in

ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​

ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ (Good News Mission) គឺ​ជា​ព័ន្ធកិច្ច​មក​ពី​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ ខាង​ត្បូង ដែល​ចាប់​ផ្ដើម​ឡើង​ជា​សាលា​បេសកកម្ម​នៅ​ចុង​ឆ្នាំ ១៩៦០។ ព័ន្ធ​កិច្ច​នេះ​នៅ​បន្ត​បង្ហាត់​បង្រៀន និង​ចាត់​បេសកជន និង​គ្រូ​គង្វាល​ឲ្យ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ ឥឡូវ​នេះ​គេ​មាន​ប្រមាណ ៦០០ បេសកជន ដែល​ពាក់​កណ្ដាល​តួ​លេខ​នោះ​កំពុង​បម្រើ​នៅ​ប្រទេស​ផ្សេងៗ​ក្រៅ​ពី​ប្រទេស​កូរ៉េ​ផ្ទាល់។ ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​ក៏​មាន​សិក្ខាសាលា ការ​ផ្សព្វផ្សាយ ការ​បោះ​ជំរុំ មាន​មហាវិទ្យាល័យ Mahanaim Cyber និង​ព័ន្ធ​កិច្ច​យុវជន​ដែល​គេ​ហៅ​ថា International Youth Fellowship (IYF)។ លោក ផាក អ៊ុកស៊ូ (Ock Soo Park) គឺ​ជា​អ្នក​ដឹក​នាំ​ព័ន្ធ​កិច្ច​នេះ​តាំង​ពី​ឆ្នាំ ១៩៧២។

ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​អះអាង​ថា ខ្លួន​ជឿ​លើ​ព្រះ​ត្រៃ​ឯក មាន​ទេវ​វិទ្យា​កំណែ​ទម្រង់ ហើយ​មើល​ទៅ​ហាក់​បី​ដូច​ជា​បង្រៀន​ថា យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​តាម​រយៈ​ព្រះ​គុណ​ដោយ​ជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ក្នុង​ព័ន្ធ​កិច្ច​របស់​គេ គេ​ហាក់​បី​ដូច​ជា​ផ្ដោត​លើ​ការ​ផ្សាយ​ដំណឹង​ល្អ និង​ការ​ឈោង​ចាប់​មនុស្ស​បាត់​បង់។

មាន​ការ​ជំទាស់​គ្នា​មួយ​ចំនួន​ទាក់​ទង​នឹង​ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ។ មនុស្ស​មួយ​ចំនួន ដែល​មាន​រួម​ទាំង​គ្រូ​គង្វាល បាន​ចាក​ចេញ​ពី​ក្រុម​នេះ ហើយ​ក៏​បាន​ហៅ​ថា​ក្រុម​នេះ​ថា​ជា​ក្រុម​ខុស​ឆ្គង។ ការ​រិះគន់​មួយ​លើ​ព័ន្ធ​កិច្ច​នេះ​គឺ​ថា វា​ផ្ដោត​ខ្លាំង​ពេក​លើ​អំពើ​បាប​ដើម​ដល់​ថ្នាក់​ថា​វា​មើល​រំលង​អំពើ​បាប​ផ្ទាល់​ខ្លួន៖ គ្រីស្ទ​បរិស័ទ​មិន​ចាំ​បាច់​លន់តួ​អំពើ​បាប​ផ្ទាល់​ខ្លួន​ឡើយ—រាល់​អំពើ​បាប​គឺ​ត្រូវ​បាន​អត់​ទោស​ទាំង​អស់​នៅ​លើ​ឈើ​ឆ្កាង—តែ​ផ្ទុយ​ទៅ​វិញ​គ្រីស្ទ​បរិស័ទ​គ្រាន់​តែ​ត្រូវ​ការ​លន់​តួ​បាប​ត្រង់​ថា គាត់​មាន​និស្ស័យ​ចង់​ប្រព្រឹត្ត​អំពើ​បាប​ដែល​ជា​មរតក​ដែល​គាត់​ទទួល​បាន​ពី​លោក អ័ដាំម។ សេចក្ដី​បង្រៀន​បែប​នេះ​វា​ស្រដៀង​គ្នា​ខ្លាំង​ពេក​ទៅ​នឹង​គោល​ជំនឿ​ខុស​ឆ្គង​ដែល​បង្រៀន​អំពី​ភាព​ល្អ​ឥត​ខ្ចោះ​ដោយ​គ្មាន​អំពើ​បាប ហើយ​ក៏​ជា​ការ​ទាស់​ប្រឆាំង​លើ​សេចក្ដី​បង្រៀន​ដែល​មាន​ចែង​នៅ​ក្នុង​កណ្ឌ​គម្ពីរ ១យ៉ូហាន ១:៨ ដែល​ថា​គ្រីស្ទ​បរិស័ទ​នៅ​បន្ត​ប្រព្រឹត្ត​អំពើ​បាប។ ការ​រអ៊ូរទាំ​ភាគ​ច្រើន​គឺ​ទាក់​ទង​ទៅ​នឹង​ចំណុច​ដែល​ថា​លោក ផាក មាន​ការ​គ្រប់​គ្រង​ខ្លាំង​ពេក​លើ​អង្គការ​នេះ។

ដូច​ដែល​ទាក់​ទង​ទៅ​នឹង​អង្គ​ការ​ផ្សេងៗ យើង​ក៏​គួរ​ប្រៀប​ធៀប​គោល​ជំនឿ និង​គោល​លទ្ធិ​អនុវត្ត​របស់​ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ​ទៅ​នឹង​អ្វី​ដែល​ព្រះ​គម្ពីរ​មាន​ចែង ហើយ​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ។ មាន​គេ​បាន​លើក​ឡើង​យ៉ាង​ក្បោះក្បាយ​ហើយ​អំពី​ពួក​ជំនុំ​បេសកកម្ម​ដំណឹង​ល្អ ដែល​កាល​នោះ​គួរ​នាំ​ឲ្យ​យើង​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​វែក​ញែក​ទាក់​ទង​នឹង​សំណួរ​ថា តើ​យើង​គួរ​រួម​ដៃ​ជា​មួយ​នឹង​អង្គការ​នេះ​ដែរ ឬ​ក៏​អត់។

និពន្ធ​ដោយ៖ ក្រុម GotQuestions
បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង និងលោក ប៊ុន ធីម៉ូថេ
ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី www.gotquestions.org ដោយមានការអនុញ្ញាត។

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

Leave a Reply
  1. ពត៌មានមិនពិតនាំឲ្យអន្តរាយដល់ខ្លួន។

    “អ្នក​រាល់​គ្នា​មាន​ពរ ក្នុង​កាល​ដែល​គេ​ជេរ បៀត‌បៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្ដី​អាក្រក់​ពី​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ខ្ញុំ”
    ‭‭ម៉ាថាយ‬ ‭5:11‬

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

ព្រះ​ជាម្ចាស់​បាន​ប្រទាន​បេសកកម្ម​ដល់​ខ្ញុំ

តើឲ្យយើងមិនទុកចិត្តលើព្រះហស្ថ