គ្រីស្ទបរិស័ទមិនគួរថ្កោលទោសគ្រីស្ទបរិស័ទផ្សេងទេ។ ហើយគ្រីស្ទបរិស័ទក៏គួរថ្កោលទោសគ្រីស្ទបរិស័ទផ្សេងដែរ។ នោះគឺជាអ្វីដែលព្រះគម្ពីរបានបង្រៀន។ តាមពិតទៅ សាវ័ក ប៉ុល បានលើកឡើងទាំងពីរចំណុចនេះនៅក្នុងសំបុត្រតែមួយ តែពីរបីកថាខណ្ឌឆ្ងាយពីគ្នា។
គ្រីស្ទបរិស័ទមិនគួរថ្កោលទោសគ្រីស្ទបរិស័ទផ្សេងទេ។ ហើយគ្រីស្ទបរិស័ទក៏គួរថ្កោលទោសគ្រីស្ទបរិស័ទផ្សេងដែរ។ នោះគឺជាអ្វីដែលព្រះគម្ពីរបានបង្រៀន។ តាមពិតទៅ សាវ័ក ប៉ុល បានលើកឡើងទាំងពីរចំណុចនេះនៅក្នុងសំបុត្រតែមួយ តែពីរបីកថាខណ្ឌឆ្ងាយពីគ្នា។
«ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនិងបើកសម្ដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន» (១កូរិនថូស ៤:៥)។
កុំថ្កោលទោស ឬក៏ជំនុំជម្រះគ្រីស្ទបរិស័ទផ្សេងទៀត។
«ដ្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជម្រះដល់មនុស្សខាងក្រៅ? តើអ្នករាល់គ្នាមិនជំនុំជម្រះមនុស្សក្នុងពួកជំនុំទេឬអី?» (១កូរិនថូស ៥:១២)។
ចូរថ្កោលទោស ឬក៏ជំនុំជម្រះគ្រីស្ទបរិស័ទផ្សេងទៀតចុះ។
តើសាវ័ក ប៉ុល កំពុងតែនិយាយផ្ទុយគ្នាមែនឬ? ទេ! គឺគាត់គ្រាន់តែកំពុងណែនាំយើងថា មានរឿងខ្លះយើងមិនត្រូវថ្កោលទោស ហើយក៏នៅមានរឿងខ្លះទៀតដែលយើងត្រូវតែថ្កោលទោសផងដែរ។
រឿងដែលយើងមិនត្រូវថ្កោលទោស
យើងមិនត្រូវថ្កោលទោស «អំពើលាក់កំបាំង...ក្នុងចិត្តរបស់មនុស្ស» ដែលជាគ្រីស្ទបរិស័ទអាស្រ័យទៅលើការសម្រេចចិត្ត ទង្វើ ទស្សនៈ ពាក្យសម្ដី ឬក៏បុគ្គលិកលក្ខណៈដែលនាំឲ្យយើងបារម្ភ ជាពិសេសប្រសិនបើចំណុចទាំងនោះផ្ទាល់មិនមែនជាការប្រព្រឹត្តអំពើបាបជាក់ស្ដែង (១កូរិនថូស ៤:៥)។ យើងមិនត្រូវសន្មតថា មានការប្រព្រឹត្តអំពើបាបដោយសារយើងមានការសង្ស័យថា គាត់បានប្រព្រឹត្តអំពើបាប ពីព្រោះការសង្ស័យរបស់យើងមានការលម្អៀង។
នៅពេលដែលសាវ័ក ប៉ុល បានសរសេរថា «ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ» គាត់កំពុងតែចង្អុលបង្ហាញទៅលើការវែកញែកក្នុងចំណោមគ្រីស្ទបរិស័ទនៅឯក្រុមជំនុំកូរិនថូសអំពីគាត់ផ្ទាល់ លោក អ័ប៉ុឡូស និងសាវ័ក ពេត្រុស (ឬក៏កេផាស) ថា ក្នុងចំណោមពួកគាត់ទាំងបីនាក់ តើអ្នកណាជាសាវ័កដែលមានអំណាចខ្លាំងជាងគេ (១កូរិនថូស ១:១១-១២; ៣:៣-៤)។ តើហេតុអ្វីបានជាពួកគេកំពុងតែឈ្លោះគ្នាលើប្រធានបទដូចនោះ? អ្វីដែលយើងដឹងនោះគឺថា៖ ១) ក្រុមជំនុំកូរិនថូសផ្ទាល់មានព័ត៌មាន និងបទពិសោធន៍ផ្ទាល់ជាមួយនឹងសាវ័កទាំងបីនាក់នេះ ២) យើងតែងតែថ្កោលទោសអ្នកដឹកនាំណាម្នាក់អាស្រ័យទៅលើការមើលឃើញ និងបទពិសោធន៍របស់យើង។
ដូចអ្នកដឹកនាំនានាដែលយើងស្គាល់សាវ័ក ប៉ុល លោក អ័ប៉ុឡូស និងសាវ័ក ពេត្រុស មានបុគ្គលិកលក្ខណៈខុសៗគ្នា។ ពួកគាត់ប្រហែលជាមានវោហារខុសៗគ្នា មានរបៀបបង្រៀនខុសៗគ្នា និងមានការផ្ដោតលើចំណុចទេវវិទ្យាមួយចំនួនខុសៗគ្នា ហើយក៏ទំនងជាផ្ដោតលើអំណោយទានខាងឯវិញ្ញាណខុសៗគ្នាផងដែរ។
យើងដឹងថាសាវ័ក ប៉ុល ជា «អ្នកសាបព្រោះ» ហើយ អ័ប៉ុឡូស ជា «អ្នកស្រោច» (១កូរិនថូស ៣:៦-៨)។ទំនងអ្នកខ្លះពេញចិត្តលោក អ័ប៉ុឡូស ឬក៏សាវ័ក ពេត្រុស លើសជាងសាវ័ក ប៉ុល។ ប្រហែលអ្នកខ្លះយល់ច្រឡំនៅអ្វីដែលសាវ័ក ប៉ុល បានមានប្រសាសន៍ ឬក៏បានប្រព្រឹត្ត ហើយជាលទ្ធផលពួកគាត់ក៏អន់ចិត្ត។ ប្រហែល «ពួកសាវ័កយ៉ាងធំ» ទាំងនោះ (២កូរិនថូស ១១:៥) បាននិយាយបង្កាច់សាវ័ក ប៉ុល ប៉ុន្តែមិនបាននិយាយបង្កាច់លោក អ័ប៉ុឡូស ឬសាវ័ក ពេត្រុស ទេ។ មិនថាចំណុចណាក៏ដោយ គ្រីស្ទបរិស័ទមួយចំនួននៅឯក្រុមជំនុំកូរិនថូសបានថ្កោលទោសសាវ័ក ប៉ុល ដោយមិនមានសេចក្ដីស្រឡាញ់ដោយសួរដេញដោលអំពីព័ន្ធកិច្ច និងបុគ្គលិកលក្ខណៈរបស់គាត់ (អស់ទាំងអំពើ [ទាក់ទងទៅនឹងការ] លាក់កំបាំង...ក្នុងចិត្ត) (១កូរិនថូស ៤:៣)។
យើងអាចយល់ចំណុចនេះបាន ពីព្រោះយើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានធ្វើដូច្នោះ។ យើងដឹងអំពីល្បឿនដែលយើងអាចធ្វើពីការភាន់ច្រឡំ ឬក៏ការមិនឯកភាពគ្នាឲ្យក្លាយទៅជាការព្រួយបារម្ភ បន្ទាប់មកឲ្យក្លាយទៅជាការសង្ស័យ ហើយជាចុងក្រោយឲ្យក្លាយទៅជាការថ្កោលទោស។ ប្រសិនបើយើងគិតថា យើងបានឃើញផ្សែង នោះយើងក៏តែងតែមានការរហ័សសន្មតថា ពិតជាមានភ្លើងមែនហើយ។
នៅក្នុងករណីដូចនេះ យើងត្រូវតែចងចាំព្រះបន្ទូលរបស់ព្រះយេស៊ូវ «កុំឲ្យជំនុំជម្រះតាមភាពដែលមើលឃើញតែខាងក្រៅឡើយ ត្រូវជំនុំជម្រះតាមសេចក្តីសុចរិតវិញ» (យ៉ូហាន ៧:២៤)។
រឿងដែលយើងត្រូវតែថ្កោលទោស
ដាច់ខាត គ្រីស្ទបរិស័ទត្រូវតែថ្កោលទោសទង្វើនៃការប្រព្រឹត្តអំពើបាបជាក់ស្ដែងរបស់បុគ្គលណាម្នាក់ដែលអះអាងថា ខ្លួនជាគ្រីស្ទបរិស័ទ។
ព្រះយេស៊ូវបានមានព្រះបន្ទូលថា «ដើមឈើល្អ ផ្លែវាក៏ល្អ» (ម៉ាថាយ ១២:៣៣)។ តើយើងអាចឃើញ «អស់ទាំងអំពើលាក់កំបាំង...ក្នុងចិត្ត» បាននៅពេលណា? គឺនៅក្នុងទង្វើនៃការប្រព្រឹត្តអំពើបាបជាក់ស្ដែងរបស់បុគ្គលម្នាក់នោះ។ នេះហើយជាមូលហេតុដែលសាវ័ក ប៉ុល មិនចាំបាច់មានវត្តមាន ដើម្បីថ្កោលទោសបុរសដែលបានប្រព្រឹត្តអំពើអសីលធម៌ផ្នែកផ្លូវភេទ (១កូរិនថូស ៥:៣)។ ហើយគាត់ក៏បានប្រាប់ឲ្យគ្រីស្ទបរិស័ទនៅឯក្រុមជំនុំកូរិនថូសថ្កោលទោសបុរសម្នាក់នោះដែរ (១កូរិនថូស ៥:១២-១៣)។
នៅពេលដែលយើងប្រព្រឹត្តអំពើបាប នោះបងប្អូនប្រុសស្រីដែលជាគ្រីស្ទបរិស័ទមានកាតព្វកិច្ចក្នុងការថ្កោលទោសយើង។ ពួកគាត់មិនត្រូវផ្ដន្ទាទោសយើងទេ ប៉ុន្តែដាច់ខាតដោយកើតចេញពីសេចក្ដីស្រឡាញ់ គឺពួកគាត់ត្រូវតែណែនាំឲ្យយើងកែប្រែចិត្ត។ ការថ្កោលទោសបែបនេះគឺជាការបង្ហាញព្រះគុណ និងជាការបង្ហាញសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ (រ៉ូម ២:៤) ហើយប្រសិនបើយើងអន់ចិត្ត នោះមានន័យថា យើងកំពុងតែបង្កើនសមាសធាតុនៃអំពើបាបរបស់យើងហើយ។ ប្រសិនបើអំពើបាបរបស់យើងមានភាពធ្ងន់ធ្ងរ ហើយក្រុមជំនុំរបស់យើងបានសម្រេចចិត្តថា ដាច់ខាតយើងត្រូវតែទទួលការដាក់វិន័យយោងតាមកណ្ឌគម្ពីរម៉ាថាយ ១៨:១៥-១៧ នោះយើងត្រូវតែទទួលស្គាល់ថា គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីនាំឲ្យយើងកែប្រែចិត្ត មិនមែនដើម្បីរិះគន់ដាក់បណ្ដាសាឲ្យយើងធ្លាក់នរកនោះទេ (១កូរិនថូស ៥:៤-៥)។
យឺតនឹងថ្កោលទោស
នៅពេលដែលឃើញថា ពិតជាមានការប្រព្រឹត្តអំពើបាបជាក់ស្ដែងមែន នោះគ្រីស្ទបរិស័ទត្រូវតែថ្កោលទោសគ្រីស្ទបរិស័ទម្នាក់នោះដោយក្ដីស្រឡាញ់។ ប៉ុន្តែ នៅក្នុងកាលៈទេសៈភាគច្រើន យើងត្រូវតែមានការយឺតក្នុងការថ្កោលទោស យើងត្រូវតែមានការយកចិត្តទុកដាក់ និងដាក់កំហិតក្នុងការថ្កោលទោស។ និស្ស័យសាច់ឈាមរបស់យើងដែលពេញដោយអំពើបាបមានការងាយស្រួលណាស់ក្នុងការថ្កោលទោសអ្នកដទៃ។ យើងត្រូវតែមានការសង្ស័យដែលមានសុខភាពល្អដោយចេះងឿងឆ្ងល់អំពីអំនួតរបស់ខ្លួន ហើយរក្សាទុកព្រះបន្ទូលរបស់ព្រះយេស៊ូវនៅក្នុងត្រចៀករបស់យើង «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ» (ម៉ាថាយ ៧:១)។
ចំណុចនេះសំខាន់ខ្លាំងណាស់ ពីព្រោះកាលៈទេសៈជាច្រើនដែលយើងនឹងជួបប្រទះគឺនឹងមិនច្បាស់ខ្លាំងដូចឧទាហរណ៍ទាំងពីរនៅក្នុងក្រុមជំនុំកូរិនថូសទេ។ ជារឿយៗ បន្ទាត់រវាងការថ្កោលទោសបំណងចិត្តលាក់កំបាំង និងការប្រាប់ថាទង្វើណាមួយជាអំពើបាប គឺស្ទើរតែដូចគ្នាទាំងស្រុង។ ហើយប្រសិនបើវាដូចគ្នាមែន នោះចូរឲ្យយើងមានការយឺតយ៉ាវក្នុងការថ្កោលទោសចុះ។
នៅក្នុងកាលៈទេសៈណាដែលយើងឃើញថា ពិតជាមានការប្រព្រឹត្តអំពើបាបយ៉ាងជាក់ស្ដែងមែន ចូរឲ្យយើងហ៊ានថ្កោលទោសដោយមានចិត្តក្លាហាន ដែលបង្ហាញដោយក្ដីស្រឡាញ់ចុះ។
ប៉ុន្តែ ចូរកុំឲ្យយើងថ្កោលទោសបំណងចិត្តលាក់កំបាំងរបស់គ្រីស្ទបរិស័ទណាម្នាក់ថាជាអំពើបាប ដោយគ្រាន់តែអាស្រ័យទៅលើចំណុចត្រង់ថា គាត់មិនឯកភាពជាមួយនឹងយើងលើចំណុចណាមួយឲ្យសោះ។ យើងអាចជជែកវែកញែកគ្នាបាន ប៉ុន្តែយើងមិនគួរថ្កោលទោសទេ។ ព្រះយេស៊ូវនឹងជំនុំជម្រះ។ គឺមានតែព្រះអង្គមួយគត់ដែលនឹងបើកបំភ្លឺនូវអ្វីដែលមានការលាក់បាំងឥឡូវ មានតែព្រះអង្គទេដែលអាចសរសើរ ឬក៏ស្ដីបន្ទោសឲ្យបាន (១កូរិនថូស ៤:៥)។ សូមឲ្យយើង «មានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់» (អេភេសូរ ៤:២)។ (អានភាគ ២)

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ បានបង្កើតឲ្យមានចលនាកំណែទម្រង់ខាងឯជំនឿ…

លោក ហាន់ស៍ ហ្គូតេនប៊ឺក ប្រហែលឆ្នាំ១៤០០-១៤៦៨ នៃគ.ស. និពន្ធដោយ៖ លោក រីក ស៊ីហ្គល កាលពីប្រាំរយឆ្នាំមុន សកម្មភាពដ៏ក្លាហានរបស់លោក ម៉ធិន លូសើរ…
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។