សំណួរទី១៖ ជាការពិតណាស់ ព្រះគម្ពីរបង្គាប់ឲ្យគ្រីស្ទបរិស័ទរៀបការ «ក្នុងព្រះអម្ចាស់» ដែលនោះមានន័យថា រៀបការជាមួយគ្រីស្ទបរិស័ទផ្សេងទៀត។ ប៉ុន្តែ សព្វថ្ងៃនេះ ដោយសារគេងាយទទួលស្គាល់អ្នកដែលថាខ្លួនជាគ្រីស្ទបរិស័ទ ជាគ្រីស្ទបរិស័ទលឿនពេក ដូច្នេះយើងងាយនឹងកត់សម្គាល់អំពីការលូតលាស់ខាងឯវិញ្ញាណដែលថា៖ បុរស និងស្ត្រីគួរមានលក្ខណយ៉ាងដូចម្ដេចទើបអាចធ្វើជាប្ដី ឬប្រពន្ធបាន។
ជាការពិតណាស់ ខ្ញុំគិតថាអ្វីដែលលោកអ្នកកំពុងស្វែងរកគឺជាភាពម៉ត់ចត់មួយអំពីការលូតលាស់នៅក្នុងសេចក្ដីជំនឿរបស់បុគ្គលណាម្នាក់។
ការលូតលាស់ក្នុងការគោរពកោតខ្លាចព្រះ
ខ្ញុំគិតថារបៀបដែលក្រុមជំនុំពិតជាអាចបម្រើដល់ និងជួយដល់គ្រីស្ទបរិស័ទនៅលីវបាន ក្នុងការគិតពិចារណាអំពីចំណងអាពាហ៍ពិពាហ៍ និងការចែចង់បានគឺថា នៅក្នុងសម្ពន្ធនៃសហគមន៍នៅក្នុងសេចក្ដីជំនឿ បុគ្គលម្នាក់គួរតែស្គាល់ និងគួរតែមានអ្នកដទៃនៅជុំវិញពួកគាត់ដែលអាចនិយាយអំពីលក្ខណសម្បត្តិរបស់ពួកគាត់៖ មិនថាពួកគាត់កំពុងលូតលាស់នៅក្នុងព្រះអម្ចាស់ មិនថាពួកគាត់មានភាពម៉ត់ចត់អំពីការលូតលាស់នៅក្នុងព្រះអម្ចាស់ ឬក៏ថាតើពួកគាត់កំពុងសម្លាប់អំពីបាបនៅក្នុងជីវិតរបស់គាត់ឬក៏អត់។ នោះគឺជាអ្វីដែលលោកអ្នកគួរតែចង់ស្វែងយល់។ លោកអ្នកកំពុងសួរថា តើមានភាពម៉ត់ចត់នៅក្នុងបុគ្គលម្នាក់នេះក្នុងការលូតលាស់ក្នុងទំនាក់ទំនង ហើយក្នុងការយល់ដឹងរបស់ពួកគាត់ជាមួយព្រះអម្ចាស់ដែរឬទេ?
ដោយសារអ្វីដែលខ្ញុំបានឃើញនោះគឺជារឿងសោកស្ដាយណាស់ត្រង់ថា គ្រីស្ទបរិស័ទនៅលីវ ពួកគេនឹងមកដល់ចំណុចមួយដែលត្រូវការខ្លាំង ជាពិសេសសម្រាប់ស្ត្រីវ័យក្មេង ហើយពួកគាត់នឹងលើកឡើងថា «មិនអីទេ គាត់ជាគ្រីស្ទបរិស័ទ គាត់ក៏មកព្រះវិហារដែរ»។ ហើយអ្វីដែលពួកគេកំពុងនិយាយនោះគឺថា ពួកគេមកព្រះវិហារតែពីរទៅបីដងក្នុងមួយខែ ប៉ុន្តែនៅពេលមិនមកថ្វាយបង្គំវិញ ពួកគេមិនមានភាពម៉ត់ចត់អំពីការលូតលាស់ក្នុងការយល់ដឹងពីព្រះអម្ចាស់ ឬការរីកចម្រើនក្នុងការយល់ដឹងពីព្រះគម្ពីរ ឬក៏ជាបុគ្គលដែលចំណាយពេលអធិស្ឋាននោះទេ។ មិនមានភាពរស់រាន ឬក៏ការស្លាប់ពិតប្រាកដណាមួយដែលគេអាចរកឃើញក្នុងបុគ្គលបែបនេះ ហើយក៏គ្មាននរណាម្នាក់ស្គាល់ពួកគេគ្រប់គ្រាន់ក្នុងការនិយាយអំពីភាពរីកចម្រើននៅក្នុងអត្តចរិតរបស់ពួកគេបានឡើយ។
ដូច្នេះ ខ្ញុំគិតថា នេះគឺជាអ្វីដែលលោកអ្នកកំពុងស្វែងរក៖ តើបុគ្គលនោះមានភាពម៉ត់ចត់ណាមួយទាក់ទងនិងការលូតលាស់ក្នុងអ្វីដែលទាក់ទងនឹងព្រះអម្ចាស់ដែរឬទេ?
ភាពជាសិស្សក្នុងសហគមន៍
ជាការអនុវត្ត៖ ពួកគាត់បានចូលរួមនៅក្នុងជីវិតរបស់ក្រុមជំនុំ។ ពួកគាត់បានស្វែងរកអ្នកដទៃ ដើម្បីនិយាយណែនាំមកកាន់ជីវិតរបស់ខ្លួន។ ពួកគាត់ទទួលបានការបង្រៀនក្នុងភាពជាសិស្ស មិនថាតាមរយៈខ្លួនឯង ឬក៏អ្នកដទៃនោះទេ។ ដូច្នេះ ពួកគាត់មានចំណែកក្នុងក្រុមជំនុំទាក់ទងនិងភាពជាសិស្ស ឬក៏ពួកគាត់អាចស្វែងរកអ្នកចាស់ទុំជាង ហើយអញ្ជើញគាត់ក្នុងការនិយាយណែនាំមកកាន់ជីវិតរបស់គាត់បានដែរ។
ហើយខ្ញុំគិតថា ប្រសិនបើពួកគាត់មានចំណែកដូចដែលបានលើកឡើងខាងលើ នោះជារង្វាស់ដែលមានសុវត្ថិភាពជាងដែលថា ពួកគាត់គូសចំណាំលើព្រះគម្ពីរ ការស្គាល់ព្រះគម្ពីរ ឬក៏ការដែលលោកអ្នកឃើញពួកគាត់នៅពេលថ្វាយបង្គំរៀងរាល់សប្ដាហ៍ទៀតផង។
មតិយោបល់
Loading…