នេះគឺជាសារមួយដែលយើងបានទទួល៖ «ជម្រាបសួរលោកគ្រូ! នាងខ្ញុំឈ្មោះ ម៉ារា ហើយខ្ញុំនៅក្មេងទេ ប៉ុន្តែខ្ញុំដឹងថា ជំនឿរបស់ខ្ញុំក៏នៅតែសំខាន់ ទោះបីខ្ញុំនៅក្មេងក៏ដោយ។ ខ្ញុំដឹងថា ខ្ញុំមានទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ហើយថាខ្ញុំអាចអធិស្ឋានទៅកាន់ព្រះអង្គ និងទុកចិត្តលើព្រះអង្គបាន ប៉ុន្តែពេលខ្លះខ្ញុំពិបាកក្នុងការស្ទង់ស្ទាបទំនាក់ទំនងនេះណាស់។ អ្វីដែលខ្ញុំចង់សួរគឺថា តើមានរបៀបណាដែលខ្ញុំអាចដឹងថា ទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងព្រះជាម្ចាស់ល្អដែរឬទេ? ខ្ញុំមិនទាន់បានប្រឈមមុខជាមួយនឹងការលំបាក ដែលនាំឲ្យខ្ញុំមានមន្ទិលសង្ស័យលើជំនឿរបស់ខ្លួននៅឡើយទេ។ ខ្ញុំដឹងថា ខ្ញុំក៏នឹងត្រូវឆ្លងកាត់ពេលលំបាកនោះដែរ ប៉ុន្តែតើមានរបៀបណាដែលអាចជួយឲ្យខ្ញុំដឹងថាខ្ញុំកំពុងតែដើរនៅក្នុងកន្លងដ៏ត្រឹមត្រូវដែរឬទេ? សូមអរគុណ»។ អានបន្ថែម