«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង»។ (Kenneth Mbugua)


«ការដែលយើងសម្លាប់អំពើបាបរបស់យើង និងការដែលយើងរស់នៅក្នុងសេចក្ដីសុចរិត គឺជាការព្យាបាលដ៏អស់កល្បជានិច្ច និងគួរឲ្យស្ញប់ស្ញែងដែលយញ្ញបូជារបស់ព្រះគ្រីស្ទបានយកជ័យជម្នះសម្រាប់យើង។»
"Dying to sin and living in righteousness; that is the eternal and amazing healing that Christ’s sacrifice won for us," (Kenneth Mbugua).

«ដើម្បីឲ្យយើងអាចដោះស្រាយបញ្ហានៃការរងទុក្ខនេះបានត្រឹមត្រូវ ដាច់ខាត យើងត្រូវតែដោះស្រាយបញ្ហានៃអំពើបាប និងការបែកបាក់ទំនាក់ទំនងចេញពីព្រះជាម្ចាស់ជាមុនសិន។» (Kenneth Mbugua)

«ដោយសារអំពើបាបរបស់មនុស្សបានជាមានសេចក្ដីស្លាប់»។ (Kenneth Mbugua)

«ប្រសិនបើលោកអ្នកស្រឡាញ់ព្រះជាម្ចាស់ នោះលោកអ្នកនឹងចង់ឲ្យសិរីល្អ និងព្រះហឫទ័យទ្រង់មានក្នុងជីវិតរបស់លោកអ្នកខ្លាំងជាងអ្វីៗផ្សេងៗទៀត»។ (Kenneth Mbugua)

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។