«ការបៀតបៀនរបស់គ្រីស្ទបរិស័ទអនុញ្ញាតឲ្យពួកគេមានចំណែកក្នុងការចូលរួមដ៏ពិសេសជាមួយព្រះអម្ចាស់។» (GotQuestions)


«ការបៀតបៀនរបស់គ្រីស្ទបរិស័ទអនុញ្ញាតឲ្យពួកគេមានចំណែកក្នុងការចូលរួមដ៏ពិសេសជាមួយព្រះអម្ចាស់»។
"The persecution of Christians allows them to share in a unique fellowship with the Lord," (GotQuestions).

សេចក្ដីសន្និដ្ឋានក្នុងការវែកញែក៖ ព្រះបន្ទូលបានបង្រៀនថា «ដ្បិតខ្ញុំជឿជាក់ថា ទោះស្លាប់ ឬរស់ ពួកទេវតា ឬអំណាចអ្វី ការអ្វីនៅជាន់នេះ ឬទៅមុខ ឬឥទ្ធិឫទ្ធិអ្វី ទីមានកម្ពស់ ទីជម្រៅ ឬរបស់អ្វីដែលកើតមកឯទៀតក្ដី នោះពុំអាចនឹងពង្រាត់យើង ចេញពីសេចក្ដីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាទៅបានឡើយ» (រ៉ូម ៨:៣៨-៣៩)។ សូមចងចាំថា ព្រះអង្គដែលសង្គ្រោះលោកអ្នកក៏ជាព្រះអង្គដែលនឹងរក្សាលោកអ្នកទុកផងដែរ។ ខណៈពេលដែលយើងទទួលបានសេចក្ដីសង្គ្រោះម្ដងហើយ នោះយើងក៏នឹងមានសេចក្ដីសង្គ្រោះនោះជារៀងរហូតដែរ។ សេចក្ដីសង្គ្រោះរបស់យើងគឺពិតជាមានការធានាយ៉ាងអស់កល្បជានិច្ចមែន!

ព្រះគម្ពីរសញ្ញាថ្មីមិនបានលើកឡើងនូវចំណុចអ្វីទាក់ទងនឹងថា តើអ្នកជឿព្រះយេស៊ូវគួរ ឬក៏មិនគួរចាក់សាក់នោះទេ។ ដូច្នេះ យើងមិនអាចលើកឡើងថា ការចាក់សាក់គឺជាអំពើបាបបានដែរ។ ដោយសារព្រះបន្ទូលមានភាពស្ងៀមស្ងាត់ នោះការចាក់សាក់ធ្លាក់ក្រោមក្រុមទស្សនៈ «ពណ៌ប្រផេះ» ដូច្នេះទាក់ទងនឹងចំណុចនេះ អ្នកជឿគួរប្រើប្រាស់ការដឹងជាក់ក្នុងចិត្តរបស់ខ្លួន ហើយគោរពអ្នកដែលទំនងជាមានការដឹងជាក់ក្នុងចិត្តខុសៗគ្នា។

ក្នុងនាមជាមនុស្ស យើងស្ថិតក្រោមលក្ខណសម្បត្តិរបស់លោក អ័ដាម លើផែនដីនេះ។ មិនថាយើងខំប្រឹងប៉ុណ្ណាក៏ដោយក្នុងការមិនប្រព្រឹត្ត ក៏យើងនៅបន្តប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះជាម្ចាស់ដែរ។ ចំណុចនេះគឺពិតសម្រាប់មនុស្សគ្រប់ៗរូប។ សាវ័ក ប៉ុល បានស្ដីបន្ទោសដាក់សាវ័ក ពេត្រុស ដោយសារគាត់បង្ហាញការពេញចិត្តបែបលម្អៀង (កាឡាទី ២:១១-១៣)។ ក្នុងព័ន្ធកិច្ចរបស់សាវ័ក ប៉ុល ពេលក្រោយទៀត គាត់បានហៅខ្លួនឯងថា ជាមនុស្សមានបាបលេខមួយ (១ធីម៉ូថេ ១:១៥)។ ទាំងសាវ័ក ពេត្រុស សាវ័ក យ៉ាកុប សាវ័ក យ៉ូហាន និងសាវ័ក ប៉ុល សុទ្ធតែបានសារភាពថា ពួកគាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ។ តើឲ្យអ្នក ហើយនិងខ្ញុំអះអាងខុសពីពួកគាត់បានយ៉ាងដូចម្តេចទៅ?

ការសម្រេចចិត្តពិតជាពិបាក ពីព្រោះយើងមិនទុកចិត្តព្រះជាម្ចាស់ជាមួយនឹងលទ្ធផល ចេញពីការសម្រេចចិត្តរបស់យើង។ ការសម្រេចចិត្តពិបាក ពីព្រោះយើងទោរទន់ទៅរកភាពសុខស្រួលខុសកន្លែង ដោយស្វែងរកក្ដីសុបិនរបស់យើងចេញពីអនាគត ជាជាងពីព្រះអង្គដែលគ្រប់គ្រងលើអនាគត។ ទំនុកចិត្តរបស់យើងក្នុងការសម្រេចចិត្តពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ ជាមួយនឹងទំនុកចិត្តរបស់យើងលើព្រះជាម្ចាស់។

«ការរងទុក្ខរបស់ព្រះគ្រីស្ទមានភាពស្មើគ្នានឹងទារុណកម្មដ៏នៅអស់កល្បជានិច្ចនៃអស់អ្នកដែលធ្លាក់នរក»។ (Thomas Vincent)

ប្រសិនបើព្រះគម្ពីរជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះតាមអត្ថន័យ៖ គ្មានអំណាចមនុស្សណាដែលកំពុងបម្រើដោយយកព្រះគម្ពីរជាគោលអាចមានអំណាចស្មើនឹងព្រះគម្ពីរផ្ទាល់បាននោះទេ។

សាវ័ក ប៉ុល មិនមែនចង់សំដៅលើ......................................
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។