Day 6 The Protestant Peacemaker
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ ប៉ុន្តែលោកមិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេ។ ចលនាកំណែទម្រង់នេះ គឺជាចលនារបស់វីរជនជាច្រើននាក់ ទាំងអ្នកដែលមានឈ្មោះល្បី និងអ្នកដែលមិនសូវមានគេស្គាល់ ដែលបានរួមចំណែកបង្កើតប្រវត្តិសាស្ត្រមួយនេះ។
«តើព្រះជាម្ចាស់មានលក្ខណសម្បត្តិយ៉ាងដូចម្តេច? តើយើងគួរដើរតាមនរណា?» មានមនុស្សជាច្រើនប្រាកដជាបានចោទសួរនូវសំណួរទាំងនេះ ក្នុងអំឡុងពេលដ៏ច្របូកច្របល់ដែលបច្ចុប្បន្ននេះយើងហៅថា សម័យកំណែទម្រង់។ អ្នកមនុស្សជាតិនិយម (humanists) និងក្រុមអានាបាប់ទីស្ទ (Anabaptists) ជាអ្នកដែលប្រឆាំងនឹងអ្នកកែទម្រង់ គឺសុទ្ធតែបានជជែកដេញដោលគ្នា (ហើយជួនកាលបានទាស់ប្រឆាំងគ្នា) ដើម្បីកំណត់អំពីរបៀបដែលយើងយល់អំពីព្រះ និងសារព្រះបន្ទូលរបស់ទ្រង់។ គ្មានអ្វីដែលអាចមានសារៈសំខាន់ជាងនេះនោះឡើយ។
មនុស្សជាច្រើនដែលបានរួមគ្នាប្រឆាំង (ឬប្រយុទ្ធប្រឆាំងនឹងគ្នា) ក្នុងអំឡុងសម័យកំណែទម្រង់ក្រុមជំនុំប្រូតេស្តង់ នៅតែមានភាពល្បីល្បាញក្នុងសតវត្សរ៍ទី២១ នៃគ.ស.។ ប៉ុន្តែ ព័ន្ធកិច្ចរបស់ព្រះជាម្ចាស់នៅក្នុងសម័យកំណែទម្រង់មានការចូលរួមពីមនុស្សរាប់រយ ឬរាប់ពាន់នាក់ ដែលមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះមិនបានស្គាល់។ ក្នុងចំណោមមនុស្សទាំងនេះ គឺមានលោក វ៉ូហ្វហ្គាំង កាពីតូ (Wolfgang Capito ឆ្នាំ១៤៧៨-១៥៤១ នៃគ.ស.)។ លោកគឺជាអ្នកកែទម្រង់ម្នាក់ដែលចង់ស្គាល់ព្រះជាម្ចាស់ឲ្យបានកាន់តែខ្លាំង ហើយលោកក៏បានប្រកាសអំពីដំណឹងល្អ ព្រមទាំងលើកកម្ពស់សន្តិភាពផងដែរ។ ដោយសារមូលហេតុនេះ លោកតែងតែមានបញ្ហាជាមួយមិត្តភក្ដិរបស់លោក ដែលជាអ្នកកែទម្រង់ដូចគ្នា។
លោក វ៉ូហ្វហ្គាំង កាពីតូ បានកើតក្នុងប្រទេសបារាំងនៅឆ្នាំ១៤៧៨ នៃគ.ស.។ ឪពុករបស់លោក វ៉ូហ្វហ្គាំង ឈ្មោះលោក ហាន់ (Hans) គឺជាអ្នកក្រីក្រ និងជាជាងដែកដែលមានការប្រុងប្រយ័ត្នម្នាក់។ លោក ហាន់ ឲ្យតម្លៃលើការអប់រំ ដូច្នេះគាត់បានបញ្ជូនកូនប្រុសរបស់គាត់ឲ្យទៅរៀននៅសាលាភាសាឡាតាំងមួយកន្លែង។ បន្ទាប់មក គាត់បានបញ្ជូនលោក វ៉ូហ្វហ្គាំង ឲ្យទៅសិក្សាជំនាញជាវេជ្ជបណ្ឌិត។ លោក ហាន់ បានទទួលមរណភាពក្នុងឆ្នាំ១៥០០ នៃគ.ស.។ បណ្ដាំចុងក្រោយរបស់គាត់គឺជាការបង្គាប់បញ្ជាមួយ គាត់បានទូន្មានលោក វ៉ូហ្វហ្គាំង មិនឲ្យក្លាយជាសង្ឃយ៉ាងតក់ក្រហល់ម្នាក់។
មិនថាតក់ក្រហល់ ឬក៏អត់នោះទេលោក កាពីតូ បានកំពុងតែថយចេញពីទិសដៅនោះទៅហើយ។ លោកបានបោះបង់ចោលជំនាញវេជ្ជសាស្ត្រ ហើយបានសិក្សាទេវវិទ្យា។ លោកបានទទួលការបណ្តុះបណ្តាលជាគ្រីស្ទបរិស័ទមនុស្សជាតិនិយម ដែលមានន័យថាលោកបានផ្ដោតលើការសិក្សាព្រះគម្ពីរ និងការអនុវត្តការឲ្យតម្លៃគ្រីស្ទបរិស័ទចំពោះការកែទម្រង់សង្គម។ លោកបានក្លាយជាសិស្ស និងជាមិត្តជិតស្និទ្ធរបស់លោក អេរ៉ាស្មូស (Erasmus) ដែលជាទស្សនវិទូជនជាតិហូឡង់ និងជាអ្នកប្រាជ្ញគ្រីស្ទបរិស័ទម្នាក់។ ក្នុងនាមជាមនុស្សជាតិនិយម លោកស្រឡាញ់ព្រះគម្ពីរ និងភាសាផ្សេងៗនៃព្រះគម្ពីរណាស់ លោកចង់កែទម្រង់ជំនឿគ្រីស្ទបរិស័ទ (ជាពិសេសផ្នែកសីលធម៌របស់អ្នកដឹកនាំ និងពួកសង្ឃ) ហើយលោកក៏ចង់បានសន្តិភាពផងដែរ។ មិនយូរប៉ុន្មាន លោកក៏ទទួលបានការចាក់ប្រេងតាំងជាសង្ឃសម្រាប់ការបម្រើនៅក្នុងក្រុមជំនុំកាតូលិក។
លោក កាពីតូ បានទៅដល់ទីក្រុងបាហ្សលក្នុងឆ្នាំ១៥១៥ នៃគ.ស.។ នៅព្រះវិហារ បាហ្សល មីនស្ទ័រ (Basel Minster) លោកបានចាប់ផ្ដើមដកខ្លួនចេញពីនិកាយកាតូលិក មកនៅត្រឹមតែជាមនុស្សជាតិនិយម។ លោកបានចាប់ផ្ដើមចូលរួមក្នុងសម័យកំណែទម្រង់។ នៅទីក្រុងបាហ្សល លោកបានក្លាយជាមិត្តភក្ដិជាមួយលោក ស្វីងហ្គើលី (Zwingli) ហើយបានចាប់ផ្ដើមសរសេរសំបុត្រទៅកាន់លោក លូសើរ។ ក្នុងអំឡុងពេលនោះ លោកយល់ថាគំនិតរបស់លោក លូសើរ មានភាពស្រពិចស្រពិល។ ជាដំបូង លោកបានស្នើឲ្យលោក លូសើរ បន្ថយការវាយប្រហារ ជាពិសេសចំពោះសម្ដេចប៉ាប។
លោក លូសើរ មិនបានស្តាប់តាមសំណើនេះទេ! ទោះជាយ៉ាងណាក៏ដោយក៏លោក កាពីតូ នៅតែបន្តមានក្តីរំភើបក្នុងការបោះពុម្ពការនិពន្ធនានារបស់លោក លូសើរ នៅតំបន់អឺរ៉ុបខាងជើងក្នុងឆ្នាំ១៥១៨ នៃគ.ស. ដែរ។ លោក កាពីតូ នៅតែជាមនុស្សជាតិនិយមម្នាក់នៅឡើយ។ លោកមិនទាន់យល់ច្បាស់អំពីទស្សនៈរបស់លោក លូសើរ ឡើយ ហើយលោកបានបន្តជជែកជាមួយលោក លូសើរ ហើយនៅឆ្នាំ១៥២២ នៃគ.ស. លោកក៏បានទៅទស្សនកិច្ចនៅទីក្រុង វិឌតិនបើហ្គ (Wittenberg)។ លោកមានចិត្តសោកសៅចំពោះអំពើបាបដ៏គួរឲ្យអាណោចអាធ័ម ដែលលោកបានឃើញនៅទីនោះ ប៉ុន្តែលោកក៏បានរកឃើញនូវខ្លឹមសារស្នូលនៃសម័យកំណែទម្រង់នៅក្នុងដំណឹងល្អ ផងដែរ—ពោលគឺព្រះជាម្ចាស់បានប៉ះពាល់ដួងចិត្តរបស់គាត់។
នៅពេលព្រះជាម្ចាស់បានផ្លាស់ប្ដូរលោកពីអ្នកមនុស្សជាតិនិយមទៅជាអ្នកកែទម្រង់ខាងទេវវិទ្យាវិញ គឺលោក កាពីតូ បានពន្យល់បែបនេះថា៖ «ខ្ញុំបានចូលរួមជាមួយពួកកាតូលិក ដែលមានភក្ដីភាព និងពួកលូទីននិយម ដែលចង់បានតែការសង្គ្រោះដល់ព្រលឹង ហើយមិនខ្វល់ខ្វាយអំពីអ្វីៗខាងឯលោកីយ៍ឡើយ ហើយខ្ញុំជំរុញពួកគេឲ្យរួបរួមក្នុងនាមជាគ្រីស្ទបរិស័ទ ឲ្យអស់ពីលទ្ធភាពដែលព្រះជាម្ចាស់បានប្រទានព្រះគុណដល់ខ្ញុំ» (ដកស្រង់ចេញពី Wolfgang Capito, ទំព័រ៩៤)។ ឥឡូវនេះ ដួងចិត្តរបស់លោកជារបស់ព្រះជាម្ចាស់ហើយ។ ទោះជាយ៉ាងណាក៏ដោយក៏ការបណ្តុះបណ្តាលផ្នែកមនុស្សជាតិនិយមរបស់លោក គឺស្របគ្នាយ៉ាងខ្លាំងជាមួយនឹងការដែលព្រះគម្ពីរបង្គាប់ឲ្យរកសន្តិភាព។
ក្នុងអំឡុងពេលនៃជីវិតរបស់លោក លោកបានតាក់តែងទំនុកតម្កើងចំនួនបីបទ។ ក្នុងចំណោមនោះ មានបទមួយដែលបន្តមាននៅក្នុងសៀវភៅចម្រៀងសរសើរជាភាសាអាល្លឺម៉ង់អស់រយៈពេលរាប់រយឆ្នាំមកហើយ ដែលមានចំណងជើងថា «សូមប្រទានឲ្យយើងមានសន្តិភាព» (Give Us Peace)៖
សូមប្រទានឲ្យយើងនូវសន្តិភាពដែលយើងកំពុងខ្វះខាត
ដោយសារតែជំនឿដ៏ខុសឆ្គង និងការរស់នៅមិនល្អ។
ទ្រង់មិនស្ទាក់ស្ទើរក្នុងការផ្តល់ព្រះបន្ទូលរបស់ទ្រង់ឡើយ
ប៉ុន្តែយើងបែរជាមានចិត្តរឹងរូសប្រឆាំងនឹងព្រះបន្ទូលនោះដោយមិនដឹងគុណទៅវិញ។
មនុស្សមួយចំនួនបានវាយប្រហារ ឬបង្ក្រាបព្រះបន្ទូលដ៏ត្រឹមត្រូវនេះ ដោយប្រើអំណាចសព្វាវុធ និងការប្រើហិង្សា។
មនុស្សខ្លះទៀតសារភាពសេចក្តីពិតដោយមាត់របស់ពួកគេ
ប៉ុន្តែ ពួកគេមិនមានការគោរពប្រតិបត្តិដល់ព្រះដ៏ពិតប្រាកដឡើយ។
ទោះបីជាគេអធិប្បាយព្រះបន្ទូលនៃព្រះយ៉ាងខ្លាំងក្លានៅទូទាំងប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង និងកន្លែងផ្សេងៗទៀតក៏ដោយក៏នៅតែមានការបៀតបៀន និងការជិះជាន់នៅក្នុងសម័យកំណែទម្រង់ផងដែរ។ បញ្ហានេះបានធ្វើឲ្យលោក កាពីតូ មានការព្រួយបារម្ភដែលនាំឲ្យលោកអធិស្ឋាន និងសរសេរលិខិតផ្សេងៗ។ លោកបានបន្តលើកទឹកចិត្តលោក លូសើរ និងលោក ស្វីងហ្គើលី ឲ្យមានការឯកភាពគ្នាលើទេវវិទ្យានៃពិធីលាងព្រះអម្ចាស់។ លោកក៏បានស្នើសុំឲ្យបង្ហាញសេចក្តីមេត្តាករុណាដល់ក្រុមអានាបាប់ទីស្ទ (Anabaptists) ដែលជាគ្រីស្ទបរិស័ទដែលអនុវត្តពិធីជ្រមុជទឹកឲ្យមនុស្សពេញវ័យដែរ។
ពេញមួយជីវិតរបស់លោកក្នុងនាមជាអ្នកកែទម្រង់ម្នាក់ មនុស្សជាច្រើនបានគិតថាការដែលលោកសូមឲ្យមានការបង្ហាញសេចក្តីមេត្តាករុណាចំពោះអ្នកដែលមានទស្សនៈផ្ទុយគ្នាខាងឯទេវវិទ្យា មានន័យថាលោកបានយល់ស្របជាមួយអ្នកដែលមានទស្សនៈផ្ទុយទាំងនោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ការបង្ហាញសេចក្តីមេត្តាករុណាបែបនេះមិនមែនមានន័យថាលោកយល់ស្របឡើយ។ ការថ្កោលទោសរបស់លោកចំពោះអំពើហិង្សា ការបង្ខិតបង្ខំ និងសូម្បីតែការប្រើប្រាស់ភាសាវាយប្រហារគ្នាគឺជាសារមួយទៅកាន់រាស្ត្រនៃព្រះជាម្ចាស់ថា មិនឲ្យចូលជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ក្នុងការកែតម្រង់អស់អ្នកដែលប្រឆាំងឡើយ។
«តើព្រះជាម្ចាស់មានលក្ខណសម្បត្តិយ៉ាងដូចម្តេច? តើយើងគួរដើរតាមនរណា?» សំណួរទាំងនេះនៅតែជាសំណួរដ៏ពិបាកៗសម្រាប់ពិភពលោកយើងសព្វថ្ងៃនេះ។ ខណៈពេលដែលយើងព្យាយាមលើកទឹកចិត្តមនុស្សជាច្រើនឲ្យស្វែងរកអំណរនៅក្នុងព្រះជាម្ចាស់ដែលលោក លូសើរ និងលោក ខិលវិន ដើរតាម នោះយើងក៏គួរតែធ្វើតាមគំរូរបស់លោក កាពីតូ និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ដែរ។ «ក៏មិនគួរឲ្យបាវបម្រើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ត្រូវប្រដៅតម្រង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្ដាលឲ្យគេប្រែចិត្ត ឲ្យបានស្គាល់សេចក្តីពិតវិញ» (២ធីម៉ូថេ ២:២៤-២៥)។
ព្រះបានបង្គាប់ឲ្យយើងមានការប្រាស្រ័យទាក់ទងគ្នាដោយមានចិត្តសុភាព និងដោយសេចក្តីសុខសាន្ត ទោះបីជាអាចមានហានិភ័យត្រង់ថា មនុស្សអាចមិនយល់អំពីយើងក៏ដោយ។

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។