in

យាន​នៃ​ការ​ទទួល​បាន​ភាព​អរសប្បាយ

ការ​ព្យាយាម​ត្រាប់​តាម​បញ្ញត្តិ​របស់​ព្រះ​ជាម្ចាស់ មិន​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​សេចក្ដី​អស្ចារ្យ​នៃ​ភាព​ឧដុង្គឧត្ដម​​របស់​ព្រះ​អង្គ​ឡើយ។ សាសនា​ណា​ក៏​ដូច​សាសនា​ណា​ដែរ គឺ​ពួក​គេ​សុទ្ធ​តែ​ព្យាយាម​ធ្វើ​បែប​នោះ ហើយ​ការ​ដែល​គ្រាន់តែ​ត្រាប់​តាម​បែប​នោះ គឺ​មិន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​ព្រះ​ជាម្ចាស់​ឡើយ។ ការ​ត្រាប់​តាម​បញ្ញត្តិ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​លោក​អ្នក​មើល​ទៅ​មាន​លក្ខណៈ​ជា​មនុស្ស​ដែល​មាន​សីលធម៌​ល្អ​ប៉ុណ្ណោះ។ ផ្ទុយ​ទៅ​វិញ ការ​បង្ហាញ​ពី​សេចក្ដី​អស្ចារ្យ​នៃ​ភាព​ឧដុង្គ​ឧត្ដម​របស់​ព្រះជាម្ចាស់​គឺ៖ លោក​អ្នក​មាន​ភាព​ស្កប់ស្កល់​នៅ​ក្នុង​ទ្រង់​ជាង​អ្វីៗ​ទាំង​អស់ ជា​ពិសេស​នៅ​ពេល​ដែល​លោក​អ្នក​កំពុង​ប្រឈម​មុខ​នឹង​ការ​រងទុក្ខ​លំបាក។ ចំណុច​សំខាន់​ដែល​ខ្ញុំ​កំពុង​លើក​ឡើង​នេះ​គឺ៖ លោក​អ្នក​នឹង​មិន​ដែល​មាន​អារម្មណ៍​បែប​នេះ​ឡើយ ហើយ​លោក​អ្នក​ក៏​នឹង​មិន​ប្ដូរ​ជីវិត​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ព្រះ​ជាម្ចាស់​តាម​រយៈ​ការ​ស្កប់ស្កល់​នៅ​ក្នុង​ទ្រង់​ដែរ លុះត្រា​តែ​លោក​អ្នក​ទទួល​ស្គាល់​ថា ចំណុច​ស្នូល​នៃ​ការ​អាក្រក់​គឺ​ការ​មិន​ស្កប់ស្កល់​នៅ​ក្នុង​ព្រះ​ជាម្ចាស់។

ខ្ញុំ​ឆ្ងល់​ណាស់​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ធ្វើ​​ល្អ​ដោយ​មិន​បាន​ពឹង​លើ​ចំណុច​នេះ? ប្រសិនបើ​លោក​អ្នក​មិន​មាន​ចំណាប់​អារម្មណ៍​លើ​ចំណុច​នេះ​ទេ នោះ​មាន​ន័យ​ថា គ្រប់​ពេលវេលា​ដែល​លោក​អ្នក​កំពុង​តយុទ្ធ គឺ​លោក​អ្នក​ពឹង​លើ​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ដោយ​គិត​ថា «តាម​ពិត ខ្ញុំ​មិន​គួរ​ធ្វើ​នេះ ឬ​ក៏​ធ្វើ​នោះ ឬ​ក៏​ខ្ញុំ​គួរ​ធ្វើ​នេះ ឬ​ក៏​ធ្វើ​នោះ​ថែម​ទៀត»។ ទង្វើ​បែប​នោះ​ធ្វើ​ឲ្យ​អារក្ស​សាតាំង​អស់​សំណើច​យ៉ាង​ខ្លាំង ព្រោះ​លោក​អ្នក​នឹង​មិន​មាន​ជ័យជម្នះ​នៅ​ក្នុង​សង្គ្រាម​នេះ​ដោយ​ប្រើ​ការ​ប្រព្រឹត្តិ​ធ្វើ​ជា​អាវុធ​បាន​ឡើយ។ ទីតាំង​នៃ​សង្គ្រាម​នោះ គឺ​នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​លោក​អ្នក។ តើ​លោក​អ្នក​ស្រឡាញ់​អ្វី? តើ​លោក​អ្នក​ចូលចិត្ត​ថ្នាក់ថ្នម​អ្វី? តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​មាន​ចិត្ត​ស្កប់ស្កល់? តើ​លោក​អ្នក​កំពុង​តយុទ្ធ​ក្នុង​សង្គ្រាម​នោះ​ដែរ​ឬ​ទេ? នោះ​ហើយ​ជា​សង្គ្រាម​ដែល​បង្កើត​ឲ្យ​មាន​ការ​ល្អ និង​សម្លាប់​ការ​អាក្រក់។

មូល​ហេតុ​ដែល​ខ្ញុំ​លើក​ឡើង​អំពី​ចំណុច​ស្នូល​នៃ​ការ​អាក្រក់ គឺ​ព្រោះ​ការ​មាន​ភាព​ឆេះឆួល​គឺ​ជា​ភាព​ឧដុង្គឧត្តម​របស់​ព្រះ​ជាម្ចាស់។ លោក​អ្នក​នឹង​មិន​អាច​បង្ហាញ​អំពី​សេចក្ដី​អស្ចារ្យ​នៃ​ភាព​ឧដុង្គឧត្តម​របស់​ព្រះ​ជាម្ចាស់​បាន​ឡើយ លុះត្រា​តែ​លោក​អ្នក​ទទួល​ស្គាល់​ចំណុច​សំខាន់​នៃ​អំពើ​បាប៖ ការ​ចង់​បាន​អ្វី​មួយ​ផ្សេង​ទៀត​ក្រៅ​ពី​ព្រះ​ជាម្ចាស់។ លោក​អ្នក​គួរ​តែ​ស្អប់​ចំណុច​នេះ!

ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។
និពន្ធ​ដោយ៖ លោក​គ្រូ John Piper
បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក អ៊ុន ជ័យរិទ្ធ, លោក ជួប ប៊ុនហាក់, និង​​លោក ទេព រ៉ូ
ដកស្រង់ខ្លះៗចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

អាច​ប្រៀប​ផ្ទឹម

ព្រលឹងដ៏​រស់