in ,

ការ​បង្រៀន​កូន​នៅ​ពេល​មាន​វិបត្តិ​ក្នុង​គ្រួសារ

តើ​យើង​អាច​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ​យើង​បាន​ដោយ​របៀប​ណា​ដោយ​មាន​សេចក្ដី​សង្ឃឹម ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​នឹង​ពេល​វេលា​ដ៏​លំបាកៗ។ តើ​យើង​អាច​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ​យើង​បាន​ដោយ​របៀប​ណា ខណៈ​ពេល​ដែល​គ្រួសារ​យើង​មាន​ការ​បាក់​បែក?

យើង​អាច​ធ្វើ​ការ​នោះ​បាន​ដោយ​សម្លឹង​មើល​ទៅ​កាន់​ព្រះ​អម្ចាស់ ស្រែក​យំ​ទៅ​កាន់​ព្រះ​អម្ចាស់ (មីកា ៧:៧) គឺ​យើង​ស្រែ​យំ​ទៅ​កាន់​ព្រះ​អង្គ​ដោយ​មាន​ពីរ​ចំណុច៖ ពឹង​លើ​ព្រះ​វិញ្ញាណ និង​មាន​ជំនឿ​ដែល​ពឹង​លើ​ព្រះ​បន្ទូល។ តើ​លោក​អ្នក​កំពុង​តែ​ឈាន​ដល់​ចំណុច​នោះ​ហើយ​ឬ​នៅ? មាន​តែ​ព្រះ​ជាម្ចាស់​ទេ​ដែល​អាច​នាំ​យើង​ទៅ​ដល់​ទី​នោះ​បាន។ ការ​ប្រកាស​អំពី​ចំណុច​នោះ​មក​កាន់​ខ្លួន​ឯង​អាច​ជា​ជំនួយ​ខ្លះ​ដែរ ប៉ុន្តែ​មាន​តែ​ព្រះ​ជាម្ចាស់​ផ្ទាល់​ទេ​ដែល​អាច​នាំ​លោក​អ្នក​ទៅ​ដល់​ទី​នោះ​បាន។

ខ្ញុំ​កំពុង​តែ​ព្យាយាម​ឲ្យ​លោក​អ្នក​ទទួល​យក​ចំណុច​នេះ​ដាក់​ចូល​ក្នុង​ជីវិត ក្នុង​នាម​ជា​ឪពុក​ម្ដាយ ឬ​ក៏​អ្នក​ហៀប​នឹង​ធ្វើ​ជា​ឪពុក​ម្ដាយ ព្រម​ទាំង​អ្នក​នៅ​លីវ​ផង​ដែរ ជំនឿ​ស៊ុប​ពីរ​យ៉ាង ជំនឿ​ដែល​គ្រប់​គ្រង​លើ ជំនឿ​ដែល​ជះ​ឥទ្ធិពល​លើ​អារម្មណ៍—មាន​ពីរ៖ ភាព​ក្លាហាន​នៃ​ការ​ខូច​ចិត្ត។

ជំនឿ​ស៊ុប​ទី១៖ អំពើ​បាប​របស់​ខ្ញុំ​គឺ​ជា​បញ្ហា​ដ៏​ធំ​បំផុត​របស់​ខ្ញុំ។ អំពើ​បាប​របស់​ខ្ញុំ​គឺ​ជា​បញ្ហា​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង។ អំពើ​បាប​របស់​ខ្ញុំ​គឺ​ជា​បញ្ហា​នៃ​ការ​ដែល​ខ្ញុំ​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនៗ។ អំពើ​បាប​របស់​ខ្ញុំ​គឺ​ជា​បញ្ហា​នៃ​ការ​ងារ​របស់​ខ្ញុំ។ អំពើ​បាប​របស់​ខ្ញុំ​គឺ​ជា​បញ្ហា​នៃ​ក្រុម​ជំនុំ​របស់​ខ្ញុំ។ ហើយ​ខ្ញុំ​មិន​ស័ក្តិ​សម​នឹង​ទទួល​អ្វី​ពី​ព្រះ​ជាម្ចាស់​ឡើយ។ យើង​មិន​មែន ហើយ​ក៏​នឹង​មិន​អាច​ក្លាយ​ជា​ឪពុក​ម្ដាយ​ដែល​ល្អ​ដោយ​ឥត​ខ្ចោះ​បាន​ឡើយ។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​បាន​ប្រព្រឹត្ត​អំពើ​បាប មិន​ថា​យើង​ចង់​ហៅ​ថា​វា​ជា​អ្វី​ផ្សេង​ទៀត​ក៏​ដោយ​ក៏​វា​នៅ​តែ​ជា​អំពើ​បាប​ដែរ។

យើង​មិន​មែន​ជា​មនុស្ស​ល្ងីល្ងើ​ទេ។ យើង​មិន​មែន​ជា​មនុស្ស​ដែល​ងាយ​ជឿ​គេ​នោះ​ទេ។ យើង​ដឹង​នៅ​ពេល​ដែល​មាន​គេ​ធ្វើ​បាប​ទាស់​ប្រឆាំង​នឹង​យើង។ ប្រពន្ធ​យើង​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង។ កូនៗ​យើង​ក៏​ធ្លាប់​បាន​ប្រព្រឹត្ត​អំពើបាប​ទាស់​នឹង​យើង​ដែរ។ គ្រូ​គង្វាល​ក៏​បាន​ធ្លាប់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​យើង​ដែរ។ យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ដឹង​ហើយ​អំពី​ការ​នេះ។ ប៉ុន្តែ នោះ​មិន​មែន​ជា​ចំណុច​ស្នូល​នៃ​បញ្ហា​របស់​យើង​នោះ​ទេ។ ព្រះ​ជាម្ចាស់​នឹង​មិន​ឲ្យ​ខ្ញុំ​រៀប​រាប់​អំពី​អំពើ​បាប​របស់​អ្នក​ដទៃ ដែល​បាន​ប្រព្រឹត្ត​ទាស់​ប្រឆាំង​នឹង​ខ្ញុំ​ទេ។ ព្រះ​អង្គ​នឹង​ឲ្យ​ខ្ញុំ​រៀប​រាប់​តែ​មួយ​ចំណុច៖ តើ​ខ្ញុំ​បាន​ឆ្លើយ​តប​ដោយ​របៀប​ណា? តើ​ខ្ញុំ​ធ្លាប់​ជា​អ្នក​ប្រព្រឹត្ត​អំពើ​បាប​ដែរ​ឬ​ទេ? ចម្លើយ៖ ខ្ញុំ​ធ្លាប់។ មាន​តែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​យល់​អំពី​ពិរុទ្ធភាព​នេះ​បាន​យ៉ាង​ច្បាស់​លាស់។ ដូច្នេះ នេះ​គឺ​ជា​ជំនឿ​ស៊ុប​ទី១ ដែល​ខ្ញុំ​កំពុង​តែ​អធិស្ឋាន​ឲ្យ​ព្រះ​អង្គ​ធ្វើ​ការ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។

ជំនឿ​ស៊ុប​ទី២៖ មិន​មាន​ព្រះ​ឯ​ណា​ដូច​ព្រះ​យើង​នោះ​ទេ។ ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​យល់​ឲ្យ​បាន​ច្បាស់​ថា ព្រះ​អង្គ​អត់​ទោស​បាប។ ព្រះ​អង្គ​អត់​ទោស​អំពើ​ល្មើស។ ព្រះ​អង្គ​បន្ទន់​ព្រះ​ចិន្តា​របស់​ទ្រង់​ពី​សេចក្ដី​ក្រោធ។ ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ជា​មួយ​នឹង​សេចក្ដី​ស្រឡាញ់​ដែល​នៅ​ជា​ដរាប។ ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​យល់​អំពី​ចំណុច​នេះ​ឲ្យ​បាន​ច្បាស់ ដូច​ដែល​លោក​អ្នក​យល់​ថា​ខ្លួន​ជា​មនុស្ស​មាន​បាប​យ៉ាង​ច្បាស់​ដែរ។

ប្រសិនបើយើងចង់ធ្វើជាឪពុកម្ដាយល្អ ពេលដែលគ្រួសារមានបញ្ហា ជាដំបូងយើងត្រូវតែទទួលស្គាល់ថា អំពើបាបរបស់យើងគឺជាបញ្ហាដ៏អាក្រក់បំផុត។ ហើយជាបន្ទាប់យើងត្រូវតែទទួលស្គាល់ថា ព្រះលោហិតរបស់ព្រះយេស៊ូវគ្របបាំងលើវាទាំងអស់។

និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ឯក សត្យា​ និងលោក ឯក ធីម៉ូថេ
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។  Plovpit.com

តើអ្នកចូលចិត្តអត្ថបទនេះទេ?

មតិយោបល់

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Loading…

0

តើ​អ្នកទទឹង​ច្បាប់​ជា​អ្នក​ណា? (២ថែស្សាឡូនីច ២)

តើ​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​កាន់​ស្ថាន​នរក?