Day 7 The Fearless Pacifist
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
ប្រសិនបើលោកអ្នកស្គាល់អំពីក្រុមនិកាយម៉ិនណូណែថ៍ (Mennonites) ក្នុងសម័យបច្ចុប្បន្ននេះ នោះលោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើលពេលបានដឹងថា អ្នកចាប់ផ្ដើមក្រុមរបស់ពួកគាត់គឺជាសង្ឃកាតូលិកម្នាក់ ដែលមិនធ្លាប់បានអានព្រះគម្ពីរទាល់តែសោះ។
នៅឆ្នាំ១៥២៤ នៃគ.ស. ពេលលោក ម៉េនណូ ស៊ីម៉ុន មានអាយុ២៨ឆ្នាំ គាត់បានក្លាយជាសង្ឃនៃក្រុមជំនុំកាតូលិក ក្នុងទីក្រុងអ៊ុយត្រិច (Utrecht) ប្រទេសហូឡង់។ ទោះបីជាលោកចេះភាសាក្រិក និងភាសាឡាតាំង ហើយបានសិក្សាអំពីសេចក្តីបង្រៀនរបស់ក្រុមកាតូលិកក៏ដោយក៏លោក ស៊ីម៉ុន មិនដែលបានអានព្រះបន្ទូលដោយផ្ទាល់នោះទេ។ លោកបានសរសេរនៅពេលក្រោយថា៖ «ក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលប៉ះព្រះគម្ពីរឡើយ ពីព្រោះខ្ញុំខ្លាចថា ប្រសិនបើខ្ញុំអានព្រះបន្ទូលទាំងនោះ ព្រះបន្ទូលនឹងនាំខ្ញុំទៅរកផ្លូវខុស»។
នៅឆ្នាំ១៥២៦ នៃគ.ស. លោកបានចាប់ផ្ដើមសាកសួរអំពីសេចក្តីពិតនៃគោលលទ្ធិកាតូលិកស្តីពីការបំផ្លាស់វត្ថុធាតុ (transubstantiation) ដែលជាជំនឿថា ក្នុងអំឡុងពេលប្រារព្ធពិធីលៀងព្រះអម្ចាស់ នោះនំប៉័ង និងស្រាទំពាំងបាយជូរបានក្លាយជាសាច់ និងព្រះលោហិតដ៏ពិតរបស់ព្រះយេស៊ូវមែន។ លោក ស៊ីម៉ុន មានការព្រួយបារម្ភថា ការសង្ស័យរបស់គាត់អាចជាការល្បួងពីអារក្ស ដូច្នេះលោកក៏បានចាប់ផ្ដើមសិក្សាពីព្រះគម្ពីរទាំងបង្ខំចិត្ត។ លោកមិនអាចរកឃើញគោលលទ្ធិនៃការបំផ្លាស់វត្ថុធាតុនៅក្នុងព្រះគម្ពីរឡើយ ប៉ុន្តែលោកបានរកឃើញសារនៃសេចក្តីសង្គ្រោះដោយព្រះគុណតាមរយៈជំនឿលើព្រះគ្រីស្ទវិញ។ លោកបានចាប់ផ្ដើមចែកចាយអំពីអ្វីដែលលោកបានរកឃើញទៅកាន់អ្នកដទៃពីលើវេទិកាអធិប្បាយ។ ការនេះបានធ្វើឲ្យលោកល្បីឈ្មោះក្នុងតំបន់នោះក្នុងនាមជាគ្រូអធិប្បាយដំណឹងល្អម្នាក់។
ការសិក្សារបស់លោក ស៊ីម៉ុន បានធ្វើឲ្យគាត់ជឿលើអំណាចដ៏ខ្ពស់ឧត្តម និងគ្មានអ្វីប្រៀបផ្ទឹមបាននៃព្រះគម្ពីរ។ ការនេះបាននាំឲ្យលោកចាប់ផ្ដើមពិនិត្យមើលឡើងវិញនូវសេចក្តីបង្រៀនរបស់ក្រុមជំនុំកាតូលិក ដោយប្រៀបធៀបសេចក្តីបង្រៀនទាំងនោះទៅនឹងព្រះគម្ពីរ។ លោកក៏បានបដិសេធពិធីជ្រមុជទឹកឲ្យទារកផងដែរ ដោយជឿថាការធ្វើពិធីនោះមិនមានមូលដ្ឋានចេញពីព្រះគម្ពីរទេ។ លោកបានលើកទឹកចិត្តមនុស្សគ្រប់គ្នាឲ្យទទួលពិធីជ្រមុជទឹក បន្ទាប់ពីពួកគេបានប្រកាសអំពីជំនឿរបស់ខ្លួនលើព្រះគ្រីស្ទ។ ទោះបីជាលោកបានទទួលយកជំនឿបែបអ្នកដំណឹងល្អក៏ដោយ ក៏លោកនៅតែបន្តធ្វើជាសង្ឃក្នុងក្រុមជំនុំកាតូលិក ហើយបានព្យាយាមកែលម្អក្រុមជំនុំដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏ចំណាប់អារម្មណ៍របស់លោកចំពោះព្រះគម្ពីរ គឺមានត្រឹមតែជាផ្នែកចំណេះដឹងប៉ុណ្ណោះ។ លោកសប្បាយចិត្តនឹងការទទួលបានកេរ្តិ៍ឈ្មោះ ប៉ុន្តែលោកមិនមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះគ្រីស្ទឡើយ។
ការប្រហារជីវិតក្រុមអានាបាបទីស្ទ (Anabaptists) ចំនួនបីរយនាក់នៅឯ អូដ ក្លូយស្ទ័រ (Old Cloister) ក្បែរទីក្រុងបូលស្វើត (Bolsward) ក្នុងខែមេសា ឆ្នាំ១៥៣៥ នៃគ.ស. បានធ្វើឲ្យលោកមានវិបត្តិក្នុងចិត្ត។
ខ្ញុំបានគិតអំពីជីវិតដ៏សៅហ្មង និងជីវិតដែលមានសេចក្តីប៉ងប្រាថ្នានៃសាច់ឈាមរបស់ខ្ញុំ។ ខ្ញុំក៏បានគិតអំពីជំនឿខុសឆ្គង និងការថ្វាយបង្គំរូបព្រះក្លែងក្លាយ ដែលខ្ញុំនៅតែបន្តអនុវត្តជារៀងរាល់ថ្ងៃដែរ។ ខ្ញុំបានធ្វើការទាំងនេះដោយមើលទៅហាក់ដូចជាមានការកោតខ្លាចដល់ព្រះជាម្ចាស់ ប៉ុន្តែខ្ញុំមិនបានរីករាយក្នុងការធ្វើវាឡើយ។ ដួងចិត្តរបស់ខ្ញុំបានញាប់ញ័រនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ដោយដកដង្ហើមធំៗ និងសម្រក់ទឹកភ្នែក។ ខ្ញុំបានទូលសូមឲ្យព្រះអង្គប្រទានព្រះគុណដល់ខ្ញុំដែលជាមនុស្សមានបាបដ៏សោកសៅម្នាក់នេះ។ ខ្ញុំបានទូលសូមព្រះអង្គឲ្យបង្កើតចិត្តដ៏ស្អាតស្អំនៅក្នុងខ្លួនខ្ញុំ ហើយសូមអត់ទោសដល់របៀបរស់នៅដ៏អាក្រក់ៗ និងជីវិតដ៏ងាយស្រួលដែលខ្វះការប្រុងប្រយ័ត្នរបស់ខ្ញុំ។ ខ្ញុំបានទូលសូមការនេះតាមរយៈអំពើល្អ របស់ព្រះគ្រីស្ទ និងព្រះលោហិតដ៏ក្រហមឆ្អៅរបស់ព្រះគ្រីស្ទ។
ដោយលោកមានអារម្មណ៍តានតឹងជាខ្លាំងចំពោះអំពើបាបនៃការមានអំនួត ការអៀនខ្មាស និងការស្រឡាញ់ភាពស្រណុកសុខស្រួលរបស់ខ្លួន នោះលោក ស៊ីម៉ុន ក៏បានសម្រេចចិត្តបោះបង់ចោលនូវ «កេរ្តិ៍ឈ្មោះ ព្រមទាំងភាពល្បីល្បាញនៅក្នុងលោកីយ៍» របស់លោកចោលយ៉ាងដាច់អហង្ការ។ លោកបានសរសេរថា៖ «នៅក្នុងភាពទន់ខ្សោយរបស់ខ្ញុំ ខ្ញុំបានកោតខ្លាចព្រះជាម្ចាស់ ខ្ញុំបានស្វែងរកអ្នកដែលមានជំនឿ ហើយទោះបីជាពួកគេមានចំនួនតិចតួចក៏ដោយ ក៏ខ្ញុំបានរកឃើញមនុស្សមួយចំនួនដែលមានចិត្តឆេះឆួល និងប្រកាន់ខ្ជាប់តាមសេចក្តីពិតដែរ»។
បន្ទាប់ពីលោក ស៊ីម៉ុន បានទទួលពិធីជ្រមុជទឹក លោកក៏ចាប់ផ្ដើមអធិប្បាយអំពីដំណឹងល្អភ្លាមៗ។ លោកបានពន្យល់ព្រះបន្ទូល ហើយបានធ្វើដំណើរទៅកាន់កន្លែងជាច្រើន។ លោក ស៊ីម៉ុន បានដឹងខ្លួនថា អារក្សបានបង្ខាំងលោកឲ្យនៅឆ្ងាយពីព្រះគម្ពីរ និងមានការកែប្រែចិត្តដ៏ពិតប្រាកដ។ ឥឡូវនេះ លោកបានប្ដេជ្ញាចិត្តថានឹងធ្វើជាសត្រូវរបស់អារក្សសាតាំង។ មិនយូរប៉ុន្មាន ការអធិប្បាយរបស់លោកក៏បានធ្វើឲ្យពួកមន្ត្រីកាតូលិកមានការខឹងសម្បារយ៉ាងខ្លាំង។ លោកអធិរាជ ឆាលស៍ ទី៥ (Emperor Charles V) ក៏ថែមទាំងបានចេញរាជបញ្ជា ជាផ្លូវការប្រឆាំងនឹងលោក ស៊ីម៉ុន ទៀតផង។ លោកអធិរាជបានមានប្រសាសន៍ថានឹងឲ្យរង្វាន់យ៉ាងច្រើនដល់អ្នកណាដែលចាប់លោក ស៊ីម៉ុន ហើយបញ្ជូនទៅដល់អាជ្ញាធរ។
លោក ស៊ីម៉ុន បានជំរុញមិត្តរួមក្រុមអ្នកកំណែទម្រង់អានាបាប់ទីស្ទ (Anabaptist Reformers) ឲ្យបដិសេធចំពោះអំពើហិង្សា ក្នុងការសម្រេចឲ្យមានការកែទម្រង់។ លោកបានគាំទ្រសន្តិភាព និងការផ្តាច់ខ្លួនចេញពីអំណាចលោកីយ៍។ ការអធិប្បាយ និងការកំណែទម្រង់របស់លោកមានភាពជោគជ័យយ៉ាងខ្លាំង រហូតដល់ក្រោយមក គេស្គាល់ក្រុមអានាបាប់ទីស្ទនៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ និងហូឡង់ថាជា និកាយម៉ិនណូណៃថ៍។ នៅក្នុងខួបលើកទីម្ភៃប្រាំឆ្នាំនៃការចាកចេញពីសាសនាកាតូលិក សុខភាពរបស់លោក ស៊ីម៉ុន បានធ្លាក់ចុះដុនដាបយ៉ាងឆាប់រហ័ស ហើយលោកបានទទួលមរណភាពនៅថ្ងៃបន្ទាប់ គឺថ្ងៃទី៣១ ខែមករា ឆ្នាំ១៥៦១ នៃគ.ស. នៅអាយុ៦៦ឆ្នាំ។
ដូចដែលអារក្សបាននាំលោក ម៉េនណូ កាលពីវ័យកុមារឲ្យដើរក្នុងផ្លូវខុសយ៉ាងណា នោះសត្រូវរបស់យើងក៏ចង់នាំយើងឲ្យដើរផ្លូវខុសយ៉ាងនោះដែរ។ វានឹងបង្ខាំងយើងឲ្យនៅឆ្ងាយពីព្រះបន្ទូល ឆ្ងាយពីការកោតខ្លាចព្រះ ឆ្ងាយពីការលន់តួអំពើបាបរបស់យើង និងឆ្ងាយពីការមានជំនឿដែលនាំឲ្យមានការបន្ទាបខ្លួន។ ផ្ទុយទៅវិញ សូមឲ្យយើងទូលសូមទាំង «ដកដង្ហើមធំៗ និងសម្រក់ទឹកភ្នែក» ហើយទទួលយកអំណោយទាននៃព្រះគុណនៅក្នុងព្រះសង្គ្រោះរបស់យើង ដែលស្របតាមសេចក្តីសន្យា គឺព្រះយេស៊ូវគ្រីស្ទ ដោយសេចក្តីរីករាយចុះ។
ទោះបីជាកាលពីមុន ទូលបង្គំបានប្រឆាំងនឹងព្រះបន្ទូលដ៏មានតម្លៃ និងព្រះហឫទ័យបរិសុទ្ធរបស់ព្រះអង្គដោយអស់ពីកម្លាំងកាយចិត្តរបស់ទូលបង្គំក៏ដោយ ក៏សេចក្តីមេត្តាករុណាពីព្រះវរបិតារបស់ព្រះអង្គមិនបានបោះបង់ទូលបង្គំ ដែលជាមនុស្សមានបាបដ៏វេទនាចោលនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គបានទទួលយកទូលបង្គំដោយសេចក្តីស្រឡាញ់ ហើយបានបង្រៀនទូលបង្គំតាមរយៈព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ទូលបង្គំក៏បានជ្រើសរើសបដិសេធលោកីយ៍ តណ្ហានៃសាច់ឈាម និងអារក្សចោល។ ទូលបង្គំក៏បានស្ម័គ្រចិត្តទទួលយកឈើឆ្កាងដ៏ធ្ងន់របស់ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យទូលបង្គំអាចទទួលបាននគរដែលទ្រង់បានមានបន្ទូលសន្យាទុកនោះ។ (ដកស្រង់ពី Simons, Meditation on the Twenty-Fifth Psalm)
-640x360.webp&w=3840&q=75)
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន លោកសង្ឃជនជាតិអាល្លឺម៉ង់ដ៏តូចទាបម្នាក់បានដើរទៅកាន់ទ្វារក្រុមជំនុំក្នុងក្រុង…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។