in

អត្ថបទ​លេខ​៦–តើ​ស្ត្រី​អាច​បង្រៀន​បុរស​បាន​ដែរ​ឬទេ? ចុះ​នាង ព្រីស៊ីល នៅ​ក្នុង​កណ្ឌ​គម្ពីរ កិច្ចការ ១៨:២៦ វិញ?

https://www.youtube.com/watch?v=Kdix2nrZL1o&list=PLZzciR6P_ho4yR2hW6LO598EG1Z0Dclcc&index=6

យើង​ទន្ទឹង​ដើម្បី​នឹង​បញ្ជាក់​ថា​នាង ព្រីស៊ីល ជា​គូកន​បម្រើ​ព័ន្ធ​កិច្ច​ជា​មួយ​សាវ័ក ប៉ុល នៅ​ក្នុង​ព្រះ​គ្រីស្ទ! (រ៉ូម ១៦:៣) នាង និង​ស្វាមី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​កូរិនថូស (១កូរិនថូស ១៦:១៩) ក៏​ដូច​ជា​នៅ​ក្រុង​អេភេសូរ​ផង​ដែរ។ យើង​អាច​គិត​អំពី​ស្ត្រី​ជា​ច្រើន​នៅ​ក្រុម​ជំនុំ​របស់​យើង​សព្វថ្ងៃ​ដូច​ជា​នាង ព្រីស៊ីល។ គ្មាន​អ្វី​នៅ​ក្នុង​ការ​យល់​ដឹង​របស់​យើង​អំពី​ព្រះ​គម្ពីរ​ដែល​ថា នៅ​ពេល​ប្ដី​ប្រពន្ធ​ទៅ​ជួប​អ្នក​មិន​ជឿ (ឬ​អ្នក​ជឿ​ដែល​មាន​ការ​ភាន់​ច្រឡំ—ឬ​អ្នក​ក្រៅ) ត្រូវ​ឲ្យ​ប្រពន្ធ​នៅ​ស្ងៀម​នោះ​ទេ។ វា​ងាយ​ស្រួល​សម្រាប់​យើង​ក្នុង​ការ​ស្រមៃ​ពី​ភាព​ស្វាហាប់​នៅ​ក្នុង​ការ​ពិភាក្សា​បែប​នេះ ដែល​នាង ព្រីស៊ីល ចូល​រួម​ចំណែក​ក្នុង​ការ​ពន្យល់ និង​ការ​បង្ហាញ​អំពី​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូវ និង​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ភាព​ស្វាហាប់​នេះ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ពី​មនុស្ស​ទូទៅ ដែល​ជា​ការ​បង្រៀន​ប្រកប​ដោយ​អំណាច​នៃ​ព្រះ​គម្ពីរ​ដល់​ក្រុម​ជំនុំ​ដែល​សាវ័ក ប៉ុល បាន​ហាម​ប្រាម​ស្ត្រី​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១ធីម៉ូថេ ២:១២។ តើ​អ្វី​ទៅ​ជា​ការ​ស័ក្ដិសម​សម្រាប់​បុរស និង​ស្ត្រី​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ?

យើង​មិន​ចង់​ធ្វើ​ឲ្យ​វា​សាមញ្ញ​ពេក ឬ​ចេញ​បញ្ជី​បទ​បញ្ញត្តិ​សិប្ប​និម្មិត​លើ​អ្វី​ដែល​ស្ត្រី និង​បុរស​អាច​និយាយ​ និង​ធ្វើ​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ របៀប​បែប​នេះ​ទាមទារ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កម្លាំង​ផ្ទាល់​ខ្លួន ដែល​គោរព​ដល់​ការ​ដឹក​នាំ​របស់​លោក អ័គីឡា ដោយ​មិន​លុប​បំបាត់​ប្រាជ្ញា និង​ការ​យល់​ដឹង​របស់​នាង ព្រីស៊ីឡា ឡើយ។ មិន​មាន​អ្វី​នៅ​ក្នុង​អត្ថបទ​គម្ពីរ​នេះ ដែល​មិន​អាច​ពន្យល់​បាន​ដោយ​ការ​យល់​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ទេ។ យើង​មិន​អះអាង​ថា យើង​អាច​ដឹង​អំពី​ចិត្ត​គំនិត និង​របៀប​ដែល​នាង ព្រីស៊ីល លោក អ័គីឡា និង​លោក អប៉ូឡូស មាន​ទំនាក់​ទំនង​ជាក់​ស្ដែង​ចំពោះ​គ្នា​នោះ​ទេ។ យើង​គ្រាន់​តែ​អះអាង​ថា ការ​កសាង​ទំនាក់​ទំនង ភាព​ជា​ស្ត្រី​និយម​មិន​មាន​ការ​ធានា​លើស​ពី​ទំនាក់​ទំនង​របស់​យើង​នោះ​ទេ។ សិទ្ធិ​របស់​នាង ព្រីស៊ីល ក្នុង​ការ​កាន់​អំណាច​លើ​កិច្ចការ​បង្រៀន ដែល​មិន​អាច​បង្កើត​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​យើង​បាន​ដឹង​តិច​តួច​នោះ។

វា​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន ដើម្បី​ណែ​នាំ​ថា​សេចក្ដី​បង្គាប់​ចំពោះ​ឈ្មោះ​របស់​ពួក​គេ​បង្ហាញ​ពី​ការ​ដឹក​នាំ​របស់​នាង ព្រីស៊ីល ។ សាវ័ក លូកា ប្រហែល​ជា​ចង់​លើក​កិត្តិយស​ជាង​មុន​ដល់​ស្ត្រី​ដោយ​ដាក់​ឈ្មោះ​នាង​ជា​មុន (១ពេត្រុស ៣:៧) ឬ​ប្រហែល​ជា​មាន​ហេតុ​ផល​ផ្សេង​ទៀត​ដែល​យើង​មិន​ដឹង។ ដោយ​និយាយ​ថា៖ នាង ព្រីស៊ីឡា បង្ហាញ​ពី​ការ​បង្រៀន​ប្រកប​ដោយ​អំណាច​របស់​ស្ត្រី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី គឺ​ជា​ប្រភេទ​នៃ​ការ​សន្និដ្ឋាន​មិន​ច្បាស់​លាស់ និង​គ្មាន​ការ​ធានា ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​ពួក​និកាយ​ដំណឹង​ល្អ​ស្ត្រី​និយម​ដែល​គាំទ្រ​ថា បុរស និង​ស្ត្រី​មាន​ភាព​ស្មើ​គ្នា ហើយ​បន្ទាប់​មក​ហៅ​ថា ការ​រុញ​ច្រាន​ព្រះ​គម្ពីរ​ដ៏​សំខាន់​ប្រឆាំង​នឹង​ភាព​ខុស​គ្នា​នៃ​តួ​នាទី​ផ្អែក​លើ​ភេទ។ ប៉ុន្តែ ការ​សន្និដ្ឋាន​មិន​ត្រឹម​ត្រូវ​ជា​ច្រើន​មិន​ធ្វើ​ឲ្យ​មាន​ការ​រុញ​ច្រាន​ដ៏​សំខាន់​នោះ​ឡើយ។

និពន្ធដោយ៖John Piper
បកប្រែដោយ៖ កញ្ញា គឹម បូព្រឹក
កែសម្រួលដោយ៖ លោក ខែម បូឡុង, លោក ទេព រ៉ូ, លោក ឯក សត្យា, លោក ហុង សម្ភស, លោក សឹម រក្សា, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ង៉ែត វិទូ, លោក ឡង់ គីមឡុង និងលោក ឈាង បូរ៉ា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពីសៀវភៅ«៥០សំណួរដ៏សំខាន់ៗ»ស្ដីអំពីភាពជាបុរស និងភាពជាស្ត្រីយោងតាមព្រះគម្ពីរ desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បែប​បទ​នៃ​ការ​ចែ​ចង់​គ្នា ​ដោយ​មាន​ការ​ពឹង​អាង​លើ