
ក្រៅពី
«ការអធិស្ឋានគឺជាអាវុធដ៏ខ្លាំងបំផុតក្នុងការសម្លាប់អំនួត គ្មានអ្វីក្រៅពីហ្នឹងឡើយ។» "Praying is the best fighting, nothing else will keep…
អ្នកនិពន្ធ

«ការអធិស្ឋានគឺជាអាវុធដ៏ខ្លាំងបំផុតក្នុងការសម្លាប់អំនួត គ្មានអ្វីក្រៅពីហ្នឹងឡើយ។» "Praying is the best fighting, nothing else will keep…

(ពេលដែលយើងកាន់តែក្លាយដូចជារូបអង្គព្រះគ្រីស្ទ នោះយើងនឹងកាន់តែឃើញអំពើបាបក្នុងជីវិតរបស់យើង។» (Jerry Bridges)

បើអ្នករាល់គ្នាជារបស់ខ្ញុំ នោះអ្នករាល់គ្នានឹងស្គាល់សំឡេងខ្ញុំ។

«ចូរធ្វើនូវអ្វីដែលព្រះជាម្ចាស់បញ្ជាឲ្យលោកអ្នកធ្វើ ចូរធ្វើនៅកន្លែងដែលទ្រង់បញ្ជាលោកអ្នកឲ្យធ្វើ ចូរធ្វើក្នុងពេលដែលទ្រង់បញ្ជាលោកអ្នក ចូរបន្តធ្វើនូវអ្វីដែលទ្រង់ត្រាស់ហៅឲ្យលោកអ្នកធ្វើរហូតទាល់តែទ្រង់ប្រាប់ឲ្យឈប់ធ្វើ ហើយចូរធ្វើការនោះភ្លាមៗ។

ប៉ុន្តែ ដោយព្រោះព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់ នោះយើងក៏មានទំនុកចិត្តថា នៅថ្ងៃមួយយើងនឹងរស់ឡើងវិញដែរ ហើយយើងនឹងជួបព្រះយេស៊ូវ ព្រមទាំងមនុស្សដែលយើងស្រឡាញ់ជាថ្មីម្ដងទៀត។ ការដែលយើងយល់ដឹងអំពីចំណុចនេះ នោះនឹងធ្វើឲ្យយើងកែប្រែគំនិតទាំងស្រុងនៅពេលដែលយើងប្រឈមមុខជាមួយសេចក្ដីស្លាប់។

ពិតណាស់ ទ្រង់បានរាប់ខ្ញុំជាសុចរិតរួចហើយ។ ព្រះជាម្ចាស់ទតមើលទៅលើសេចក្ដីសុចរិតដ៏គ្រប់លក្ខណ៍របស់ព្រះគ្រីស្ទ ហើយទ្រង់ក៏បានចេញព្រះរាជប្រកាសថា ខ្ញុំបានរាប់ជាសុចរិតដោយព្រោះសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទ។

ការលូតលាស់ខាងសីលធម៌ដែលកើតឡើងដោយសារយើងជឿទុកចិត្តលើព្រះគ្រីស្ទ នោះមិនមែនហៅថា ការរាប់យើងជាសុចរិតនោះទេ។ តាមធម្មតា ព្រះគម្ពីរហៅការនោះថា ការញែកជាបរិសុទ្ធដែលជាដំណើរនៃការផ្លាស់ប្រែពីអាក្រក់ទៅល្អ។

ដូច្នេះ ការនេះក៏ដូចគ្នាទៅនឹងសេចក្ដីយុត្តិធម៌របស់ព្រះជាម្ចាស់ដែរ។ អំពើបាបទាំងអស់គឺធ្ងន់ធ្ងរណាស់ ដោយព្រោះវាទាស់នឹងព្រះជាម្ចាស់ (សូមមើលជំពូក១ជាថ្មីម្ដងទៀត)។

ការថ្លឹងថ្លែងលើទង្វើរបស់មនុស្សមានបាបមិនមែនជារបៀបនៃការសង្គ្រោះរបស់ព្រះជាម្ចាស់នោះទេ។ កុំឲ្យសង្ឃឹមថា ការប្រព្រឹត្តរបស់យើងនាំឲ្យយើងទទួលបានសេចក្ដីសង្គ្រោះនោះឡើយ ដ្បិតមានតែការរងទុក្ខ និងការសុគតរបស់ព្រះគ្រីស្ទមួយប៉ុណ្ណោះដែលអាចសង្គ្រោះយើងបាន។

ជំនឿលើព្រះយេស៊ូវគ្រីស្ទ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុត

«ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ។» (ភីលីព ២:៥)

«ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាព្រះអង្គក៏ដកកំហុសរបស់យើងចេញឆ្ងាយពីយើងយ៉ាងនោះដែរ។» (ទំនុកតម្តើង ១០៣:១២ គខប)