Day 8 The Phoenix of Florence
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ចាប់តាំងពីកុមារភាពមកលោក ភីធើរ ម័រធើ វើមីគ្លី (Peter Martyr Vermigli) ចង់បង្រៀនព្រះបន្ទូលរបស់ព្រះ។ នៅអាយុដប់ប្រាំឆ្នាំ លោកបានចូលរួមក្នុងក្រុមអហ្គស្ទីននិយម (Augustinian order) ក្នុងទីក្រុង ហ្វីសូលេ (Fiesole) នៃប្រទេសអ៊ីតាលី ដែលនៅជិតស្រុកកំណើតរបស់លោកគឺក្រុង ហ្លូរ៉ង់ (Florence)។ បន្ទាប់ពីបានសិក្សាផ្នែកទេវវិទ្យាអស់រយៈពេលប្រាំបីឆ្នាំមកលោក វើមីគ្លី បានក្លាយជាសង្ឃម្នាក់ ហើយបានទទួលសញ្ញាបត្របណ្ឌិតផ្នែកទេវវិទ្យា។
ក្នុងឆ្នាំបន្ទាប់ពីការដែលលោក វើមីគ្លី បានទទួលការចាត់ប្រេងតាំងជាអ្នកបម្រើ គាត់ក៏មានឱកាសថ្មីៗក្នុងការបម្រើ។ គេបានជ្រើសរើសឲ្យលោកបំពេញតួនាទីជាអ្នកអធិប្បាយជាសាធារណៈ ដែលជាតំណែងដ៏មានកិត្តិយសមួយនៅសម័យនោះ។ នៅពេលដែលកេរ្តិ៍ឈ្មោះរបស់លោកបានចាប់ផ្តើមល្បីល្បាញពាសពេញទីក្រុងធំៗនៃប្រទេសអ៊ីតាលី នោះគេក៏បានដំឡើងតំណែងលោក វើមីគ្លី ទៅជាលោកឪពុកម្នាក់ដែលធ្វើឲ្យលោកក្លាយជាអ្នកគ្រប់គ្រងនៅក្រុមជំនុំដែលលោកកំពុងបម្រើនៅក្រុង ស្ប៉ូឡេតូ (Spoleto)។ បន្ទាប់មក លោកក៏បានរើទីលំនៅទៅកាន់ក្រុមជំនុំដ៏ធំមួយឈ្មោះ សាន់ ភីតត្រូ អាដ អារ៉ាម (San Pietro ad Aram) ក្នុងក្រុង ណាបផស៍ (Naples)។ ជីវិតរបស់លោកបានផ្លាស់ប្តូរជារៀងរហូតនៅទីនេះហើយដែរ។
ក្នុងអំឡុងពេលដែលលោក វើមីគ្លី បានស្នាក់នៅឯ សាន់ ភីតត្រូ (ឆ្នាំ១៥៣៧-១៥៤០ នៃគ.ស.) លោក ជូសាយ៉ា ស៊ីមល័រ (Josiah Simler) ដែលជាគូកន និងជាអ្នកសរសេរជីវប្រវត្តិរបស់លោកផ្ទាល់បានលើកឡើងថា «ពន្លឺដ៏អស្ចារ្យនៃសេចក្តីពិតរបស់ព្រះជាម្ចាស់» បានចាប់ផ្តើមចាំងបំភ្លឺមកលើលោក វើមីគ្លី។ យោងតាមលោក វើមីគ្លី សេចក្តីពិតនេះគឺជា «សេចក្តីសុចរិតរបស់ព្រះគ្រីស្ទដែលព្រះជាម្ចាស់បានប្រទានមកយើង គឺទ្រង់បានបំពេញនូវអ្វីដែលខ្វះខាតទាំងស្រុងនៅក្នុងសេចក្តីសុចរិតដ៏តិចតួច និងមិនពេញលេញរបស់យើង» (ដកស្រង់ចេញពី The Peter Martyr Reader, ទំព័រ១៤៧)។ ការយល់ដឹងអំពីដំណឹងល្អនេះបានផ្លាស់ប្តូរជីវិត និងព័ន្ធកិច្ចរបស់លោក។
ដោយមាននិមិត្តថ្មីអំពីព្រះគ្រីស្ទ និងដំណឹងល្អ លោក វើមីគ្លី ក៏បានធ្វើដំណើរទៅទិសខាងជើងក្នុងខែឧសភា ឆ្នាំ១៥៤១ នៃគ.ស.។ លោកបានក្លាយជាអ្នកដឹកនាំនៅកន្លែងថ្វាយបង្គំដ៏សំខាន់មួយគឺ សាន់ ហ្វ្រេឌីអាណូ (San Frediano) នៅក្នុងសាធារណរដ្ឋលូកា (Republic of Lucca)។ ក្នុងអំឡុងពេលដែលលោកស្នាក់នៅទីនោះ លោកបានចាប់ផ្តើមធ្វើកំណែទម្រង់ជាបន្តបន្ទាប់លើវិស័យអប់រំ និងក្រុមជំនុំ។ គេបានប្រៀបធៀបកំណែទម្រង់ទាំងនេះទៅនឹងព័ន្ធកិច្ចរបស់លោក ខិលវិន នៅទីក្រុងហ្សឺណែវ (Geneva)។
ប៉ុន្តែ បន្ទាប់ពីលោកមានភាពស្រស់បំព្រងផ្នែកជំនឿបានត្រឹមតែដប់ប្រាំខែប៉ុណ្ណោះ នោះសម្តេចប៉ាប ប៉ុល ទី៣ (Pope Paul III) បានបញ្ចប់វាដោយនាំយកមកវិញនូវតុលាការស៊ើបអង្កេតរ៉ូម៉ាំង (Roman Inquisition)។ ដោយយល់ឃើញថាមានការប្រុងប្រយ័ត្នជាជម្រើសដ៏ឈ្លាសវៃ នោះលោក វើមីគ្លី ក៏បានលះបង់ចោលនូវសច្ចាប្រណិធានរបស់លោក ហើយបានសម្រេចចិត្តយ៉ាងលំបាកក្នុងការចាកចេញពីស្រុកកំណើតរបស់ខ្លួន។
លោក ម៉ាទីន ប៊ូសឺ បានចាត់ចែងឲ្យលោក វើមីគ្លី ទទួលបានតំណែងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ សាន់ ថូម៉ាស (College of Saint Thomas) ក្នុងទីក្រុងស្ត្រាសប៊ឺក។ សាលាបានរំពឹងឲ្យលោក វើមីគ្លី ដែលជានិរទេសជនសញ្ជាតិអ៊ីតាលី បង្រៀនអំពីព្រះគម្ពីរ ដែលនោះគឺជាអ្វីដែលលោកបានធ្វើដោយប្រើប្រាស់ព្រះគម្ពីរសញ្ញាចាស់ក្នុងការបង្រៀន។
កាលដែលលោកកំពុងស្នាក់នៅក្នុងទីក្រុងស្ត្រាសប៊ឺក លោក វើមីគ្លី បានរៀបការជាមួយស្ត្រីម្នាក់ដែលធ្លាប់ជាដូនជីគ្រីស្ទបរិស័ទ មកពីទីក្រុងម៉េតស៍ (Metz)។ នាងមានឈ្មោះថា កាតេរីន ដាម៉ាទីន (Catherine Dammartin)។ នាងគឺជា «អ្នកស្រឡាញ់សាសនាពិត» ហើយគេបានកោតសរសើរជាពិសេសចំពោះ សេចក្តីស្រឡាញ់ និងសប្បុរសធម៌របស់នាង។ ពួកគាត់បានរៀបការជាមួយគ្នាអស់រយៈពេលប្រាំបីឆ្នាំ។ នាងបានស្លាប់នៅក្នុងខែកុម្ភៈ ឆ្នាំ១៥៥៣ នៃគ.ស.។ លោក ភីធើរ បានរៀបការជាមួយស្ត្រីម្នាក់ទៀតឈ្មោះ ខេតធី (Katie) នៅក្នុងខែឧសភា ឆ្នាំ១៥៥៩ នៃគ.ស.។
បន្ទាប់ពីលោកបានបង្រៀនដោយជោគជ័យអស់រយៈពេលប្រាំឆ្នាំនៅក្នុងទីក្រុងស្ត្រាសប៊ឺក លោក វើមីគ្លី ក៏ទទួលបានការអញ្ជើញមួយក្នុងឆ្នាំ១៥៤៧ នៃគ.ស. ពីលោក ថូម៉ាស ក្រានម័រ (Thomas Cranmer) ជាប្រធានក្រុមអភិបាលនៃទីក្រុងខេនធរប៊ឺរី (Canterbury)។ ការអញ្ជើញនោះគឺ ដើម្បីឲ្យគាត់ជួយពង្រឹងក្រុមជំនុំនៃប្រទេសអង់គ្លេសដែលទើបតែទទួលបានឯករាជ្យថ្មីៗ ជាមួយនឹងទេវវិទ្យាកំណែទម្រង់។ លោកនឹងបំពេញកិច្ចការនេះក្នុងនាមជាសាស្ត្រាចារ្យផ្នែកទេវវិទ្យាដែលប្រទានដោយស្តេច (Regius Chair of Divinity) នៅទីក្រុងអុកស្វឺត។ ក្នុងអំឡុងពេលនេះ លោកសម្រេចបានសមិទ្ធផលជាច្រើន។ លោកបានបង្រៀនអំពីកណ្ឌគម្ពីររ៉ូម សរសេរសារណាទេវវិទ្យាផ្សេងៗ គាំទ្រជំនឿប្រូតេស្តង់នៅក្នុងវិវាទដ៏ល្បីល្បាញអំពីពិធីលៀងព្រះអម្ចាស់ ក្នុងឆ្នាំ១៥៤៩ នៃគ.ស. (Eucharistic Disputation of 1549) និងជួយលោក ក្រានម័រ ក្នុងការបង្កើតពិធីថ្វាយបង្គំបែបអង់គ្លីខនថ្មី (Anglican) សម្រាប់ប្រើប្រាស់ក្នុងការថ្វាយបង្គំជាសាធារណៈរបស់ពួកគេ។
នៅពេលដែលមហាក្សត្រី ម៉ារី ជាអ្នកកាន់សាសនាកាតូលិកឡើងសោយរាជ្យក្នុងឆ្នាំ១៥៥៣ នៃគ.ស. លោក វើមីគ្លី បានបង្ខំចិត្តខ្លួនឲ្យចាកចេញពីប្រទេសអង់គ្លេស។ លោកបានត្រឡប់ទៅទីក្រុងស្ត្រាសប៊ឺកវិញ ហើយទទួលបានការងារចាស់នៅសាលាជាន់ខ្ពស់ (Senior School) ម្តងទៀត។ នៅទីនោះ លោកបានបង្រៀន សរសេរអំពីប្រធានបទខាងសាសនា និងបានជួបជុំជាមួយមនុស្សផ្សេងទៀតដែលបានចាកចេញពីប្រទេសអង់គ្លេសដោយសារក្រុមជំនុំ ដើម្បីសិក្សា និងអធិស្ឋាននៅផ្ទះរបស់លោក។ ក្រោយមកទៀត លោកទទួលបានការងារជាគ្រូបង្រៀននៅវិទ្យាស្ថានហ្សូរីច (Academy of Zurich)។
ទោះបីជាលោកមានឱកាសជាច្រើនក្នុងការបង្រៀននៅក្នុងទ្វីបអឺរ៉ុប និងទទួលការអញ្ជើញជាច្រើនលើកពីលោក ខិលវិន ឲ្យទៅបង្រៀននៅទីក្រុងហ្សឺណែវ និងដឹកនាំក្រុមជំនុំអ៊ីតាលីនៅទីនោះក៏ដោយក៏លោក វើមីគ្លី នៅតែបន្តស្នាក់នៅទីក្រុងហ្សូរីចដដែល។ មានការលើកលែងតែមួយគត់ គឺនៅពេលដែលលោកបានទៅចូលរួមកិច្ចសន្ទនាបែបសាសនានៅទីក្រុងភ័រស្យី (Colloquy of Poissy) ជាមួយលោក ថេអូឌ័រ ប៊ីហ្សា (Theodore Beza) ក្នុងឆ្នាំ១៥៦១ នៃគ.ស.។ នៅទីនោះ លោកបានជជែកវែកញែកជាមួយមេដឹកនាំកាតូលិកនៅចំពោះមុខរាជវង្សបារាំង ហើយបានសន្ទនាជាមួយមហាក្សត្រី ខេតធឺរីន ដឺ មេឌីស៊ី (Catherine de’ Medici) ជាភាសាអ៊ីតាលី ដែលជាភាសាកំណើតរបស់ពួកគាត់ទាំងពីរ។
លោក វើមីគ្លី បានទទួលមរណភាពនៅទីក្រុងហ្សូរីចនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៥៦២ នៃគ.ស.។ ភរិយា និងមិត្តភក្ដិរបស់លោកបាននៅជាមួយលោកនៅពេលនោះ។ លោក វើមីគ្លី គឺជាអ្នកមនុស្សជាតិនិយម មកពីទីក្រុងហ្លូរ៉ង់ និងជាអ្នកប្រាជ្ញខាងនិកាយកំណែទម្រង់ម្នាក់។ លោកជាមនុស្សសំខាន់ម្នាក់ដូចគ្នានឹងលោក ខិលវិន និងលោក ប៊ូលីងហ្គើ (Bullinger) ដែរ។ មនុស្សគ្រប់គ្នាចងចាំអំពីលោកដោយសារការប្ដេជ្ញាចិត្តរបស់លោកចំពោះព្រះគម្ពីរ និងចិត្តឆេះឆួលរបស់លោកក្នុងការធ្វើឲ្យដំណឹងល្អមានភាពថ្មីឡើងវិញ។ លោក ថេអូឌ័រ ប៊ីហ្សា បាននិយាយថាលោក វើមីគ្លី ប្រៀបដូចជា «សត្វហង្សដែលកើតជាថ្មីពីគំនរផេះរបស់លោក សាវ៉ូណារ៉ូឡា» ពីព្រោះលោកបានកើតជាថ្មីចេញពីជីវិតចាស់ដែលកាន់តាមជំនឿកាតូលិក ដូចទៅនឹងសត្វហង្សដែរ។ ក្នុងទីក្រុងឡុងដ៍ មានផ្ទាំងគំនូរមួយរបស់លោក វើមីគ្លី តម្កល់ទុកនៅក្នុងសាលវិចិត្រសិល្បៈរូបភាពជាតិ (National Portrait Gallery)។ ផ្ទាំងគំនូរនេះបង្ហាញអំពីជំនឿដ៏រឹងមាំរបស់លោកលើព្រះគម្ពីរ។ នៅក្នុងផ្ទាំងគំនូរនោះ ខ្សែភ្នែកដ៏មុតស្រួចរបស់លោក វើមីគ្លី បានសម្លឹងទៅហួសពីស៊ុមពណ៌មាស។ លោកកំពុងចង្អុលទៅកាន់សៀវភៅមួយក្បាលនៅក្នុងដៃរបស់លោក នោះគឺ ព្រះគម្ពីរ។
ប្រសិនបើយើងត្រូវផ្តល់នូវសេចក្តីថ្លែងការណ៍ដ៏ស្ថិតស្ថេរមួយដល់លោក វើមីគ្លី វាក៏អាចជាដំបូន្មាននេះមួយដែរថា៖ «ចូរយើងជ្រមុជខ្លួនយើងជានិច្ចនៅក្នុងព្រះបន្ទូលដ៏បរិសុទ្ធ។ ចូរយើងខំអានព្រះបន្ទូលនោះ។ អ្វីៗដែលចាំបាច់សម្រាប់ឲ្យទទួលបានសេចក្តីសង្គ្រោះនឹងមានភាពច្បាស់លាស់ ត្រង់ៗ និងបើកចំហទាំងស្រុងសម្រាប់យើងតាមរយៈអំណោយទាននៃព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ» (ដកស្រង់ចេញពី Life, Letters, and Sermons, ទំព័រ២៨១)។
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។