ឬ​ម្ដង​លេង​នេះ​ម្ដង​លេង​នោះ មិន​មាន​ការ​កំណត់​ពេលវេលា​ច្បាស់លាស់ នោះ​វា​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ជា​ច្រើន​ដូចជា​ការ ផ្ដោត​ការ​យកចិត្ត​ទុក​ដាក់​អ្នក​នៅ​ជិត​យើង បាត់បង់​ទំនាក់ទំនង បាត់បង់​ភាព​ជិតស្និទ្ធ​ជាមួយ​អ្នក​ជិតស្និទ្ធ និង​មាន​ការ​ផ្សេង​ទៀត​ជា​ច្រើន។ ការ​នេះ​មិនមែន​សម្រាប់​តែ​អ្នក​ប្រើ​ទូរស័ព្ទ​ទំនើប​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​អ្នក​ដែល​ប្រើ​ទូរស័ព្ទ​អ៊ិនចុចពិល​ក៏​ដូច​គ្នា​ដែរ។ ការ​ដែល​ខ្ញុំ​និយាយ​នេះ​មិនមែន​បាន​ន័យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ឬ​ទូរស័ព្ទ​អ៊ិនចុចពិល​សុទ្ធតែ​ជា​អ្នក​ធ្វើ​ដូច​នេះ​ទាំង​អស់​ទេ។ មាន​អ្នក​ខ្លះ​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ដើម្បី​ជា​ជំនួយ​សម្រាប់​ការងារ​ផ្សេងៗ​ដល់​គាត់​ពិត​ប្រាកដ​មែន។ ទោះ​ជា​យ៉ាង​ណា​ក្ដី យើង​ត្រូវ​ស្គាល់​ពី​កម្រិត​របស់​ខ្លួនឯង ត្រូវ​ឲ្យ​ប្រាកដ​ថា យើង​គួរ​ចំណាយ​ពេល​លើ​វា​ប៉ុណ្ណា តែ​ចៀសវាង​នូវ​ការ​ថ្កោលទោស​អ្នកដទៃ ប្រសិនបើ​ឃើញ​គេ​គិត​តែ​ពី​ចុច​ទូរស័ព្ទ​មិន​ខ្វល់​ពី​អ្វី​ផ្សេង​ទៀត​នោះ។

បកប្រែដោយ និងកែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង វែល ណាថាន
ដកស្រង់ខ្លះៗចេញពី http://www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បើព្រះយេស៊ូវគ្រាន់តែជាគ្រូដ៏ល្អ នោះ​ទ្រង់​​មិន​ល្អ​ទេ

តើ​អ្វីទៅ​ហៅ​ថា​ជំនឿ?