ពេលដែលរាល់គ្រប់អ្វីៗបានសម្រេចហើយ ព្រះគម្ពីរមិនដែលថ្កោលទោសការបូជាសពឡើយ ហើយបើទាក់ទងនឹងការដែលព្រះជាម្ចាស់ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញវានឹងមិនមានអ្វីខុសគ្នាទេបើថាបុគ្គលនោះត្រូវបានគេបូជា ឬក៏ទទួលការបញ្ចុះសព។
មពិតទៅ ការបូជាសពគឺជាការអភិវឌ្ឍន៍ថ្មីៗនេះទេក្នុងសង្គមគ្រីស្ទបរិស័ទ។ ទោះបើសាសន៍ក្រិក និងសាសន៍រ៉ូមបានបូជាសពក៏ដោយ ក៏ក្រុមជំនុំដំបូងទទូចចង់ឲ្យកប់សពទេ ហើយពេលមកដល់សតវត្សទី៥ ការបូជាសពក៏ត្រូវបានបោះបង់ចោលទាំងស្រុងក្នុងចក្រភពរ៉ូមដោយសារការជះឥទ្ធិពលពីគ្រីស្ទបរិស័ទ។
គ្រីស្ទបរិស័ទបានកប់សព ព្រោះពួកគាត់ជឿលើការរស់ឡើងវិញនៃរូបរាងកាយ ដែលធ្វើបែបនោះគឺជាការត្រាប់តាមគំរូនៃការបញ្ចុះសព និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ។ ជំនឿនេះគឺផ្ទុយពីជំនឿនៃពួកអ្នកថ្វាយបង្គំព្រះក្លែងក្លាយនៅសម័យនោះដែលថា ឥឡូវនេះរូបកាយគ្មានប្រយោជន៍ស្អីទៀតទេ ដូច្នេះចូរបំផ្លាញវាចោលតែម្ដងទៅ។ ក្នុងព្រះគម្ពីរ ការដុតជាមួយនឹងភ្លើងមានការទាក់ទងគ្នាទៅនឹងអ្វីដែលពួកថ្វាយបង្គំព្រះក្លែងក្លាយធ្វើ (ស្ដេចនៃនគរអេដំមក្នុងកណ្ឌគម្ពីរ អេម៉ុស ២:១; ការបូជាកូនទៅព្រះម៉ូឡុកក្នុងកណ្ឌគម្ពីរ ២ពង្សាវតារក្សត្រ ២៣:១០) និងទៅនឹងការដែលព្រះជាម្ចាស់ថ្កោលទោសឥឡូវៗនេះ (អេកានក្នុងកណ្ឌគម្ពីរ យ៉ូស្វេ ៧:២៥) និងនៅអស់កល្បជានិច្ច (ម៉ាកុស ៩:៤៤, ៤៨)។
ដោយយោងលើមូលហេតុទាំងនេះ ហើយដោយសារព្រះគម្ពីរបានរាប់រូបកាយអ្នកជឿថា ជាព្រះវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ហេតុដូច្នេះហើយបានជាគ្រីស្ទបរិស័ទជាច្រើននាក់ពេញចិត្តនឹងការកប់សព។ ទោះជាយ៉ាងណាក្ដី ក៏យើងត្រូវតែគោរព និងផ្ដល់កិត្តិយសចំពោះរូបកាយដែលបានស្លាប់បាត់ទៅផងដែរ។
ប្រសិនបើមានគ្រីស្ទបរិស័ទរួមជំនឿណាម្នាក់បានសម្រេចចិត្តថា ការបូជាសពគឺមិនមែនជាការធ្វើខុសសម្រាប់ខ្លួនគាត់ផ្ទាល់ ឬក៏សម្រាប់បុគ្គលដែលគាត់ស្រឡាញ់ ដោយសារវាទាក់ទងនឹងការប្រើប្រាស់ដីធ្លី ឬក៏តម្លៃ នោះមិនមែនមានន័យថាគាត់កំពុងតែប្រព្រឹត្តអំពើបាបនោះទេ។ ពេលដែលរាល់គ្រប់អ្វីៗបានសម្រេចហើយ ព្រះគម្ពីរមិនដែលថ្កោលទោសការបូជាសពឡើយ ហើយបើទាក់ទងនឹងការដែលព្រះជាម្ចាស់ប្រោសអ្នកស្លាប់ឲ្យរស់ឡើងវិញវានឹងមិនមានអ្វីខុសគ្នាទេបើថាបុគ្គលនោះត្រូវបានគេបូជា ឬក៏ទទួលការបញ្ចុះសព។ ក្នុងប្រវត្តិសាស្ត្រក្រុមជំនុំ មានអ្នកស្លាប់ដោយសារជំនឿជាច្រើននាក់ ដោយគេនាំទៅដុត ប៉ុន្តែពួកគាត់នឹងមិនមានឧបសគ្គអ្វីទេនៅថ្ងៃរស់ឡើងវិញ។
កាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតនូវរាល់គ្រប់អ្វីៗចេញពីភាពសូន្យឈឹង ដូច្នេះចំពោះព្រះជាម្ចាស់ដែលមានពេញទៅដោយព្រះចេស្ដា នោះវាគ្មានបញ្ហាអ្វីទេក្នុងការប្រោសរូបកាយពីផេះវិញ។ ចំណុចដ៏សំខាន់បំផុតគឺត្រង់ថា យើងគឺជាអ្នកជឿ ហើយយើងប្រកាសអំពីរូបកាយដែលនឹងរស់ឡើងវិញ និងអំពីជីវិតដែលនឹងមានលើផែនដីថ្មី។

វាគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ យើងបានទទួលសំណួរជាច្រើនពីបេសកជននៅតាមតំបន់នានា…

ព្រះយេស៊ូវ ពួកសាវ័ក និងពួកសិស្សរបស់ទ្រង់ ពួកគេទាំងអស់បានសួរបណ្តាជននូវសំណួរជាក់លាក់។ ឥឡូវនេះ ប្រហែលជាពួកយើងគួរពិចារណាប្រើសំណួរដូចគ្នាទាំងនេះ សម្រាប់ក្រុមតូចរបស់យើងទាំងអស់។

ស្ត្រីណាដែលទទួលយកតួនាទីដែលព្រះជាម្ចាស់បានតែងតាំងក្នុងខណៈដែលពួកនាងកំពុងបន្ត «សេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ» ក្នុងគុណធម៌គ្រីស្ទបរិស័ទ នោះនាងនឹងរកឃើញថា ខ្លួននឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយ។

Why was Jesus baptized?

សាវ័ក ប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀតបានប្រើប្រាស់ពាក្យថា «អ្នកត្រួតត្រា» ជំនួសគ្នាទៅវិញទៅមកជាមួយនឹងពាក្យ «ពួកចាស់ទុំ»។ ឧទាហរណ៍៖ សូមពិចារណានៅក្នុងកណ្ឌគម្ពីរ ទីតុស ១:៥-៧។

ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្ដីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូន

កណ្ឌគម្ពីរ ២ថែស្សាឡូនីច ១:៨ បានលើកឡើងអំពី «ការសងសឹក» របស់ព្រះជាម្ចាស់។ ពាក្យជាភាសាក្រិក «អេកឌីខេស៊ីស» (ekdikēsis) បង្ហាញអំពីសេចក្ដីយុត្តិធម៌ ឬការផ្ដន្ទាទោស ដោយសំដៅទៅលើសេចក្ដីយុត្តិធម៌នៃការប្រោសលោះរបស់ព្រះជាម្ចាស់ ជំនួសឲ្យអ្នករើសតាំងរបស់ទ្រង់ (លូកា ១៨:៧-៨) ឬសំដៅទៅលើការផ្ដន្ទាទោសដ៏សុចរិតរបស់ទ្រង់ទៅលើអ្នកដែលទាស់ប្រឆាំងនឹងទ្រង់ (លូកា ២១:២២; រ៉ូម ១២:១៩)។
មានមតិយោបល់ដែលបានអនុម័ត 2
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។
អាមែន! ហាលេលូយ៉ា យើងជាគ្រីស្ទានយើងមានសង្ឃឹមថាយើងនឹងរស់ឡើងវិញជាមួយនឹងព្រះយេស៊ូអស់កល្បជានិច្ច។
សូមសរសើរតម្កើងព្រះ