Day 28 The Happy Professor
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ចំណុចចាប់ផ្តើមនៃសៀវភៅស្តីពី «គោលលទ្ធិគ្រីស្ទានហៃដែលបឺក» (Heidelberg Catechism ឆ្នាំ១៥៦៣ នៃគ.ស.) បានផ្តល់នូវការប្រកាសអំពីជំនឿដ៏ច្បាស់លាស់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនៃគ្រីស្ទបរិស័ទទាំងមូល៖
សំណួរ៖ តើអ្វីជាសេចក្តីកម្សាន្តចិត្តតែមួយរបស់អ្នក ទាំងពេលនៅរស់ និងពេលស្លាប់?
ចម្លើយ៖ ខ្ញុំមិនមែនជាម្ចាស់ខ្លួនខ្ញុំទេ ប៉ុន្តែទាំងរូបកាយ និងព្រលឹងទាំងពេលនៅរស់ និងពេលស្លាប់ជាកម្មសិទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះដ៏ស្មោះត្រង់របស់ខ្ញុំ។
ក្រុមអ្នកនិពន្ធមួយក្រុមបានសរសេរ «គោលលទ្ធិគ្រីស្ទានហៃដែលបឺក»។ លោក ហ្វ្រេដេរិក ទី៣ (Frederick III) ដែលជាអ្នកបោះឆ្នោតជាន់ខ្ពស់ ជនជាតិអាល្លឺម៉ង់ និងជាគ្រីស្ទបរិស័ទប្រូតេស្តង់ដ៏ម៉ឺងម៉ាត់ម្នាក់ (ក្នុងអំឡុងឆ្នាំដំបូងនៃចលនាការកំណែទម្រង់ក្នុងប្រទេសអាល្លឺម៉ង់) បានតែងតាំងពួកគេ។ លោក ហ្សាការីយូស អ៊ើស៊ីណុស (Zacharius Ursinus) គឺជាអ្នកនិពន្ធចម្បងនៃគោលលទ្ធិគ្រីស្ទាន តាមរបៀបសំណួរ-ចម្លើយនេះ គាត់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យហៃដែលបឺក (University of Heidelberg)។
លោក អ៊ើស៊ីណុស បានសិក្សាជាមួយលោក ភីលីព មេឡង់តុន (Philip Melanchthon)។ លោក មេឡង់តុន គឺជាអ្នកដើរតាមដ៏សំខាន់ម្នាក់របស់លោក ម៉ធិន លូសើរ ដែលជាអ្នកកំណែទម្រង់ជនជាតិអាល្លឺម៉ង់ដ៏សំខាន់ម្នាក់។ លោក លូសើរ បានទទួលមរណភាពនៅឆ្នាំ១៥៤៦ នៃគ.ស.។ នៅក្នុងទសវត្សរ៍ឆ្នាំ១៥៥០ នៃគ.ស. នៅពេលដែលលោក អ៊ើស៊ីណុស នៅជាយុវជននៅឡើយ គាត់បានធ្វើដំណើរទៅកាន់ទីក្រុងជាច្រើននៅតំបន់អឺរ៉ុបដែលកំពុងមានចលនាការកំណែទម្រង់។ គាត់បានជួបលោក ចន ខិលវិន មកពីទីក្រុងហ្សឺណែវ និងមេដឹកនាំកំណែទម្រង់សំខាន់ៗផ្សេងទៀត។
ក្នុងអំឡុងពេលនោះ អ្នកកំណែទម្រង់ជនជាតិអាល្លឺម៉ង់មានការបែកបាក់គ្នាលើសំណួរបែបទេវសាស្ត្រ ដូចជាលក្ខណៈពិតប្រាកដនៃពិធីលៀងព្រះអម្ចាស់។ នៅពេលដែលមានគេស្នើសុំឲ្យលោក អ៊ើស៊ីណុស ដែលជាមនុស្សសុភាពរាបសាម្នាក់ ឲ្យធ្វើជាសាស្ត្រាចារ្យនៅទីក្រុងហៃដែលបឺក (Heidelberg) នៅឆ្នាំ១៥៦១ នៃគ.ស. គាត់បានមានប្រសាសន៍ថា «ឱ! ខ្ញុំប្រាថ្នាចង់រស់នៅដោយស្ងាត់កំបាំងនៅឯជ្រុងមួយ!»។ ប៉ុន្តែ ព្រះជាម្ចាស់កំពុងត្រាស់ហៅលោក អ៊ើស៊ីណុស ឲ្យទៅកាន់ទីក្រុងហៃដែលបឺក ដើម្បីជួយការពារចលនាកំណែទម្រង់។
សៀវភៅ «គោលលទ្ធិគ្រីស្ទានហៃដែលបឺក» បានចេញផ្សាយដោយគ្មានការដាក់ឈ្មោះអ្នកនិពន្ធឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក៏មនុស្សភាគច្រើននៅសព្វថ្ងៃនេះយល់ថា លោក អ៊ើស៊ីណុស បានដើរតួជាផ្នែកមួយដ៏សំខាន់ក្នុងការសរសេរសៀវភៅនោះ។ សៀវភៅស្តីពីគោលជំនឿសំខាន់ៗតាមរបៀបសំណួរ-ចម្លើយនេះផ្ដោតសំខាន់លើគោលលទ្ធិនានារបស់អ្នកខិលវិននិយម។ ចំណុចនេះបានធ្វើឲ្យវាក្លាយជាសៀវភៅមួយដែលមានឥទ្ធិពលយ៉ាងទូលំទូលាយបំផុតនៅក្នុងសម័យកំណែទម្រង់។
មិនយូរប៉ុន្មាន មានគេបកប្រែសៀវភៅគោលលទ្ធិគ្រីស្ទានហៃដែលបឺក ជាភាសាផ្សេងៗជាច្រើន រួមទាំងភាសាអង់គ្លេសនៅក្នុងឆ្នាំ១៥៧២ នៃគ.ស. ហើយក៏បានក្លាយជាសៀវភៅដែលល្បីល្បាញបំផុតមួយដែរ។
មានតែសេចក្តីថ្លែងការណ៍អំពីសេចក្តីជំនឿនៅវ៉េស្ទមីនស្ទើរ (Westminster Confession of Faith) ដែលគេបានបង្កើតឡើងនៅក្នុងប្រទេសអង់គ្លេសនាថិរវេលានៃសតវត្សរ៍បន្ទាប់ប៉ុណ្ណោះ ដែលបានក្លាយជាសេចក្តីថ្លែងការណ៍ដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលជាភាសាអង់គ្លេស។
សៀវភៅ «គោលលទ្ធិគ្រីស្ទានហៃដែលបឺក» ទទួលបានជោគជ័យ ពីព្រោះវាប្រើប្រាស់ភាសាដែលនាំមនុស្សឲ្យរួបរួមគ្នាលើបញ្ហាចម្រូងចម្រាសនានា ដូចជាបញ្ហាដែលទាក់ទងនឹងពិធីលៀងព្រះអម្ចាស់ជាដើម។ លោក អ៊ើស៊ីណុស មិនចង់បង្កើតឲ្យមានការបែកបាក់គ្នាបន្ថែមទៀតក្នុងចំណោមគ្រីស្ទបរិស័ទប្រូតេស្តង់ឡើយ។
ស្របតាមជំនឿបែបអ្នកខិលវិននិយមរបស់លោក អ៊ើស៊ីណុស សៀវភៅស្តីពីគោលជំនឿសំខាន់ៗតាមរបៀបសំណួរ-ចម្លើយនេះបង្ហាញឲ្យឃើញអំពីទិដ្ឋភាពដ៏ខ្មៅងងឹតនៃស្ថានភាពរបស់មនុស្សជាតិយើង ប្រសិនបើគ្មានព្រះយេស៊ូវ។
នៅក្នុងសំណួរ-ចម្លើយទី៥នៃសៀវភៅគោលលទ្ធិ៖ លោក អ៊ើស៊ីណុស បានមានប្រសាសន៍ (ដោយប្រើសេចក្តីយោងពីព្រះគម្ពីរ) ថា «[យើង] មានទំនោរពីកំណើត» ក្នុងការស្អប់ព្រះជាម្ចាស់ និងអ្នកជិតខាងរបស់យើង។
សំណួរទី៨ បានចោទសួរថា តើយើងទាំងអស់គ្នា «ពុករលួយ រហូតដល់ថ្នាក់គ្មានលទ្ធភាពនឹងប្រព្រឹត្តល្អ...មែនទេ?» លោក អ៊ើស៊ីណុស បានឆ្លើយថា ពិតមែនហើយ យើងពុករលួយដល់កម្រិតនោះ «លើកតែយើងបានកើតជាថ្មីម្តងទៀត ដោយព្រះវិញ្ញាណនៃព្រះ»។
ម្យ៉ាងវិញទៀត ជីវិតដែលព្រះជាម្ចាស់បានសង្គ្រោះ គឺជាជីវិតប្រកបដោយភាពបរិសុទ្ធ សុភមង្គល និងអំណរដែលមិនអាចថ្លែងប្រាប់បាន ដែលនៅស្ថិតស្ថេរជានិច្ច។ សេចក្តីកម្សាន្តចិត្តនៅក្នុងសំណួរទី១កើតចេញពីការដឹងថា អំពើបាបរបស់យើងមានកម្រិតជ្រៅណាស់ និងកើតចេញពីការដឹងថាការជួយសង្គ្រោះយ៉ាងខ្លាំងក្លាដែលព្រះយេស៊ូវបានប្រទានឲ្យរួចពី «សេចក្តីវេទនា» និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ ដែលយើងសមនឹងទទួលបានដោយសារអំពើបាបនោះ ព្រមទាំងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះជាម្ចាស់ និងតាមរយៈការដឹងថាទ្រង់បានសង្គ្រោះយើងហើយ។ លោក អ៊ើស៊ីណុស បានពន្យល់ថា «ការកើតជាថ្មី» របស់យើងនៅក្នុងព្រះគ្រីស្ទគឺជា «អំណរយ៉ាងជ្រាលជ្រៅក្នុងព្រះជាម្ចាស់ តាមរយៈព្រះគ្រីស្ទ ព្រមទាំងសេចក្តីស្រឡាញ់ និងការមានសុភមង្គលក្នុងការរស់នៅតាមព្រះហឫទ័យរបស់ព្រះក្នុងការប្រព្រឹត្តអំពើល្អ»។ យោងតាមលោក អ៊ើស៊ីណុស ការមានអំណរនៅក្នុងសេចក្តីសង្គ្រោះរបស់យើង គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅដ៏បរិសុទ្ធ។
ទោះបីជាលោក អ៊ើស៊ីណុស បានព្យាយាមសម្រុះសម្រួលក្រុមគ្រីស្ទបរិស័ទប្រូតេស្តង់ដែលកំពុងទាស់ទែងគ្នាក៏ដោយ ក៏សាកលវិទ្យាល័យហៃដែលបឺកបានបញ្ឈប់លោក អ៊ើស៊ីណុស និងគ្រូដែលជាអ្នកខិលវិននិយមមួយចំនួនចេញពីការងារនៅទសវត្សរ៍នៅឆ្នាំ១៥៧០ នៃគ.ស.។
លោក អ៊ើស៊ីណុស ទទួលបានការងារនៅសាលាកំណែទម្រង់មួយនៅជិតទីក្រុងហៃដែលបឺក។ លោកបានទទួលមរណភាពក្នុងឆ្នាំ១៥៨៣ នៃគ.ស. ក្នុងអាយុ៤៨ឆ្នាំ។
តាមរយៈសៀវភៅគោលលទ្ធិគ្រីស្ទានហៃដែលបឺក និងមេរៀនជាច្រើនទៀតដែលលោកបានបោះពុម្ពផ្សាយ ដើម្បីគាំទ្រដល់ ទេវសាស្ត្រនៃជំនឿគោលលទ្ធិគ្រីស្ទាន គឺលោក អ៊ើស៊ីណុស បានបន្សល់ទុកនូវបណ្ដុំនៃសេចក្តីបង្រៀនតាមព្រះគម្ពីរយ៉ាងច្រើនសម្រាប់អ្នកជឿនៅជំនាន់ក្រោយៗ។ សេចក្តីបង្រៀនរបស់លោក អ៊ើស៊ីណុស នៅតែបន្តនាំមកនូវអំណរយ៉ាងខ្លាំងរហូតដល់សព្វថ្ងៃ។ នេះគឺដោយសារតែកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានធ្វើតាមរយៈលោក និងអ្នកកំណែទម្រង់ទាំងអស់។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។