in

ទាញយក​សៀវភៅថ្មី

តើ​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ធ្លាក់​នរក​មែន​ឬ?

មិត្ត​អ្នក​អាន​ជា​ច្រើន​ដែល​កំពុង​អាន​សៀវភៅ​នេះ ភាគ​ច្រើន​ គឺ​សុទ្ធតែ​កំពុង​ជាប់​ក្នុង​ចំណង​នៃ​អំពើ​បាប​នេះ ហើយ​ក៏​ទំនង​ទាំង​មិន​ដឹង​ថា ខ្លួន​កំពុង​ជាប់​ទៀត​ផង! មាន​មនុស្ស​ជា​ច្រើន នៅ​លើ​លោក​នេះ​បាន​គិត​ថា ការ​មើល​រូបភាព ឬក៏ វីដេអូ​អាសអាភាស​វា​មិនមែន​ជា​បញ្ហា​អ្វី​ទេ តែ​វា​គ្រាន់តែ​ជា​រឿង «ធម្មតា» ប៉ុណ្ណោះ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​បណ្ដោយខ្លួន​មើល​រូប​ពុំ​គប្បី​នឹង​ធ្លាក់​ខ្លួន​ជា​ទាសករ​ក្នុង​អំពើ​បាប​ដ៏​ផ្អែម​ល្ហែម​នេះ។ នៅ​ចុង​បញ្ចប់ ការ​មើល​រូបភាព ឬ​ក៏​ វីដេអូ​អាសអាភាស​នឹង​នាំ​ឲ្យ​លោកអ្នក​ស្លាប់​ជា​មិន​ខាន។ ប៉ុន្តែ សេចក្ដី​ពិត​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​អាច​រំដោះ​យើង​ឲ្យ​មាន​សេរីភាព​ចេញ​ពី​ អំពើ​បាប តាមរយៈ​អំណាច​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ! ប្រសិនបើ ​លោកអ្នក​កំពុង​តយុទ្ធ​នឹង​ការញៀន​នឹង​ការ​មើល​រូបភាព ឬ​ក៏​វីដេអូ​អាសអាភាស ក៏​ដូចជា​កំពុង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រយុទ្ធ​ទាស់​នឹង​អំពើ​បាប​នេះ​ក្នុង​ជីវិត​លោកអ្នក ដូច្នេះ កូន​សៀវភៅ​មួយ​ក្បាល​នេះ ​អាច​នឹង​ជួយ​លោកអ្នក ​ក្នុង​ការ​ដែល​លោកអ្នក​ព្យាយាម​ថ្វាយ​ព្រះ​កិត្តិយស​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​ពេញ​មួយ​ជីវិត​តាមរយៈ​ការ​រស់នៅ​បាន។

«ចូរ​ព្យាយាម​សម្លាប់​អំពើ​បាប បើ​មិន​ដូច្នោះ​
វា​នឹង​ព្យាយាម​សម្លាប់​លោកអ្នក។»
(លោកគ្រូ ចន អូវិន)

ទាញយក “ឈ្នួល​នៃ​ការ​មើល​រូបអាសអាភាស” – មាន​គេ​ទាញ​យក 698 ដង – 941 KB

 

 

 

 

តើ​ស្នេហា​ជា​អ្វី?

អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ?
កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ក៏​ដូច​ជា​ការ​បកស្រាយ​ថា តើ​អ្នក​ជឿ​គួរ​រៀបការ​ជាមួយ​នឹង​អ្នក​មិន​ជឿ។ លើស​ពី​នេះ​ទៅ​ទៀត សៀវភៅ​នេះ​ក៏​មាន​លើក​ឡើង​ពី​មេរៀន​មួយ​ចំនួន​ពេល​យើង​ប្រឈមមុខ​នឹង​ការ​បរាជ័យ​រឿង​ស្នេហា ក៏​ដូចជា​អត្ថប្រយោជន៍​នៃ​ការ​នៅ​លីវ និង​យោបល់​ពី​ការ​តាម​ស្រឡាញ់​គ្នា។

«ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ផ្គូផ្គង​ប្ដី និង​ប្រពន្ធ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​ដែល​នាំ​ពួក​គេ​ឲ្យ​ជួប​គ្នា​ផងដែរ»។
(លោកគ្រូ ធីមូធី ទ្រូឌេវ)

ទាញយក “ម្ចាស់​ស្នេហ៍” – មាន​គេ​ទាញ​យក 654 ដង – 2 MB

image_pdfទាញ​យក​ជា PDF

តើអ្នកចូលចិត្តអត្ថបទនេះទេ?

1 point
Upvote Downvote

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

បន្ថែម​មតិយោបល់​​

មតិយោបល់​​

បញ្ញត្តិ​ច្បាប់​

មាន​សំឡេង