in ,

ព្រះ​គុណ​ព្រះ​សម្រាប់​ឆ្នាំ​ថ្មី


«ប៉ុន្តែ ដែល​ខ្ញុំ​បាន​ជា​យ៉ាង​ណា នោះ​គឺ​បាន​ដោយ​ព្រះ​គុណ​នៃ​ព្រះ​ទេ ហើយ​ព្រះ​គុណ​ដែល​ទ្រង់​បាន​ផ្ដល់​មក​ខ្ញុំ នោះ​មិន​មែន​ជា​អសារ​ឥត​ការ​ឡើយ ដ្បិត​ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់ ប៉ុន្តែ មិន​មែន​ជា​ខ្ញុំ គឺ​ជា​ព្រះ​គុណ​នៃ​ព្រះ ដែល​សណ្ឋិត​នៅ​នឹង​ខ្ញុំ​វិញ» (១កូរិនថូស ១៥:១០)

ព្រះ​គុណ​មិន​មែន​គ្រាន់​តែ​ជា​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ជាម្ចាស់​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ល្អ​សម្រាប់​យើង នៅ​ពេល​ដែល​យើង​មិន​ស័ក្តិសម​ក្នុង​ការ​ទទួល​វា​នោះ​ទេ។ តាម​ពិត​ទៅ វា​គឺ​ជា​អំណាច​ផ្ទាល់​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​ដែល​ព្រះ​អង្គ​អនុម័ត និង​ប្រព្រឹត្ត​ឡើង​ក្នុង​យើង និង​សម្រាប់​យើង។

ព្រះ​គុណ​របស់​ព្រះ​ជាម្ចាស់​គឺ​ជា​ការ​អនុញ្ញាត​របស់​ទ្រង់​ក្នុង​សាវ័ក ប៉ុល ដើម្បី​ធ្វើ​ឲ្យ​សាវ័ក ប៉ុល ខិត​ខំ​ធ្វើ​ការ៖ «ដោយ​ព្រះ​គុណ​នៃ​ព្រះ . . . ខ្ញុំ​បាន​ខំ​ធ្វើ​ការ​លើស​ជាង​អ្នក​ទាំង​នោះ​សន្ធឹក​ណាស់» ដូច្នេះ នៅ​ពេល​ដែល​សាវ័ក ប៉ុល លើក​ឡើង​ថា «ចូរ​បង្ហើយ​សេចក្ដី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា» គាត់​ក៏​បាន​បន្ថែម​ថា «ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្ដាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ ហើយ​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ​ហឫទ័យ​ទ្រង់​ដែរ» (ភីលីព ២:១២-១៣) ។ ព្រះ​គុណ​គឺ​ជា​អំណាច​ពី​ព្រះ​ជាម្ចាស់​ក្នុង​ការ​ធ្វើ​ទង្វើ​ល្អ​ក្នុង​យើង និង​សម្រាប់​យើង។

ព្រះ​គុណ​គឺ​ពី​អតីតកាល ហើយ​ក៏​នៅ​អនាគតកាល​ដែរ។ វា​គឺ​ជា​ក្បាល​ទឹក​ដែល​ធ្លាក់​ឥត​ឈប់​ឈរ​លើ​ជ្រោះ​ទឹក​ធ្លាក់​ដ៏​សែន​តូច​នៃ​បច្ចុប្បន្ន​កាល​នេះ ដែល​ហូរ​ចេញ​ពី​ទន្លេ​នៃ​ព្រះ​គុណ​ដ៏​ធំ​មហិមា​ដែល​មក​ដល់​យើង​ពី​អនាគតកាល ដែល​ធ្លាយ​ចូល​ជលដ្ឋាន​ដែល​ចេះ​តែ​កើន​ឡើងៗ​នៃ​ព្រះ​គុណ​នៅ​ឯ​អតីតកាល។

ប្រាំ​នាទី​ខាង​មុខ​នេះ លោក​អ្នក​នឹង​ទទួល​បាន​ព្រះ​គុណ​ដែល​ទ្រទ្រង់​មក​ក្នុង​លោក​អ្នក​ដែល​កើត​ចេញ​ពី​អនាគតកាល ហើយ​លោក​អ្នក​ក៏​នឹង​ផ្ដុំ​ប្រាំ​នាទី​បន្ថែម​ទៀត​នៃ​ព្រះ​គុណ​ក្នុង​ជលដ្ឋាន​សម្រាប់​អតីតកាល។ ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​គុណ​ដែល​លោក​អ្នក​បាន​ទទួល​បទ​ពិសោធន៍​ពី​អតីតកាល​គឺ​ការ​អរ​ព្រះ​គុណ ហើយ​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ​ចំពោះ​ព្រះ​គុណ​សន្យា​សម្រាប់​លោក​អ្នក​នៅ​ឯ​អនាគតកាល​គឺ​ជំនឿ។ យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ​សម្រាប់​ព្រះ​គុណ​នៅ​ឯ​អតីតកាល​នៅ​ឆ្នាំ​មុន​នេះ ហើយ​យើង​ក៏​មាន​ទំនុក​ចិត្ត​ក្នុង​ព្រះ​គុណ​នៅ​ឯ​អនាគត​កាល​សម្រាប់​ឆ្នាំ​ថ្មី​ដែរ។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ពួកបរិសុទ្ធរងទុក្ខ

ធ្វើជាមនុស្សបរិសុទ្ធ