នៅក្នុងសំបុត្រទីពីររបស់លោក ប៉ុល ផ្ញើទៅកាន់លោក ធីម៉ូថេ ដែលជាគ្រូគង្វាលនៃពួកជំនុំនៅក្នុងទីក្រុងអេភេសូរ លោក ប៉ុល បានប្រាប់លោក ធីម៉ូថេ ថា ព្រះគម្ពីរនឹងធ្វើឲ្យគាត់ «មានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក» (គកស)។

ដែលយើងកាន់តែមានចរិតលក្ខណៈដូចជាព្រះជាម្ចាស់ដូចដែលទ្រង់បានបើកសម្ដែងឲ្យយើងឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់ មានន័យថា យើងត្រូវរៀនព្រះបន្ទូលរបស់ទ្រង់។ ហេតុអ្វីបានជាយើងត្រូវត្រាប់តាមព្រះបន្ទូល ហើយមិនធ្វើតាមអ្វីដែលអ្នកដទៃនិយាយថា វិធីមួយនេះមានប្រសិទ្ធភាព នៅពេលដែលយើងសម្រេចថាពួកជំនុំរបស់យើងគួរធ្វើអ្វី និងគួរមានលក្ខណៈបែបណានោះ? នៅក្នុងសំបុត្រទីពីររបស់លោក ប៉ុល ផ្ញើទៅកាន់លោក ធីម៉ូថេ ដែលជាគ្រូគង្វាលនៃពួកជំនុំនៅក្នុងទីក្រុងអេភេសូរ លោក ប៉ុល បានប្រាប់លោក ធីម៉ូថេ ថា ព្រះគម្ពីរនឹងធ្វើឲ្យគាត់ «មានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក» (គកស)។ ប្រសិនបើមានអ្វីមួយដែលពួកជំនុំយើងគិតថា ពួកគេគួរតែធ្វើ ប៉ុន្តែពួកគេមិនបានឃើញវាមាននៅក្នុងព្រះបន្ទូលទេ នោះលោក ប៉ុល និយាយខុសហើយ ដោយសារយើងមិនអាចថា ព្រះគម្ពីរធ្វើឲ្យយើងមានគ្រប់ទាំងចំណេះសម្រាប់នឹងធ្វើ «ការល្អគ្រប់ជំពូក» នោះទេ។
តើនោះមានន័យថា ខ្ញុំកំពុងតែនិយាយថា យើងមិនគួរប្រើខួរក្បាលដ៏ល្អដែលព្រះជាម្ចាស់បានប្រទានឲ្យយើងទេឬ? ទេ មិនដូច្នោះទេ! ខ្ញុំគ្រាន់តែនិយាយថា សូមឲ្យយើងចាប់ផ្តើមស្វែងយល់ពីព្រះគម្ពីរ ហើយចាំមើលថា យើងនឹងរកឃើញអ្វីខ្លះ។
ខ្ញុំចង់ពិនិត្យមើលត្រួសៗទៅលើព្រឹត្តិការណ៍ចំនួនប្រាំមួយនៅក្នុងសាច់រឿងនៃព្រះគម្ពីរដែលនឹងជួយឲ្យយើងឃើញនូវអ្វីដែលយើងចង់ឲ្យពួកជំនុំកាន់តែឆ្លុះបញ្ចាំងឲ្យឃើញពីចរិតលក្ខណៈរបស់ព្រះជាម្ចាស់ច្រើនឡើងៗដូចទៅនឹងចរិតលក្ខណៈដែលទ្រង់បានបើកសម្ដែងឲ្យឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ព្រះគម្ពីរពិតជាបានប្រាប់រឿងមួយដល់យើងមែន។ រឿងនេះមានឈុតតូចៗច្រើនរាប់មិនអស់ ប៉ុន្តែឈុតតូចៗទាំងអស់នេះមានចំណែកនៅក្នុងរឿងធំតែមួយ។ គោលដៅនៃការសង្ខេបនេះគឺ ស្វែងយល់ពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យពួកជំនុំធ្វើ និងលក្ខណៈបែបណាដែលពួកគេគួរមាន។![]()
ដកស្រង់ចេញពីសៀវភៅ «ពួកជំនុំដែលមានសុខភាពល្អ» និពន្ធដោយ៖ លោកគ្រូ ម៉ាក ដិវើរ រក្សាសិទ្ធិគ្រប់យ៉ាង © ដោយលោកគ្រូ ចន ផាភ័រ ប្រើដោយការអនុញ្ញាត

បើសិនជាអ្នកកំពុងតែស្ថិតនៅក្នុងគ្រោះមហន្តរាយ តើអ្នកមានចិត្តចង់ផ្សាយដំណឹងល្អ ដល់មនុស្សនៅជុំវិញអ្នកទេ?

អធិប្បាយកណ្ឌគម្ពីរអេសាយ ដើម្បីឲ្យឃើញអំពីសិរីល្អនៃសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ ដែលមានការឆ្លុះបញ្ចាំងលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។

អ្នកបើកបរយន្តហោះបានប្រកាសថា មានហ្វូងចាបមួយហ្វូងបានហើរចូលស្លាបយន្តហោះម្ខាង ហើយយន្តហោះក៏កំពុងតែចាកចុះក្នុងល្បឿនដ៏លឿន…

លោកគ្រូ តើសាវ័ក ប៉ុល ចង់មានន័យដូចម្ដេច នៅពេលដែលគាត់បានបង្គាប់ឲ្យគ្រីស្ទបរិស័ទ«ដើរដោយព្រះវិញ្ញាណ» ឬ«រក្សាជំហានក្នុងព្រះវិញ្ញាណ»? (រ៉ូម…

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០០១ លោកគ្រូបានអធិប្បាយនៅព្រះវិហារមួយនៅកណ្ឌគម្ពីរ រ៉ូម:៧។ អត្ថបទនោះមានចំណងជើងថា «សារៈសំខាន់នៃការស្គាល់អំពើបាប…

សូមស្វាគមន៍មកកាន់ថ្ងៃច័ន្ទនេះ ជាថ្ងៃចុងក្រោយនៃខែកក្កដា។ កាលពីថ្ងៃព្រហស្បតិ៍មុន យើងបានរៀនអំពីសេចក្ដីអំណររបស់ព្រះជាម្ចាស់…

Why was Jesus baptized?
មានមតិយោបល់ដែលបានអនុម័ត 0
មិនទាន់មានមតិយោបល់ដែលបានអនុម័តទេ។ សូមធ្វើជាមនុស្សដំបូងដែលឆ្លើយតប។
មតិយោបល់នឹងត្រូវបានពិនិត្យមុនពេលបង្ហាញ។